វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន

12:06 | 20/06/2026 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី ៧ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ភ្លាមៗបន្ទាប់ពីបានបញ្ចប់កិច្ចចរចាទ្វេភាគីប្រកបដោយជោគជ័យ នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ និងទទួលបណ្តាឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។

ការបំប្លែង “ភាពជិតស្និទ្ធខាងភូមិសាស្ត្រ” ឱ្យក្លាយទៅជា “គុណសម្បត្តិនៃការផ្សារភ្ជាប់យុទ្ធសាស្ត្រ” រវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ

ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ របស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមិថុនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hung។ នៅក្នុងកិច្ចចរចាទ្វេភាគី ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើការវាយតម្លៃយ៉ាងទូលំទូលាយលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ព្រមទាំងបានឯកភាពគ្នាលើទិសដៅ និងវិធានការសំខាន់ៗជាច្រើនសម្រាប់ពេលខាងមុខ សំដៅបន្តធ្វើឱ្យស៊ីជម្រៅ និងជាក់ស្តែងកម្មនូវទំនាក់ទំនង «ការផ្សារភ្ជាប់យុទ្ធសាស្ត្រ» រវាង វៀតណាម និង ឡាវ។

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្រោមអធិបតីភាព និងការធ្វើជាសាក្សីរបស់នាយករដ្ឋមន្ត្រីទាំងពីររូប ភាគីទាំងពីរបានប្រគល់ និងទទួលឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមាន៖

វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន
នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទទួលកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងហិរញ្ញវត្ថុវៀតណាម និងក្រសួងហិរញ្ញវត្ថុឡាវ ដំណាក់កាល ២០២៦-២០៣០។

កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រសួងហិរញ្ញវត្ថុវៀតណាម និងក្រសួងហិរញ្ញវត្ថុឡាវ ដំណាក់កាល ២០២៦-២០៣០។

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងក្រសួងអប់រំ និងកីឡាឡាវ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យអនុវត្តការបង្រៀនភាសាឡាវនៅវៀតណាម បង្កើនការបង្រៀនភាសាវៀតណាមនៅឡាវ និងការបញ្ជូនសិស្សានុសិស្សឡាវមកសិក្សានៅតាមបណ្តាសាលាចំណេះទូទៅស្នាក់នៅថែទាំ នៅវៀតណាម។

អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវ ស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន ដំណាក់កាល ២០២៦-២០៣៥។

កិច្ចព្រមព្រៀង រវាងក្រសួងជនជាតិ និងសាសនាវៀតណាម និងការិយាល័យនាយករដ្ឋមន្ត្រីឡាវ ស្តីពីវិស័យជនជាតិ និងសាសនា ដំណាក់កាល ២០២៦-២០៣៥។

ការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការលើកនេះ មិនត្រឹមតែជាការបំពេញបន្ថែមនូវក្របខ័ណ្ឌគតិយុត្តិរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាម និង ឡាវ ឱ្យកាន់តែរីកចម្រើនជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែង៕

វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន
នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទទួលអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងក្រសួងអប់រំ និងកីឡាឡាវ។
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន
នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទទួលអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវ ស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន ដំណាក់កាល ២០២៦-២០៣៥។
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន
នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទទួលកិច្ចព្រមព្រៀងរវាងក្រសួងជនជាតិ និងសាសនាវៀតណាម និងការិយាល័យនាយករដ្ឋមន្ត្រីឡាវ ស្តីពីវិស័យជនជាតិ និងសាសនា ដំណាក់កាល ២០២៦-២០៣៥។
ថ្នាក់ដឹកនាំវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ ថ្នាក់ដឹកនាំវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ

លោក Vo Van Thuong បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។

ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទើបអញ្ជើញទៅជូនពរដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Bun Pi May របស់​ឡាវឆ្នាំ ២០២៣។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng
ទីក្រុង Ha Noi ធ្វើពិពិធកម្មទម្រង់នៃការឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព
គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា

អានច្រើនបំផុត

គយវៀតណាម - កម្ពុជា ពង្រឹងកិច្ចសហការគ្រប់គ្រងព្រំដែន
ទីក្រុង Hue ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ជួយឧបត្ថម្ភសិស្សានុសិស្សកម្ពុជាទៅសាលារៀន
កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ខេត្ត Mondulkiri មានបំណងទាក់ទាញការវិនិយោគបន្ថែមពីវៀតណាម