យុគសម័យ - "ទោះបីជាតំបន់អាហ្វ្រិកខាងកើតឆ្ងាយដាច់សន្ធឹងនិងនៅមានការលំបាកជាច្រើនអំពីលក្ខខណ្ឌជីវភាពរស់នៅនិងសុខាភិបាលក៏ដោយ ប៉ុន្តែសមូហភាពកាដ្រូនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania តែងតែមានមោទនភាពជាបណ្តាមនុស្សយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស។ យើងខ្ញុំស្ម័គ្រចិត្តប្រមូលផ្តុំកម្លាំងចិត្ត ប្រាជ្ញា និងភាពជាម្ចាស់ការទាំងអស់ ដើម្បីកត់ត្រានូវបណ្តាស្នាមប្រកដច្បាស់លាស់នៅក្នុងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ"។
| ស្ថានទូតវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការការពារពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ព្រមានពលរដ្ឋអំពីបណ្ដាញបោកប្រាស់ និងល្បែងស៊ីសងខុសច្បាប់ |
លោកស្រី Vu Thanh Huyen ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋសហប្រជាមានិត Tanzania ព្រមទាំងកាន់តំណែងជាឯកអគ្គរដ្ឋទូតអមសាធារណរដ្ឋ Kenya សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធ Ethiopia សាធារណរដ្ឋ Rwanda សាធារណរដ្ឋ Uganda សាធារណរដ្ឋ Burundi សាធារណរដ្ឋសហព័ន្ធ Somalia និងជាតំណាងប្រទេសវៀតណាមប្រចាំសហភាពអាហ្វ្រិក បានចែករំលែកជាមួយកាសែតពិភពលោកនិងវៀតណាមដូចនេះនៅមុនពេលប្រព្រឹត្តទៅនៃកិច្ចប្រជុំការបរទេសលើកទី ៣៣។
បញ្ចេញសមត្ថភាពតួនាទីជាបណ្តា “ស្ថានីយអង់តែន” ឆាប់រហ័សទាន់ចិត្តបំផុត
បក្សនិងរដ្ឋបានកំណត់ថាកិច្ចការបរទេសបន្តរក្សាតួនាទីត្រួសត្រាយផ្លូវនៅក្នុងការបង្កើតនិងរក្សាឱ្យបានរឹងមាំនូវបរិស្ថានសន្តិភាព កៀរគរប្រភពធនធានខាងក្រៅបម្រើការអភិវឌ្ឍប្រទេសជាតិ។ ផ្អែកតាមឯកអគ្គរដ្ឋទូត បណ្តាភ្នាក់ងារតំណាងនៅបរទេសត្រូវការបញ្ចេញសមត្ថភាពតួនាទីយ៉ាងដូចម្តេចដើម្បីអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវបណ្តាភារកិច្ចស្នូលនិងជារៀងរហូតនៃកិច្ចការបរទេសវៀតណាមនៅក្នុងយុគសម័យថ្មី? ដោយឡែកនៅ Tanzania ស្ថានទូតបាននិងកំពុងរៀបចំដាក់ឱ្យអនុវត្តនូវបណ្តាទិសដៅអ្វីខ្លះដើម្បីធ្វើឱ្យជាក់ស្តែងនូវគោលដៅនេះ?
ឈានចូលដល់យុគសម័យថ្មី – យុគសម័យស្ទុះឡើងនៃប្រជាជាតិ បណ្តាភ្នាក់ងារតំណាងវៀតណាមនៅបរទេស គឺពិតជាបណ្តា “ស្ថានីយអង់តែន” ឆាប់រហ័សទាន់ចិត្តបំផុត ព្រមទាំងជាកម្លាំងស្រួចស្រាវឈានមុខគេនៅលើសមរភូមិកិច្ចការបរទេស។ ដើម្បីអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវតួនាទីត្រួសត្រាយផ្លូវ បណ្តាភ្នាក់ងារតំណាងតែងតែត្រូវការកំណត់ឱ្យបានច្បាស់នូវគោលដៅ ផ្តោតលើការបញ្ចេញសមត្ថភាពយ៉ាងខ្លាំងក្លានូវតួនាទីស្នូលចំនួនបីដូចខាងក្រោម៖
![]() |
| ឯកអគ្គរដ្ឋទូត Vu Thanh Huyen។ |
ទីមួយ តួនាទីជា “ឧបករណ៍ចាប់សញ្ញាយុទ្ធសាស្ត្រ” នៅក្នុងការទូតនយោបាយតាមរយៈការធ្វើជាម្ចាស់ការតាមដាន ស្រាវជ្រាវ និងទស្សន៍ទាយទាន់ពេលវេលានូវបណ្តាទិសដៅផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ចនៅក្នុងតំបន់។ ចាប់ពីចំណុចនោះ ធ្វើជាប្រឹក្សាយ៉ាងជ្រាលជ្រៅនិងត្រឹមត្រូវជាងមុនជូនថ្នាក់ដឹកនាំបក្សនិងរដ្ឋនូវបណ្តាសេចក្តីសម្រេចចិត្តបត់បែន ការពារយ៉ាងរឹងមាំនូវផលប្រយោជន៍ជាតិ ប្រជាជាតិពីចម្ងាយ ពីដំបូង និងជួយថែរក្សាឱ្យបាននូវបរិស្ថានសន្តិភាព ស្ថិរភាព។
ទីពីរ តួនាទីជា “ស្ពានចងភ្ជាប់និងសារធាតុជំរុញ” នៅក្នុងការងារការទូតសេដ្ឋកិច្ច។ ជាមួយភារកិច្ចដាក់ការទូតសេដ្ឋកិច្ចធ្វើជាកម្លាំងចលករអភិវឌ្ឍន៍មជ្ឈមណ្ឌល។ គ្រប់ភ្នាក់ងារតំណាងទាំងអស់សុទ្ធតែត្រូវខិតខំប្រឹងប្រែងធ្វើជាម្ចាស់ការស្វែងរក ចងភ្ជាប់ និងទាក់ទាញបណ្តាប្រភពធនធានគុណភាពខ្ពស់ពីខាងក្រៅចាប់ពីដើមទុន បច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង ទីផ្សារ... ដើម្បីបម្រើផ្ទាល់ដល់បណ្តាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅក្នុងប្រទេស ជួយជ្រោមជ្រែងសហគ្រាសវៀតណាមឈានចេញទៅកាន់ពិភពលោក។
ទីបី តួនាទីជា “ឯកអគ្គរដ្ឋទូតវប្បធម៌និងការពារ” នៅក្នុងការងារការទូតវប្បធម៌និងការងារសហគមន៍ជនជាតិវៀតណាមនៅបរទេស យើងខ្ញុំតែងតែខ្វល់ខ្វាយធ្វើប្រការណាដើម្បីផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវតម្លៃ រូបភាពប្រទេសវៀតណាមផ្លាស់ប្តូរថ្មី ម្ចាស់ការ និងសម្បូរបែបដោយអត្តសញ្ញាណ។
បន្ថែមលើសពីនេះ អនុវត្តបានល្អនូវការងារការពារពលរដ្ឋ រូបវន្តបុគ្គលវៀតណាមនៅបរទេស ដើម្បីរួមគ្នាកសាងប្លុកមហាសាមគ្គីជាតិទាំងមូល ជួយជ្រោមជ្រែងរួមដំណើរដើម្បីកសាងសហគមន៍ជនជាតិវៀតណាមនៅបរទេសឱ្យក្លាយជាប្រភពធនធានដ៏សំខាន់រួមចំណែកដល់មាតុភូមិ។
ជាមួយតំបន់អាហ្វ្រិកខាងកើតនិយាយរួមនិងប្រទេស Tanzania និយាយដោយឡែក នេះគឺជាទីផ្សារសម្បូរដោយសក្តានុពល ព្រមទាំងជាបណ្តាមិត្តភក្តិប្រពៃណីជិតស្និទ្ធរបស់ប្រទេសវៀតណាមតាំងពីនៅក្នុងប្រវត្តិសាស្ត្រប្រជាជាតិ។
ដើម្បីធ្វើឱ្យជាក់ស្តែងនូវគោលដៅយុទ្ធសាស្ត្រនៃបក្ស ស្ថានទូតវៀតណាមប្រចាំនៅ Tanzania បាននិងកំពុងផ្តោតលើការរៀបចំដាក់ឱ្យអនុវត្តនូវបណ្តាទិសដៅធំៗសំដៅរឹតបន្តឹងទំនុកចិត្តនយោបាយ បង្កើតបុព្វបទសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើជាម្ចាស់ការរុញច្រានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺបង្កើតការទម្លុះទម្លាយនៅក្នុងទំនាក់ទំនងថ្នាក់ជាន់ខ្ពស់។
បច្ចុប្បន្ន ស្ថានទូតកំពុងធ្វើជាម្ចាស់ការសហការជាមួយបណ្តាភ្នាក់ងារមានសមត្ថកិច្ចនៃប្រទេសទាំងពីរដើម្បីរុញច្រានដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរបស់ប្រធានាធិបតី Tanzania លោកស្រី Samia Suluhu Hassan តាមការអញ្ជើញរបស់អគ្គលេខាធិការនិងជាប្រធានរដ្ឋ To Lam នៅក្នុងពេលខាងមុខ។
ដោយឡែក ផ្ទាល់ខ្លួនប្រធានាធិបតី Samia Suluhu Hassan តែងតែផ្តល់នូវមនោសញ្ចេតនាពិសេសប្រកបដោយការគោរពនិងសេចក្តីកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រវត្តិសាស្ត្រតស៊ូដ៏អង់អាស ក៏ដូចជាបណ្តាសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដ៏លេចធ្លោនៃប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។ តាំងពីយូរណាស់មកហើយ លោកស្រីបានសម្តែងនូវបំណងប្រាថ្នាចង់មកទស្សនាប្រទេសរាងអក្សរ S ដើម្បីមើលឃើញដោយផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរថ្មីនិងរៀនសូត្រម៉ូឌែលអភិវឌ្ឍន៍របស់ប្រទេសវៀតណាម។
ស្ថានទូតកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យលេចចេញជាផ្លែផ្កានូវដំណើរទស្សនកិច្ចប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រនេះ បង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លានាំយកទំនាក់ទំនងទ្វេភាគីឈានឡើងដល់កម្រិតជណ្តើរថ្មីមួយទៀត។
ជាមួយគ្នានោះដែរ ស្ថានទូតក៏ប្រឹងប្រែងទាញយកផលប្រយោជន៍ជាអតិបរមានូវបណ្តាយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីសំដៅរៀបចំសម្រាប់កិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ពង្រឹងគ្រឹះស្ថានមិត្តភាពប្រពៃណីយូរអង្វែងនិងបង្កើតច្រករបៀងផ្លូវច្បាប់ប្រកបដោយភាពងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
![]() |
| ឯកអគ្គរដ្ឋទូត Vu Thanh Huyen ចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតី Tanzania លោកស្រី Samia Suluhu Hassan។ |
បន្ថែមលើសពីនេះ ស្ថានទូតក៏មានបណ្តាការរួមចំណែកយ៉ាងមានប្រសិទ្ធភាពទៅក្នុងការងារការទូតសេដ្ឋកិច្ច លើកកម្ពស់បណ្តាគម្រោងវិនិយោគ ដូចជាការជួយជ្រោមជ្រែង រួមដំណើរយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមទូរគមនាគមន៍ Halotel (Viettel) នៅ Tanzania ការភ្ជាប់ទំនាក់ទំនងជួយ Halotel ចូលរួមយ៉ាងជ្រាលជ្រៅជាងមុននិងខិតជិតជាងមុនជាមួយបណ្តាភ្នាក់ងារក្រសួងស្ថាប័នអាជ្ញាធរនៃ Tanzania។ នេះក៏ជាសហគ្រាសដែលមានលក្ខណៈជានិមិត្តរូបនិងជាស្លាបបក្សីនាំមុខគេនៃសហគ្រាសវៀតណាមផងដែរ។
គិតមកទល់ពេលនេះ Halotel បានឈានដល់ជួរចម្រើន ១៦.៥ លានស៊ីម វិនិយោគសរុបបូកបន្ថែមជាង ១ ពាន់លានដុល្លារអាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធ និងបានគ្របដណ្តប់រលកសញ្ញាបណ្តាញ 5G ជាផ្លូវការទៅកាន់ដែនដីទាំង ២៦ តំបន់នៃ Tanzania។ នោះគឺជាភស្តុតាងដ៏រស់រវើកបំផុតសម្រាប់កិត្តិយស សមត្ថភាពបច្ចេកវិទ្យា និងការទទួលខុសត្រូវសង្គមនៃសហគ្រាសវៀតណាមនៅអាហ្វ្រិក។
ទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះបានបន្តមានកំណើនជាបន្តបន្ទាប់ ផ្អែកតាមស្ថិតិគឺប្រហែល ២៥-៣៨% បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ទោះបីជាមានការប្រែប្រួលសេដ្ឋកិច្ចសកលក៏ដោយ។ ប្រការដែលគួរឱ្យអបអរសាទរមិនត្រឹមតែស្ថិតនៅលើកំណើនតាមតួលេខប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកនៃខឿនសេដ្ឋកិច្ចទាំងពីរ។
Tanzania បច្ចុប្បន្នបានស្ទុះឡើងក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីវត្ថុធាតុដើមធំបំផុតសម្រាប់បណ្តារោងចក្រកែច្នៃនៃប្រទេសវៀតណាម។ ផ្ទុយទៅវិញ ទីផ្សារអាហ្វ្រិកខាងកើតកំពុងតែនិយមចូលចិត្តកាន់តែខ្លាំងឡើងនូវបណ្តាផលិតផលបច្ចេកវិទ្យាខ្ពស់ គ្រឿងបន្លាស់អេឡិចត្រូនិក និងទំនិញប្រើប្រាស់គុណភាពខ្ពស់ដែលផលិតដោយប្រទេសវៀតណាម។ លំហរទំនេរនេះប្រាកដជានឹងនៅតែបើកទូលាយបន្ថែមទៀតបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី Samia Suluhu Hassan នៅក្នុងពេលខាងមុខ។
ជាមួយលក្ខណៈពិសេសនិងសក្តានុពលនៅក្នុងតំបន់ ស្ថានទូតប្រឹងប្រែងរុញច្រានម៉ូឌែលកិច្ចសហប្រតិបត្តិការកសិកម្ម ត្បូង-ត្បូង។ Tanzania មានមូលនិធិដីធ្លីជីជាតិធំទូលាយប៉ុន្តែខ្វះខាតបច្ចេកវិទ្យា នៅក្នុងពេលដែលប្រទេសវៀតណាមមានបទពិសោធន៍និងបច្ចេកទេសកសិកម្មជួរមុខ។ ស្ថានទូតនឹងបន្តរុញច្រានបណ្តាគម្រោងកិច្ចសហប្រតិបត្តិការត្រីភាគី ការផ្ទេរប្រគល់បច្ចេកវិទ្យាដាំដុះ វារីវប្បកម្ម សំដៅជួយ Tanzania ធានាសន្តិសុខស្បៀងអាហារ ព្រមទាំងបើកចេញនូវលំហរអភិវឌ្ឍន៍ថ្មីសម្រាប់បណ្តាអ្នកជំនាញនិងសហគ្រាសកសិកម្មវៀតណាម។
អាចមើលឃើញថា ទោះបីជាឆ្ងាយដាច់សន្ធឹងអំពីភូមិសាស្ត្រនិងប្រឈមមុខនឹងលក្ខណៈពិសេសលំបាកជាច្រើននៅក្នុងតំបន់ក៏ដោយ សមូហភាពកាដ្រូនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ Tanzania នៅតែតែងតែរក្សាបានយ៉ាងរឹងមាំនូវស្មារតីជាម្ចាស់ការនិងជម្នះការលំបាក។ យើងខ្ញុំកាត់សេចក្តីប្តេជ្ញាចិត្តបំពញភារកិច្ចឱ្យបានយ៉ាងល្អប្រសើរ នាំយកទំនាក់ទំនងវៀតណាម - Tanzania និយាយដោយឡែកនិងតំបន់អាហ្វ្រិកខាងកើតនិយាយរួមឈានចូលដល់ជម្រៅប្រកបដោយភាពជាក់ស្តែង រួមចំណែកយ៉ាងមានប្រសិទ្ធភាពទៅក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងយុគសម័យថ្មី។
ការទូតសេដ្ឋកិច្ចមិនអាចដើរតាមផ្លូវចាស់រលូតបានឡើយ
នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងការប្រែប្រួលសេដ្ឋកិច្ចសកលកាន់តែមានភាពសមុគ្រស្មាញ ផ្អែកតាមឯកអគ្គរដ្ឋទូត ភ្នាក់ងារតំណាងត្រូវការផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាពយ៉ាងដូចម្តេចដើម្បីលើកកម្ពស់ប្រសិទ្ធភាពការទូតសេដ្ឋកិច្ច ធ្វើជាម្ចាស់ការស្វែងរកដៃគូនិងបើកទូលាយលំហរកិច្ចសហប្រតិបត្តិការសម្រាប់សហគ្រាសវៀតណាម?
បរិបទពិភពលោកនាពេលបច្ចុប្បន្នបានដាក់ចេញនូវបណ្តាប្រឈមថ្មីៗដែលមិនធ្លាប់មានប្រវត្តិសាស្រ្តជាមុនមក ព្រមជាមួយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយយ៉ាងស្រួចស្រាវដែលនាំទៅដល់ទិសដៅផ្លាស់ប្តូរនិងការកាត់ផ្តាច់បណ្តាច្រវាក់ផ្គត់ផ្គង់សកល អមជាមួយគ្នានោះគឺលទ្ធិការពារនិយមនិងបណ្តារ៉ាវរាំងបច្ចេកទេសកាន់តែមានការកើនឡើង។
នៅក្នុងបណ្តា “ម៉ាទ្រីស” ប្រែប្រួលទាំងនោះ ការទូតសេដ្ឋកិច្ចមិនអាចដើរតាមផ្លូវចាស់រលូតបានឡើយ។ គ្រប់ភ្នាក់ងារតំណាងវៀតណាមនៅបរទេសទាំងអស់បង្ខំចិត្តត្រូវតែស្វ័យផ្លាស់ប្តូរថ្មីការគិតនិងវិធីសាស្ត្រសកម្មភាព ផ្លាស់ប្តូរស្ថានភាពពី “ការជួយជ្រោមជ្រែងនិងភ្ជាប់ទំនាក់ទំនងបែបអកម្ម” មកជា “ការធ្វើជាម្ចាស់ការបង្កើតជារូបរាងនិងរួមដំណើរ” ជាមួយសហគ្រាស។
នៅតំបន់ Tanzania និងតំបន់អាហ្វ្រិកខាងកើត ស្ថានទូតបាននិងកំពុងរៀបចំដាក់ឱ្យអនុវត្តនូវការផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាពនៅលើ ៤ ជ្រុងជ្រោយស្នូលដូចខាងក្រោម៖
ទីមួយ ផ្លាស់ប្តូរថ្មីការគិតដោយផ្លាស់ប្តូរពី “ការទូតតំបន់” មកជា “ការទូតបណ្តាញអន្តរតំបន់”។ អំពីការជាក់ស្តែង បណ្តាការប្រែប្រួលសេដ្ឋកិច្ចនាពេលបច្ចុប្បន្នមិនឈប់ត្រឹមព្រំដែននៃប្រទេសមួយនោះឡើយ។ អាហ្វ្រិកខាងកើតគឺជាប្លុកសេដ្ឋកិច្ចតភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅ (EAC) និងកំពុងតែធ្វើសហរហ័សការចូលទៅក្នុងទីផ្សារនៃទ្វីបទាំងមូល (AfCFTA)។
![]() |
| ឯកអគ្គរដ្ឋទូត Vu Thanh Huyen ជួបប្រជុំនិងផ្លាស់ប្តូរស្និទ្ធស្នាលផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Tanzania លោក Khamis Mussa Omar នៅក្នុងទិវាបុណ្យកីឡាប្រពៃណីរដ្ឋសភា Tanzania។ |
ស្ថានទូតមិនត្រឹមតែមើលឃើញ Tanzania ដូចជាទីផ្សារទោលមួយប៉ុណ្ណោះទេ ប៉ុន្តែបានកំណត់ទីតាំងទីនេះជា “ទ្វារបើកនិងទម្រកល់ស្ទុះ” ដើម្បីឱ្យសហគ្រាសវៀតណាមចូលទៅជិតទីផ្សារអាហ្វ្រិកខាងកើតដែលមានប្រជាជនជាង ៣០០ លាននាក់។ យើងខ្ញុំធ្វើជាម្ចាស់ការបង្កើតបណ្តាញព័ត៌មាន ភ្ជាប់ទំនាក់ទំនងជាមួយបណ្តាភ្នាក់ងារគ្រប់គ្រងពាណិជ្ជកម្មអន្តរតំបន់ និងបណ្តាសមាគមសហគ្រាសអាហ្វ្រិកខាងកើត ដើម្បីក្តាប់យកទិសដៅគោលនយោបាយ ៖ចាប់ពីចំណុចនោះ ផ្តល់ជូននូវបណ្តាការព្រមានទុកជាមុនពីដំបូង និងផ្តល់ការប្រឹក្សាលម្អិតអំពីផ្លូវដើរចូលទៅជិតទីផ្សារគ្រប់ជ្រុងជ្រោយសម្រាប់សហគ្រាសនៅក្នុងប្រទេស។
ទីពីរ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រចូលទៅជិតមកជាទម្រង់ជាម្ចាស់ការ “បរបាញ់ស្វែងរក” ដៃគូនិងកាលានុវត្តភាព ជំនួសឱ្យការរង់ចាំសហគ្រាសនៅក្នុងប្រទេសកម្ម្ម៉ង់ទំនិញ ឬរង់ចាំដៃគូនៅក្នុងតំបន់ស្វែងរកមកជួប។ ស្ថានទូតធ្វើជាម្ចាស់ការស្វែងរកដៃគូ កសាងការភ្ជាប់ទំនាក់ទំនង ធ្វើការផ្ទាល់ជាមួយបណ្តាក្រសួងស្ថាប័នសេដ្ឋកិច្ច បណ្តាមូលដ្ឋាន និងបណ្តាសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៅក្នុងតំបន់ ដើម្បីត្រួតពិនិត្យឡើងវិញនូវបណ្តាបញ្ជីឈ្មោះគម្រោងអាទិភាពទាក់ទាញការវិនិយោគរបស់ Tanzania ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែច្នៃកសិផល សុខាភិបាល និងការបម្លែងឌីជីថល។
បន្ទាប់ពីជម្រុះជ្រើសរើសបណ្តាដៃគូមានកិត្តិយសនិងបណ្តាកាលានុវត្តភាពដែលអាចសម្រេចបាន ស្ថានទូតធ្វើជាម្ចាស់ការ “បវេចខ្ចប់” ព័ត៌មាន និងភ្ជាប់ទំនាក់ទំនងផ្ទាល់ទៅកាន់បណ្តាសមាគមមុខទំនិញ ព្រមទាំងបណ្តាសហគ្រាសវៀតណាមដែលមានសមត្ថភាពសមស្រប ដើម្បីផ្តល់យោបល់នូវបណ្តាគំនិត និងស្វែងរកវិធីបើកច្រកចរន្តវិនិយោគនិងពាណិជ្ជកម្ម។
ទីបី ផ្លាស់ប្តូរថ្មីម៉ូឌែលជួយជ្រោមជ្រែងដោយប្រែភូមិជាបង្អែកផ្លូវច្បាប់និងដោះស្រាយហានិភ័យនៅនឹងកន្លែង។ ទីផ្សារអាហ្វ្រិកនិយាយរួមនិងអាហ្វ្រិកខាងកើតនិយាយដោយឡែកសម្បូរដោយសក្តានុពល ប៉ុន្តែ៏បប់បាំងនូវហានិភ័យជាច្រើនផ្នែកផ្លូវច្បាប់ នីតិវិធីរដ្ឋបាលសមុគ្រស្មាញ ការប៉ះទង្គិចពូជសាសន៍ ឬហានិភ័យនៃការទូទាត់ប្រាក់អន្តរជាតិ។
ស្ថានទូតផ្លាស់ប្តូរថ្មីតាមរយៈការលើកកម្ពស់សមត្ថភាពវាយតម្លៃដៃគូនៅនឹងកន្លែង រួចរាល់ធ្វើជាប្រឡាយពិនិត្យ ផ្ទៀងផ្ទាត់លក្ខណៈផ្លូវច្បាប់និងកិត្តិយសនៃបណ្តាសហគ្រាសនៅក្នុងតំបន់មុនពេលសហគ្រាសវៀតណាមចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម។ ស្ថានទូតក៏ដើរតួនាទីជាស្ពានចងភ្ជាប់ជួយជ្រោមជ្រែងដោះស្រាយបណ្តាវិវាទពាណិជ្ជកម្មដែលកើតមានឡើង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃសហគ្រាសវៀតណាមពីដំបូង ជៀសវាងបណ្តាការខូចខាតសេដ្ឋកិច្ចដែលគួរឱ្យស្តាយ។
ទីបួន ផ្លាស់ប្តូរថ្មីឧបករណ៍នៅក្នុងការអនុវត្តការបម្លែងឌីជីថលក្នុងការងារការទូតសេដ្ឋកិច្ច។ ទាញយកផលប្រយោជន៍ជាអតិបរមានូវប្រៀបខ្លាំងអំពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅក្នុងតំបន់នៃបណ្តាញ 5G Halotel ស្ថានទូតបន្តផ្លាស់ប្តូរថ្មីវិធីសាស្ត្រជំរុញពាណិជ្ជកម្មពីផ្ទាល់មុខមកជាការបូកផ្សំតាមអនឡាញ (hybrid) និងសហការស្រាវជ្រាវកសាងមូលដ្ឋានទិន្នន័យឌីជីថលអំពីទីផ្សារអាហ្វ្រិកខាងកើត ដើម្បីឱ្យសហគ្រាសនៅក្នុងប្រទេសអាចចូលប្រើប្រាស់និងស្រាវជ្រាវពីចម្ងាយ ជួយលុបបំបាត់គម្លាតភូមិសាស្ត្រឆ្ងាយដាច់សន្ធឹងរវាងវៀតណាមនិងអាហ្វ្រិកខាងកើត សន្សំសំចៃពេលវេលា ព្រមទាំងចំណាយរៀបចំជំរុញពាណិជ្ជកម្មសម្រាប់សហគ្រាស។
ជាមួយជ្រុងមើលបែបវិជ្ជមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយអាចបង្កើតនូវបណ្តារ៉ាវរាំង ប៉ុន្តែការប្រែប្រួលក៏អាចបង្កើតនូវបណ្តាលំហរអភិវឌ្ឍន៍ថ្មីៗផងដែរ។ តាមរយៈការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាព សមូហភាពស្ថានទូតវៀតណាមប្រចាំនៅ Tanzania ប្តេជ្ញានឹងធ្វើជាមិត្តរួមដំណើរប្រកបដោយភាពអត់ធ្មត់ ជាប្រភាគគោមជួយនាំផ្លូវនិងជួយជ្រោមជ្រែងបណ្តាសហគ្រាសវៀតណាមឱ្យមានទំនុកចិត្តបន្ថែមទៀតនៅក្នុងការរុករកនិងយកឈ្នះទីផ្សារអាហ្វ្រិកខាងកើតដែលសម្បូរដោយសក្តានុពល រួមចំណែកយ៉ាងជាក់ស្តែងទៅក្នុងសក្តានុពលសេដ្ឋកិច្ចប្រទេសជាតិនៅក្នុងយុគសម័យថ្មី។
![]() |
| ឯកអគ្គរដ្ឋទូត Vu Thanh Huyen លោកស្រី Tran Thi Thuy Dung អគ្គនាយិការងតំណាងថ្នាក់ដឹកនាំ Halotel ព្រមទាំងកាដ្រូនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ Tanzania នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការនយោបាយនិងទំនាក់ទំនងអន្តរជាតិនៃបក្សបដិវត្តន៍ Tanzania (CCM)។ |
នាំយកទំនាក់ទំនងវៀតណាម - Tanzania ឱ្យសមស្របទៅនឹងកម្រិតនិងសក្តានុពល
មើលទៅកាន់ផ្លូវដើរនាពេលខាងមុខ ផ្អែកតាមឯកអគ្គរដ្ឋទូត តើមានការរំពឹងទុកអ្វីខ្លះទៅលើការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម - Tanzania? ផ្អែកតាមឯកអគ្គរដ្ឋទូត តើអ្វីខ្លះនឹងជាបណ្តាស្នាមប្រកដដ៏សំខាន់ដែលស្ថានទូតតម្រង់ទិសដៅសំដៅរួមចំណែកទៅក្នុងគោលដៅលើកកម្ពស់តំណែង កិត្តិយស និងផលប្រយោជន៍ជាតិនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី?
មើលទៅកាន់ផ្លូវដើរនាពេលខាងមុខ ខ្ញុំមានទំនុកចិត្តនិងការរំពឹងទុកយ៉ាងធំធេងទៅលើការអភិវឌ្ឍប្រកបដោយលក្ខណៈស្ទុះលោតផ្លោះនៃទំនាក់ទំនងវៀតណាម - Tanzania។ ប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះរឹងមាំរួមគ្នានូវមិត្តភាពប្រពៃណី ទំនុកចិត្តនយោបាយខ្ពស់ និងជាពិសេសគឺខឿនសេដ្ឋកិច្ចទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកយ៉ាងធំធេង។
នៅពេលវៀតណាមឈានចូលដល់យុគសម័យថ្មី – យុគសម័យស្ទុះឡើងនៃប្រជាជាតិ ហើយ Tanzania កំពុងតែស្ទុះឡើងយ៉ាងខ្លាំងក្លាជាមួយតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃអាហ្វ្រិកខាងកើត ការតភ្ជាប់គ្នានេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរនោះទេ ប៉ុន្តែថែមទាំងបើកចេញនូវលំហរអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ទាំងពីរ ASEAN និងអាហ្វ្រិកខាងកើតផងដែរ។
ដើម្បីធ្វើឱ្យលេចចេញជាផ្លែផ្កានូវការរំពឹងទុកនោះ ព្រមទាំងរួមចំណែកយ៉ាងជាក់ស្តែងទៅក្នុងគោលដៅលើកកម្ពស់តំណែង កិត្តិយស និងផលប្រយោជន៍ជាតិ ស្ថានទូតវៀតណាមប្រចាំនៅ Tanzania តម្រង់ទិសដៅទៅកាន់ការបង្កើតនូវស្នាមប្រកដដ៏សំខាន់ចំនួន ៣ ដូចខាងក្រោម៖
ស្នាមប្រកដទីមួយ បង្កើតការទម្លុះទម្លាយប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងថ្នាក់ជាន់ខ្ពស់ រឹតបន្តឹងមិត្តភាពប្រពៃណីដែលស្ថានទូតកំពុងប្រឹងប្រែងរុញច្រាននៅក្នុងអាណត្តិមួយនេះ គឺការសហការរៀបចំឱ្យទទួលបានជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរបស់ប្រធានាធិបតី Tanzania លោកស្រី Samia Suluhu Hassan តាមការអញ្ជើញរបស់អគ្គលេខាធិការនិងជាប្រធានរដ្ឋ To Lam។ នេះនឹងជាដំណើរទស្សនកិច្ចថ្នាក់ប្រមុខរដ្ឋលើកទី ២ រវាងប្រទេសទាំងពីរ បន្ទាប់ពីរយៈពេលជាងមួយទសវត្សរ៍គិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតី Jakaya Mrisho Kikwete – ប្រធានាធិបតីទី ៤ នៃ Tanzania កាលពីខែតុលា ឆ្នាំ ២០១៤។
នេះមិនមែនជាដំណើរទស្សនកិច្ចការទូតធម្មតាសុទ្ធសាធនោះឡើយ ប៉ុន្តែជាដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅសម្រាប់មិត្តភាពនិងសមមិត្តភាពស្មោះស្ម័គ្ររវាងប្រជាជាតិតាំងពីរ។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលេចចេញជាផ្លែផ្កានូវបំណងប្រាថ្នានិងមនោសញ្ចេតនាប្រកបដោយការគោរពនិងសេចក្តីកោតសរសើរពិសេសដែលផ្ទាល់ខ្លួនលោកស្រីប្រធានាធិបតីបានផ្តល់ជូនប្រទេសវៀតណាមតាំងពីយូរណាស់មកហើយ។
ជាពិសេស នៅក្នុងបរិបទដែលប្រធានាធិបតី Samia Suluhu Hassan ទើបតែបន្តជាប់ឆ្នោតយ៉ាងរឹងមាំសម្រាប់អាណត្តិថ្មីដែលមានអត្ថន័យយុទ្ធសាស្ត្រ និងត្រូវបានរំពឹងថានឹងបង្កើតនូវក្របខ័ណ្ឌទំនាក់ទំនងថ្មី បើកផ្លូវឱ្យរលកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជ្រាលជ្រៅ និងជាក់ស្តែងនៅលើគ្រប់វិស័យទាំងអស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍បន្តបន្ទាប់នៃប្រទេសទាំងពីរ។
ស្នាមប្រកដទីពីរ អះអាងនូវម៉ាកសញ្ញាតំណែងបច្ចេកវិទ្យានិងច្រវាក់តម្លៃវៀតណាម។ ស្ថានទូតកាត់សេចក្តីប្តេជ្ញាចិត្តនិងប្រឹងប្រែងរួមដំណើរនាំយកក្រុមហ៊ុនបណ្តាក់ទុនរួមទូរគមនាគមន៍ Halotel ចេញពីនិមិត្តរូបបច្ចេកវិទ្យាមួយប្រែជាបន្តិចម្តងៗទៅជាស្នូលដឹកនាំប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថល ផ្សព្វផ្សាយឥទ្ធិពលទៅកាន់បណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាហ្វ្រិកខាងកើត។
ស្ថានទូតក៏តម្រង់ទិសដៅទៅកាន់គោលដៅផ្លាស់ប្តូរជាមូលដ្ឋាននូវរចនាសម្ព័ន្ធពាណិជ្ជកម្មទ្វេភាគីពីការទិញលក់វត្ថុធាតុដើមកែច្នៃបឋម មកជាកិច្ចសហប្រតិបត្តិការកែច្នៃយ៉ាងជ្រាលជ្រៅនៅនឹងកន្លែង និងរុញច្រានការកសាងបណ្តាមជ្ឈមណ្ឌលភស្តុភារកម្ម (logistics) នៃសហគ្រាសវៀតណាមនៅកំពង់ផែទ្វារបើក Dar es Salaam។ ការបង្កើតឱ្យមានបណ្តាច្រវាក់តម្លៃស្ថិរភាពទាំងនេះនឹងជួយអះអាងនូវសមត្ថភាពវិនិយោគ តម្លៃនៃការគ្រប់គ្រងរបស់វៀតណាម និងប្រែប្រួលយើងឱ្យក្លាយជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រដ៏សំខាន់របស់ Tanzania។
ស្នាមប្រកដទីបី ការផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវរូបភាពនិងការ “ធ្វើឱ្យទន់ភ្លន់” នូវកិត្តិយសជាតិនៅក្នុងគោលដៅកិច្ចការបរទេសប្រជាជន បង្កើតស្នាមប្រកដយ៉ាងជ្រាលជ្រៅតាមរយៈការរៀបចំដាក់ឱ្យអនុវត្តនូវបណ្តាកម្មវិធីកិច្ចសហប្រតិបត្តិការកសិកម្មត្រីភាគី (ម៉ូឌែល ត្បូង - ត្បូង) ដើម្បីជួយ Tanzania ធានាសន្តិសុខស្បៀងអាហារ។ បណ្តារូបភាពនៃអ្នកជំនាញវៀតណាមប្រកដដោយភាពស្និទ្ធស្នាល ជិតស្និទ្ធ ជួយជ្រោមជ្រែងប្រជាជននៃបណ្តាប្រទេស តែងតែជាភស្តុតាងដ៏រស់រវើកបំផុតសម្រាប់ប្រទេសជាតិមួយប្រកបដោយការទទួលខុសត្រូវ ភាពស្មោះត្រង់ និងស្រឡាញ់សន្តិភាព។
អំពីការទូតវប្បធម៌ - អប់រំ នឹងជាការបូកផ្សំប្រកបដោយភាពស៊ីសង្វាក់គ្នានៃការផ្លាស់ប្តូរថ្មីវិធីសាស្ត្រការទូតវប្បធម៌តាមរយៈហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាមួយការរុញច្រានកិច្ចសហប្រតិបត្តិការអប់រំ ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ ស្ថានទូតតម្រង់ទិសដៅទៅកាន់ការភ្ជាប់ទំនាក់ទំនងបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរអាហារូបករណ៍ បណ្តុះបណ្តាលនិស្សិត និងស្រាវជ្រាវជ្រាវជ្រៅ Tanzania មកកាន់ប្រទេសវៀតណាមនៅក្នុងបណ្តាវិស័យប្រៀបខ្លាំង ដូចជាកសិកម្មបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាល។
ការផ្ទេរប្រគល់ចំណេះដឹងនិងការវិនិយោគសម្រាប់មនុស្សម្នាក់ៗនេះ នឹងនាំយកនូវអត្តសញ្ញាណនិងមនោសញ្ចេតនាមកកាន់ជំនាន់វ័យក្មេងនៅក្នុងតំបន់ ចាប់ពីចំណុចនោះកសាងបណ្តាញនៃបណ្តាជំនាន់វ័យក្មេងបន្តវេនដែលប្រកបដោយការគោរព យល់ដឹងច្បាស់ និងផ្សារភ្ជាប់យូរអង្វែងជាមួយវៀតណាមនៅអាហ្វ្រិកខាងកើត និងអាហ្វ្រិកនិយាយរួម។
ជាចុងក្រោយ ខ្ញុំចង់អះអាងថា ទោះបីជាតំបន់អាហ្វ្រិកខាងកើតឆ្ងាយដាច់សន្ធឹងនិងនៅមានការលំបាកជាច្រើនអំពីលក្ខខណ្ឌជីវភាពរស់នៅនិងសុខាភិបាលក៏ដោយ ប៉ុន្តែសមូហភាពកាដ្រូនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ Tanzania តែងតែមានមោទនភាពជាបណ្តាមនុស្សយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស យើងខ្ញុំស្ម័គ្រចិត្តប្រមូលផ្តុំកម្លាំងចិត្ត ប្រាជ្ញា និងភាពជាម្ចាស់ការទាំងអស់ ដើម្បីកត់ត្រានូវបណ្តាស្នាមប្រកដដ៏ជ្រាលជ្រៅទាំងនេះ។
ស្ថានទូតមានបំណងប្រាថ្នានិងកាត់សេចក្តីប្តេជ្ញាចិត្តនាំយកទំនាក់ទំនងទ្វេភាគីវៀតណាម - Tanzania ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសម្បូរបែប ច្រើនកម្រិតរវាងវៀតណាមជាមួយតំបន់អាហ្វ្រិកខាងកើត ឱ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាបន្ថែមទៀត សមស្របទៅនឹងកម្រិតនិងសក្តានុពលនៃបណ្តាភាគី រួមចំណែកយ៉ាងសមរម្យទៅក្នុងកាលានុវត្តភាពនិងយុគសម័យស្ទុះឡើងនៃប្រទេសជាតិ។
សូមអរគុណឯកអគ្គរដ្ឋទូត!
វៀតណាមមានបំណងប្រាថ្នាចង់អភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាមួយអាហ្វ្រិក យុគសម័យ - នារាត្រីថ្ងៃទី ២២ ខែឧសភា នៅ Ha Noi ក្រុមឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម បានរៀបចំយ៉ាងឡឡារិកនូវពិធីរំលឹកខួបលើកទី ៦៣ នៃទិវាអាហ្វ្រិក (ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៦៣ - ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦)។ |
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២ យុគសម័យ - នាថ្ងៃទី ២៥ ខែឧសភា នៅទីស្តីការក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានទទួលជួបលោក Phil Nelson អនុប្រធានប្រតិបត្តិនៃបណ្តាញសារព័ត៌មាន ស៊ីអិនអិន សំដៅផ្លាស់ប្តូរមតិអំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានវិទ្យា ផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម ព្រមទាំងការងារឃោសនាផ្សព្វផ្សាយសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះចាត់តាំងឡើង។ |




មតិពីមិត្តអ្នកអាន