យុគសម័យ - រដូវប្រាំង ២០២៥ - ២០២៦ បណ្តាក្រុមប្រមូលផ្តុំរបស់ វៀតណាម បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧៣ អដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម។
| ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា កម្ពុជារៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៤ អដ្ឋិធាតុ |
នាថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុង Ho Chi Minh បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ៣១ រវាងគណៈកម្មាធិការការងារពិសេសរដ្ឋាភិបាលវៀតណាម និងគណៈកម្មាធិការការងារពិសេសរដ្ឋាភិបាលឡាវ អំពីការបន្តស្វែងរក ប្រមូលផ្តុំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម រដូវប្រាំង ២០២៦ - ២០២៧។
គណៈប្រតិភូគណៈកម្មាធិការការងារពិសេសរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Nguyen Van Gau អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការ ជាប្រធានប្រតិភូ។
![]() |
| ឧត្តមសេនីយ៍ឯក Nguyen Van Gau (ខាងស្តាំ) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការការងារពិសេសរដ្ឋាភិបាលវៀតណាម និងឧត្តមសេនីយ៍ឯក Vongsone Inpanphim (ខាងឆ្វេង) លេខាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនឡាវ ប្រធានគណៈកម្មាធិការការងារពិសេសរដ្ឋាភិបាលឡាវ ចុះហត្ថលេខាលើកំណត់កំណត់ហេតុនៃកិច្ចប្រជុំ។ |
គណៈប្រតិភូគណៈកម្មាធិការការងារពិសេសរដ្ឋាភិបាលឡាវ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Vongsone Inpanphim លេខាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនឡាវ ប្រធានគណៈកម្មាធិការ ជាប្រធានប្រតិភូ។
ចែករំលែកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ ឡាវ នាពេលកន្លងមក ឧត្តមសេនីយ៍ឯក Vongsone Inpanphim បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភ និងគាំទ្រយ៉ាងអស់ពីចិត្ត ដល់ បក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលដែលសម្រេចបាន តាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំលើកទី ៣០។ ទោះបីជាស្ថិតនៅក្នុងលក្ខខណ្ឌព័ត៌មានអំពីទីកន្លែងបញ្ចុះសពយុទ្ធជនពលីកាន់តែជួបការលំបាកក៏ដោយ ប៉ុន្តែការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងមានប្រសិទ្ធភាព។
រដូវប្រាំង ២០២៥ - ២០២៦ បណ្តាក្រុមប្រមូលផ្តុំរបស់ វៀតណាម បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧៣ អដ្ឋិធាតុ។ គណៈកម្មាធិការការងារពិសេសរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ តែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលា ដើម្បីដោះស្រាយរាល់ការលំបាកក្នុងការរៀបចំអនុវត្តភារកិច្ចស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី។
ភាគី ឡាវ តែងតែជួយឧបត្ថម្ភ និងគាំទ្រដល់បណ្តាក្រុមប្រមូលផ្តុំរបស់ វៀតណាម ក្នុងគ្រប់សកម្មភាពទាំងអស់; ផ្សព្វផ្សាយ និងអំពាវនាវយ៉ាងសកម្មដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ឱ្យផ្តល់ព័ត៌មានអំពីទីកន្លែងបញ្ចុះសពយុទ្ធជនពលី នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម។
ភាគីទាំងពីរបានឯកភាពគ្នាថា គណៈកម្មាធិការការងារពិសេសរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ចាំបាច់ត្រូវសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀត ដឹកនាំជំរុញការងារឃោសនា អំពាវនាវដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៃប្រទេសទាំងពីរ ឱ្យផ្តល់ព័ត៌មានអំពីយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការងារស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី នៅក្នុងពេលខាងមុខ។
ក្នុងរដូវប្រាំង ២០២៦ - ២០២៧ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួល និងដឹកនាំការងារស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម។ ជំរុញការងារឃោសនា និងអំពាវនាវដល់ប្រជាជននៃប្រទេសទាំងពីរ ឱ្យផ្តល់ព័ត៌មានអំពីយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ។
![]() |
| ឧត្តមសេនីយ៍ឯក Nguyen Van Gau អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការការងារពិសេសរដ្ឋាភិបាលវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ។ |
គណៈកម្មាធិការការងារពិសេស និងបញ្ជាការដ្ឋានយោធាថ្នាក់ខេត្តនៃភាគីទាំងពីរ តែងតែផ្លាស់ប្តូរមតិ ដកពិសោធន៍ ផ្តោតលើការដឹកនាំជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅតាមភូមិភាគ; បង្កើនការសម្របសម្រួលពិនិត្យ និងវាយតម្លៃលទ្ធផល ព្រមទាំងពិនិត្យសរសើរ និងជូនរង្វាន់ទាន់ពេលវេលា ចំពោះបណ្តាអង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តភារកិច្ចស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី។
ទន្ទឹមនឹងនោះ ភាគីទាំងពីរបានដឹកនាំស្ថាប័នប្រចាំការនៃភាគីនីមួយៗ ឱ្យធ្វើសេនាធិការយ៉ាងសកម្ម និងស្នើបណ្តាខ្លឹមសារ និងដំណោះស្រាយ ដើម្បីជំរុញការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ សម្របសម្រួលរៀបចំការត្រួតពិនិត្យ ប្រមូលព័ត៌មានអំពីយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ; ចុះអង្កេត ពិនិត្យ និងវាយតម្លៃលទ្ធផលនៃការសម្របសម្រួលរបស់គណៈកម្មាធិការការងារពិសេស នៃបណ្តាមូលដ្ឋាននៃភាគីទាំងពីរ។
បន្ថែមលើសពីនេះ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ដឹកនាំបណ្តាមូលដ្ឋានដែលមានវិមាន «សាមគ្គីភាពសម្ព័ន្ធភាពប្រយុទ្ធ វៀតណាម - ឡាវ» ដែលទើបតែត្រូវបានកសាង ជួសជុល និងស្ដារឡើងវិញ ឱ្យអនុវត្តការគ្រប់គ្រង និងប្រើប្រាស់ ស្របតាមបទបញ្ញត្តិនៃរដ្ឋ និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនឡាវ; ផ្សព្វផ្សាយយ៉ាងសកម្មអំពីសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - ឡាវ; រៀបចំ និងបម្រើឱ្យបានល្អនូវបណ្តាគណៈប្រតិភូក្នុងស្រុក និងអន្តរជាតិ ដែលអញ្ជើញមកទស្សនា និងគោរពវិញ្ញាណក្ខន្ធនៅវិមាន រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជាតិទាំងពីរ វៀតណាម - ឡាវ៕
យុគសម័យ - នាព្រឹកថ្ងៃទី ១៧ ខៃធ្នូ នៅទីបញ្ចុះសពមរណជនក្នុងទីក្រុងហាទៀនខេត្តកៀងយ៉ាងមានពិធីគោរពវិញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុចំនួន ២៦២ របស់អ្នកស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានស្លាប់នៅសមរភូមិកម្ពុជាជុំទី ២៤ ឆ្នាំ ២០២០ គឺនៅខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២០) ។ |
នាថ្ងៃទី ២៦ តុលា នៅច្រកទ្វារព្រំដែន Bu P'trang ស្រុក Tuy Duc ខេត្ត Dak Nong គណៈកម្មការជំនាញខេត្ត Dak Lak (វៀតណាម) បានជួបប្រជុំជាមួយគណៈកម្មការជំនាញខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន