Trending now

បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី

18:01 | 03/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាពេលថ្មីៗនេះ នគរបាលខេត្ត Dak Nong ប្រទេសវៀតណាម និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការលើការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

កិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dak Nong (វៀតណាម) និងគណៈប្រតិភូបញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្តមណ្ឌលគិរី កិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dak Nong (វៀតណាម) និងគណៈប្រតិភូបញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្តមណ្ឌលគិរី
កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) និងស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី សហការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែន កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) និងស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី សហការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែន
នគរបាលខេត្ត Dak Nong និងស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការលើការធានាសន្តិសុខសណ្តាប់ធ្នាប់ (រូបថត៖ baodaknong.org.vn)
នគរបាលខេត្ត Dak Nong និងស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការលើការធានាសន្តិសុខសណ្តាប់ធ្នាប់

នាពេលថ្មីៗនេះ នគរបាលខេត្ត Dak Nong ប្រទេសវៀតណាម និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការលើការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

កាលពីពេលថ្មីៗនេះ នៅទីក្រុង Dak Nong នគរបាលខេត្ត Dak Nong និងនគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) បានរៀបចំសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

នៅក្នុងសន្និសីទ ភាគីទាំងពីរបានវាយតម្លៃចំពោះស្ថានភាព និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងឆ្នាំ២០២១ និង ៨ ខែដើមឆ្នាំ២០២២ នេះ។ នគរបាលខេត្ត Dak Nong និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្កើនការសម្របសម្រួល ផ្លាស់ប្តូរព័ត៌មាន ធានាសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ពួតដៃគ្នាក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងការអភិវឌ្ឍ។

ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងនគរបាលនៃខេត្តទាំងពីរបាន និងកំពុងអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការធានាបាននូវស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនរវាងខេត្តទាំងពីរ រួមចំណែកពូនជ្រំ និងកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខេត្តទាំងពីរប្រកបដោយនិរន្តរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ល។

លោកវរសេនីយ៍ឯក Bui Quang Thanh នាយកនគរបាលខេត្ត Dak Nong និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឯកភាពគ្នា និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការកសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់នៃប្រទេសនីមួយៗ។ នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតសំខាន់លើការសម្របសម្រួល ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែន និងដោះស្រាយបញ្ហាបោកប្រាស់ និងការនាំមនុស្សឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅកម្ពុជា។ល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី