Trending now

សិក្ខាសាលាស្តីពី «ការបង្កើនការតភ្ជាប់ និងអភិវឌ្ឍសេវាកម្ម logistics វៀតណាម-កម្ពុជា»

09:01 | 30/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៨ ខែតុលា នៅរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ផលិតផលសេដ្ឋកិច្ចការពារជាតិ វៀតណាម-កម្ពុជា ឆ្នាំ២០២៣ នាយកដ្ឋានសេដ្ឋកិច្ច (ក្រសួងការពារប្រទេសវៀតណាម) សហការជាមួយអគ្គក្រុមហ៊ុន Tan cang Saigon បានរៀបចំសិក្ខាសាលាស្តីពី "ការបង្កើនការតភ្ជាប់ និងអភិវឌ្ឍសេវាកម្ម logistics វៀតណាម-កម្ពុជា"។ សិក្ខាសាលានេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូនិងដោយផ្ទាល់។

គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍
វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល
សិក្ខាសាលាស្តីពី «ការបង្កើនការតភ្ជាប់ និងអភិវឌ្ឍសេវាកម្ម logistics វៀតណាម-កម្ពុជា»
សិក្ខាសាលាស្តីពី «ការបង្កើនការតភ្ជាប់ និងអភិវឌ្ឍសេវាកម្ម logistics វៀតណាម-កម្ពុជា»

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោកវរសេនីយ៍ឯក Bui Van Quy អគ្គនាយករងនៃអគ្គក្រុមហ៊ុន Tan cang Saigon ប្រធានក្រុមប្រឹក្សាទីប្រឹក្សាកំពង់ផែ APEC ប្រធានសមាគមកំពង់ផែអាស៊ីអាគ្នេយ៍ បានឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជានៅទូទាំងពិភពលោក និងជាទីមួយក្នុងចំណោមប្រទេសអាស៊ាន។ បន្ទាប់ពីរយៈពេល ៥៦ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនោះ វៀតណាម និងកម្ពុជាបានព្រមព្រៀងគ្នាក្នុងការពង្រឹងការតភ្ជាប់សេដ្ឋកិច្ចទាំងពីរក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរឹង ក៏ដូចជារបប និងគោលនយោបាយ ផ្តោតលើការអភិវឌ្ឍ logistics និងការតភ្ជាប់ក្នុងតំបន់។

ចែករំលែកនៅក្នុងសិក្ខាសាលា លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា សិក្ខាសាលានេះគឺជាឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរពិភាក្សា និងចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងលើកឡើងវិធានការអភិវឌ្ឍសកម្មភាព logistics រវាងប្រទេសទាំងពីរ។ សិក្ខាសាលានេះក៏ជួយឲ្យធុរកិច្ចកម្ពុជាទទួលបានវិធានការសេវាកម្ម logistics ដើម្បីបម្រើពាណិជ្ជកម្មវៀតណាម-កម្ពុជា ស្វែងរកវិធានការ logistics ដ៏ល្អប្រសើរបំផុតសម្រាប់ធុរកិច្ច និងបង្កើនប្រសិទ្ធភាពក្នុងការធ្វើអាជីវកម្ម។

នៅក្នុងសិក្ខាសាលានេះ អគ្គក្រុមហ៊ុន Tan cang Saigon បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយកំពង់ផែស្វយ័តភ្នំពេញ (PPAP)។ កិច្ចសហប្រតិបត្តិការរវាងកំពង់ផែទាំងពីរនឹងជួយកែលម្អទិន្នផល និងកាត់បន្ថយថ្លៃ logistics ចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃធុរកិច្ច ព្រមទាំង រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ ក្នុងឱកាសនេះ ធុរកិច្ចមួយចំនួនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក