នារសៀលថ្ងៃទី៥ ខែសីហា នៅទីក្រុង Buon Ma Thuot បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ប្រទេសវៀតណាម សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការលើវិស័យការពារសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន នៅឆ្នាំ២០២១ និងលើកទិសដៅកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២២។
![]() |
![]() |
![]() |
តំណាងថ្នាក់ដឹកនាំនៃភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅព្រំដែន |
នាពេលកន្លងមក កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរ បានអនុវត្តតាមខ្លឹមសារនៃកំណត់ហេតុដែលបានចុះហត្ថលេខា រវាងគណៈប្រតិភូនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា និងគណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងកំណត់ហេតុដែលបានចុះហត្ថលេខារវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dac Lac។
ជាពិសេសការសម្របសម្រួល និងផ្លាស់ប្តូរស្ថានភាពទាក់ទងនឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ព្រមទាំងសម្របសម្រួលក្នុងការដោះស្រាយបញ្ហានានាដែលកំណត់ដោយច្បាប់ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរបានសហការយាមល្បាតរួមគ្នា ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ការពារស្ថានភាពនៃបង្គោលព្រំដែន ហើយនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមបំពេញការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរសម្របសម្រួលល្អក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 និងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងល្បិចកលរបស់ក្រុមប្រឆាំងដែលបំផ្លិចបំផ្លាញសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែននៃខេត្តទាំងពីរ។ លើសពីនេះ ភាគីទាំងពីរបានផ្សព្វផ្សាយយ៉ាងសកម្ម និងអប់រំប្រជាជននៅតាមព្រំដែនឱ្យយល់ដឹង និងគោរពច្បាប់ បទប្បញ្ញត្តិព្រំដែន និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរ។
ភាគីទាំងពីរបានឯកភាពនាពេលខាងមុខនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកំណត់ហេតុដែលបានចុះហត្ថលេខា សម្របសម្រួល និងផ្លាស់ប្តូរស្ថានភាពទាក់ទិននឹងការគ្រប់គ្រងព្រំដែន ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រយុទ្ធប្រឆាំង បទល្មើសគ្រប់ប្រភេទ។
មតិពីមិត្តអ្នកអាន