Trending now
ពិធីបិទតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិវៀតណាម-កម្ពុជាឆ្នាំ២០២៣៖

បើកឱកាសដើម្បីជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្ដូរ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការ

10:50 | 31/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ២៩ ខែតុលា ការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម-កម្ពុជា ឆ្នាំ ២០២៣ (VIDEX 2023) ត្រូវបានបិទនៅទីក្រុងភ្នំពេញ។

សិក្ខាសាលាស្តីពី «ការបង្កើនការតភ្ជាប់ និងអភិវឌ្ឍសេវាកម្ម logistics វៀតណាម-កម្ពុជា» សិក្ខាសាលាស្តីពី «ការបង្កើនការតភ្ជាប់ និងអភិវឌ្ឍសេវាកម្ម logistics វៀតណាម-កម្ពុជា»
អាជីវកម្មវៀតណាម និងអាហ្រ្វិកខាងត្បូងជំរុញការជួញដូរពាណិជ្ជកម្ម និងសហប្រតិបត្តិការ អាជីវកម្មវៀតណាម និងអាហ្រ្វិកខាងត្បូងជំរុញការជួញដូរពាណិជ្ជកម្ម និងសហប្រតិបត្តិការ
ពិធីបិទតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិវៀតណាម-កម្ពុជាឆ្នាំ២០២៣
ពិធីបិទតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិវៀតណាម-កម្ពុជាឆ្នាំ២០២៣

VIDEX ២០២៣ បានបើកឱកាសបន្ថែមទៀតដើម្បីរឹតចំណងសាមគ្គីភាពវៀតណាម-កម្ពុជា ទន្ទឹមនឹងនោះរួមចំណែកជួយអង្គភាពអាជីវកម្មមានឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្ដូរ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការ។... យោងតាមព័ត៌មានពីគណៈកម្មការរៀបចំបានឲ្យដឹងថា ក្នុងអំឡុងពេលប្រព្រឹត្ដទៅ VIDEX ឆ្នាំ ២០២៣ បានមានកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចសន្យាជាគោលការណ៍ចំនួន ៨ បានចុះហត្ថលេខារវាងអង្គភាពអាជីវកម្មវៀតណាម និងកម្ពុជា។

ក្នុងក្របខ័ណ្ឌ VIDEX ២០២៣ អង្គភាពអាជីវកម្មកងទ័ពចំនួន ៩ បានរៀបចំការស្វែងយល់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី។ បណ្ដាអង្គភាពអាជីវកម្មបានរៀបចំសិក្ខាសាលាស្ដីពីការតភ្ជាប់ពាណិជ្ជកម្ម និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២ ត្រូវបានចុះហត្ថលេខារវាងមជ្ឈមណ្ឌលតាំងពិព័រណ៍ និងអង្គភាពជំរុញពាណិជ្ជកម្មកងទ័ព (នាយកដ្ឋានសេដ្ឋកិច្ច ក្រសួងការពារប្រទេសវៀតណាម) ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី និងមជ្ឈមណ្ឌលតាំងពិព័រណ៍ និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី។

នៅ VIDEX ២០២៣ គណៈកម្មការរៀបចំបានប្រគល់អំណោយចំនួន ៣០ កញ្ចប់ដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ រួមមានកុំព្យូទ័រ ៤០ គ្រឿង និងម៉ាស៊ីនព្រីន ១២ គ្រឿងដល់ទីភ្នាក់ងារ និងអង្គភាពទាំងឡាយរបស់កម្ពុជា... ក្នុងអំឡុងពេលតាំងពិព័រណ៌ គណៈកម្មការរៀបចំបានប្រគល់ទឹកត្រីប្រពៃណី ម៉ាក់ Phu Quoc ៥០០ ចំណែកជូនអ្នកមកទស្សនា។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានជ្រើសរើសអង្គភាពអាជីវកម្ម និងបុគ្គលឆ្នើមចំនួន ៥០ នៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ដើម្បីស្នើថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមប្រគល់ប័ណ្ណសរសើរដល់អង្គភាពអាជីវកម្ម និងបុគ្គលិកទាំងនេះ​៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ