យុគសម័យ - តំណាងឱ្យការិយាល័យនយោបាយ អគ្គលេខាធិការ ប្រធានរដ្ឋ លោក តូ ឡឹម បានចុះហត្ថលេខាចេញសេចក្តីសម្រេចចិត្តនៃការិយាល័យនយោបាយ អំពីកិច្ចការជនជាតិវៀតណាមនៅបរទេស (សេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៦)។
| ធ្វើឱ្យប្រព័ន្ធច្បាប់បានពេញលេញ ដោះស្រាយ “ចំណុចស្ទះ” បង្កើតកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ កិច្ចការឃោសនាអប់រំ - ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ |
ផ្អែកតាមគេហទំព័រព័ត៌មានអេឡិចត្រូនិកនៃក្រសួងការបរទេស នៅក្នុងសេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW ការិយាល័យនយោបាយបានវាយតម្លៃថា បន្ទាប់ពីរយៈពេលជាង ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០០៤ របស់ការិយាល័យនយោបាយ កិច្ចការជនជាតិវៀតណាមនៅបរទេសមានបណ្តាជំហានផ្លាស់ប្តូរជាមូលដ្ឋាន និងគ្រប់ជ្រុងជ្រោយ ដោយរួមចំណែកលើកកម្ពស់ការយល់ដឹង និងភាពឯកភាពសកម្មភាពចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ទាំងនៅក្នុងប្រទេស និងនៅបរទេស។
សហគមន៍ជនជាតិវៀតណាមនៅបរទេសមកទល់ពេលនេះមានចំនួនជាង ៦,៥ លាននាក់ នៅតាមប្រទេស និងដែនដីជាង ១៣០ មិនឈប់ឈរធំធាត់ រីកចម្រើន និងមានជីវភាពកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
អត្រាអ្នកជំនាញ បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សហគ្រិន និងពលករជំនាញបច្ចេកទេសខ្ពស់កាន់តែកើនឡើង អាយុកាន់តែវ័យក្មេង; មនុស្សមួយចំនួនបានកាន់កាប់តំណែងសំខាន់ៗនៅក្នុងប្រព័ន្ធនយោបាយនៃប្រទេសស្នាក់នៅ។
ប្រជាជនភាគច្រើនលើសលប់បានធ្វើសមាហរណកម្មយ៉ាងល្អ តែងតែមានភាពសកម្មនៅក្នុងការថែរក្សាប្រពៃណី អត្តសញ្ញាណវប្បធម៌ជាតិ និងឆ្ពោះទៅរកមាតុភូមិ ដោយរួមចំណែកយ៉ាងសំខាន់ទៅក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសវៀតណាម ជាមួយបណ្តាប្រទេស ព្រមទាំងចូលរួមយ៉ាងសកម្មទៅក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិវៀតណាម។
![]() |
| អគ្គលេខាបក្សប្រធានរដ្ឋ លោក To Lam និងលោកជំទាវ ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃ ខែឧសភា ឆ្នាំ ២០២៦។ |
ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងមួយផ្នែកតូចនៃជនជាតិវៀតណាមនៅបរទេស នៅតែមានការរើសអើង ការយល់ដឹង និងសកម្មភាពមិនទាន់សមស្របនឹងផលប្រយោជន៍ជាតិ-ប្រជាជាតិ នៅមានសកម្មភាពបំផ្លិចបំផ្លាញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសវៀតណាម និងបណ្តាប្រទេសស្នាក់នៅ បង្កការបែកបាក់នៅក្នុងសហគមន៍ជនជាតិវៀតណាម; ទីតាំងផ្លូវច្បាប់ និងជីវភាពរស់នៅរបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសមួយចំនួននៅមានការលំបាក; ការពង្រីកប្រភពធនធានរបស់សហគមន៍បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ មិនទាន់សមស្របនឹងសក្តានុពល; យន្តការសម្របសម្រួលអន្តរវិស័យនាពេលខ្លះ និងនៅកន្លែងខ្លះនៅខ្វះភាពស៊ីសង្វាក់គ្នា។
ដើម្បីបន្តផ្លាស់ប្តូរថ្មី លើកកម្ពស់ប្រសិទ្ធភាពកិច្ចការជនជាតិវៀតណាមនៅបរទេស ពង្រឹងប្លុកមហាសាមគ្គីជាតិទាំងមូល បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតកម្លាំងចលករឱ្យប្រទេសជាតិអភិវឌ្ឍន៍យ៉ាងរហ័ស និងចីរភាពនៅក្នុងយុគសម័យថ្មី ទស្សនៈរបស់ការិយាល័យនយោបាយបានបញ្ជាក់ច្បាស់ថា ជនជាតិវៀតណាមនៅបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃសហគមន៍បណ្តាជនជាតិវៀតណាម ជាប្រភពធនធានយុទ្ធសាស្ត្រយ៉ាងសំខាន់មួយ រួមចំណែកលើកកម្ពស់កម្លាំងសរុបជាតិ; ជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រទេសវៀតណាម ជាមួយពិភពលោក; រួមដំណើរ និងចូលរួមដោយផ្ទាល់ទៅក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិវៀតណាម។
កិច្ចការជនជាតិវៀតណាមនៅបរទេសមានតួនាទីយ៉ាងសំខាន់នៅក្នុងការលាតត្រដាងអនុវត្តខ្សែផ្លូវការបរទេសរបស់បក្ស។ បក្ស និងរដ្ឋមានភារកិច្ចថែរក្សា ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ សមស្រប ព្រមទាំងសម្របសម្រួលធានាសន្តិសុខ សុវត្ថិភាពរបស់ជនជាតិវៀតណាមនៅបរទេស។
ការិយាល័យនយោបាយបានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលថ្មី កិច្ចការជនជាតិវៀតណាមនៅបរទេសត្រូវតែលើកកម្ពស់កម្រិតគំនិតចាប់ពីការចលនា ការប្រមូលផ្តុំ ការថែរក្សា ទៅជាការរួមដំណើរ ការបង្កើតយន្តការ ការកៀរគរប្រភពធនធានជនជាតិវៀតណាមនៅបរទេស ឱ្យចូលរួមយ៉ាងស៊ីជម្រៅជាងមុននៅក្នុងដំណើរការសមាហរណកម្ម ការកសាង និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ជនជាតិវៀតណាមនៅបរទេសគឺជាផ្នែកមួយពិសេសនៅក្នុងប្លុកមហាសាមគ្គីជាតិទាំងមូល ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រភពដើម និងទីតាំងសង្គមឡើយ។ ការពង្រីកចំណុចដូចគ្នា គោលដៅរួមរបស់ជនជាតិវៀតណាមគឺស្មារតីជាតិ ស្មារតីស្នេហាជាតិ មោទនភាពជាតិ បំណងប្រាថ្នាអភិវឌ្ឍន៍ ការរួមបេះដូង រួមកម្លាំងកសាងប្រទេសវៀតណាមសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ភពផង់ វឌ្ឍនភាព និងសុភមង្គល។
ការិយាល័យនយោបាយបានអះអាងថា បក្ស និងរដ្ឋ តែងតែគោរព ស្វាគមន៍ ស្ដាប់រាល់មតិយោបល់រួមចំណែកកសាង ទោះបីជាមានបណ្តាទស្សនៈខុសគ្នាក៏ដោយ ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ-ប្រជាជាតិឡើយ។ ការលើកកម្ពស់ស្មារតីផ្សះផ្សាជាតិ; ការលុបបំបាត់ការរើសអើង ការទុកអតីតកាលមួយឡែក និងឆ្ពោះទៅរកអនាគត។
កិច្ចការជនជាតិវៀតណាមនៅបរទេសគឺជាភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនយើងនៅក្នុង និងក្រៅប្រទេស; ត្រូវបានអនុវត្តជាប្រចាំ បន្តបន្ទាប់ គ្រប់ជ្រុងជ្រោយ ស៊ីសង្វាក់គ្នា មានការផ្តោតអារម្មណ៍ មានចំណុចសំខាន់ និងបត់បែនលើមូលដ្ឋានកម្លាំងខ្លាំងនៃគណៈ ក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ សមស្របនឹងច្បាប់ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រទេសវៀតណាម និងប្រទេសស្នាក់នៅ។
ការិយាល័យនយោបាយបានដាក់ចេញនូវគោលដៅ កសាងសហគមន៍ជនជាតិវៀតណាមនៅបរទេសឱ្យមានទីតាំងផ្លូវច្បាប់មាំមួន ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងអភិវឌ្ឍន៍យ៉ាងស្ថិរភាព; រក្សា និងផ្សព្វផ្សាយប្រពៃណីសាមគ្គីភាព អត្តសញ្ញាណវប្បធម៌ជាតិ តម្លៃមនុស្សធម៌ ប្រវត្តិសាស្ត្រ និងភាសាវៀតណាម ជូនចំពោះជំនាន់វ័យក្មេង និងបណ្តាជំនាន់ជនជាតិវៀតណាមនៅពេលខាងមុខ; ពង្រីកតួនាទីជា “អគ្គរដ្ឋទូតវប្បធម៌ ប្រទេសជាតិ និងមនុស្សវៀតណាម”; បង្កើនទីតាំង ភារកិច្ច និងយសស័ក្តិនៅប្រទេសស្នាក់នៅ ដោយរួមចំណែកពង្រឹងប្លុកមហាសាមគ្គីជាតិទាំងមូល លើកកម្ពស់កម្លាំងទន់ និងយសស័ក្តិជាតិ។
ដាស់តឿនយ៉ាងខ្លាំងក្លានូវស្មារតីស្នេហាជាតិ បំណងប្រាថ្នាលះបង់ និងស្មារតីមោទនភាពជាតិ ពង្រីកតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងប្រទេសវៀតណាម ជាមួយពិភពលោក និងជាប្រភពធនធានយ៉ាងសំខាន់នៅក្នុងបណ្តាវិស័យសេដ្ឋកិច្ច-សង្គម វប្បធម៌ សុខាភិបាល អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត; រួមចំណែកផ្សព្វផ្សាយ ភ្ជាប់ទំនាក់ទំនងតម្លៃ និងកម្លាំងជាតិ ជាមួយកម្លាំងយុគសម័យ។
ការកែលម្អប្រព័ន្ធយន្តការ គោលនយោបាយស៊ីសង្វាក់គ្នា និងមានលក្ខណៈទម្លុះទម្លាយ បង្កើតបរិយាកាសចំហ និងងាយស្រួល ដើម្បីភ្ជាប់ទំនាក់ទំនង ទាក់ទាញ និងពង្រីកប្រសិទ្ធភាពប្រភពធនធាន និងបញ្ញារបស់ជនជាតិវៀតណាមនៅបរទេស; ការភ្ជាប់ទំនាក់ទំនងសហគមន៍ជនជាតិវៀតណាមនៅបរទេស តាមរយៈបណ្តាញប្រព័ន្ធអេកូឡូស៊ីភ្ជាប់ទំនាក់ទំនងចីរភាពនៃបណ្តាអ្នកជំនាញ បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សហគ្រិន សិល្បករ និងជំនាន់វ័យក្មេងជនជាតិវៀតណាមសកល ដោយរួមចំណែកយ៉ាងជាក់ស្តែងសម្រាប់បុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិវៀតណាម។
ការិយាល័យនយោបាយបានតម្រូវឱ្យគ្រប់ថ្នាក់ គ្រប់វិស័យ កម្មាភិបាល និងសមាជិកបក្ស ផ្តោតលើការយល់ដឹងស៊ីជម្រៅ និងលាតត្រដាងអនុវត្តឱ្យបានល្អនូវក្រុមភារកិច្ចទាំង ៧ គឺ៖ បន្តផ្លាស់ប្តូរថ្មីគំនិត លើកកម្ពស់ការយល់ដឹង បង្កើនការដឹកនាំរបស់បក្សចំពោះកិច្ចការជនជាតិវៀតណាមនៅបរទេស; បន្តកែលម្អយន្តការ គោលនយោបាយ បង្កើតបរិយាកាស និងលក្ខខណ្ឌងាយស្រួល ដើម្បីឱ្យប្រជាជនវៀតណាមនៅបរទេសលើកកម្ពស់ទីតាំង យសស័ក្តិ ពង្រីកសក្តានុពល កម្លាំងខ្លាំង និងចូលរួមយ៉ាងសកម្មជូនចំពោះស្រុកកំណើត ប្រទេសជាតិ; ការកសាងសហគមន៍ជនជាតិវៀតណាមនៅបរទេសឱ្យមានសាមគ្គីភាព អភិវឌ្ឍន៍ និងមានភាពសកម្មឆ្ពោះទៅរកស្រុកកំណើត ប្រទេសជាតិ; ការពង្រីកប្រសិទ្ធភាពប្រភពធនធានរបស់ជនជាតិវៀតណាមនៅបរទេស បម្រើឱ្យការអភិវឌ្ឍយ៉ាងរហ័ស ចីរភាព និងការការពារមាតុភូមិ; ការពង្រីកតួនាទីរបស់ជនជាតិវៀតណាមនៅបរទេស នៅក្នុងការថែរក្សាភាសាវៀតណាម អត្តសញ្ញាណវប្បធម៌ជាតិ បង្កើនការភ្ជាប់ទំនាក់ទំនងជាមួយស្រុកកំណើត ប្រទេសជាតិ; ការពង្រីកតួនាទីម្ចាស់ការរបស់ជនជាតិវៀតណាមនៅបរទេស នៅក្នុងកិច្ចការព័ត៌មាន និងការឃោសនា; ការកែលម្អរចនាសម្ព័ន្ធអង្គភាព បង្កើនយន្តការសម្របសម្រួល និងប្រភពធនធានសម្រាប់កិច្ចការជនជាតិវៀតណាមនៅបរទេស។
នៅក្នុងការរៀបចំអនុវត្ត ការិយាល័យនយោបាយបានតម្រូវឱ្យបណ្តាគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការបក្សផ្ទាល់មជ្ឈិម បណ្តាគណៈស្ថាប័នបក្ស និងអង្គភាពបុព្វការីរបស់បក្សនៅថ្នាក់មជ្ឈិម ដឹកនាំ និងណែនាំការរៀបចំការយល់ដឹងស៊ីជម្រៅ ព្រមទាំងលាតត្រដាងអនុវត្តសេចក្តីសម្រេចចិត្ត ទៅតាមតួនាទី និងភារកិច្ចដែលបានប្រគល់ជូន; ធ្វើការដាស់តឿន ពិនិត្យ និងត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តជាប្រចាំ។
សេចក្តីសម្រេចចិត្តនេះជំនួសឱ្យសេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០០៤ ព្រមទាំងបណ្តាឯកសារណែនាំរបស់ការិយាល័យនយោបាយ និងគណៈលេខាធិការ អំពីកិច្ចការជនជាតិវៀតណាមនៅបរទេស៕
យុគសម័យ - នាថ្ងៃទី ៥ ខែកក្កដា ស្តង់ទំនិញវៀតណាមបានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ WTO Open Day 2026 ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅ Geneva ប្រទេសស្វីស រួមចំណែកផ្សព្វផ្សាយវប្បធម៌និងរូបភាពប្រទេសជាតិជូនចំពោះមិត្តភក្តិអន្តរជាតិ។ |
យុគសម័យ - បណ្តាញច្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងបញ្ញវន្តវៀតណាមនៅតៃវ៉ាន់ (VIN Taiwan) នាពេលថ្មីៗនេះបានសហការជាមួយមជ្ឈមណ្ឌលច្នៃប្រឌិតផ្លាស់ប្តូរថ្មីជាតិ (NIC) និងកម្មវិធីអាហារូបករណ៍ INTENSE ចាត់តាំងការជួបជុំសហគមន៍បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ (ចិន) ឆ្នាំ ២០២៦ នេះគឺជាព្រឹត្តិការណ៍តភ្ជាប់និងផ្លាស់ប្តូរប្រចាំឆ្នាំខ្នាតធំរបស់សហគមន៍បញ្ញវន្តវៀតណាមដែលកំពុងសិក្សា ស្រាវជ្រាវនិងធ្វើការនៅតៃវ៉ាន់។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន