យុគសម័យ - នៅមុនពេលប្រព្រឹត្តទៅ សន្និសីទការទូតលើកទី ៣៣ និងសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២២ គេហទំព័រព័ត៌មានអេឡិចត្រូនិកនៃក្រសួងការបរទេស សូមណែនាំអត្ថបទ «ពង្រីកប្រភពធនធានប្រជាជនវៀតណាមនៅបរទេស៖ ចាប់ពីតួនាទីត្រលាតផ្លូវនៃកិច្ចការបរទេស រហូតដល់កម្លាំងរុញច្រានអភិវឌ្ឍន៍ជាតិ និងមូលដ្ឋាននីមួយៗ» របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang។
សហគមន៍ជនរួមជាតិយើងជាង ៦,៥ លាននាក់នៅបរទេស មានទីតាំងពិសេសយ៉ាងខ្លាំង។ ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញបាននៃប្រជាជាតិវៀតណាម អាណិកជន ព្រមទាំងជាប្រភពធនធានដ៏សំខាន់ អំពីសេដ្ឋកិច្ច ចំណេះដឹង វិទ្យាសាស្ត្រ-បច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង ប្រព័ន្ធបណ្តាញកិច្ចសហប្រតិបត្តិការ និងកិត្យានុភាពនៅឯបណ្តាប្រទេសក្នុងស្រុក។ អាណិកជន ទាំងជាមុខសញ្ញានៃការងារយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងការពារ ទាំងជាប្រធានបទចូលរួមអនុវត្ត បណ្តាភារកិច្ចកិច្ចការបរទេស ភ្ជាប់ទំនាក់ទំនងប្រភពធនធានអន្តរជាតិ ជាមួយតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងរបស់មូលដ្ឋាននីមួយៗ។
ដូចដែលអគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam បានអះអាងថា «កូនចៅដីវៀតគ្រប់រូប - ទោះបីជារស់នៅទីណាក៏ដោយ ទោះបីជាអតីតកាលយ៉ាងណាក៏ដោយ - សុទ្ធតែអាចរួមដំណើរ រួមដៃគ្នា រួមចំណែកកសាងអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រជាជាតិ។ បក្ស និងរដ្ឋ តែងតែមានភាពហ្មត់ចត់ បើកចំហរង្វង់ដៃ យកចិត្តទុកដាក់ចំពោះគ្រប់ការភាគទាន ស្ដាប់គ្រប់សំឡេងស្ថាបនា សាមគ្គីភាព ពីសហគមន៍ប្រជាជនវៀតណាមនៅបរទេស - មនុស្សទាំងឡាយដែលកំពុងរួមចំណែក ភ្ជាប់ទំនាក់ទំនងវៀតណាម ជាមួយពិភពលោក»។
ប្រភពធនធានពិសេសនៃកិច្ចការបរទេសវៀតណាម នៅក្នុងយុគសម័យថ្មី
នាពេលបច្ចុប្បន្ន កម្លាំងរបស់ប្រទេសមួយ មិនត្រឹមតែត្រូវកាត់សេចក្តីដោយចំនួនប្រជាជន ធនធាន ឬដើមទុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែបានពឹងផ្អែកកាន់តែខ្លាំងឡើង លើសមត្ថភាពចូលទៅជិតចំណេះដឹង បច្ចេកវិទ្យា ទីផ្សារ និងបណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយនឹងវិសាលភាពទីកន្លែងស្នាក់នៅ គ្របដណ្តប់លើសពី ១៣០ ប្រទេស និងដែនដី សហគមន៍ប្រជាជនវៀតណាមនៅបរទេស មានបណ្តាផលប្រយោជន៍ប្រៀបធៀបពិសេស ក្នុងការភ្ជាប់ទំនាក់ទំនងវៀតណាម ជាមួយពិភពលោក។
![]() |
| អគ្គលេខាធិការ To Lam ជួបសំណេះសំណាលជាមួយ គណៈប្រតិភូអាណិកជនតំណាង ចូលរួមកម្មវិធី និទាឃរដូវស្រុកកំណើត ឆ្នាំ ២០២៦។ |
មិនត្រឹមតែភាគទានប្រភពធនធានហិរញ្ញវត្ថុ ជាមួយនឹងចរន្តបរិប្រវេសន៍ប្រាក់ផ្ញើមកស្រុក មានស្ថិរភាព និងបណ្តាគម្រោងវិនិយោគប៉ុណ្ណោះទេ អាណិកជននៅតែភាគទានចំណេះដឹង បច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង ព័ត៌មានទីផ្សារ និងសមត្ថភាពចូលទៅជិត បណ្តានិន្នាការអភិវឌ្ឍន៍ថ្មី។ នេះគឺជាបណ្តាប្រភពធនធានចាំបាច់បំផុត នៅពេលដែល វៀតណាម កំពុងផ្លាស់ប្តូរថ្មីម៉ូដែលកំណើន អភិវឌ្ឍន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី ការបំប្លែងឌីជីថល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។
ការភាគទានលេចធ្លោនៃសហគមន៍ នៅតែស្ថិតនៅក្នុងសមត្ថភាពបង្កើតឡើងនូវប្រព័ន្ធបណ្តាញភ្ជាប់ទំនាក់ទំនងសកលលោក នៃប្រជាជនវៀតណាម។ ពាណិជ្ជករម្នាក់ៗបើកបន្ថែមទីផ្សារ សម្រាប់ទំនិញវៀតណាម អ្នកវិទ្យាសាស្ត្រម្នាក់ៗផ្ទេរប្រគល់ចំណេះដឹង អ្នកជំនាញម្នាក់ៗភ្ជាប់ទំនាក់ទំនងគម្រោងបច្ចេកវិទ្យាមួយ អ្នកបញ្ញវន្តម្នាក់ៗភាគទានគំនិតផ្តួចផ្តើមគោលនយោបាយ សុទ្ធតែរួមចំណែកពង្រីកលំហអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ឈរនៅចំពោះមុខតម្រូវការនៃដំណាក់កាលអភិវឌ្ឍន៍ថ្មី ការទូតមិនត្រឹមតែធ្វើជាស្ពានភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែប្រែក្លាយជាសារធាតុជម្រុញ ភ្ជាប់ចំណុចខ្លាំងរបស់អាណិកជន ជាមួយបណ្តាតម្រូវការអាទិភាពរបស់ប្រទេសជាតិ និងរបស់មូលដ្ឋាននីមួយៗ។
បណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេស ចាំបាច់ត្រូវម្ចាស់ការរកឃើញ ប្រមូលផ្តុំ និងភ្ជាប់ទំនាក់ទំនងពាណិជ្ជករ អ្នកបញ្ញវន្ត អ្នកជំនាញ និងបណ្តាសមាគមដែលមានសក្តានុពល។ បណ្តាមូលដ្ឋាននៅក្នុងប្រទេស ចាំបាច់ត្រូវកំណត់ច្បាស់តម្រូវការ កសាងបញ្ជីឈ្មោះគម្រោង និងយន្តការទទួលយកសមស្រប។ នៅពេលពីរទិសដៅផ្គត់ផ្គង់-តម្រូវការ ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ប្រភពធនធានរបស់អាណិកជន ទើបអាចត្រូវបានបំប្លែងទៅជាតម្លៃអភិវឌ្ឍន៍ជាក់ស្តែង។
អមដោយការបន្តកែលម្អយន្តការ គោលនយោបាយ ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ សមស្របរបស់ជនរួមជាតិ ចាំបាច់ត្រូវកំណត់ច្បាស់នូវការទទួលខុសត្រូវសម្របសម្រួល រវាងស្ថាប័នថ្នាក់មជ្ឈិម ស្ថាប័នតំណាង និងមូលដ្ឋាន។ ការងារប្រជាជនវៀតណាមនៅបរទេស ត្រូវតែបានអនុវត្តប្រកបដោយភាពឯកភាព នៅក្នុងវិស័យការទូតទាំងមូល ព្រមទាំងភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ វិស័យជំនាញ និងមូលដ្ឋាន។
ការបំប្លែងឌីជីថល ចាំបាច់ត្រូវតែក្លាយជាឧបករណ៍ដ៏សំខាន់ ដើម្បីកសាងមូលដ្ឋានទិន្នន័យ ភ្ជាប់ទំនាក់ទំនងអ្នកជំនាញ ទទួលយកគំនិតផ្តួចផ្តើម ផ្តល់ព័ត៌មាន និងតាមដានប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។ ការភ្ជាប់ទំនាក់ទំនងនីមួយៗ ចាំបាច់ត្រូវតម្រង់ទិសដៅទៅកាន់ផលិតផលជាក់ស្តែងមួយ; សកម្មភាពនីមួយៗ ត្រូវតែបង្កើតបន្ថែមឱកាសវិនិយោគ ពាណិជ្ជកម្ម បច្ចេកវិទ្យា ចំណេះដឹង ឬពង្រឹងទំនាក់ទំនងមិត្តភាព។
នាំយកប្រភពធនធានអាណិកជន មកជិតជាងមុន ជាមួយតម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋាន
បណ្តាឆ្នាំចុងក្រោយនេះ មូលដ្ឋានជាច្រើនបានចាត់តាំងធ្វើម្ចាស់ការ និងសកម្មយ៉ាងខ្លាំង នៅក្នុងការងារកិច្ចការបរទេស និងការងារចំពោះប្រជាជនវៀតណាមនៅបរទេស។ មូលដ្ឋាន គឺជាកន្លែងអនុវត្តផ្ទាល់នូវបណ្តាគោលដៅអភិវឌ្ឍន៍ ទទួលយកការវិនិយោគ អនុវត្តបច្ចេកវិទ្យា ពង្រីកទីផ្សារ និងថែទាំជីវភាពរស់នៅរបស់ប្រជាជន។ ហេតុដូច្នេះ លើកកម្ពស់កម្រិតកិច្ចការបរទេសមូលដ្ឋាន ត្រូវតែភ្ជាប់ជាមួយសមត្ថភាពកៀរគរ ទទួលយក និងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព នូវបណ្តាប្រភពធនធានអន្តរជាតិ ក្នុងនោះមានប្រភពធនធាននៃសហគមន៍ប្រជាជនវៀតណាមនៅបរទេស។
![]() |
| អនុរដ្ឋមន្ត្រីការបរទេស Le Thi Thu Hang អញ្ជើញទៅសួរសុខទុក្ខ និងធ្វើការ ជាមួយបណ្តាសមាគមប្រជាជនវៀតណាម នៅខេត្ត Udon Thani ភាគឦសានប្រទេសថៃ។ |
មូលដ្ឋាននីមួយៗ មានតម្រូវការ ផលប្រយោជន៍ប្រៀបធៀប និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខុសៗគ្នា។ ដើម្បីធ្វើឱ្យប្រភពធនធានមានភាពល្អប្រសើរបំផុត ចាំបាច់ត្រូវបង្កើនការសម្របសម្រួល រវាងបណ្តាមូលដ្ឋាន ជាមួយក្រសួងការបរទេស បណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេស និងបណ្តាសមាគមអាណិកជន; កសាងមូលដ្ឋានទិន្នន័យ អំពីអ្នកជំនាញ ពាណិជ្ជករ និងដៃគូ; បង្កើតឡើងនូវបណ្តាក្បាលម៉ាស៊ីនស្នូល មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការតាមដាន ភ្ជាប់ទំនាក់ទំនង និងជួយឧបត្ថម្ភគម្រោង ចាប់តាំងពីពេលស្នើឡើង រហូតដល់ពេលអនុវត្ត។
ព្រមពេលជាមួយគ្នានេះ បណ្តាកម្មវិធីផ្សព្វផ្សាយមូលដ្ឋាន ចាំបាច់ត្រូវផ្លាស់ប្តូរចេញពីការណែនាំសក្តានុពលទូទៅ ទៅជាការផ្តល់ព័ត៌មានជាក់ស្តែង អំពីគម្រោង យន្តការ គោលនយោបាយ និងក្បាលម៉ាស៊ីនស្នូលអនុវត្ត។ អ្វីដែលអាណិកជនត្រូវការ មិនត្រឹមតែជាពាក្យអញ្ជើញហៅប៉ុណ្ណោះទេ ប៉ុន្តែជាបរិយាកាសតម្លាភាព នីតិវិធីងាយស្រួល និងការរួមដំណើរជាក់ស្តែង។
នៅពេលដែលកិច្ចការបរទេសមូលដ្ឋាន មានភាពម្ចាស់ការជាងមុន មានអាជីពជាងមុន និងភ្ជាប់យ៉ាងជិតស្និទ្ធជាងមុន ជាមួយតម្រូវការអភិវឌ្ឍន៍ ប្រភពធនធានប្រជាជនវៀតណាមនៅបរទេស នឹងត្រូវបានកៀរគរចំអាសយដ្ឋាន ពង្រីកត្រូវចំណុចខ្លាំង និងបង្កើតចេញនូវបណ្តាលទ្ធផល ដែលអាចវាស់វែងបាន។
ប្រភពធនធាន ដើម្បីលើកកម្ពស់កម្រិតទីតាំងអន្តរជាតិ លាតសន្ធឹងតម្លៃវៀតណាម
តួនាទីត្រលាតផ្លូវនៃកិច្ចការបរទេស មិនត្រឹមតែសម្តែងឡើងនៅក្នុងការកៀរគរប្រភពធនធានអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅតែនៅក្នុងការម្ចាស់ការ បង្កើតឡើងនូវបរិយាកាសសន្តិភាព ពង្រឹងទំនុកចិត្ត ពង្រីកទំនាក់ទំនងមិត្តភាព និងទាញយកការឯកភាព ការគាំទ្រពីសហគមន៍អន្តរជាតិ។
ជាមួយនឹងការយល់ដឹងអំពី វៀតណាម និងសង្គមក្នុងស្រុក ព្រមទាំងកិត្យានុភាពដែលបានបង្កើតឡើង នៅក្នុងដំណើរការសិក្សា រៀនសូត្រ ពលកម្ម និងការបូជាភាគទាន អាណិកជន គឺជាបណ្តាស្ពានភ្ជាប់ទំនាក់ទំនងធម្មជាតិ រវាង វៀតណាម ជាមួយបណ្តាប្រទេស និងដៃគូនានា។ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំ វប្បធម៌ និងសកម្មភាពសហគមន៍ ជនរួមជាតិបានរួមចំណែកពង្រឹងគ្រឹះស្ថានសង្គម សម្រាប់ទំនាក់ទំនងកិច្ចការបរទេស និងបង្កើនការយល់ដឹង ទំនុកចិត្ត ចំពោះ វៀតណាម។
នៅក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងមតិមហាជនសង្គម កាន់តែមានឥទ្ធិពលយ៉ាងខ្លាំងក្លា ទៅលើទំនាក់ទំនងអន្តរជាតិ ប្រជាជនវៀតណាមម្នាក់ៗនៅបរទេស នៅតែអាចក្លាយជាអគ្គរាជទូតម្នាក់របស់ប្រទេសជាតិ។ រូបភាព សមិទ្ធផល និងសំឡេងរបស់អាណិកជន រួមចំណែកលាតសន្ធឹង វៀតណាម មួយ សន្តិភាព ស្ថិរភាព ថាមវន្ត ផ្លាស់ប្តូរថ្មី និងមានការទទួលខុសត្រូវ; ជួយមិត្តភក្តិអន្តរជាតិយល់ដឹងបានត្រឹមត្រូវជាងមុន អំពីប្រទេសជាតិ មនុស្ស មាគ៌ានិងគោលនយោបាយរបស់ វៀតណាម។
សន្និសីទការទូតលើកទី ៣៣ បានដាក់ចេញនូវតម្រូវការ ពង្រីកតួនាទីត្រលាតផ្លូវ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវភារកិច្ចសំខាន់ និងជាប្រចាំ នៃកិច្ចការបរទេសវៀតណាម។ សន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២២ បានសង្កត់ធ្ងន់លើភារកិច្ច លើកកម្ពស់កម្រិតកិច្ចការបរទេសមូលដ្ឋាន កៀរគរយ៉ាងមានប្រសិទ្ធភាពនូវបណ្តាប្រភពធនធានអន្តរជាតិ បម្រើការអភិវឌ្ឍន៍។ ការពង្រីកប្រភពធនធានប្រជាជនវៀតណាមនៅបរទេស គឺជាវិស័យមួយនៅក្នុងចំណោមវិស័យនានា ដែលសម្តែងឡើងយ៉ាងច្បាស់នូវការភ្ជាប់ជិតស្និទ្ធ រវាងតម្រូវការទាំងពីរនោះ។
នៅក្នុងកម្រិតយុទ្ធសាស្ត្រ នេះគឺជាភារកិច្ចពង្រីកកម្លាំងសាមគ្គីភាពមហាជនទាំងមូល រួមផ្សំកម្លាំងប្រជាជាតិ ជាមួយកម្លាំងយុគសម័យ។ នៅក្នុងកម្រិតអនុវត្ត នេះគឺជាដំណើរការភ្ជាប់ទំនាក់ទំនងមនុស្ស ចំណេះដឹង បច្ចេកវិទ្យា ដើមទុន ទីផ្សារ និងទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង របស់ប្រទេសជាតិ និងរបស់មូលដ្ឋាននីមួយៗ។
នៅក្នុងយុគសម័យថ្មី ប្រជាជនវៀតណាមម្នាក់ៗនៅបរទេស មិនត្រឹមតែជាសមាជិកនៃសហគមន៍ប្រជាជាតិនោះទេ ប៉ុន្តែនៅតែអាចក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងមួយ ជាអគ្គរាជទូតម្នាក់ និងជាប្រធានបទមួយ ចូលរួមស្ថាបនាអនាគតរបស់ប្រទេសជាតិ។ ការដាស់តឿនបំណងប្រាថ្នាបូជាភាគទាន ពង្រឹងទំនុកចិត្ត និងកសាងយន្តការ ដើម្បីឱ្យអាណិកជនរួមដំណើរជាមួយប្រជាជាតិ គឺជានិមិត្តរូបនៃការប្រែក្លាយកម្លាំងរបស់សហគមន៍ប្រជាជនវៀតណាមសកលលោក ឱ្យទៅជាប្រភពធនធានបម្រើការអភិវឌ្ឍន៍ និងការពារយ៉ាងរឹងមាំនូវមាតុភូមិ៕
យុគសម័យ - សមាគមអ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមនៅប្រទេសស៊ុយអែត (AVISE) ទើបតែបានរៀបចំព្រឹត្តិការណ៍ AVISE DAY 2026 ដោយបានប្រមូលផ្តុំអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តវៀតណាមយ៉ាងច្រើនកុះករ ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការងារនៅក្នុងប្រទេសនៃតំបន់អឺរ៉ុបខាងជើងមួយនេះ។ |
យុគសម័យ - នៅមុនឱកាសសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន - រុស្ស៊ី ដែលប្រព្រឹត្តទៅនៅទីក្រុង Kazan (សហព័ន្ធរុស្ស៊ី) ចាប់ពីថ្ងៃទី ១៧-១៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ បណ្តាអ្នកជំនាញរុស្ស៊ី និងថ្នាក់ដឹកនាំអាស៊ាន សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការជំរុញកិច្ចសន្ទនា បង្កើនការឯកភាពគ្នាក្នុងផ្ទៃក្នុងប្លុក និងធ្វើជាស្ពានចម្លងដ៏មានសារៈសំខាន់នៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន - រុស្ស៊ី ដែលរួមចំណែកឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបណ្តាប្រឈមកាន់តែមានភាពស្មុគស្មាញឡើងនៃតំបន់និងពិភពលោក។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន