យុគសម័យ - តំណាងឱ្យការិយាល័យនយោបាយ សមាជិកការិយាល័យនយោបាយ លេខាធិការអចិន្ត្រៃយ៍នៃគណៈលេខាធិការ លោក Tran Cam Tu បានចុះហត្ថលេខាចេញសារាចររបស់ការិយាល័យនយោបាយ អំពីការបង្កើនការដឹកនាំរបស់បក្ស និងការពង្រីកតួនាទីនៃបណ្តាសមាគមមហាជននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី (សារាចរលេខ ១១-CT/TW ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦)។
![]() |
| លេខាធិការអចិន្ត្រៃយ៍នៃគណៈលេខាធិការ លោក Tran Cam Tu |
ខាងក្រោមនេះជាខ្លឹមសារនៃសេចក្តីណែនាំលេខ ១១-CT/TW៖
បន្ទាប់ពីរយៈពេល ១៤ ឆ្នាំនៃការអនុវត្តសារាចរលេខ ១៧-CT/TW ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយ អំពីការបន្តផ្លាស់ប្តូរថ្មី និងបង្កើនការដឹកនាំរបស់បក្សចំពោះបណ្តាសមាគមមហាជន ការយល់ដឹង និងភារកិច្ចរបស់បណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស កម្មាភិបាល និងសមាជិកបក្សចំពោះការរៀបចំ និងសកម្មភាពនៃបណ្តាសមាគមមហាជន កាន់តែត្រូវបានលើកកម្ពស់; កិច្ចការគ្រប់គ្រងរដ្ឋ ប្រព័ន្ធច្បាប់ គោលនយោបាយ និងច្បាប់ស្តីពីសមាគមមហាជន ត្រូវបានកែលម្អជាបណ្តើរៗ; ការរៀបចំនៃបណ្តាសមាគមមហាជនត្រូវបានរៀបចំឡើងវិញ និងពង្រឹង ខ្លឹមសារ និងវិធីសាស្ត្រសកម្មភាពត្រូវបានផ្លាស់ប្តូរថ្មីជាបណ្តើរៗ និងមានលក្ខណៈជាក់ស្តែងជាងមុន ដោយរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលផ្តុំ សាមគ្គីភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ សមស្របរបស់សមាជិក និងប្រជាជន។ រណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយ - សង្គម និងបណ្តាសមាគមមហាជនដែលត្រូវបានប្រគល់ភារកិច្ចដោយបក្ស និងរដ្ឋ បានអនុវត្តជាមូលដ្ឋាននូវតួនាទីស្នូលនៅក្នុងការសម្របសម្រួលអនុវត្តកិច្ចការចលនាមហាជន ការកសាង ការពង្រឹង និងការពង្រីកប្លុកមហាសាមគ្គីជាតិទាំងមូល។ ចលនាប្រឡងប្រណាំងស្នេហាជាតិដែលត្រូវបានផ្ដើមឡើងដោយបណ្តាសមាគមមហាជន ត្រូវបានប្រជាជនគ្រប់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្ម ដោយរួមចំណែកយ៉ាងសំខាន់ទៅក្នុងកិច្ចការកសាងបក្ស កសាងប្រព័ន្ធនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ព្រមទាំងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ។
ទោះជាយ៉ាងណាក៏ដោយ បន្ថែមលើបណ្តាលទ្ធផលដែលសម្រេចបាន នាពេលខ្លះ និងនៅកន្លែងខ្លះ គណៈកម្មាធិការបក្ស អង្គការបក្ស និងអាជ្ញាធរ ដឹកនាំ ណែនាំ និងលាតត្រដាងអនុវត្តភារកិច្ចនៃបណ្តាសមាគមមហាជន មិនទាន់បានជាប្រចាំ មិនទាន់គ្រប់ជ្រុងជ្រោយ និងមានខ្លឹមសារមិនទាន់ឆ្លើយតបតាមតម្រូវការ; ការធ្វើជាស្ថាប័ន ការធ្វើឱ្យជាក់ស្តែងនូវមាគ៌ារបស់បក្ស និងការកែលម្អច្បាប់របស់រដ្ឋអំពីការរៀបចំ ហិរញ្ញវត្ថុ និងកិច្ចការសម្របសម្រួល... មានខ្លឹមសារមិនទាន់ទាន់ពេលវេលា និងខ្វះភាពស៊ីសង្វាក់គ្នា; ការផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាពសមាគមមិនទាន់តាមទាន់តម្រូវការជាក់ស្តែង នៅកន្លែងខ្លះនៅមានកាយវិការរដ្ឋបាល ប៉ាស៊ីវ និងពឹងផ្អែកលើថវិកា; សមត្ថភាពម្ចាស់ការ ការគ្រប់គ្រងផ្ទាល់ខ្លួន ការកៀរគរប្រភពធនធានសង្គម ប្រសិទ្ធភាពសកម្មភាព និងការរួមចំណែកជាក់ស្តែងសម្រាប់សង្គមនៅមានកម្រិត។ កិច្ចការគ្រប់គ្រងរដ្ឋ និងការសម្របសម្រួលរវាងបណ្តាស្ថាប័នជំនាញនៅក្នុងការគ្រប់គ្រងសមាគម នាពេលខ្លះ និងនៅក្នុងកិច្ចការខ្លះ មិនទាន់ម៉ត់ចត់ និងខ្វះភាពស៊ីសង្វាក់គ្នា។
មូលហេតុចម្បងនៃបណ្តាកម្រិតកំណត់ដែលបានលើកឡើងខាងលើ គឺដោយសារគណៈកម្មាធិការបក្ស អង្គការបក្ស និងអាជ្ញាធរមួយចំនួនមានការយល់ដឹងមិនទាន់គ្រប់គ្រាន់ និងមិនទាន់ឯកភាពអំពីទីតាំង និងតួនាទីនៃបណ្តាសមាគម; នៅខ្វះប្រព័ន្ធយន្តការ និងគោលនយោបាយ ដើម្បីពង្រីកយ៉ាងពេញលេញនូវតួនាទី និងកម្លាំងខ្លាំងនៃបណ្តាសមាគមមហាជន; តួនាទី ភារកិច្ច និងគំរូរៀបចំនៃសមាគមមួយចំនួននៅមានភាពមិនសមស្រប និងជាន់គ្នានៅឡើយ។ ការកំណត់ច្បាស់លាស់ពីតួនាទី និងភារកិច្ចរវាងសមាគមមួយចំនួន ព្រមទាំងតួនាទីនៃស្ថាប័នគ្រប់គ្រងរដ្ឋជំនាញចំពោះសកម្មភាពសមាគមមិនទាន់ច្បាស់លាស់ និងនៅមានភាពជាន់គ្នា។
ប្រទេសជាតិឈានចូលដំណាក់កាលថ្មីជាមួយនឹងតម្រូវការអភិវឌ្ឍន៍យ៉ាងរហ័ស និងចីរភាព; ភារកិច្ចកសាង កែទម្រង់បក្ស និងប្រព័ន្ធនយោបាយបង្រួម រៀបរយ ស្អាតស្អំ មាំមួន; ការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម; ការពង្រីកប្រជាធិបតេយ្យសង្គមនិយម និងកម្លាំងមហាសាមគ្គីជាតិទាំងមូល បានដាក់ចេញនូវបណ្តាតម្រូវការកាន់តែខ្ពស់ និងបញ្ហាប្រឈមកាន់តែធំធេងចំពោះកិច្ចការសាមគ្គីភាព និងការប្រមូលផ្តុំប្រជាជនគ្រប់ជាន់ថ្នាក់។ សមាគមមហាជនគឺជាកម្លាំងយ៉ាងសំខាន់នៅក្នុងការប្រមូលផ្តុំ ការចលនាប្រជាជន ការភ្ជាប់ទំនាក់ទំនង ការកៀរគរប្រភពធនធាន ការបង្កើតកម្លាំងចលករនៅក្នុងបណ្តាវណ្ណៈសង្គម; ការចូលរួមកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិ។
ដើម្បីពង្រីកយ៉ាងពេញលេញនូវទីតាំង តួនាទី ភារកិច្ច និងប្រភពធនធាននៃបណ្តាសមាគមមហាជននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃប្រទេសជាតិ ការិយាល័យនយោបាយបានតម្រូវឱ្យគ្រប់ថ្នាក់ គណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ - សង្គម និងបណ្តាសមាគមមហាជន ផ្តោតលើការដឹកនាំ ណែនាំ និងរៀបចំអនុវត្តឱ្យបានល្អនូវបណ្តាភារកិច្ចខាងក្រោម៖
១. បន្តបង្កើនការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្សចំពោះការរៀបចំ និងសកម្មភាពនៃបណ្តាសមាគមមហាជន
បណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរ កម្មាភិបាល និងសមាជិកបក្ស លើកកម្ពស់ការយល់ដឹង និងភារកិច្ចអំពីទីតាំង និងតួនាទីនៃបណ្តាសមាគមមហាជននៅក្នុងប្រព័ន្ធនយោបាយ និងជីវភាពសង្គម។ កំណត់ថាកិច្ចការសមាគមមហាជនគឺជាខ្លឹមសារយ៉ាងសំខាន់មួយនៃកិច្ចការចលនាមហាជន ការពង្រីកប្រជាធិបតេយ្យសង្គមនិយម ការកសាងប្លុកមហាសាមគ្គីជាតិទាំងមូល និងការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងបក្ស រដ្ឋ ជាមួយប្រជាជន។
បណ្តាគណៈកម្មាធិការបក្សមានភារកិច្ចដឹកនាំជាប្រចាំ និងគ្រប់ជ្រុងជ្រោយអំពីនយោបាយ សភាវគតិ ការរៀបចំ និងទិសដៅសកម្មភាពសមាគម; គោរពលក្ខណៈស្ម័គ្រចិត្ត ការគ្រប់គ្រងផ្ទាល់ខ្លួន ការរ៉ាប់រងថវិកាដោយខ្លួនឯង និងការទទួលខុសត្រូវដោយខ្លួនឯងនៃសមាគម ទៅតាមបទប្បញ្ញត្តិរបស់បក្ស ច្បាប់របស់រដ្ឋ និងលក្ខន្តិកៈសមាគម; ធានាឱ្យបណ្តាសមាគមធ្វើសកម្មភាពត្រឹមត្រូវតាមគោលការណ៍ និងគោលបំណង ដោយភ្ជាប់ជាមួយផលប្រយោជន៍ស្របច្បាប់ សមស្របរបស់សមាជិក ប្រជាជន និងតម្រូវការកសាង អភិវឌ្ឍន៍ប្រទេសជាតិ។ រដ្ឋជួយឧបត្ថម្ភថវិកាជូនសមាគមលើមូលដ្ឋានភារកិច្ចជាក់ស្តែងដែលត្រូវបានប្រគល់ជូនដោយបក្ស និងរដ្ឋ។
ការពង្រឹង កែលម្អ និងលើកកម្ពស់គុណភាពអង្គការបក្សនៅក្នុងបណ្តាសមាគម; ការពង្រីកតួនាទីស្នូលនយោបាយនៃអង្គការបក្ស តួនាទីស្នូល ឈានមុខ និងគំរូរបស់កម្មាភិបាល សមាជិកបក្សនៅក្នុងសមាគម ជាពិសេសគឺអ្នកដឹកនាំ។ ការបង្កើនកិច្ចការពិនិត្យ ត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការសវនកម្មចំពោះការរៀបចំ និងសកម្មភាពសមាគម; ការស្វែងរកឃើញទាន់ពេលវេលា ការកែតម្រូវ និងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបណ្តាការល្មើសច្បាប់ ជាពិសេសគឺការកេងចំណេញពីឈ្មោះសមាគមដើម្បីធ្វើសកម្មភាពស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយដើរផ្ទុយពីគោលការណ៍ និងគោលបំណង ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ - ប្រជាជាតិ និងយសស័ក្តិរបស់បក្ស និងរដ្ឋ។
ការពង្រីកតួនាទីជាប្រឹក្សា ផ្តល់យោបល់លើមាគ៌ា ការណែនាំ ការតាមដាន ការពិនិត្យ និងការត្រួតពិនិត្យនៃបណ្តាស្ថាប័ន និងគណៈស្ថាប័នបក្ស; តួនាទីជាប្រឹក្សាយោបល់ ការសម្របសម្រួល និងការជួយឧបត្ថម្ភនៃបណ្តាអង្គភាពបុព្វការីរបស់បក្សនៅក្នុងសកម្មភាពនៃសមាគមមហាជន។ ការពង្រីកលក្ខណៈម្ចាស់ការ តួនាទីអធិបតី និងស្នូលនៃរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ - សង្គម និងបណ្តាសមាគមមហាជនដែលត្រូវបានប្រគល់ភារកិច្ចដោយបក្ស និងរដ្ឋ នៅក្នុងស្មារតីសាមគ្គីភាព ការប្រមូលផ្តុំ និងការសម្របសម្រួលអនុវត្តបណ្តាយុទ្ធនាការ ចលនាប្រឡងប្រណាំងស្នេហាជាតិ ការត្រួតពិនិត្យ ការរិះគន់សង្គម និងការចូលរួមផ្តល់មតិកសាងបក្ស និងប្រព័ន្ធនយោបាយ។
២. ការពង្រីកតួនាទី និងភារកិច្ចនៃបណ្តាសមាគមមហាជននៅក្នុងការកសាង ការអភិវឌ្ឍប្រទេសជាតិ និងការការពារមាតុភូមិ
សកម្មភាពនៃសមាគមមហាជនត្រូវតែយកសមាជិក ប្រជាជន និងផលប្រយោជន៍ជាតិ - ប្រជាជាតិធ្វើជាមជ្ឈមណ្ឌល; យកប្រសិទ្ធភាពនៃការរួមចំណែកជូនសង្គម និងកម្រិតពេញចិត្តរបស់សមាជិក ព្រមទាំងប្រជាជនធ្វើជាបន្ទាត់វាស់វែងលទ្ធផលសកម្មភាព។ ការលុបបំបាត់កាយវិការរដ្ឋបាលនៅក្នុងកិច្ចការសមាគម ការរៀបចំចលនាបែបជានិមិត្តរូប និងរាយប៉ាយ; ការលើកកម្ពស់សមត្ថភាពម្ចាស់ការ ការគ្រប់គ្រងផ្ទាល់ខ្លួន ការទទួលខុសត្រូវដោយខ្លួនឯង ការបើកចំហ ភាពច្បាស់លាស់ និងភារកិច្ចបកស្រាយពន្យល់។ ការបើកច្រក ការភ្ជាប់ទំនាក់ទំនង ការកៀរគរ និងការប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវបណ្តាប្រភពធនធានសង្គមស្របច្បាប់ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត អប់រំ សុខាភិបាល វប្បធម៌ មនុស្សធម៌ ការពារបរិស្ថាន សុខុមាលភាពសង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសប្រជាជន។
ការបង្កើត ការរក្សាទុកការរៀបចំ និងសកម្មភាពនៃសមាគមត្រូវតែចេញមកពីតម្រូវការជាក់ស្តែង តម្រូវការសមស្របរបស់មហាជន ស្របតាមមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ព្រមទាំងគោលការណ៍ គោលបំណង និងសមត្ថភាពម្ចាស់ការលើថវិកានៃសមាគម; មិនរៀបចំសមាគមតាមប្រព័ន្ធចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាននៅពេលមិនចាំបាច់ឡើយ។ ការកំណត់ច្បាស់លាស់ពីលក្ខណៈសង្គមនៃសមាគមមហាជនជាទូទៅ ជាមួយសមាគមមហាជនដែលត្រូវបានប្រគល់ភារកិច្ចដោយបក្ស និងរដ្ឋ ដើម្បីឱ្យមានប្រព័ន្ធយន្តការ និងគោលនយោបាយសមស្រប សំដៅពង្រីកយ៉ាងល្អបំផុតនូវប្រសិទ្ធភាពសកម្មភាពសមាគម។ សមាគមមហាជនដែលត្រូវបានប្រគល់ភារកិច្ចដោយបក្ស និងរដ្ឋ ត្រូវបង្ហាញច្បាស់ពីតួនាទី ម្ចាស់ការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវភារកិច្ចនយោបាយ បណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ និងបណ្តាយុទ្ធនាការធំៗដែលត្រូវបានផ្ដើមឡើងដោយនាយករដ្ឋមន្ត្រី និងរណសិរ្សមាតុភូមិវៀតណាម; ការផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាព ការចូលរួមយ៉ាងសកម្មនៅក្នុងការផ្តល់សេវាកម្ម ការប្រឹក្សា និងការរិះគន់គោលនយោបាយ; ការកសាង និងការពង្រីកគំរូមានប្រសិទ្ធភាព ព្រមទាំងវិធីធ្វើល្អៗនៅក្នុងសកម្មភាពសមាគម។
សមាគមមហាជនផ្តោតលើការធ្វើបានល្អនូវតួនាទីប្រមូលផ្តុំ សាមគ្គីភាព ការថែរក្សា និងការពាណសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់ សមស្របរបស់សមាជិក និងប្រជាជន; ការចូលរួមកសាងបក្ស និងកសាងប្រព័ន្ធនយោបាយ។ ការឃោសនា និងការចលនាសមាជិក ព្រមទាំងប្រជាជនឱ្យចូលរួមយ៉ាងសកម្មនៅក្នុងការកសាង ការកែលម្អ និងការអនុវត្តឱ្យបានល្អនូវមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ; ការអនុវត្តការត្រួតពិនិត្យ និងការរិះគន់សង្គមទៅតាមតួនាទី និងភារកិច្ចដែលត្រូវបានប្រគល់ជូន។ ការប្រមូលផ្តុំ និងការពង្រីកបញ្ញា បទពិសោធន៍ យសស័ក្តិ និងស្មារតីលះបង់នៃក្រុមប្រឹក្សាបញ្ញវន្ត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សិល្បករ អ្នកសារព័ត៌មាន អ្នកច្បាប់ មេធាវី សហគ្រិន និងអ្នកមានយសស័ក្តិនៅក្នុងស្រទាប់ប្រជាជនគ្រប់ជាន់ថ្នាក់ តាមរយៈការរៀបចំសមាគម។
ការម្ចាស់ការ និងសកម្មនៅក្នុងការពង្រីក ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យសមស្របនឹងមាគ៌ា គោលនយោបាយកិច្ចការបរទេសរបស់បក្ស និងច្បាប់របស់រដ្ឋ; ការពង្រីកចំណេះដឹង បទពិសោធន៍ និងប្រភពធនធានអន្តរជាតិ បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ; ដោយរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ មនុស្ស និងវប្បធម៌វៀតណាម ព្រមទាំងការពារយសស័ក្តិ និងផលប្រយោជន៍ជាតិ - ប្រជាជាតិ។
ការរុញច្រានការផ្លាស់ប្តូរឌីជីថល ការកសាង ការធ្វើបច្ចុប្បន្នភាព ការគ្រប់គ្រង និងការភ្ជាប់ប្រព័ន្ធទិន្នន័យមូលដ្ឋានអំពីការរៀបចំសមាគម និងសមាជិក; ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅក្នុងការគ្រប់គ្រង ការដឹកនាំ ការភ្ជាប់ទំនាក់ទំនងសមាជិក ការផ្តល់សេវាកម្ម និងការរៀបចំសកម្មភាព; ការលើកកម្ពស់សមត្ថភាពឌីជីថល លក្ខណៈវិជ្ជាជីវៈ និងភាពស៊ីជម្រៅនៅក្នុងសកម្មភាពសមាគម។
៣. ការកែលម្អប្រព័ន្ធស្ថាប័ន ច្បាប់ ការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រងរដ្ឋចំពោះបណ្តាសមាគមមហាជន
បន្តពិនិត្យ កែលម្អ បំពេញបន្ថែម និងកែលម្អប្រព័ន្ធស្ថាប័ន គោលនយោបាយ និងច្បាប់ស្តីពីសមាគមមហាជន តាមទិសដៅស៊ីសង្វាក់គ្នា ឯកភាព បើកចំហ អាចអនុវត្តបាន សមស្របនឹងតម្រូវការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម ប្រជាធិបតេយ្យសង្គមនិយម ការបង្រួមរចនាសម្ព័ន្ធអង្គភាព ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ។
ការកំណត់ច្បាស់លាស់ពីតួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវរវាង៖ បក្សដឹកនាំ រដ្ឋគ្រប់គ្រង រណសិរ្សមាតុភូមិវៀតណាមប្រមូលផ្តុំ តម្រង់ទិស សម្របសម្រួលសកម្មភាព និងសមាគមម្ចាស់ការ គ្រប់គ្រងផ្ទាល់ខ្លួន ធ្វើសកម្មភាពតាមច្បាប់ និងលក្ខន្តិកៈសមាគម។ ការលុបបំបាត់ស្ថានភាពធូររលុងក្នុងការគ្រប់គ្រងរដ្ឋចំពោះសមាគម។
ការផ្លាស់ប្តូរថ្មីយន្តការហិរញ្ញវត្ថុតាមទិសដៅរដ្ឋជួយឧបត្ថម្ភលើមូលដ្ឋានភារកិច្ចជាក់ស្តែងដែលត្រូវបានប្រគល់ជូនដោយបក្ស និងរដ្ឋ ផលិតផលទិន្នផល និងប្រសិទ្ធភាពសកម្មភាពសមាគម; ការពង្រីកយន្តការប្រគល់ភារកិច្ច ការកាត់ថ្លៃ និងការដេញថ្លៃផ្តល់សេវាសាធារណៈចំពោះបណ្តាភារកិច្ចបម្រើផលប្រយោជន៍សាធារណៈ។ ការកែលម្អយន្តការគ្រប់គ្រងសមាគមមហាជនដែលត្រូវបានប្រគល់ភារកិច្ចដោយបក្ស និងរដ្ឋ តាមទិសដៅរុញច្រានការប្រគល់ភារកិច្ចតាមថ្នាក់ ការប្រគល់សិទ្ធិអំណាច ការប្រគល់សិទ្ធិ ការបង្កើនការប្រគល់ភារកិច្ច ធានាលក្ខខណ្ឌចាំបាច់ដើម្បីអនុវត្តភារកិច្ចនយោបាយដែលត្រូវបានប្រគល់ជូន ដោយភ្ជាប់ការជួយឧបត្ថម្ភរបស់រដ្ឋ ជាមួយប្រសិទ្ធភាពសកម្មភាព និងការរួមចំណែកជាក់ស្តែងសម្រាប់សង្គម។
ការកសាង និងការដាក់ឱ្យដំណើរការប្រព័ន្ធសូចនាករ និងលក្ខណៈវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពសកម្មភាពនៃបណ្តាសមាគម ដោយភ្ជាប់ជាមួយគោលការណ៍ គោលបំណង ភារកិច្ចដែលត្រូវបានប្រគល់ជូន គុណភាពបម្រើសមាជិក សមត្ថភាពកៀរគរប្រភពធនធាន ផលិតផលទិន្នផល និងកម្រិតនៃការរួមចំណែកសម្រាប់ប្រព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ព្រមទាំងការបម្រើប្រជាជន។
ការយកចិត្តទុកដាក់កសាងក្រុមប្រឹក្សាកម្មាភិបាលសមាគមឱ្យមានភាពក្លាហាន គុណធម៌ សមត្ថភាពចលនាមហាជន កម្រិតជំនាញបច្ចេកទេស ជំនាញគ្រប់គ្រងទំនើប សមត្ថភាពឌីជីថល និងស្មារតីបម្រើសមាជិក ព្រមទាំងប្រជាជន។ ការមានយន្តការទាក់ទាញ និងប្រើប្រាស់អ្នកមានយសស័ក្តិ អ្នកមានបេះដូងស្រឡាញ់ការងារ អ្នកជំនាញ បញ្ញវន្ត សិល្បករ សហគ្រិន និងកម្លាំងពលកម្មវ័យក្មេងឱ្យចូលរួមនៅក្នុងកិច្ចការសមាគម។
លើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលនៅក្នុងការគ្រប់គ្រងរដ្ឋចំពោះសមាគម ធានាភាពឯកភាព ភាពរលូន មិនជាន់គ្នា និងមិនបោះបង់ចោលការទទួលខុសត្រូវ។ ការកែតម្រូវ ការរៀបចំឡើងវិញ ការពង្រឹង ឬការផ្អាកសកម្មភាព ការរំលាយសមាគម និងអង្គភាពផ្ទាល់របស់សមាគមដែលធ្វើសកម្មភាពខ្វះប្រសិទ្ធភាព មិនត្រឹមត្រូវតាមគោលការណ៍ និងគោលបំណង មិនសមស្របនឹងតម្រូវការជាក់ស្តែងទៀត ឬមានការល្មើសច្បាប់ឱ្យបានទាន់ពេលវេលា។
៤. ការរៀបចំអនុវត្ត
បណ្តាគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការបក្សផ្ទាល់មជ្ឈិម រៀបចំការយល់ដឹងស៊ីជម្រៅ ព្រមទាំងលាតត្រដាងអនុវត្តសារាចរ; បញ្ចូលខ្លឹមសារដឹកនាំ និងណែនាំកិច្ចការសមាគមមហាជនទៅក្នុងកម្មវិធីកិច្ចការ កម្មវិធីពិនិត្យ និងត្រួតពិនិត្យប្រចាំឆ្នាំ; ប្រគល់ភារកិច្ចជូនអង្គភាព និងបុគ្គលនៅក្នុងគណៈកម្មាធិការបក្សទទួលខុសត្រូវ; ធ្វើការបូកសរុបបឋម បូកសរុប និងរាយការណ៍ជាប្រចាំ។
គណៈកម្មាធិការបក្សរដ្ឋសភា ដឹកនាំ និងណែនាំការពិនិត្យ កែលម្អគោលនយោបាយ និងច្បាប់ដែលមានការពាក់ព័ន្ធដល់ការរៀបចំ និងសកម្មភាពនៃសមាគមមហាជន; បង្កើនការត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីសមាគម។
គណៈកម្មាធិការបក្សរដ្ឋភិបាល ដឹកនាំ និងណែនាំការពិនិត្យ កែលម្អ បំពេញបន្ថែម និងកែលម្អប្រព័ន្ធច្បាប់ កិច្ចការគ្រប់គ្រងរដ្ឋអំពីសមាគម; កែលម្អប្រព័ន្ធយន្តការហិរញ្ញវត្ថុ ការប្រគល់ភារកិច្ច ការកាត់ថ្លៃ និងការដេញថ្លៃផ្តល់សេវាសាធារណៈ; ការកសាងសូចនាករ និងលក្ខណៈវិនិច្ឆ័យវាយតម្លៃសកម្មភាពសមាគម; ការបង្កើនការធ្វើអធិការកិច្ច ការពិនិត្យ និងការចាត់វិធានការលើការល្មើស; បង្កើតលក្ខខណ្ឌដើម្បីឱ្យបណ្តាសមាគមធ្វើសកម្មភាពត្រឹមត្រូវតាមគោលការណ៍ គោលបំណង ត្រឹមត្រូវតាមច្បាប់ មានលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាព។
បណ្តាគណៈស្ថាប័នបក្សថ្នាក់មជ្ឈិមមានភារកិច្ចតាមដាន ណែនាំ ពិនិត្យ និងត្រួតពិនិត្យការអនុវត្តសារាចរ ទៅតាមតួនាទី និងភារកិច្ចដែលត្រូវបានប្រគល់ជូន។
គណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនថ្នាក់មជ្ឈិម ដឹកនាំ និងណែនាំការពង្រីកតួនាទីអធិបតី និងស្នូលនៅក្នុងការសាមគ្គីភាព ការប្រមូលផ្តុំ ការសម្របសម្រួល និងការតម្រង់ទិសសកម្មភាពនៃបណ្តាសមាគមមហាជន; អធិបតី និងសម្របសម្រួលជាមួយបណ្តាស្ថាប័ន មូលដ្ឋាន និងអង្គភាព ដើម្បីតាមដាន ដាស់តឿន និងបូកសរុបសភាពការណ៍អនុវត្តសារាចរ; ធ្វើការបូកសរុបបឋម បូកសរុប និងរាយការណ៍ជូនការិយាល័យនយោបាយ ព្រមទាំងគណៈលេខាធិការជាប្រចាំ។
សារាចរនេះត្រូវបានផ្សព្វផ្សាយជូនដល់សាខាបក្ស៕
យុគសម័យ - តំណាងវៀតណាមបានអំពាវនាវឱ្យចលនាមិនចូលបក្សសម្ព័ន្ធបន្តពង្រឹងស្មារតីសាមគ្គីភាព បន្លឺសំឡេងយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងការហ៊ុមព័ទ្ធនិងទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសគុយបា រួមចំណែកការពារបណ្ដាគោលការណ៍គ្រឹះនៃចលនា។ |
យុគសម័យ - អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសហ្វីលីពីន នៅក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមនៃប្រទេសម្ចាស់ផ្ទះ ព្រមទាំងមានបណ្ដាសកម្មភាពជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន