វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី

10:28 | 07/08/2026 សុវណ្ណ

យុគសម័យ - នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ នាថ្ងៃទី ០៥ ខែសីហា អ្នកដឹកនាំកងទ័ពនៃប្រទេសទាំងពីរ បានបញ្ជាក់ពីការបន្តបង្កើនការសម្របសម្រួលអំពីកិច្ចការបក្ស កិច្ចការនយោបាយ ការបណ្តុះបណ្តាលកម្មាភិបាល ការគ្រប់គ្រងព្រំដែន ព្រមទាំងការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ដោយរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេស វៀតណាម - ឡាវ។

បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ ខេត្តឡាវកាយឧបត្ថម្ភថវិកា ៥ បីលានដុងកសាងសាលារៀននៅខេត្តបកែវ

នាភៀលថ្ងៃទី ០៥ ខែសីហា នៅរាជធានីវៀងចន្ទន៍ ប្រទេសឡាវ នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស ប្រធានអគ្គស្នងការនយោបាយ បានដឹកនាំគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ឧត្តមសេនីយ៍ឯក វង្សស៊ន អ៊ិនផាន់ភឹម លេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ បានអធិបតីពិធីបដិសណ្ឋារកិច្ចផ្លូវការ និងធ្វើកិច្ចសន្ទនាជាមួយនាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ។

នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ និង ឧត្តមសេនីយ៍ឯក វង្សស៊ន អ៊ិនផាន់ភឹម ពិនិត្យកងកិត្តិយសនៃកងទ័ពប្រជាជនឡាវ។
នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ និង ឧត្តមសេនីយ៍ឯក វង្សស៊ន អ៊ិនផាន់ភឹម ពិនិត្យកងកិត្តិយសនៃកងទ័ពប្រជាជនឡាវ។

នៅក្នុងកិច្ចសន្ទនា ឧត្តមសេនីយ៍ឯក វង្សស៊ន អ៊ិនផាន់ភឹម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចបាននាំមកនូវមនោសញ្ចេតនាមិត្តភាពយ៉ាងកក់ក្តៅ ភាពស្អិតរមួត និងទំនុកចិត្តរវាងកងទ័ព ព្រមទាំងប្រជាជននៃប្រទេសទាំងពីរ ជាមួយគ្នានោះបានរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការនយោបាយទាំងពីរ។

នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - ឡាវ ជាទូទៅ និងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជននៃប្រទេសទាំងពីរដោយឡែក នានាពេលកន្លងមក កាន់តែមានទំនុកចិត្ត គ្រប់ជ្រុងជ្រោយ និងជាក់ស្តែង ដោយបន្តធ្វើជាសសរទ្រូងយ៉ាងសំខាន់បំផុតមួយនៃទំនាក់ទំនងការពារជាតិទ្វេភាគី។

ភាគីទាំងពីរបានរក្សាយ៉ាងមានប្រសិទ្ធភាពនូវបណ្តាខ្លឹមសារកិច្ចសហប្រតិបត្តិការដូចជា ការឃោសនា ការអប់រំអំពីប្រវត្តិសាស្ត្រ និងតម្លៃនៃទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម - ឡាវ; ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់; ការចែករំលែកបទពិសោធន៍កិច្ចការបក្ស កិច្ចការនយោបាយ; កិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន; ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស; ការស្វែងរក ការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ។

នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព អាជ្ញាធរមូលដ្ឋាន និងប្រជាជនឡាវ ដែលបានបន្តបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ការលាតត្រដាងអនុវត្ត “យុទ្ធនាការ ៥០០ ថ្ងៃយប់ រុញច្រានការអនុវត្តការស្វែងរក ការប្រមូលផ្តុំ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” ដែលត្រូវបានផ្ដើមឡើងដោយរដ្ឋាភិបាលវៀតណាមចាប់ពីខែមីនា ឆ្នាំ ២០២៦។ នេះគឺជាភារកិច្ចដែលមានអត្ថន័យនយោបាយ សង្គម និងមនុស្សធម៌យ៉ាងស៊ីជម្រៅ ដោយបង្ហាញពីសីលធម៌ “ផឹកទឹកនឹកដល់ប្រភព” នៃប្រជាជាតិវៀតណាម។

កិច្ចសន្ទនារវាងគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវ។
កិច្ចសន្ទនារវាងគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវ។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិផងដែរអំពីសភាពការណ៍ពិភពលោក និងតំបន់។ អំពីបញ្ហាសមុទ្រខាងកើត នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ បានបញ្ជាក់ឡើងវិញនូវជំហរស្ថិតស្ថេររបស់ប្រទេសវៀតណាមគឺ ការរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការនាវាចរណ៍ និងអាកាសចរណ៍; ការដោះស្រាយបណ្តាការវិវាទដោយវិធានការសន្តិភាពលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ លើកកម្ពស់ការអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រខាងកើត និងរុញច្រានការសម្រេចឱ្យបានឆាប់រហ័សនូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ឧត្តមសេនីយ៍ឯក វង្សស៊ន អ៊ិនផាន់ភឹម បានបញ្ជាក់ថា បណ្តាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការនយោបាយទាំងពីរនានាពេលកន្លងមក បានរួមចំណែកពង្រឹងកងទ័ពប្រជាជនឡាវ ជាមួយគ្នានោះបានបន្តពូនជ្រុំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរ។ ឧត្តមសេនីយ៍ឯក បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងស៊ីជម្រៅចំពោះការគាំទ្រ និងការជួយឧបត្ថម្ភយ៉ាងធំធេង និងមានប្រសិទ្ធភាពដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម តែងតែផ្តល់ជូនចំពោះប្រទេសឡាវ។

ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់; រុញច្រានកិច្ចសហប្រតិបត្តិការអំពីកិច្ចការបក្ស និងកិច្ចការនយោបាយ; ការឃោសនា និងការអប់រំប្រពៃណីសាមគ្គីភាពពិសេស វៀតណាម - ឡាវ; ការចែករំលែកបទពិសោធន៍កសាងមូលដ្ឋាននយោបាយនៅមូលដ្ឋាន; ការបណ្តុះបណ្តាល និងការបំប៉នកម្មាភិបាល; ការសម្របសម្រួលស្វែងរក ការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវនាបណ្តាសម័យកាលសង្គ្រាម។

ឧត្តមសេនីយ៍ឯក វង្សស៊ន អ៊ិនផាន់ភឹម ថ្លែងមតិនៅក្នុងកិច្ចសន្ទនា។
ឧត្តមសេនីយ៍ឯក វង្សស៊ន អ៊ិនផាន់ភឹម ថ្លែងមតិនៅក្នុងកិច្ចសន្ទនា។

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ និងគណៈប្រតិភូកម្មាភិបាលនយោបាយនៃកងទ័ពប្រជាជនវៀតណាម ក៏បានអញ្ជើញទៅអុជធូប និងដាក់កម្រងផ្កានៅវិមានរំលឹកគុណបណ្តាវីរយុទ្ធជនពលីនៅរាជធានីវៀងចន្ទន៍។

នាថ្ងៃទី ០៥ ខែសីហា ដដែល នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ បានដឹកនាំគណៈប្រតិភូកម្មាភិបាលនយោបាយនៃកងទ័ពប្រជាជនវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ខាំលៀង អ៊ូថៈកៃសន សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច នាយឧត្តមសេនីយ៍ ខាំលៀង អ៊ូថៈកៃសន បានបញ្ជាក់ថា នេះគឺជាសកម្មភាពដែលមានអត្ថន័យយ៉ាងសំខាន់ ដោយរួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការភ្ជាប់ទំនាក់ទំនងយុទ្ធសាស្ត្ររវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ បានបញ្ជាក់ថា នៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ រក្សា និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងពិសេស ស្មោះស្ម័គ្រ និងរឹងមាំរវាងវៀតណាម - ឡាវ។ កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ បន្តត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកំណត់ថាជាសសរទ្រូងយ៉ាងសំខាន់មួយនៃទំនាក់ទំនងវៀតណាម - ឡាវ ដែលជា “លក្ខណៈពិសេសនៃលក្ខណៈពិសេស”។ ជាមួយគ្នានោះ ការផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែន វៀតណាម - ឡាវ លើកទី ៣ ដែលបានរៀបចំឡើងនាខែកក្កដា ឆ្នាំ ២០២៦ បានសម្រេចជោគជ័យយ៉ាងល្អប្រសើរ ដោយត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់វាយតម្លៃខ្ពស់ និងបង្កើតបាននូវស្នាមញញឹម ព្រមទាំងចំណាប់អារម្មណ៍យ៉ាងវិជ្ជមានចំពោះអាជ្ញាធរ និងប្រជាជននៅតំបន់ព្រំដែន។

នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ ខាងឆ្វេងបង្អោល និង នាយឧត្តមសេនីយ៍ ខាំលៀង អ៊ូថៈកៃសន។
នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ ខាងឆ្វេងបង្អោល និង នាយឧត្តមសេនីយ៍ ខាំលៀង អ៊ូថៈកៃសន។

ក្នុងការជម្រាបជូនដល់រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ អំពីលទ្ធផលនៃកិច្ចសន្ទនារវាងអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជននៃប្រទេសទាំងពីរនាពេលមុននោះក្នុងថ្ងៃដដែល នាយឧត្តមសេនីយ៍ ង្វៀន ត្រុងងៀ ក៏បានពាំនាំនូវពាក្យអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ដែលបានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ និងបណ្តាសហគ្រាសការពារជាតិឡាវ ឱ្យចូលរួម និងដាក់តាំងបង្ហាញផលិតផលនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នាសីហា ឆ្នាំ ២០២៦។

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងអគ្គស្នងការនយោបាយទាំងពីរ នាយឧត្តមសេនីយ៍ ខាំលៀង អ៊ូថៈកៃសន បានឯកភាពជាមួយនឹងទិសដៅកិច្ចសហប្រតិបត្តិការនានាពេលខាងមុខ និងបានចាត់ទុកថា នៅចំពោះមុខបណ្តាការវិវត្តយ៉ាងសមុគស្មាញនៃសភាពការណ៍ពិភពលោក និងតំបន់ ភាគីទាំងពីរត្រូវតែបន្តសាមគ្គីភាព ឈរក្បែរគ្នានិងប្រកៀកស្មា បង្កើនការអប់រំនយោបាយ ការឃោសនា ដើម្បីឱ្យកម្មាភិបាល យុទ្ធជន ជាពិសេសគឺជំនាន់វ័យក្មេង យល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងតម្លៃនៃទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស វៀតណាម - ឡាវ៕

វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន
យុគសម័យ - នាវិទ្យាល័យរសៀលថ្ងៃទី ៧ មិថុនា នៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីបានដំណើរការកិច្ចពិភាក្សាទ្វេភាគី នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទទួលបណ្តាឯកសារសហប្រតិបត្តិការវៀតណាម-ឡាវ។
ខេត្ត Gia Lai ធ្វើឱ្យជាក់ស្តែងនូវបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយបណ្តាខេត្តភាគខាងត្បូងឡាវ និងភាគភូមិភាគឥសានកម្ពុជា ខេត្ត Gia Lai ធ្វើឱ្យជាក់ស្តែងនូវបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយបណ្តាខេត្តភាគខាងត្បូងឡាវ និងភាគភូមិភាគឥសានកម្ពុជា
យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានដាក់ចេញនូវបណ្តាផែនការដាក់ពង្រាយកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយខេត្តចំនួន ៤ ភាគខាងត្បូងឡាវ និងខេត្តចំនួន ៣ ភាគភូមិភាគឥសានកម្ពុជា សំដៅធ្វើឱ្យជាក់ស្តែងនូវបណ្តាកំណត់ហេតុនៃការយោគយល់គ្នាសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០។ នេះគឺជាជំហានដើរដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ជម្រុញការផ្សារភ្ជាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ប្រទេសវៀតណាមប្តេជ្ញារួមដំណើរ និងរួមចំណែកយ៉ាងសកម្មជូនចំពោះចលនាសន្តិភាពពិភពលោក
ការបង្កើនការដឹកនាំរបស់បក្ស និងការពង្រីកតួនាទីនៃបណ្តាសមាគមមហាជននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តអំពីកិច្ចការជនជាតិវៀតណាមនៅបរទេស
បើកឆាកសកម្មភាព "ប្រធាន ហូជីមិញ - អគ្គមេបញ្ជាការ ហ្វីឌែល កាស្ត្រូ៖ មនោសញ្ចេតនាមាសស្អាតពិសេស"

អានច្រើនបំផុត

រៀបចំជារូបរាងបណ្តាសេចក្តីសម្រេចយុទ្ធសាស្ត្រ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី
Plan International វៀតណាមឧបត្ថម្ភសិស្សានុសិស្សតំបន់ទឹកជំនន់ ឡាយចូវ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
កសាងមូលដ្ឋានទិន្នន័យសម្រាប់ប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្មថ្មីផ្លាស់ប្តូរថ្មីច្នៃប្រឌិត៖ ថ្នាលសេដ្ឋកិច្ចទិន្នន័យ
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក