Trending now

ឧទ្យានភូមិសាស្ត្រសកល Dak Nong ទើបតែត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ទទួលស្គាល់ថា ជា «ឧទ្យានភូគព្ភសាស្ត្រសកល UNESCO

07:17 | 18/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

ឧទ្យានភូមិសាស្ត្រសកល Dak Nong ទើបតែត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថា ជា "ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong"។ ជាទឹកដីដែលមានប្រពៃណីវប្បធម៌តាំងពីយូរលង់មក ហើយត្រូវបានធម្មជាតិប្រទានពរឲ្យមានទេសភាពដ៏អស្ចារ្យ និងរមណីយដ្ឋានជាច្រើន កន្លែងនេះគឺជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនា និងស្វែងយល់។

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណី ពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ នៅខេត្តមណ្ឌលគិរី
ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong គឺជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនានិងស្វែងយល់។
ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong គឺជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនានិងស្វែងយល់។

ខេត្ត Dak Nong ត្រូវបានធម្មជាតិប្រទានពរឲ្យមានធនធានទេសចរណ៍ដ៏សម្បូរបែប ជាមួយនឹងរមណីយដ្ឋានធម្មជាតិដ៏សម្បើមនិងស្រស់ស្អាតជាច្រើន។ នោះគឺជាល្បាក់ទឹកដ៏ធំសម្បើមជាច្រើន ប្រព័ន្ធល្អាងភ្នំភ្លើង តំបន់អភិរក្សធម្មជាតិ Nam Nung ឧទ្យានជាតិ Ta Dung បឹង Ta Dung ដោយមានកោះទាំងធំទាំងតូចជិត ៤០ ដែលត្រូវបានប្រៀបប្រដូចជា "ឈូងសមុទ្រ Ha Long នៅ Tay Nguyen" អញ្ចឹង។ ជាពិសេស ខេត្ត Dak Nong គឺសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិបងប្អូនចំនួន ៤០ រស់នៅជាមួយគ្នា។ ទាំងអស់នេះបង្កើតឡើងលំហតែមួយគត់ ដែលអាចត្រូវបានរកឃើញតែនៅក្នុងឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong ដែលត្រូវបានពិភពលោកទទួលស្គាល់។

ឃុំ Dak Ha ស្រុក Dak Glong ខេត្ត Dak Nong គឺជាគោលដៅមួយកន្លែងនៅក្នុងបេតិកភណ្ឌឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong។ លោក K'Bang ជនជាតិ M'Nong សិប្បករត្បាញឫស្សីនៅភូមិ Ting Wel Dang ឃុំ Dak Ha បាននិយាយថា ការដែលភូមិត្រូវបានជ្រើសរើសជាទីបង្អង់ដំណើរនៅក្នុងដំណើរបេតិកភណ្ឌនេះ និងទិសដៅកសាងទេសចរណ៍សហគមន៍បានបើកទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍និងសេវាកម្ម៖

“មុខរបរប្រពៃណីរបស់ជនជាតិយើងនាបច្ចុប្បន្ន មានការអភិវឌ្ឍខ្លាំង ទាំងបម្រើតម្រូវការប្រើប្រាស់ផង និងលក់ជូនភ្ញៀវទេសចរផង។ ដូចរបរត្បាញឫស្សីនេះ បុរសណាមួយក្នុងភូមិក៏ចេះដែរ ដើម្បីថែរក្សាមុខរបរ និងបង្កើតប្រាក់ចំណូល”។

ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong មានប្រព័ន្ធរូងភ្នំភ្លើងដ៏ពិសេសនិងវែងបំផុតនៅអាស៊ីអាគ្នេយ៍។
ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong មានប្រព័ន្ធរូងភ្នំភ្លើងដ៏ពិសេសនិងវែងបំផុតនៅអាស៊ីអាគ្នេយ៍។

ក៏ស្ថិតនៅលើដំណើរឆ្ពោះទៅកាន់តំបន់បេតិកភណ្ឌឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong ផងដែរ ស្រុក Krong No ជាតំបន់ដែលមានរមណីយដ្ឋានធម្មជាតិជាច្រើន ជាមួយនឹងសហគមន៍ជនជាតិភាគតិចដែលនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណី។ លោក Y Suo Hlong នៅភូមិ Dru ស្រុក Krong No បានចែករំលែកថា ទីកន្លែងដែលលោករស់នៅ គឺជាទឹកដីមួយដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងមានរមណីយដ្ឋានល្បីៗជាច្រើន ក្នុងនោះអាចនិយាយដល់ល្បាក់ទឹក Dray Sap និងប្រព័ន្ធល្អាងភ្នំភ្លើង៖

“ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញរមណីយដ្ឋានស្រស់ស្អាតដូចជាល្បាក់ទឹក Dray Sap ឬល្អាងភ្នំភ្លើង ត្រូវបានគេដាក់ឲ្យធ្វើអាជីវកម្ម និងផ្សព្វផ្សាយរួមជាមួយនឹងវប្បធម៌ប្រពៃណី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ប្រជាជនជាច្រើនក៏បានចូលរួមដែរ ហើយសេវាកម្មទេសចរណ៍ និងជីវភាពរស់នៅកាន់តែប្រសើរឡើងៗ។”

ក្នុងប៉ុន្មានឆ្នាំកន្លងមក ឃុំ Nam Nung ស្រុក Krong No ដែលជាគោលដៅមួយនៅលើដំណើរទេសចរណ៍ "វីរកថារបស់ទឹកនិងភ្លើង" បានចូលរួមធ្វើទេសចរណ៍សហគមន៍។ បងប្អូនជនជាតិ Mnong ប្រចាំស្រុក អាចថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណី ព្រមទាំងទទួលបានប្រាក់ចំណូលបន្ថែម ដើម្បីលើកកំពស់ជីវភាពរស់នៅផងដែរ។ ភ្ញៀវទេសចរមកដល់ Nam Nung អាចស្វែងយល់អំពីទំនៀមទម្លាប់ប្រពៃណី ពិធីបុណ្យ និងម្ហូបអាហាររបស់អ្នកស្រុក... លោក Y Kreu មេភូមិរងនៃភូមិ Yok Ju បានឲ្យដឹងថា ប្រជាជនបានបង្កើតក្រុម homestay ក្រុមម្ហូបអាហារ ក្រុមវប្បធម៌ប្រជាប្រិយ ដើម្បីបម្រើភ្ញៀវទេសចរ; សហករណ៍តម្បាញចរបាប់ និងសហករណ៍បិតស្រាពាងក៏មានផលិតផលជាច្រើនសម្រាប់លក់ចេញទីផ្សារផងដែរ៖

“ការបង្កើតគំរូទេសចរណ៍នេះ ទីមួយគឺយើងមានបំណងចង់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ប្រជាជនយើង; ទី២ គឺបន្តមុខរបរប្រពៃណីដូចជាការត្បាញឫស្សី ការតម្បាញក្រណាត់ និងធ្វើម្ហូបរបស់ជនជាតិយើង។ ពីនោះផ្សព្វផ្សាយកសិផលដែលយើងផលិតដោយខ្លួនឯង ដូចជា កាហ្វេ ផ្លែឈើ បន្លែ... ដើម្បីបម្រើភ្ញៀវទេសចរ និងនាំមកនូវប្រាក់ចំណូលជូនប្រជាជន”។

តំបន់បេតិកភណ្ឌនៃឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong
តំបន់បេតិកភណ្ឌនៃឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong

នាពេលកន្លងមក ខេត្ត Dak Nong បានកំណត់វិស័យទេសចរណ៍ជាសសរស្តម្ភមួយក្នុងចំណោម

សសរស្តម្ភសេដ្ឋកិច្ចទាំងបីរបស់ខេត្ត ដូច្នេះហើយខេត្តបានបណ្តាក់ទុន និងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនប្រភេទ រួមទាំងទេសចរណ៍នៅឧទ្យានភូគម្ភសាស្ត្រសកល UNESCO Dak Nong ផងដែរ ដើម្បីបន្តិចម្ដងៗ ដាក់ Dak Nong លើផែនទីទេសចរណ៍ពិភពលោក ហើយទទួលស្វាគមន៍ភ្ញៀវទេសចរកាន់តែច្រើន មកទទួលបទពិសោធន៍។ លោកស្រី Ton Thi Ngoc Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានមានប្រសាសន៍ថា៖

“ការគួបផ្សំនិងធ្វើឲ្យគំរូទាំងអស់ចុះសម្រុងគ្នា គឺជាកិច្ចការចាំបាច់ ហើយយើងខ្ញុំបានកសាងគំរូជាបណ្តើរៗហើយ។ យើងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យប្រជាជនអាចយល់ ចូលរួម ហើយធ្វើជាកម្មវត្ថុនៃការអភិរក្ស ផ្សព្វផ្សាយ និងអភិវឌ្ឍន៍បេតិកភណ្ឌទាំងនោះ បន្តិចម្ដងៗថែរក្សា ស្តារ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទំនៀមទម្លាប់ដ៏ល្អប្រសើររបស់បណ្ដាជនជាតិ។ អភិរក្សវប្បធម៌ ធ្វើជាផលិតផលសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ និងរួមដំណើរជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត”។

ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវប្បធម៌វិសេសវិសាល ទេសភាពធម្មជាតិដ៏អស្ចារ្យ អាកាសធាតុស្រស់ថ្លានិងត្រជាក់ស្រួលពេញមួយឆ្នាំ រួមជាមួយនឹងទិសដៅវិនិយោគដ៏ត្រឹមត្រូវ... នាពេលអនាគត ទេសចរណ៍ Dak Nong នឹងរីកចម្រើនយ៉ាងខ្លាំងក្លា និងទាក់ទាញភ្ញៀវទេសចរមកដល់តំបន់បេតិកភណ្ឌឧទ្យានភូគម្ភសាស្ត្រសកល UNESCO Dak Nong៕

បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណី ពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ នៅខេត្តមណ្ឌលគិរី បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណី ពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ នៅខេត្តមណ្ឌលគិរី

នាថ្ងៃទី ៩ និងថ្ងៃទី ១០ ខែមេសា បញ្ជាការដ្ឋានយោធាខេត្ត Dak Nong ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Khoi អនុប្រធានស្នងការដ្ឋាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណី ពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ខេត្ត Dak Lak (វៀតណាម)៖ សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី «មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ» ខេត្ត Dak Lak (វៀតណាម)៖ សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី «មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ»

នាថ្ងៃទី ៣០ ខែមីនា មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជននៃធុរកិច្ចមជ្ឈិម និងសម្ព័ន្ធយុវជនខេត្ត Dak Lak តំបន់ខ្ពង់រាបកណ្តាលវៀតណាម បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានរៀបចំកម្មវិធី “មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ឆ្នាំ ២០២៤ នៅតំបន់ព្រំដែនខេត្ត Dak Lak ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស
ការប្រគល់ជូនបណ្ណសរសើររបស់ VUFO សម្រាប់ការរួមចំណែកជាវិជ្ជមានរបស់ SNV ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅវៀតណាម
ជំនួបប្រាស្រ័យមិត្តភាពវៀតណាម-គុយបាអបអរខួបលើកទី ៦៤ នៃជ័យជំនះ Giron
អង្គការ Save the Children គាំទ្រការអប់រំដល់កុមារជាង ២៧,០០០ នាក់នៅ Hai Phong និង Dong Thap
អេត្យូពីចង់សិក្សាពីបទពិសោធន៍របស់វៀតណាមក្នុងការងារអង្គការក្រៅរដ្ឋាភិបាលបរទេស