មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១

11:00 | 26/07/2026 សុវណ្ណ

យុគសម័យ - ថ្ងៃទី ២២ ខែកក្កដា សម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត ភូថោះ បានចាត់តាំងមហាសន្និបាតតំណាងលើកទី ១ អាណត្តិ ២០២៦-២០៣១។

បើកជាផ្លូវការយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាម លើកទី ៩ នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត

អញ្ជើញចូលរួមមហាសន្និបាតមានបណ្តាសមមិត្ត Nguyen Manh Son - អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ភូថោះ Dinh Cong Thuc - សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ភូថោះ Quach Tat Liem - សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ភូថោះ Nguyen Ngoc Hung - អនុប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម តំណាងបណ្តាមន្ទីរ គណៈ ផ្នែក អង្គការសមាជិកព្រមទាំងតំណាងឆ្នើមធ្វើការងារការទូតប្រជាជន។

សមមិត្ត Nguyen Manh Son - អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ភូថោះ ព្រមទាំងបណ្តាតំណាងចូលរួមមហាសន្និបាត។
សមមិត្ត Nguyen Manh Son - អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ភូថោះ ព្រមទាំងបណ្តាតំណាងចូលរួមមហាសន្និបាត។
សមមិត្ត Dinh Cong Thuc - អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ភូថោះ ព្រមទាំងបណ្តាតំណាងចូលរួមមហាសន្និបាត។
សមមិត្ត Dinh Cong Thuc - អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ភូថោះ ព្រមទាំងបណ្តាតំណាងចូលរួមមហាសន្និបាត។

បន្ទាប់ពីការរួមបញ្ចូលគ្នា សម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តមានសមាគមមិត្តភាពសមាជិកចំនួន ១២ សកម្មនៅលើវិស័យជាច្រើន។ នៅក្នុងអាណត្តិ ២០២១-២០២៦ សម្ព័ន្ធបានក្តាប់ជាប់យ៉ាងជិតស្និទ្ធនូវមគ្គទេសក៍ ខ្សែផ្លូវការបរទេសរបស់បក្សនិងរដ្ឋ ចាត់តាំងអនុវត្តប្រកបដោយភាពស៊ីសង្វាក់គ្នានូវបណ្តាសកម្មភាពការទូតប្រជាជន ដោយរួមចំណែកផ្សព្វផ្សាយរូបភាពតំបន់ដីដូនតា ពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ ទន្ទឹមនឹងនោះគាំទ្រយ៉ាងមានប្រសិទ្ធភាពនូវបណ្តាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ខេត្ត។

សម្ព័ន្ធបានចាត់តាំងកម្មវិធី ការប្រឡង សកម្មភាពផ្លាស់ប្តូរមិត្តភាពលើសពី ៣០ កម្មវិធី ចូលរួម ២៥ កម្មវិធីរបស់សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លើសពី ៤០ សកម្មភាពការបរទេសរបស់ខេត្តព្រមទាំងលើសពី ១០ សកម្មភាពរបស់បណ្តុំប្រឡងប្រណាំងបណ្តាខេត្តភាគខាងជើង។ ទំនាក់ទំនងមិត្តភាពជាមួយនិងបណ្តាមូលដ្ឋាន ដៃគូអន្តរជាតិជាច្រើនបន្តត្រូវបានពង្រឹង ពង្រីក រួមចំណែកលើកកម្ពស់ឋានៈការបរទេសរបស់ខេត្ត។

សមមិត្ត Nguyen Manh Son - អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ភូថោះ ថ្លែងមតិណែនាំនៅឯមហាសន្និបាត។
សមមិត្ត Nguyen Manh Son - អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ភូថោះ ថ្លែងមតិណែនាំនៅឯមហាសន្និបាត។

ការងារចលនាជំនួយឥតសំណងមិនមែនរដ្ឋាភិបាលបរទេសសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន។ ជាពិសេស បន្ទាប់ពីព្យុះលេខ ៣ (Yagi) និងគ្រោះថ្នាក់បាក់ស្ពាន ផុង ឆូវ សម្ព័ន្ធបានចលនាបណ្តាអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលព្រមទាំងអាណិកជនគាំទ្រស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិជាមួយនិងតម្លៃផលបូកលើសពី ១.៤៤ ពាន់លានដុង ទន្ទឹមនឹងនោះសម្របសម្រួលទទួលយក អង្កេតពិនិត្យលើសពី ២០ កម្មវិធី គម្រោងគាំទ្រនៅលើភូមិសាស្ត្រខេត្ត។

អនុលេខានៃគណៈកម្មាធិការបក្សខេត្ត លោក Nguyen Manh Son ជូនផ្កាអបអរសាទរមហាសន្និបាត។
អនុលេខានៃគណៈកម្មាធិការបក្សខេត្ត លោក Nguyen Manh Son ជូនផ្កាអបអរសាទរមហាសន្និបាត។

សកម្មភាពព័ត៌មានការបរទេសបន្តត្រូវបានផ្លាស់ប្តូរថ្មីជាមួយនិងការរក្សាវ៉ិបសាយព័ត៌មានមិត្តភាព ការបោះពុម្ពផ្សាយបណ្តាស្នាដៃឯកសារឯកទេស ការប្រតិបត្តិប្រកបដោយប្រសិទ្ធភាពនូវគេហទំព័រនិងទំព័រ Fanpage ចុះផ្សាយលើសពី ៦០០ ព័ត៌មាន អត្ថបទជារៀងរាល់ឆ្នាំ រួមចំណែកផ្សព្វផ្សាយរូបភាពមាតុភូមិ ប្រជាជន ភូថោះ ទៅកាន់មិត្តភក្តិអន្តរជាតិ។ ការងារជនវៀតណាមនៅឯបរទេសត្រូវបានយកចិត្តទុកដាក់ បង្កើនការភ្ជាប់ទំនាក់ទំនងជាមួយនិងបណ្តាសមាគមអ្នកស្រុកកំណើតដូចគ្នា ចលនាអាណិកជនបែរមុខទៅកាន់មាតុភូមិ ចូលរួមបណ្តាសកម្មភាពពលកម្មសង្គមនិងអភិវឌ្ឍន៍មូលដ្ឋាន។

អាណត្តិ ២០២៦-២០៣១ សម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តបានដាក់ចេញនូវបាវចនា « ម្ចាស់ការ បត់បែន ប្រឌិតញាណ ប្រសិទ្ធភាព » ផ្តោតសំខាន់ផ្លាស់ប្តូរថ្មីខ្លឹមសារ ទម្រង់សកម្មភាពការទូតប្រជាជន ពង្រឹងការរៀបចំក្បាលម៉ាស៊ីន ពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនការចលនាជំនួយឥតសំណងមិនមែនរដ្ឋាភិបាលបរទេស ជម្រុញខ្លាំងព័ត៌មានការបរទេស ការងារជនវៀតណាមនៅឯបរទេសព្រមទាំងលើកកម្ពស់គុណភាពសកម្មភាពរបស់បណ្តាសមាគមសមាជិក។

អនុប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោក Nguyen Ngoc Hung ថ្លែងមតិនៅឯមហាសន្និបាត។
អនុប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោក Nguyen Ngoc Hung ថ្លែងមតិនៅឯមហាសន្និបាត។
អនុប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោក Nguyen Ngoc Hung ជូនផ្កាអបអរសាទរមហាសន្និបាត។
អនុប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោក Nguyen Ngoc Hung ជូនផ្កាអបអរសាទរមហាសន្និបាត។

ថ្លែងមតិណែនាំនៅឯមហាសន្និបាត អនុលេខានៃគណៈកម្មាធិការបក្សខេត្ត លោក Nguyen Manh Son និងអនុប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោក Nguyen Ngoc Hung បានសម្តែងនូវការកោតសរសើរចំពោះបណ្តាលទ្ធផលដែលសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តសម្រេចបាននៅក្នុងអាណត្តិកន្លងមក។ ទន្ទឹមនឹងនោះបានស្នើឱ្យនៅក្នុងអាណត្តិថ្មី សម្ព័ន្ធបន្តជ្រាបជម្រៅ ចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមគ្គទេសក៍ ខ្សែផ្លូវការបរទេសរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ ទម្រង់សកម្មភាពតាមទិសដៅជំនាញជាន់ខ្ពស់ ទំនើប ឆ្លើយតបនិងតម្រូវការភារកិច្ចនៅក្នុងស្ថានភាពថ្មី ពង្រីកតួនាទីជាស្ពានចងស្ពាននៅក្នុងការពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយនិងបណ្តាមូលដ្ឋាន អង្គការអន្តរជាតិព្រមទាំងសហគមន៍ជនវៀតណាមនៅឯបរទេស។

បណ្តាតំណាងថតរូបអនុស្សាវរីយ៍ជាមួយនិងគណៈកម្មាធិការប្រតិបัตិនៃសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត អាណត្តិ ២០២៦ - ២០៣១។
បណ្តាតំណាងថតរូបអនុស្សាវរីយ៍ជាមួយនិងគណៈកម្មាធិការប្រតិបัตិនៃសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត អាណត្តិ ២០២៦ - ២០៣១។
សមមិត្ត Nguyen Thi Chuc Hao ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តអាណត្តិ ២០២៦-២០៣១ ជូនផ្កាអបអរសាទរបណ្តាសមមិត្តដែលមិនចូលរួមនៅក្នុងគណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តអាណត្តិ ២០២៦-២០៣១។
សមមិត្ត Nguyen Thi Chuc Hao ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តអាណត្តិ ២០២៦-២០៣១ ជូនផ្កាអបអរសាទរបណ្តាសមមិត្តដែលមិនចូលរួមនៅក្នុងគណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តអាណត្តិ ២០២៦-២០៣១។

បណ្តាសមមិត្តបានសង្កត់ធ្ងន់ថា សម្ព័ន្ធត្រូវតែបន្តបង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងព័ត៌មានការបរទេស លើកកម្ពស់ប្រសិទ្ធភាពចលនាជំនួយឥតសំណងមិនមែនរដ្ឋាភិបាលបរទេស កសាងកងជួរកម្មាភិបាលមានអាកប្បកិរិយានយោបាយ កម្រិតជំនាញព្រមទាំងភាសាបរទេសឆ្លើយតបនិងតម្រូវការធ្វើសមាហរណកម្ម។ ពីនោះ រួមចំណែកផ្សព្វផ្សាយរូបភាពតំបន់ដីដូនតា ទាក់ទាញប្រភពធនធានដើម្បីនាំយកខេត្ត ភូថោះ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពនៅក្នុងដំណាក់កាលថ្មី។

ជាមួយនិងស្មារតីធ្វើការងារយ៉ាងម៉ឺងម៉ាត់ ប្រញាប់ប្រញាល់ ប្រជាធិបតេយ្យនិងការទទួលខុសត្រូវ មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបัตិនៃសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តរួមមាន ២៥ សមមិត្ត។ សមមិត្ត Nguyen Thi Chuc Hao - អនុប្រធានព្រមទាំងជាអគ្គលេខាធិការនៃសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តត្រូវបានទុកចិត្តបោះឆ្នោតជ្រើសរើសកាន់តំណែងជាប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្តអាណត្តិ ២០២៦-២០៣១៕

មហាសន្និបាតលើកទី ៩ នៃសមាគមកសិករវៀតណាម៖ ពិភាក្សាលើគោលដៅធំៗចំនួន ៥ សូចនាករគន្លឹះចំនួន ១១ ព្រមទាំងក្រុមភារកិច្ចនិងដំណោះស្រាយចំនួន ៦ មហាសន្និបាតលើកទី ៩ នៃសមាគមកសិករវៀតណាម៖ ពិភាក្សាលើគោលដៅធំៗចំនួន ៥ សូចនាករគន្លឹះចំនួន ១១ ព្រមទាំងក្រុមភារកិច្ចនិងដំណោះស្រាយចំនួន ៦
យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៩ នៃសមាគមកសិករវៀតណាម អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៧-៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) ក្រោមប្រធានបទ “សាមគ្គីភាព - ប្រជាធិបតេយ្យ - ការទម្លុះទម្លាយ - កិច្ចសហប្រតិបត្តិការ - ការអភិវឌ្ឍន៍”។ មហាសន្និបាតនេះត្រូវបានរំពឹងថានឹងបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយរបស់សមាគម ព្រមទាំងបន្តអះអាងនូវតួនាទីជាមជ្ឈមណ្ឌលនិងជាម្ចាស់ការរបស់កសិករ នៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី។
មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
យុគសម័យ - មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៥ ខែមិថុនា នៅទីក្រុងហាណូយ នៅក្នុងបរិបទដែលប្រទេសជាតិកំពុងជំរុញខ្លាំងការបំប្លែងឌីជីថល ការធ្វើសមាហរណកម្មអន្តរជាតិ និងការកសាងកម្លាំងផលិតកម្មថ្មី។ ជាមួយតម្រូវការប្តូរថ្មីយ៉ាងខ្លាំងក្លាអំពីការចាត់តាំង របៀបវារៈសកម្មភាព និងគុណភាពនៃជួរកម្មាភិបាល មហាសន្និបាតនេះត្រូវបានរំពឹងថានឹងបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយរបស់ប្រព័ន្ធចាត់តាំងសហជីព សំដៅរួមដំណើរ តំណាង និងការពារបានកាន់តែល្អប្រសើរនូវសិទ្ធិនិងផលប្រយោជន៍របស់ពលករ។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង