Trending now

ថ្នាក់ដឹកនាំវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ

10:06 | 14/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

លោក Vo Van Thuong បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។

ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ថ្នាក់ដឹកនាំខេត្ត Dak Nong (វៀតណាម) អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជានៅខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំខេត្ត Dak Nong (វៀតណាម) អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជានៅខេត្តមណ្ឌលគិរី
ថ្នាក់ដឹកនាំវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ។ រូបថត​ឧទាហរណ៍

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Bun Pi May នៅប្រទេសឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅកម្ពុជា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើសំបុត្រ និងកន្ត្រកផ្កា អបអរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរជូនលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន; ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរជូនប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ និងប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិនផងដែរ។

លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន បានផ្ញើកម្រងផ្កាអបអរសាទរចំពោះលោក Bounthong Chitmany សមាជិកការិយាល័យនយោបាយ លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន អនុប្រធានរដ្ឋឡាវ និងសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃដដែល លោក Le Hoai Trung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសបានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Thongsavanh Phomvihane សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស។

លោក Bui Thanh Son សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការបរទេសបានផ្ញើលិខិតអបអរសាទរជូនលោក Saleumxay Kommasith សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី