យុគសម័យ - នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ផលបូកតម្លៃទំនិញនាំចេញនាំចូលដែលត្រូវបានត្រួតពិនិត្យឆ្លងកាត់ច្រកទ្វារ Huu Nghi Quan (ចិន) សម្រេចបាន ៣៦៤.១២ ពាន់លានយ័ន (៥៤.៣ ពាន់លានដុល្លារអាមេរិក)។
![]() |
| ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម។ |
យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅឯប្រទេសចិន នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ផលបូកតម្លៃទំនិញនាំចេញនាំចូលដែលត្រូវបានត្រួតពិនិត្យឆ្លងកាត់ច្រកទ្វារ ហូវ ង៉ី ឃ័ន ចំណុះទីក្រុង បាំង តឿង តំបន់ស្វយ័តជនជាតិច័ង ឃ្វាងស៊ី សម្រេចបាន ៣៦៤.១២ ពាន់លានយ័ន (៥៤.៣ ពាន់លានដុល្លារអាមេរិក) កើនឡើង ២៦% បើធៀបនិងរយៈពេលដូចគ្នានៃឆ្នាំមុន។ ប្រការនេះបង្ហាញឱ្យឃើញថា សកម្មភាពពាណិជ្ជកម្មព្រំដែនរវាងចិនជាមួយនិងវៀតណាមនិយាយដោយឡែក ព្រមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយរួម កំពុងតែបន្តរក្សានូវទំហុះកំណើនយ៉ាងវិជ្ជមាន។
ហូវ ង៉ី ឃ័ន គឺជាច្រកទ្វារផ្លូវគោកមួយក្នុងចំណោមបណ្តាច្រកទ្វារផ្លូវគោកសំខាន់បំផុតរបស់ចិនជាមួយនិងអាស៊ាន នៅក្នុងនោះវៀតណាមគឺជាដៃគូពាណិជ្ជកម្មចម្បង។ ទិន្នន័យរបស់គយ ហូវ ង៉ី ឃ័ន ចិន បង្ហាញឱ្យឃើញថា នៅក្នុងពាក់កណ្តាលដើមឆ្នាំនេះ បណ្តាសូចនាករត្រួតពិនិត្យការនាំចេញនាំចូលនៅឯច្រកទ្វារនេះសុទ្ធតែបានកត់ត្រានូវកម្រិតកំណើន ដោយបរិមាណទំនិញនិងតម្លៃពាណិជ្ជកម្មសុទ្ធតែបានកើនឡើង។ ជាជាក់ស្តែង នៅក្នុងពាក់កណ្តាលដើមឆ្នាំ គយ ហូវ ង៉ី ឃ័ន ចិន បានដោះស្រាយប្រតិវេទន៍នាំចេញនាំចូលចំនួន ៦១៨.០០០ ប្រតិវេទន៍ កើនឡើង ២៩.៧% បើធៀបនិងរយៈពេលដូចគ្នានៃឆ្នាំមុន។ នៅក្នុងចំណោមនេះ មានប្រតិវេទន៍នាំចេញចំនួន ៥៥៣.០០០ ប្រតិវេទន៍ កើនឡើង ៣០.៦% ព្រមទាំងប្រតិវេទន៍នាំចូលចំនួន ៦៥.០០០ ប្រតិវេទន៍ កើនឡើង ២២%។ ទម្ងន់ទំនិញនាំចេញនាំចូលឆ្លងកាត់ច្រកទ្វារសម្រេចបាន ៤.១១២ លានតោន កើនឡើង ២១.៥%។
នៅក្នុងផលបូកទំហំពាណិជ្ជកម្មនាំចេញនាំចូល ពាណិជ្ជកម្មរវាងចិនជាមួយនិងបណ្តាប្រទេសអាស៊ានសម្រេចបាន ៣៦១.៤ ពាន់លានយ័ន (៥៣ ពាន់លានដុល្លារអាមេរិក) កើនឡើង ២៦.២% ព្រមទាំងស្រូបយក ៩៩.៣% នៃផលបូកតម្លៃទំនិញនាំចេញនាំចូលឆ្លងកាត់ច្រកទ្វារ។ ដោយឡែក ទំហំពាណិជ្ជកម្មនាំចេញនាំចូលចិន - វៀតណាមសម្រេចបាន ៣០៥.៦ ពាន់លានយ័ន (៤៥.៦ ពាន់លានដុល្លារអាមេរិក) កើនឡើង ២៨.៣% ស្រូបយក ៨៣.៩% នៃផលបូកទំហំពាណិជ្ជកម្មរបស់ច្រកទ្វារ។
យោងតាមគយ ហូវ ង៉ី ឃ័ន ចិន រចនាសម្ព័ន្ធទំនិញនាំចេញនាំចូលឆ្លងកាត់ច្រកទ្វារបន្តមានការផ្លាស់ប្តូរយ៉ាងវិជ្ជមាន។ នៅក្នុងវិស័យនាំចេញ ក្រុមទំនិញអេឡិចត្រូឌីណាមិកកើនឡើងយ៉ាងខ្លាំងជាមួយនិងកម្រិតកំណើន ៤៣.៣% នៅក្នុងនោះបណ្តាមុខទំនិញគ្រឿងបន្លាស់អេឡិចត្រូនិកនិងរថយន្តបានកត់ត្រានូវកម្រិតកំណើនគួរឱ្យកត់សម្គាល់។ នៅក្នុងទិសដៅនាំចូល ផលិតផលអេឡិចត្រូឌីណាមិកស្រូបយកជិត ៨០% នៃផលបូកតម្លៃទំនិញនាំចូលឆ្លងកាត់ច្រកទ្វារ។
គួរឱ្យយកចិត្តទុកដាក់ មធុរេន បន្តដើរតួនាទីជម្រុញពាណិជ្ជកម្មកសិផលរវាងចិននិងបណ្តាប្រទេសអាស៊ាន។ នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ តម្លៃមធុរេននាំចូលឆ្លងកាត់ ហូវ ង៉ី ឃ័ន ចិន សម្រេចបាន ១០.៩៧ ពាន់លានយ័ន (១.៦៣ ពាន់លានដុល្លារអាមេរិក) កើនឡើង ៥៥.៩% បើធៀបនិងរយៈពេលដូចគ្នានៃឆ្នាំមុន។ គយ ហូវ ង៉ី ឃ័ន ចិន បានបញ្ជាក់ថា ឆ្នាំ ២០២៦ ត្រូវបានព្យាករណ៍ថាជាឆ្នាំទិន្នផលមធុរេនខ្ពស់របស់បណ្តាប្រទេសអាស៊ាន នៅក្នុងនោះបណ្តាតំបន់ដាំដុះមធុរេនចម្បងរបស់វៀតណាមនឹងឈានចូលរដូវប្រមូលផលជាបន្តបន្ទាប់ ហេតុដូច្នេះហើយបរិមាណមធុរេននាំចូលមកកាន់ប្រទេសចិនរំពឹងថានឹងបន្តរក្សានៅឯកម្រិតខ្ពស់នាពេលខាងមុខ។
អំពីទម្រង់ពាណិជ្ជកម្ម បណ្តាទម្រង់ដូចជាភស្តុភារកម្ម (Logistics) ការពារពន្ធ ពាណិជ្ជកម្មកែច្នៃព្រមទាំងការផ្លាស់ប្តូរទំនិញប្រជាជនព្រំដែនសុទ្ធតែបានកត់ត្រានូវកំណើន ខណៈពេលដែលពាណិជ្ជកម្មព្រំដែនទ្រង់ទ្រាយតូចមាននិន្នាការថយចុះបន្តិច។
ជាមួយនិងទីតាំងជាច្រកទ្វារផ្លូវគោកធំបំផុតរបស់ចិនភ្ជាប់ទំនាក់ទំនងអាស៊ាន ហូវ ង៉ី ឃ័ន កំពុងតែបន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលផ្ទេរផ្ទុកទំនិញ រួមចំណែកជម្រុញការភ្ជាប់ទំនាក់ទំនងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ជាពិសេសនៅក្នុងបណ្តាវិស័យកសិផល អេឡិចត្រូនិក គ្រឿងបន្លាស់ព្រមទាំងផលិតកម្មឧស្សាហកម្មរវាងចិននិងវៀតណាម៕
ក្រុមត្រួតពិនិត្យលេខ ១២ ធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រុបក្រុមហ៊ុន Viettel យុគសម័យ - នាថ្ងៃទី ០៦ ខែឧសភា នៅទីក្រុងហាណូយ ក្រុមត្រួតពិនិត្យ និងត្រួតពិនិត្យលេខ ១២ របស់ការិយាល័យនយោបាយ ដឹកនាំដោយសមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស ជាប្រធានក្រុម បានអញ្ជើញធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រុបក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព (Viettel)។ |
ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែឧសភា ប្រធានរដ្ឋចិន លោក Xi Jinping បានទទួលបដិសណ្ឋារកិច្ចចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយនឹងពិធីសារផ្លូវការយ៉ាងមហោឡារិក នៅមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន