នាថ្ងៃទី ៣ មេសា គណៈប្រតិភូខេត្ត Dak Nong ប្រទេសវៀតណាម ដឹកនាំដោយលោក Ho Van Muoi អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តមណ្ឌលគិរី និងជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា។
![]() |
![]() |
![]() |
ថ្នាក់ដឹកនាំខេត្ត Dak Nong (វៀតណាម) អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជានៅខេត្តមណ្ឌលគិរី |
ថ្លែងមតិក្នុងជំនួបនេះ លោក Ho Van Muoi បានអះអាងថា វៀតណាមនិងកម្ពុជាគឺជាអ្នកជិតខាងដ៏ជិតស្និទ្ធពីរ ដែលមានទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែង។ ទំនាក់ទំនងនេះត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ ហើយកំពុងអភិវឌ្ឍកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាអ្នកជិតខាងដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ ថ្នាក់ដឹកនាំខេត្ត Dak Nong បានអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើន ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លោក Ho Van Muoi ជឿជាក់ថា ឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី នឹងអភិវឌ្ឍកាន់តែទូលំទូលាយក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃខេត្តទាំងពីរ។ ក្នុងឱកាសនេះដែរ តាងនាមគណៈប្រតិភូ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានជូនអំណោយ និងជូនពរអភិបាលខេត្ត រួមទាំងកម្មាភិបាល យុទ្ធជន និងប្រជាជនខេត្តមណ្ឌលគិរីទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា។
រីឯលោក ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តមណ្ឌលគិរី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច និងពាក្យជូនពរឆ្នាំថ្មីរបស់គណៈប្រតិភូខេត្ត Dak Nong ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា។ លោក ម៉ែន ង៉ុយ បានជម្រាបជូនគណៈប្រតិភូអំពីលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងរយៈពេលកន្លងមក។ ព្រមទាំង លោកបានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី (កាលពីខែមករា ឆ្នាំ ២០២៣) នឹងបន្តរួមចំណែកជួយខេត្តមណ្ឌលគិរីសម្រេចបានលទ្ធផលជាវិជ្ជមានលើវិស័យសេដ្ឋកិច្ច-សង្គម សន្តិសុខ និងការពារជាតិ៕
មតិពីមិត្តអ្នកអាន