Trending now

កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរីទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងទ័ពការពារព្រំដែនខេត្ត Dak Nong

10:15 | 14/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១២ ខែមករា គណៈប្រតិភូនៃកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី រួមមាននគរបាល កងរាជអាវុធហត្ថ និងតំបន់ប្រតិបត្តិការសឹករង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងនគរបាលខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong (វៀតណាម) និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរីពង្រឹងកិច្ចសហប្រតិបតិ្តការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong (វៀតណាម) និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរីពង្រឹងកិច្ចសហប្រតិបតិ្តការ
បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី

ក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងមិត្តភាព ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៣ តាងនាមគណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី បានជូនពរថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dak Nong និងក្រុមគ្រួសារ មានសុខភាពល្អ និងជូនពរទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស ភាពស្មោះត្រង់ និងភាពបរិសុទ្ធរវាងភាគីទាំងពីរកាន់តែជិតស្និទ្ធថែមទៀត។

កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរីទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងទ័ពការពារព្រំដែនខេត្ត Dak Nong
កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងទ័ពការពារព្រំដែនខេត្ត Dak Nong

តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong លោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Nong បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ពិសេសដែលកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី ផ្តល់ជូនកងទ័ពការពារព្រំដែនខេត្ត Dak Nong។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងល្អក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង និងការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែន រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ភាគីនីមួយៗ និងលទ្ធផលការងារដែលអង្គភាពទាំងពីរសម្រេចបានក្នុងឆ្នាំ២០២២។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការការពារព្រំដែន និងការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មគ្រប់ប្រភេទ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម គ្រប់គ្រង និងការពារយ៉ាងរឹងមាំអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី