នាល្ងាចថ្ងៃទី២៤ ខែមេសា នៅទីលាន ៣០/៨ ទីរួមស្រុក Ea Sup ស្រុក Ea Sup មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី គណៈកម្មាធិការប្រជាជនស្រុក Ea Sup និងអង្គភាពពាក់ព័ន្ធបានរៀបចំកម្មវិធីសិល្បៈ “ពោពេញទៅដោយមនោសញ្ចេតនានៅតំបន់ព្រំដែន”។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានតំណាងថ្នាក់ដឹកនាំ អង្គភាព និងមូលដ្ឋាននានានៃខេត្ត Dak Lak និងខេត្តមណ្ឌលគិរី រួមនឹងប្រជាពលរដ្ឋនៅស្រុក Ea Sup យ៉ាងច្រើនកុះករ។ ថ្លែងសុន្ទរកថាបើកកម្មវិធី លោក Truong Cong Thai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា ខេត្ត Dak Lak និងខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់គ្នា និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅលើភូមិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងប្រជាជន។ ក្នុងរយៈពេលកន្លងមក អាជ្ញាធរ និងប្រជាជននៃខេត្តទាំងពីរតែងតែរួបរួម សហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន និងកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
![]() |
លោក Truong Cong Thai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ថ្លែងសុន្ទរកថាបើកកម្មវិធី |
កម្មវិធីសីល្បៈ “ពោរពេញទៅដោយមនោសញ្ចេតនានៅតំបន់ព្រំដែន” នៅស្រុក Ea Sup មិនត្រឹមតែជាឱកាសដើម្បីផ្សព្វផ្សាយះអត្តសញ្ញាណវប្បធម៌នៃប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ទំនាក់ទំនង ជំរុញការជឿទុកចិត្តគ្នា និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃខេត្ត Dak Lak និងខេត្តមណ្ឌលគិរី ទៀតផង។ កម្មវិធីមានគោលបំណងអបអរសាទរខួបលើកទី ៥៨ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៥) អាស្រ័យហេតុនេះ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ លើកកម្ពស់គុណសម្បត្តិ និងសក្ដានុពល ដើម្បីបន្តតភ្ជាប់ និងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈរវាងខេត្តទាំងពីរ នាពេលខាងមុខ។
នៅក្នុងកម្មវិធីនោះ សិល្បករ-សិល្បការិនីជាច្រើននាក់មកពីក្រុមសិល្បៈខេត្តមណ្ឌលគិរី ក្រុមសីល្បៈខេត្ត Dak Lak ក្រុមសិល្បៈនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Lak មជ្ឈមណ្ឌលវប្បធម៌ និងកីឡានៃស្រុក Ea Sup បាននាំមកនូវការសម្តែងដ៏រស់រវើក គួរអោយចាប់អារម្មណ៍។ ប្រតិភូ និងប្រជាជនបានរីករាយជាមួយការសម្តែងដែលស្ងើចសរសើរអំពីចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា សមិទ្ធិផលសេដ្ឋកិច្ច-សង្គមរបស់ខេត្ត Dak Lak និងខេត្តមណ្ឌលគិរី... ជោគជ័យនៃកម្មវិធីបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាអាជ្ញាធរ និងប្រជាជននៃខេត្តទាំងពីរក្នុងការពូនជ្រំចំណងសាមគ្គីភាពល្អ និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងខេត្ត Dak Lak និងខេត្តមណ្ឌលគិរី រួមចំណែកកសាងតំបន់ព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
![]() |
ការសម្តែងនៅក្នុងកម្មវិធី |
លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី មានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលលោកបានទៅស្រុក Ea Sup ហើយលោកសប្បាយចិត្ត និងរំភើបចិត្តជាខ្លាំង ដែលបានឃើញដោយផ្ទាល់ភ្នែកនៃការអភិវឌ្ឍរបស់ស្រុក Ea Sup។
ប្រវត្តិនៃខេត្តទាំងពីរ គឺខេត្តមណ្ឌលគិរី និងខេត្ត Dak Lak មានទំនាក់ទំនងប្រពៃណីជាយូរមកហើយ។ ដូច្នេះហើយ កម្មវិធីសីល្បៈ “ពោរពេញទៅដោយមនោសញ្ចេតនានៅតំបន់ព្រំដែន” គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមានអត្ថន័យធំធេង បង្កើតឱកាសសម្រាប់អាជ្ញាធរខេត្តទាំងពីរ បានជួបគ្នា សំណេះសំណាល សិក្សាស្វែងយល់ និងបន្តសហប្រតិបត្តិការអភិវឌ្ឍន៍។ លោក សុខ ទីឃាវុឌ្ឍ សង្ឃឹមថា នឹងមានកម្មវិធីសិល្បៈដ៏មានអត្ថន័យបន្ថែមទៀតរវាងខេត្តទាំងពីរ។ ទន្ទឹមនឹងនោះ លោកបានផ្ញើសារអបអរសាទរជូនចំពោះប្រជាជនវៀតណាម ក្នុងឱកាសប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) ផងដែរ៕
![]() នេះជាសកម្មភាពប្រចាំឆ្នាំដែលបញ្ជាការដ្ឋានយោធាខេត្ត Dak Lak រៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនកម្ពុជា។ តាមរយៈសកម្មភាពដ៏មានអត្ថន័យ និងជាក់ស្តែងសម្រាប់ប្រជាជនឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពតាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង» ដែលត្រូវបានពូនជ្រំ ពង្រឹង និងអភិវឌ្ឍយ៉ាងល្អដោយឥតឈប់ឈរដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ |
![]() នារសៀលថ្ងៃទី២៤ ខែមករា គណៈប្រតិភូនៃតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរីដឹកនាំដោយលោកវរសេនីយ៍ឯក សែម ផាត មេបញ្ជាការរងតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្ត Dak Nong (វៀតណាម) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ លោកវរសេនីយ៍ឯក Dinh Hong Tieng មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានទទួលជួបគណៈប្រតិភូតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី ។ |
មតិពីមិត្តអ្នកអាន