យុគសម័យ - នាថ្ងៃទី ២៩ ខែកក្កដា នៅ Ha Noi សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម បានរៀបចំជំនួបប្រជុំ និងផ្លាស់ប្តូរជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងសត្វពាហនៈ Bucharest (រូម៉ានី) ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកទស្សនាកម្សាន្ត និងបំពេញការងារនៅ វៀតណាម។ សកម្មភាពនេះបានរួមចំណែកបង្កើនការភ្ជាប់ទំនាក់ទំនង រវាងបណ្តាមូលដ្ឋានអប់រំ បណ្តាអតីតនិស្សិត និងជំរុញការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។
| ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងវៀតណាម និង Iasi, Romania “គំនូរមិត្តភាព” វៀតណាម - រ៉ូម៉ានី: សិស្សពូកែ Pham Minh Chinh និងកិច្ចការស្នេហាមិនចេះចប់ |
គណៈប្រតិភូរូម៉ានី ដឹកនាំដោយលោក Sorin Mihai Cimpeanu អតីតនាយករដ្ឋមន្ត្រីស្តីទីរូម៉ានី អតីតរដ្ឋមន្ត្រីក្រសួងអប់រំរូម៉ានី ជានាយកសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងសត្វពាហនៈ Bucharest។ ចូលរួមក្នុងគណៈប្រតិភូក៏មាន លោកស្រី Cristina Romila អគ្គរាជទូតរូម៉ានី ប្រចាំនៅ វៀតណាម ព្រមទាំងបណ្តាសមាជិកនៃសាលាផងដែរ។
![]() |
| សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម បានរៀបចំជំនួបប្រជុំ និងផ្លាស់ប្តូរជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងសត្វពាហនៈ Bucharest (រូម៉ានី)។ |
ខាងភាគីវៀតណាម អញ្ជើញចូលរួមក្នុងជំនួបប្រជុំមាន លោក Tran Phu Cuong ប្រធាននាយកដ្ឋានអឺរ៉ុប នៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម; លោក Ho Quang Loi ប្រធានសមាគមមិត្តភាព វៀតណាម - រូម៉ានី; លោក Nguyen Tien Tung អតីតនាយកសាកលវិទ្យាល័យកសិកម្មហាណូយ ព្រមទាំងបណ្តាអតីតអ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងសត្វពាហនៈ Bucharest និងតំណាងក្រុមអតីតនិស្សិតវៀតណាម ដែលធ្លាប់សិក្សានៅសាលា។
ថ្លែងមតិស្វាគមន៍គណៈប្រតិភូ លោក Tran Phu Cuong បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ច នៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាង វៀតណាម និង រូម៉ានី ត្រូវបានបណ្តាជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ពូនជ្រំ និងអភិវឌ្ឍន៍យ៉ាងមិនឈប់ឈរ ក្នុងរយៈពេលជាង ៧៥ ឆ្នាំកន្លងមក។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបង្កើនការយល់ដឹងគ្នា បើកទូលាយការភ្ជាប់ទំនាក់ទំនង រវាងបណ្តាដៃគូនៃប្រទេសទាំងពីរ ជាពិសេសគឺនៅក្នុងវិស័យអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្លាស់ប្តូរប្រជាជន។
![]() |
| លោក Tran Phu Cuong ប្រធាននាយកដ្ឋានអឺរ៉ុប នៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម ថ្លែងមតិនៅឯកិច្ចប្រជុំ។ |
ប្រធាននាយកដ្ឋានអឺរ៉ុប ក៏បានសម្តែងនូវបំណងប្រាថ្នាថា សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម នឹងបន្តបើកទូលាយបណ្តាញដៃគូនៅ រូម៉ានី ជាពិសេសគឺជាមួយបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ។ លោកបានស្នើឱ្យ សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម, សមាគមមិត្តភាព វៀតណាម - រូម៉ានី និងសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងសត្វពាហនៈ Bucharest បង្កើនការចែករំលែកព័ត៌មាន ជំរុញបណ្តាកម្មវិធីផ្លាស់ប្តូរសាស្ត្រាចារ្យ និស្សិត រៀបចំសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ ការផ្លាស់ប្តូរយុវជន និងភ្ជាប់ទំនាក់ទំនងបណ្តាអ្នកជំនាញ នៅក្នុងវិស័យកសិកម្ម វេជ្ជសាស្ត្របសុសត្វ បរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព និងការច្នៃប្រឌិតថ្មី។
ថ្លែងមតិនៅក្នុងជំនួបប្រជុំ លោក Ho Quang Loi ប្រធានសមាគមមិត្តភាព វៀតណាម - រូម៉ានី បានសង្កត់ធ្ងន់ថា រូម៉ានី គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយ វៀតណាម។ ឆ្លងកាត់រយៈពេល ៧៦ ឆ្នាំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវ បានពង្រឹងយ៉ាងមិនឈប់ឈរ តាមរយៈបណ្តាច្រកបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជន ព្រមទាំងបើកទូលាយនៅលើច្រើនវិស័យ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ - បណ្តុះបណ្តាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា វប្បធម៌ សុខាភិបាល និងទេសចរណ៍។
តាមប្រសាសន៍របស់លោក Ho Quang Loi សមាគមមិត្តភាព វៀតណាម - រូម៉ានី បច្ចុប្បន្នមានសមាជិកជិត ១.២០០ រូប និងតែងតែខិតខំប្រឹងប្រែង ពង្រីកតួនាទីជាស្ពានចម្លងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានឱ្យដឹងថា រូម៉ានី បានបណ្តុះបណ្តាលវិស្វករ បរិញ្ញាបត្រ បណ្ឌិត និងអ្នកជំនាញការវៀតណាម លើច្រើនវិស័យ លើសពី ៤.០០០ រូប។ មនុស្សជាច្រើនក្នុងចំណោមនោះ បានក្លាយជាបណ្តាអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងថ្នាក់ដឹកនាំដែលកាន់តំណែងសំខាន់ៗរបស់ប្រទេសជាតិ ក្នុងនោះមានអតីតនិស្សិតជាច្រើនរូបនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងសត្វពាហនៈ Bucharest។
![]() |
| លោកស្រី Cristina Romila អគ្គរាជទូតរូម៉ានី ប្រចាំនៅ វៀតណាម ថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ របស់សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម។ |
លោក Ho Quang Loi ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំភាគទានរបស់លោកស្រី Cristina Romila អគ្គរាជទូតរូម៉ានី ប្រចាំនៅ វៀតណាម ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងនូវជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងសត្វពាហនៈ Bucharest នឹងបើកចេញនូវឱកាសកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើន រវាងបណ្តាមូលដ្ឋានអប់រំ វិទ្យាស្ថានស្រាវជ្រាវ និងបណ្តាអង្គការមិត្តភាពនៃ វៀតណាម និង រូម៉ានី រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។
ថ្លែងឆ្លើយតបវិញ លោកស្រី Cristina Romila អគ្គរាជទូតរូម៉ានី ប្រចាំនៅ វៀតណាម បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម និងបានអះអាងថា ស្ថានទូតរូម៉ានី នឹងតែងតែរួមដំណើរ ជួយឧបត្ថម្ភជំរុញបណ្តាកម្មវិធីកិច្ចសហប្រតិបត្តិការអំពីការបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ ដូចជាបណ្តាគម្រោងដែលភាគីវៀតណាមបានស្នើឡើង។ លោកស្រីបានសង្កត់ធ្ងន់ថា រូម៉ានី តែងតែជាដៃគូគួរឱ្យទុកចិត្ត និងសុវត្ថិភាពរបស់ វៀតណាម ព្រមទាំងសម្តែងនូវជំនឿជាក់ថា ដោយមានការរួមដំណើររបស់លោក Sorin Mihai Cimpeanu ភាគីទាំងពីរនឹងបន្តអនុវត្តបណ្តាគំនិតផ្តួចផ្តើម និងគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើន នៅក្នុងពេលខាងមុខ។
លោកស្រីអគ្គរាជទូត Cristina Romila ក៏បានសម្តែងនូវការគោរព ចំពោះបណ្តាអតីតនិស្សិតវៀតណាម ដែលធ្លាប់សិក្សានៅ រូម៉ានី។ តាមលោកស្រី គឺបណ្តាជំនាន់អតីតនិស្សិតនេះហើយ ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពទ្វេភាគី និងនឹងបន្តជាកម្លាំងយ៉ាងសំខាន់ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនង វៀតណាម - រូម៉ានី នាពេលអនាគត។
ជំនួបប្រជុំនេះ ក៏ជាឱកាសដើម្បីបណ្តាអតីតនិស្សិតវៀតណាម ដែលធ្លាប់សិក្សានៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងសត្វពាហនៈ Bucharest បានជួបជុំឡើងវិញជាមួយថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃសាលា រួមគ្នារំលឹកឡើងវិញនូវបណ្តាអនុស្សាវរីយ៍ នារយៈពេលសិក្សានៅ រូម៉ានី។ នេះក៏ជាឱកាសដើម្បីបង្កើនការភ្ជាប់ទំនាក់ទំនង រវាងបណ្តាជំនាន់អតីតនិស្សិត រួមចំណែកពូនជ្រំមិត្តភាព និងបើកទូលាយកិច្ចសហប្រតិបត្តិការអប់រំ រវាង វៀតណាម និង រូម៉ានី នៅក្នុងពេលខាងមុខ៕
![]() |
| បណ្តាប្រតិភូថតរូបអនុស្សាវរីយ៍។ |
យុគសម័យ - មន្ទីរពេទ្យសង្គ្រោះបន្ទាន់នៃសាកលវិទ្យាល័យ Bucharest មានបំណងចង់ស្វែងរក និងសហការជាមួយដៃគូវៀតណាមហើយសង្ឃឹមថាស្ថានទូតនឹងដើរតួនាទីជាស្ពានតភ្ជាប់។ |
យុគសម័យ - នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សហគ្រាស និងទេសចរណ៍រូម៉ានី លោក Stefan-Radu Oprea ដែលកំពុងបំពេញទស្សនកិច្ច ធ្វើការ និងចូលរួមសម័យប្រជុំលើកទី ១៧ នៃគណៈកម្មាធិការចម្រុះវៀតណាម - រ៉ូម៉ានី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅវៀតណាម។ |
thoidai.com.vn




មតិពីមិត្តអ្នកអាន