Trending now

បញ្ជាការដ្ឋានយោធាខេត្ត Dak Lak (វៀតណាម)រៀបចំការពិនិត្យសុខភាព និងផ្តល់អំណោយជូនប្រជាជនខេត្តមណ្ឌលគិរី

17:51 | 24/03/2025 វិច្ឆិកា

នេះជាសកម្មភាពប្រចាំឆ្នាំដែលបញ្ជាការដ្ឋានយោធាខេត្ត Dak Lak រៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនកម្ពុជា។ តាមរយៈសកម្មភាពដ៏មានអត្ថន័យ និងជាក់ស្តែងសម្រាប់ប្រជាជនឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពតាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង» ដែលត្រូវបានពូនជ្រំ ពង្រឹង និងអភិវឌ្ឍយ៉ាងល្អដោយឥតឈប់ឈរដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

កម្លាំង​ព្រំដែន​ខេត្ត​ Dak Lak និង​ខេត្តមណ្ឌលគិរី ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​ប្រពៃណី កងទ័ពការពារព្រំដែនខេត្ត Dak Lak ប្រារព្ធខួបលើកទី 80 នៃការបង្កើតកងទ័ពប្រជាជនវៀតណាម
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ផ្តល់អំណោយជូនប្រជាជនឃុំស្រែអំពូម
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ផ្តល់អំណោយជូនប្រជាជនឃុំស្រែអំពូម

នាថ្ងៃទី ២១ និង ២២ ខែមីនា គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ដឹកនាំដោយលោកវរសេនីយ៍ឯក Phan Thanh Tam មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត បានសម្របសម្រួលជាមួយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី រៀបចំពិធីផ្តល់អំណោយ ពិនិត្យសុខភាព ចែកថ្នាំពេទ្យ និងពិគ្រោះជំងឺជូនប្រជាជនឃុំស្រែអំពូម ស្រុកពេជ្រាដា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជាឆ្នាំ២០២៥។

ជាក់ស្តែង គណៈប្រតិភូកម្មាភិបាល និងវេជ្ជបណ្ឌិត នៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានរៀបចំការពិនិត្យសុខភាព ចែកថ្នាំពេទ្យ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាជនជាង ៦៥០ នាក់អំពីវិធីបង្ការជំងឺទូទៅ និងថែរក្សាសុខភាពក្នុងរដូវក្តៅ។ទន្ទឹមនឹងនោះ រួមចំណែករក្សា និងរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងជិតស្និទ្ធិរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Dak Lak ជាមួយតំបន់ប្រតិបត្តិការសឹករង និងប្រជាជនខេត្តមណ្ឌលគិរី។ ក្នុងឱកាសនេះ គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានអុជធូបនៅស្តូបមិត្តភាពវៀតណាម-កម្ពុជា និងគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី៕

បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai ដឹកនាំអង្គភាពចុះជួយឧបត្ថម្ភប្រជាជននៅតំបន់ទឹកជំនន់ បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai ដឹកនាំអង្គភាពចុះជួយឧបត្ថម្ភប្រជាជននៅតំបន់ទឹកជំនន់

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា មានភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Quang Ngai ភាគកណ្តាលវៀតណាម ដែលបង្កឲ្យមានទឹកជំនន់នៅតាមមូលដ្ឋានមួយចំនួន។

ខេត្ត Dak Lak (វៀតណាម)៖ សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី «មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ» ខេត្ត Dak Lak (វៀតណាម)៖ សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី «មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ»

នាថ្ងៃទី ៣០ ខែមីនា មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជននៃធុរកិច្ចមជ្ឈិម និងសម្ព័ន្ធយុវជនខេត្ត Dak Lak តំបន់ខ្ពង់រាបកណ្តាលវៀតណាម បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានរៀបចំកម្មវិធី “មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ឆ្នាំ ២០២៤ នៅតំបន់ព្រំដែនខេត្ត Dak Lak ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។

វិច្ឆិកា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា