មហាសន្និបាតលើកទី ៩ នៃសមាគមកសិករវៀតណាម៖ ពិភាក្សាលើគោលដៅធំៗចំនួន ៥ សូចនាករគន្លឹះចំនួន ១១ ព្រមទាំងក្រុមភារកិច្ចនិងដំណោះស្រាយចំនួន ៦

08:18 | 01/06/2026 ឌឹកអាញ់

យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៩ នៃសមាគមកសិករវៀតណាម អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៧-៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) ក្រោមប្រធានបទ “សាមគ្គីភាព - ប្រជាធិបតេយ្យ - ការទម្លុះទម្លាយ - កិច្ចសហប្រតិបត្តិការ - ការអភិវឌ្ឍន៍”។ មហាសន្និបាតនេះត្រូវបានរំពឹងថានឹងបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយរបស់សមាគម ព្រមទាំងបន្តអះអាងនូវតួនាទីជាមជ្ឈមណ្ឌលនិងជាម្ចាស់ការរបស់កសិករ នៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី។

វៀតណាមបំពេញបានយ៉ាងល្អប្រសើរនូវតួនាទីជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើកទី ១១ ជនជាតិវៀតណាមមកពី ១១ ប្រទេស និង ៥ តំបន់ដែនដី ចូលរួមប្រកួតកីឡាវាយកូនឃ្លីលើតុ មិត្តភាពអឺរ៉ុប

នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់របស់វណ្ណៈកសិករវៀតណាម ដែលប្រព្រឹត្តទៅនៅក្នុងបរិបទដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ស្របពេលដែលប្រព័ន្ធនយោបាយទាំងមូលកំពុងផ្តោតលើការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់គណបក្ស និងបណ្ដាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

ផ្តល់ព័ត៌មានអំពីខ្លឹមសារនៃមហាសន្និបាត លោកស្រី Nguyen Thi Viet Ha អនុប្រធានគណៈការងារកសិករ (គណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម) បានឱ្យដឹងថា មហាសន្និបាតលើកទី ៩ នឹងមានការអញ្ជើញចូលរួមពីតំណាងផ្លូវការចំនួន ៦០០ នាក់ ដែលតំណាងឱ្យសមាជិកសមាគមនិងកសិករជាង ១០ លាននាក់នៅទូទាំងប្រទេស។ ក្នុងនោះ មានតំណាងដោយសិទ្ធិស្វ័យប្រវត្តិចំនួន ៦៦ នាក់ ជាសមាជិកគណៈកម្មាធិការមជ្ឈិមសមាគមអាណត្តិទី ៨ និងតំណាងចាត់តាំងចំនួន ៥៣៤ នាក់។

នៅក្នុងមហាសន្និបាត គណៈប្រតិភូទាំងឡាយនឹងពិភាក្សា និងផ្តល់មតិយោបល់លើឯកសារសំខាន់ៗជាច្រើន ដូចជារបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមសមាគមអាណត្តិទី ៨ របាយការណ៍ត្រួតពិនិត្យការងាររបស់គណៈកម្មាធិការនាយកអាណត្តិទី ៨ សេចក្តីព្រាងលក្ខន្តិកៈសមាគមធ្វើការកែសម្រួលនិងបំពេញបន្ថែម និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត។

មហាសន្និបាតក៏នឹងសម្រេចលើទិសដៅ គោលដៅ សូចនាករសម្រាប់អាណត្តិ ២០២៦-២០៣១ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមសមាគមអាណត្តិថ្មីផងដែរ។

លោកស្រី Nguyen Thị Viet Ha អនុប្រធានគណៈការងារកសិករ (គណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម) បានផ្តល់ព័ត៌មានអំពីខ្លឹមសារគ្រឹះនានានៃមហាសន្និបាត។
លោកស្រី Nguyen Thi Viet Ha អនុប្រធានគណៈការងារកសិករ (គណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម) បានផ្តល់ព័ត៌មានអំពីខ្លឹមសារគ្រឹះនានានៃមហាសន្និបាត។

យោងតាមលោកស្រី Nguyen Thi Viet Ha ការកែសម្រួលលក្ខន្តិកៈសមាគមលើកនេះ គឺសំដៅធ្វើឱ្យជាក់ស្តែងនូវបណ្ដាបទប្បញ្ញត្តិថ្មីរបស់គណបក្ស រដ្ឋ និងរដ្ឋធម្មនុញ្ញដែលបានកែសម្រួលនាឆ្នាំ ២០២៥ ឱ្យស្របទៅនឹងគោលការណ៍រៀបចំ បង្រួមយន្តការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ និងគំរូនៃបណ្ដាការចាត់តាំងនយោបាយ - សង្គម ដែលស្ថិតនៅក្រោមរណសិរ្សមាតុភូមិវៀតណាម។

ចំពោះទិសដៅសម្រាប់អាណត្តិថ្មី មហាសន្និបាតបានកំណត់គោលដៅកសាងសមាគមកសិករវៀតណាមឱ្យរឹងមាំ ពង្រីកតួនាទីរបស់កសិករក្នុងនាមជាម្ចាស់ការ និងជាមជ្ឈមណ្ឌលនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី ព្រមទាំងដាស់ឡើងនូវសេចក្តីប្រាថ្នាចង់អភិវឌ្ឍប្រទេសជាតិឱ្យមានភាពមានបាន ថ្កុំថ្កើង រុងរឿង វីល័យ និងប្រកបដោយសុភមង្គលនៅក្នុងយុគសម័យថ្មី។

ផ្អែកតាមនោះ សមាគមនឹងបន្តប្តូរថ្មីតាមទិសដៅបង្រួមរចនាសម្ព័ន្ធចាត់តាំង ភាពរឹងមាំខាងនយោបាយនិងសកម្មភាព ដោយយកសមាជិកសមាគមនិងកសិករធ្វើជាមជ្ឈមណ្ឌល គោលដៅ និងជាកម្លាំងចលករនៃការប្តូរថ្មីសកម្មភាព ព្រមទាំងពង្រីកតួនាទីរបស់កសិករផលិតកម្មអាជីវកម្មពូកែ និងកសិករឆ្នើម ក្នុងនាមជាស្នូលដើម្បីផ្សព្វផ្សាយនូវស្មារតីប្តូរថ្មីនិងការច្នៃប្រឌិតនៅក្នុងសហគមន៍។

រាល់សកម្មភាពរបស់សមាគមត្រូវបានតម្រង់ទិសដៅយ៉ាងខ្លាំងក្លាឆ្ពោះទៅកាន់មូលដ្ឋាន ដោយផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់កសិករ ជំរុញការតភ្ជាប់ផលិតកម្ម ការអភិវឌ្ឍសហករណ៍ ការកែច្នៃ ការពង្រីកទីផ្សារ ការកសាងម៉ាកយីហោផលិតផលកសិកម្ម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃ។ ទន្ទឹមនឹងនោះ សមាគមបន្តអះអាងនូវតួនាទីជាស្ពានចម្លងរវាងកសិករជាមួយគណបក្សនិងរដ្ឋ ចូលរួមក្នុងការកសាងប្រព័ន្ធនយោបាយ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល ពង្រីកកិច្ចការបរទេសប្រជាជន និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

យោងតាមការគ្រោងទុក មហាសន្និបាតលើកទី ៩ នឹងពិភាក្សា និងអនុម័តលើគោលដៅធំៗចំនួន ៥ សូចនាករគន្លឹះចំនួន ១១ ព្រមទាំងក្រុមភារកិច្ចនិងដំណោះស្រាយសំខាន់ៗចំនួន ៦ សម្រាប់អាណត្តិ ២០២៦-២០៣១ ក្នុងនោះកំណត់យកភារកិច្ចទម្លុះទម្លាយចំនួន ៤ សំដៅបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងកិច្ចការសមាគម និងចលនាកសិករនាពេលខាងមុខ។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីមហាសន្និបាត លោកស្រី Bui Thi Thom អនុប្រធានសមាគមកសិករវៀតណាម បានឱ្យដឹងថា មហាសន្និបាតលើកទី ៩ ប្រព្រឹត្តទៅក្នុងបរិបទដែលសមាគមគ្រប់លំដាប់ថ្នាក់ និងវណ្ណៈកសិករនៅទូទាំងប្រទេសកំពុងខិតខំប្រឹងប្រែងប្រកួតប្រជែងយ៉ាងសកម្ម និងអនុវត្តសកម្មភាពជាច្រើន ដើម្បីរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវបណ្ដាគោលដៅអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី។

យោងតាមលោកស្រី Bui Thi Thom ទោះបីជាទើបតែឈានចូលពាក់កណ្តាលអាណត្តិ ២០២៣-២០២៨ និងស្ថិតនៅក្នុងបរិបទដែលប្រព័ន្ធនយោបាយចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋានកំពុងអនុវត្តការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនតាមទិសដៅបង្រួម មានសុពលភាព និងប្រសិទ្ធភាព ព្រមទាំងសមាគមកសិករវៀតណាមដំណើរការតាមគំរូថ្មីស្ថិតនៅក្រោមរណសិរ្សមាតុភូមិវៀតណាម ផ្សារភ្ជាប់ទៅនឹងគំរូរដ្ឋបាលមូលដ្ឋានពីរថ្នាក់ក៏ដោយ ប៉ុន្តែកិច្ចការសមាគម និងចលនាកសិករនៅតែសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

រហូតមកដល់ពេលនេះ សមាគមបានអនុវត្តសម្រេចបាននិងលើសសូចនាករចំនួន ១៦ ក្នុងចំណោម ១៨ នៃអាណត្តិ ដោយមានសូចនាករពិបាកៗជាច្រើនត្រូវបានបំពេញលើសផែនការដែលបានដាក់ចេញ។ កិច្ចការធ្វើឱ្យប្រព័ន្ធចាត់តាំងក្បាលម៉ាស៊ីន និងកម្មាភិបាលសមាគមគ្រប់លំដាប់ថ្នាក់មានភាពសុក្រឹត ត្រូវបានអនុវត្តដោយព្រមៗគ្នា ចំណែកឯការចាត់តាំងមហាសន្និបាតសមាគមកសិករគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៥-២០៣០ ត្រូវបានបំពេញរួចរាល់តាមផែនការ និងធានាបាននូវគុណភាព។

លោកស្រី Bui Thi Thom អនុប្រធានសមាគមកសិករវៀតណាម បានថ្លែងសុន្ទរកថាបើក។
លោកស្រី Bui Thi Thom អនុប្រធានសមាគមកសិករវៀតណាម បានថ្លែងសុន្ទរកថាបើក។

ទន្ទឹមនឹងនោះ កិច្ចការសេនាធិការកសាងយន្តការ និងគោលនយោបាយ បន្តកត់ត្រានូវលទ្ធផលលេចធ្លោជាច្រើន ដោយមានគម្រោងដ៏មានសារៈសំខាន់ចំនួន ៤ ត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័ត ដែលបង្កើតជាគ្រឹះស្ថានជំរុញការប្តូរថ្មីសកម្មភាពសមាគម និងចលនាកសិករ។

ជាការគួរឱ្យកត់សម្គាល់ ខ្លឹមសារនិងរបៀបវារៈសកម្មភាពរបស់សមាគម បន្តត្រូវបានប្តូរថ្មីតាមទិសដៅផ្លាស់ប្តូរពីការបំផុសចលនា ទៅជាការដឹកនាំ គាំទ្រ និងរួមដំណើរជាមួយសមាជិកសមាគម និងកសិករ។ បណ្ដាចលនាកសិករត្រូវបានចាត់តាំងឡើងប្រកបដោយភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន ដោយផ្ដោតការយកចិត្តទុកដាក់ទាំងលើទំហំនិងជម្រៅ រួមចំណែកលើកកម្ពស់គុណភាពសមាជិកសមាគម កម្រិតផលិតកម្ម ជំនាញអាជីវកម្ម និងកែលម្អជីវភាពរស់នៅខាងសម្ភារៈព្រមទាំងស្មារតីរបស់ប្រជាជននៅជនបទ។

លោកស្រី Bui Thi Thom បានសង្កត់ធ្ងន់ថា៖ «មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៩ នៃសមាគមកសិករវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់របស់វណ្ណៈកសិករវៀតណាម ក្រោមការដឹកនាំរបស់គណបក្ស។ ជាមួយស្មារតី “សាមគ្គីភាព - ប្រជាធិបតេយ្យ - ការទម្លុះទម្លាយ - កិច្ចសហប្រតិបត្តិការ - ការអភិវឌ្ឍន៍” មហាសន្និបាតនឹងកំណត់នូវទិសដៅធំៗ សំដៅកសាងប្រព័ន្ធចាត់តាំងសមាគមឱ្យបានរឹងមាំ ពង្រឹងតួនាទីជាម្ចាស់ការរបស់កសិករនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី»៕

មហាសន្និបាតលើកទី ១៤ របស់បក្ស៖ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជារំពឹងលើដំណើរការអភិវឌ្ឍន៍ថ្មី មហាសន្និបាតលើកទី ១៤ របស់បក្ស៖ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជារំពឹងលើដំណើរការអភិវឌ្ឍន៍ថ្មី

យុគសម័យ - ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។

SCI បានចំណាយប្រាក់ជាង ៦.៦ ពាន់លានដុង ដើម្បីបំពាក់ចំណេះដឹង និងបំណិនជីវិតសម្រាប់ក្មេងស្រីនូវនៅ Quang Binh SCI បានចំណាយប្រាក់ជាង ៦.៦ ពាន់លានដុង ដើម្បីបំពាក់ចំណេះដឹង និងបំណិនជីវិតសម្រាប់ក្មេងស្រីនូវនៅ Quang Binh

យុគសម័យ - នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានទទួលជំនួយជាង ៦,៦ ពាន់លានដុងពីគម្រោង “យុវជនគឺជាអនាគត” ដែលឧបត្ថម្ភដោយអង្គការ Save the Children International (SCI) ដើម្បីផ្តល់ដំបូន្មានចំណេះដឹង និងបំណិនជីវិតសម្រាប់ស្ត្រី សិស្សនៅវិទ្យាល័យចំនួន ១០ នៅស្រុក Dong Hoi និង Quang ...

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច