នាថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ក្រុមការងារនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak បានធ្វើការជាមួយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រគល់អំណោយជូនប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ។
![]() |
ក្រុមការងារនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak ថតរូបជាមួយគណៈកម្មការជំនាញខេត្តមណ្ឌលគីរី |
ក្រុមការងារនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak បានជួបពិភាក្សាជាមួយគណៈកម្មការជំនាញខេត្តមណ្ឌលគីរី អំពីកិច្ចសហការក្នុងការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ដោយឈរលើស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាប្រចាំឆ្នាំ ដែលបានចុះហត្ថលេខា។
ក្នុងជំនួបជាមួយតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងនគរបាលខេត្តមណ្ឌលគីរី ក្រុមការងារនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak មានបំណងចង់បន្តទទួលការជួយគាំទ្រ និងបង្កលក្ខខណៈងាយស្រួលសម្រាប់ក្រុម K៥១ ក្នុងដំណើរការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីពីភាគីកម្ពុជា។
គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak និងក្រុម K៥១ ក៏បានទៅដល់ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគិរី ដើម្បីប្រគល់អំណោយចំនួន ២៥០ កញ្ចប់ ហើយទន្ទឹមនឹងនោះ រៀបចំការផ្សព្វផ្សាយ និងចែករំលែកដល់ប្រជាពលរដ្ឋកម្ពុជាអំពីព័ត៌មាន លក្ខណៈសម្គាល់ ក៏ដូចជារបប និងអត្ថប្រយោជន៍ដែលទទួលបានក្រោយពីផ្តល់ព័ត៌មានត្រឹមត្រូវអំពីផ្នូរយុទ្ធជនពលីវៀតណាមផងដែរ។
លោកស្រី វិន ស៊ីធួន អភិបាលរង និងជាអនុប្រធានគណៈកម្មការជំនាញខេត្តមណ្ឌលគិរី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមការងារខេត្ត Dak Lak ហើយបានឲ្យដឹងថា អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តមណ្ឌលគិរី ប្តេជ្ញាចិត្តថា ក្នុងស្មារតីមិត្ដភាពជាប្រពៃណីរវាងប្រទេសទាំងពីរនឹងខិតខំអស់ពីចិត្តដើម្បីជួយក្រុម K៥១ ដែលកំពុងបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី៕
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ តំណាងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានជួបពិភាក្សាជាមួយតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លើខ្លឹមសារសម្របសម្រួលមួយចំនួនរវាងភាគីទាំងពីរនាពេលខាងមុខ ...៕
មតិពីមិត្តអ្នកអាន