ខេត្ត Thai Nguyen បង្កើនល្បឿនធ្វើឌីជីថលភាវូបនីយកម្មឯកសារ សំណុំឯកសារ

09:05 | 19/08/2026 ឌឿងង្វៀន

យុគសម័យ - បន្ទាប់ពីបានជាង ៩០ ថ្ងៃនៃការអនុវត្តយុទ្ធនាការ ១០០ ថ្ងៃធ្វើឌីជីថលភាវូបនីយកម្ម សម្អាត និងធ្វើស្តង់ដារូបនីយកម្មទិន្នន័យ Thai Nguyen បង្កើតនិងធ្វើបច្ចុប្បន្នភាពសំណុំឯកសារអេឡិចត្រូនិចបានជាង ១២១.០០០ សំណុំ កែសម្រួលឯកសារក្រដាសបានជាង ២៤.៤៨០ ម៉ែត្រ និងបំប្លែងឯកសារជាង ៥,៨ លានទំព័រឱ្យទៅជាទិន្នន័យអេឡិចត្រូនិច។

ការលើកកម្ពស់តម្លៃឯកសារបណ្ណសារក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
ខេត្ត Thai Nguyen បង្កើនល្បឿនធ្វើឌីជីថលភាវូបនីយកម្មឯកសារ សំណុំឯកសារ
រូបភាពឧទាហរណ៍

ក្នុងដំណើរការបរិវត្តកម្មឌីជីថល ទិន្នន័យត្រូវបានប្រៀបដូចជា «ប្រភពធនធានថ្មី» ដែលមានតួនាទីសម្រេចចំពោះប្រសិទ្ធភាពនៃដំណើរការរដ្ឋាភិបាលឌីជីថល។ ដើម្បីឱ្យប្រភពធនធាននេះអាចទាញយកផលប្រយោជន៍បានយូរអង្វែង តម្រូវការដែលត្រូវបានដាក់ចេញជាបឋមគឺការធានានូវភាពត្រឹមត្រូវ ពេញលេញ និងសមត្ថភាពធ្វើបច្ចុប្បន្នភាពជាប្រចាំ។

នៅ Thai Nguyen គោលដៅនោះកំពុងត្រូវបានធ្វើឱ្យជាក់ស្តែង តាមរយៈយុទ្ធនាការ ១០០ ថ្ងៃធ្វើឌីជីថលភាវូបនីយកម្ម សម្អាត និងធ្វើស្តង់ដារូបនីយកម្មទិន្នន័យ ដែលត្រូវបានអនុវត្តនៅទូទាំងខេត្ត។

យោងតាមមន្ទីរមហាផ្ទៃខេត្ត Thai Nguyen បន្ទាប់ពីបានជាង ៩០ ថ្ងៃនៃការអនុវត្តយុទ្ធនាការ ទូទាំងខេត្តបានបង្កើត និងធ្វើបច្ចុប្បន្នភាពសំណុំឯកសារអេឡិចត្រូនិចជាង ១២១.០០០ សំណុំ នៅលើប្រព័ន្ធគ្រប់គ្រងឯកសារ និងការបញ្ជាដឹកនាំ។ ក្នុងចំណោមនោះ សំណុំឯកសារជាង ៩១.០០០ ត្រូវបានធ្វើបច្ចុប្បន្នភាពឯកសារយ៉ាងពេញលេញ សម្រេចបានប្រមាណ ៧៥%។

ទន្ទឹមនឹងការបង្កើតសំណុំឯកសារអេឡិចត្រូនិច ឯកសារក្រដាសជាង ២៤.៤៨០ ម៉ែត្រត្រូវបានកែសម្រួល ដែលស្មើនឹង ៨០% នៃផែនការ។ បណ្តាស្ថាប័ន អង្គភាពទាំងអស់បានបញ្ចប់ការកែសម្រួលឯកសារតាំងពីឆ្នាំ ២០១៥ ថយក្រោយ។

ឯកសារជិត ២.០០០ ម៉ែត្រដែលមានប្រេកង់ប្រើប្រាស់ខ្ពស់ ក៏ត្រូវបានជ្រើសរើសដើម្បីផ្តល់អាទិភាពធ្វើឌីជីថលភាវូបនីយកម្មផងដែរ។ គិតមកដល់បច្ចុប្បន្ន ឯកសារជាង ៥,៨ លានទំព័រត្រូវបានបំប្លែងទៅជាទម្រង់អេឡិចត្រូនិច។

បរិយាកាសធ្វើឌីជីថលភាវូបនីយកម្មបានប្រព្រឹត្តទៅយ៉ាងប្រញាប់ប្រញាល់នៅតាមមូលដ្ឋានផ្ទាល់តែម្តង។ ចំពេលវិស្សមកាលរដូវក្តៅ គ្រូបង្រៀនជាច្រើនរូបនៃសាលាមត្តេយ្យ Cu Van ឃុំ An Khanh ខេត្ត Thai Nguyen នៅតែមានវត្តមាននៅសាលាតាំងពីព្រលឹមស្រាងៗ ដើម្បីជួយគាំទ្រឃុំក្នុងការធ្វើឌីជីថលភាវូបនីយកម្មលើសំណុំឯកសារប្រភេទផ្សេងៗ។

បណ្តាដុំឯកសារក្រដាសត្រូវបានចាត់ថ្នាក់ រៀបចំតាមលំដាប់ពេលវេលា និងវិស័យ បន្ទាប់មកវាយលេខ កែសម្រួលមុនពេលដាក់បញ្ចូលទៅក្នុងដំណើរការធ្វើឌីជីថលភាវូបនីយកម្ម។ គិតមកដល់បច្ចុប្បន្ន ឯកសារតាំងពីឆ្នាំ ២០១៥ ថយក្រោយរបស់ឃុំ Van Khanh ជាមូលដ្ឋានត្រូវបានកែសម្រួលរួចរាល់ ដោយសម្រេចបានបរិមាណការងារជាង ៩០%។

ទន្ទឹមនឹងការងារកែសម្រួលឯកសារ ឃុំ An Khanh កំពុងជំរុញការបង្កើតគ្រឹះទិន្នន័យឌីជីថល។ សំណុំឯកសារអេឡិចត្រូនិចជាង ១.៣០០ ត្រូវបានធ្វើបច្ចុប្បន្នភាពឡើងលើប្រព័ន្ធគ្រប់គ្រងឯកសារ និងការបញ្ជាដឹកនាំ។

លោក Nguyen The Dung អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ An Khanh ខេត្ត Thai Nguyen បានឱ្យដឹងថា៖ «កម្មាភិបាល មន្ត្រីរាជការក៏បានផ្តោតការយកចិត្តទុកដាក់កម្រិតខ្ពស់ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញការងារ សូម្បីតែនៅក្រៅម៉ោងរដ្ឋបាលពេលល្ងាច និងថ្ងៃសៅរ៍ អាទិត្យ។ ទោះបីជានៅមានការលំបាកជាច្រើន ប៉ុន្តែដោយមានការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ ព្រមទាំងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្មាភិបាល មន្ត្រីរាជការ ឃុំ An Khanh នឹងខិតខំប្រឹងប្រែង និងបញ្ចប់ឱ្យបានធានាតាមវឌ្ឍនភាពនៃផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត»។

នៅឃុំ Vo Tranh ការងារក៏ត្រូវបានអនុវត្តយ៉ាងប្រញាប់ប្រញាល់ផងដែរ។ បន្ទាប់ពីការកែសម្រួល សំណុំឯកសារនីមួយៗត្រូវបានបន្តបញ្ចូលបញ្ជីឈ្មោះ ស្កេន ភ្ជាប់ទិន្នន័យ និងរក្សាទុកនៅលើប្រព័ន្ធអេឡិចត្រូនិច។ ជារៀងរាល់ថ្ងៃ មានឯកសាររាប់ពាន់ទំព័រត្រូវបានបំប្លែងពីទម្រង់ក្រដាសទៅជាទិន្នន័យឌីជីថល។

គិតមកដល់បច្ចុប្បន្ន ឯកសារជិត ១០.០០០ ទំព័រនៅមូលដ្ឋានត្រូវបានធ្វើឌីជីថលភាវូបនីយកម្ម។ ក្នុងចំណោមឯកសាររក្សាទុកសរុបជាង ២៦៤ ម៉ែត្រ ឃុំបានកែសម្រួលជាង ២០ ម៉ែត្រ និងជ្រើសរើសឯកសារដែលមានតម្លៃប្រើប្រាស់ខ្ពស់ ដើម្បីផ្តល់អាទិភាពធ្វើឌីជីថលភាវូបនីយកម្ម។

អ្នកស្រី Nguyen Thi Bach Tuyet មន្ត្រីរាជការការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Vo Tranh ខេត្ត Thai Nguyen បានចែករំលែកថា៖ «ក្រុមការងារជាលោកគ្រូអ្នកគ្រូនៃបណ្តាសាលារៀនបានចូលរួមជួយគាំទ្រការងារធ្វើឌីជីថលភាវូបនីយកម្ម ដែលភាគច្រើនគឺការបញ្ចូលទិន្នន័យទៅតាមការណែនាំរបស់មន្ត្រីជំនាញ។ រីឯការចាត់ថ្នាក់ឯកសារ គឺត្រូវធានាឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិស្តីពីការរក្សាទុកដែលអនុវត្តដោយមន្ត្រីជំនាញ។ យើងខ្ញុំបានណែនាំបងប្អូនដែលជួយគាំទ្រក្នុងការបញ្ចូលទិន្នន័យឡើងលើប្រព័ន្ធ ដើម្បីធានាឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ»។

គោលដៅនៃយុទ្ធនាការ ១០០ ថ្ងៃនៅ Thai Nguyen គឺមិនត្រឹមតែឈប់នៅត្រឹមចំនួនឯកសារដែលត្រូវបានស្កេន ឬបរិមាណសំណុំឯកសារដែលបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរកការបង្កើតប្រភពទិន្នន័យ «ត្រឹមត្រូវ - គ្រប់គ្រាន់ - ស្អាត - រស់» ទៀតផង។

ក្នុងនោះ «ត្រឹមត្រូវ» គឺព័ត៌មានត្រូវតែជាក់លាក់ «គ្រប់គ្រាន់» គឺមិនទុកឱ្យបាត់បង់ទិន្នន័យ «ស្អាត» គឺលុបបំបាត់ព័ត៌មានដែលត្រួតស៊ីគ្នា និងខុសឆ្គង រីឯ «រស់» គឺទិន្នន័យត្រូវតែធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមជាប្រចាំ ដើម្បីបម្រើការគ្រប់គ្រង និងដោះស្រាយនីតិវិធីរដ្ឋបាល។

លោក Sam Van Tran អនុប្រធានមន្ទីរមហាផ្ទៃខេត្ត Thai Nguyen បានឱ្យដឹងថា៖ «ទន្ទឹមនឹងការណែនាំ និងដោះស្រាយទាន់ពេលវេលានូវរាល់ការជាប់ជំពាក់សម្រាប់បណ្តាមូលដ្ឋាន អង្គភាព ស្ថាប័នប្រចាំការនឹងបន្តបង្កើនការណែនាំដោយផ្ទាល់តាមទម្រង់ “កាន់ដៃចង្អុលការងារ”។ ទន្ទឹមនឹងនេះ ខេត្តក៏ត្រូវការការជួយឧបត្ថម្ភទាន់ពេលវេលាអំពីហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងថវិកា ដើម្បីឱ្យគោលដៅនៃផែនការលេខ ១៣២ ទទួលបានលទ្ធផលល្អ»។

ដំណើរការបរិវត្តកម្មឌីជីថល ហេតុដូច្នេះហើយគឺមិនត្រឹមតែផ្សារភ្ជាប់ជាមួយកម្មវិធីកុំព្យូទ័រ ឬបណ្តាឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាប់ផ្តើមពីការធ្វើស្តង់ដារូបនីយកម្មសំណុំឯកសារនីមួយៗ ទិន្នន័យនីមួយៗ និងការផ្លាស់ប្តូរវិធីសាស្ត្រគ្រប់គ្រងព័ត៌មាន។

ចាប់តាំងពីបណ្តាដុំឯកសារក្រដាសដែលត្រូវបានរក្សាទុកជាច្រើនឆ្នាំ រហូតដល់មូលដ្ឋានទិន្នន័យអេឡិចត្រូនិចដែលអាចស្វែងរកបានក្នុងរយៈពេលតែប៉ុន្មានវិនាទី Thai Nguyen កំពុងកសាងគ្រឹះជាជំហានៗ ដើម្បីបម្រើដល់ប្រព័ន្ធអភិបាលកិច្ចប្រកបដោយភាពទំនើប តម្លាភាព និងមានប្រសិទ្ធភាពជាងមុន៕

សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
យុគសម័យ - សប្តាហ៍វិស័យទឹកវៀតណាម - Vietnam Water Week 2026 មានប្រធានបទ “ការផ្លាស់ប្តូរឌីជីថល - បង្កើនសមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹកក្នុងយុគសម័យថ្មី” ត្រូវ​​បានរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ។
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុង Hanoi គណបក្សភាគនៃរណសិរ្សមាតុភូមិ (MTTQ) និងបណ្តាអង្គការមហាជនមជ្ឈិម បានចាត់តាំងសន្និសីទគណៈកម្មាធិការប្រតិបត្តិគណបក្សភាគពង្រីក សន្និសីទបានកំណត់បណ្តាភារកិច្ចគន្លឹះនាពេលខាងមុខគឺការបន្តរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ធ្វើឱ្យបង្រួមបណ្តាអង្គភាពអាជីពនិងស្ថាប័នសារព័ត៌មាន ជម្រុញខ្លាំងការបំប្លែងឌីជីថល និងធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យតាមការណែនាំរបស់មជ្ឈិម។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

តភ្ជាប់អាណិកជន Nghe An ជាមួយតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន
អង្ករស្តុកទុកជិត ៦០.០០០ តោនជួយឧបត្ថម្ភសិស្សានុសិស្ស សិក្ខាកាមក្នុងឆមាសទី ១
បាល់ទាត់បើកបន្ថែមស្ពានតភ្ជាប់ការផ្លាស់ប្តូររវាងវៀតណាម និងអ៊ុយរ៉ាហ្គាយ
បើកបន្ថែមបណ្តាញតភ្ជាប់ប្រជាជនវៀតណាម - ម៉ិកស៊ិក
ពីភាសាវៀតណាមរហូតដល់ស្ពានតភ្ជាប់រវាងវៀតណាម និងជប៉ុន

អានច្រើនបំផុត

ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
ធ្វើឱ្យប្រព័ន្ធច្បាប់បានពេញលេញ ដោះស្រាយ "ចំណុចស្ទះ" បង្កើតកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ
វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
កិច្ចការឃោសនាអប់រំ - ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ
កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ