យុគសម័យ - ព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅឯវត្ត Giac Dao (ទីក្រុង Cheb សាធារណរដ្ឋឆែក) សមាគមប្រជាជនវៀតណាម - មជ្ឈមណ្ឌលពាណិជ្ជកម្ម Asia Dragon - ទីក្រុង Cheb និងបណ្តាតំបន់ក្បែរខាង បានសម្របសម្រួលជាមួយសមាគមពុទ្ធសាសនិកវត្ត Giac Dao រៀបចំការប្រគល់-ទទួលទំនិញជុំដំបូង នៅក្នុងកម្មវិធីសប្បុរសធម៌ ជួយឧបត្ថម្ភប្រជាជនដែលមានកាលៈទេសៈលំបាក នៅឯខេត្ត Karlovy Vary។
| យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦ អាណិកជនវៀតណាមនៅ កម្ពុជា និង អាល្លឺម៉ង់ ដឹងគុណបណ្តាយុទ្ធជនពលី |
![]() |
| អាណិកជនវៀតណាម ជួយឧបត្ថម្ភប្រជាជនមានកាលៈទេសៈលំបាក នៅឯសាធារណរដ្ឋឆែក |
នៅក្នុងពិធី លោកស្រី Julie Vankova ប្រធានមជ្ឈមណ្ឌលជួយឧបត្ថម្ភជនបរទេស (CPIC) ខេត្ត Karlovy Vary បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះកាយវិការដ៏ល្អប្រពៃ នៃសហគមន៍ប្រជាជនវៀតណាម នៅឯទីក្រុង Cheb។ តាមលោកស្រី បណ្តាចំណែកអំណោយ មិនត្រឹមតែមានអត្ថន័យជួយឧបត្ថម្ភជាក់ស្តែង ចំពោះមនុស្សដែលមានកាលៈទេសៈលំបាកប៉ុណ្ណោះទេ ប៉ុន្តែនៅតែសម្តែងឡើងនូវស្មារតីសាមគ្គីភាព ការចែករំលែក និងទំនាក់ទំនងភ្ជាប់ជិតស្និទ្ធយ៉ាងល្អប្រសើរ រវាងសហគមន៍ប្រជាជនវៀតណាម ជាមួយប្រជាជនឆែក។ លោកស្រីមានបំណងប្រាថ្នាថា បណ្តាសកម្មភាពប្រកបដោយភាពមនុស្សធម៌ ដូចច្នេះ នឹងបន្តត្រូវបានរក្សា និងលាតសន្ធឹង នៅក្នុងពេលវេលាខាងមុខ។
តំណាងសហគមន៍ប្រជាជនវៀតណាម លោក Do Cong Thang ប្រធានសមាគមប្រជាជនវៀតណាម - មជ្ឈមណ្ឌលពាណិជ្ជកម្ម Asia Dragon - ទីក្រុង Cheb និងបណ្តាតំបន់ក្បែរខាង បានផ្ញើពាក្យថ្លែងអំណរគុណ ដល់មជ្ឈមណ្ឌល CPIC ធនាគារអាហារខេត្ត Karlovy Vary និងគណៈកម្មាធិការបណ្តាជនជាតិភាគតិច នៅឯទីក្រុង Cheb ដែលបានបង្កើតលក្ខខណ្ឌ ដើម្បីឱ្យសហគមន៍ប្រជាជនវៀតណាម មានឱកាសភាគទាន សម្រាប់មូលដ្ឋានដែលខ្លួនកំពុងរស់នៅ។ លោកបានឱ្យដឹងថា សកម្មភាពសប្បុរសធម៌ មិនត្រឹមតែសម្តែងឡើងនូវការទទួលខុសត្រូវ របស់សហគមន៍ប្រជាជនវៀតណាម ចំពោះសង្គមក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែនៅតែរួមចំណែកពង្រីកប្រពៃណីស្រឡាញ់រាប់អានគ្នាមកវិញទៅមក «ស្លឹកល្អជួយកពារស្លឹកខ្ទេច» នៃប្រជាជាតិវៀតណាម។
នៅក្នុងជុំប្រគល់-ទទួលដំបូង ប្រតិភូបានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន រួមមាន៖ ប្រេងឆា ១៨០ ដប, ស្ករស ៣០០ គីឡូក្រាម, មីអ៊ីតាលីគ្រប់ប្រភេទ ៣៣៣ កញ្ចប់, ទឹកដោះគោ ៣៩៦ លីត្រ, ម្សៅមី ៣០០ គីឡូក្រាម, មីកញ្ចប់ ១.៣៥០ កញ្ចប់, ថ្នាំដុសធ្មេញ ៦០ ប្រអប់ ព្រមទាំងខោអាវ និងស្បែកជើងចំនួន ២៧ កេស។
កម្មវិធីត្រូវបានអនុវត្ត ដោយមានការរួមដៃពីវត្ត Giac Dao, មជ្ឈមណ្ឌលពាណិជ្ជកម្ម Asia Dragon, សមាគមពុទ្ធសាសនិកវត្ត Giac Dao, បណ្តាអង្គការ សហគ្រាស សប្បុរសជន និងបងប្អូនប្រជាជនយ៉ាងច្រើនកុះករ នៃសហគមន៍ប្រជាជនវៀតណាម នៅឯទីក្រុង Cheb។
សកម្មភាពមិនត្រឹមតែសម្តែងឡើងនូវស្មារតីចែករំលែក ការទទួលខុសត្រូវចំពោះសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅតែរួមចំណែកបង្កើនមិត្តភាព ការភ្ជាប់ជិតស្និទ្ធ រវាងសហគមន៍ប្រជាជនវៀតណាម និងប្រជាជនសាធារណរដ្ឋឆែក តាមរយៈនោះ បន្តកសាងរូបភាពដ៏ស្រស់ស្អាត នៃប្រជាជនវៀតណាម នៅលើមាតុភូមិទីពីរ៕
វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការជួយឧបត្ថម្ភសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស បានទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ |
អាណិកជនវៀតណាមនៅប្រទេសថៃ៖ ភាពកក់ក្ដៅនៃមនោសញ្ចេតនាក្នុងថ្ងៃបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung យុគសម័យ - ក្នុងបរិយាកាសដ៏សក្ការៈនៃថ្ងៃក្នុងខែទី៣ តាមចន្ទគតិ នាថ្ងៃទី ២១ ខែមេសា សហគមន៍ជនជាតិវៀតណាមនៅក្នុងខេត្ត Udon Thani តំបន់ឦសាននៃប្រទេសថៃ បានរៀបចំពិធីបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung យ៉ាងសមរម្យ និងអធិកអធម។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន