Trending now

បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai ដឹកនាំអង្គភាពចុះជួយឧបត្ថម្ភប្រជាជននៅតំបន់ទឹកជំនន់

10:50 | 25/11/2024 ហេង វុធ្ធី

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា មានភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Quang Ngai ភាគកណ្តាលវៀតណាម ដែលបង្កឲ្យមានទឹកជំនន់នៅតាមមូលដ្ឋានមួយចំនួន។

រដ្ឋឡាវបានប្រគល់មេដាយជូនក្រុម១ និងបុគ្គល៣នាក់មកពីខេត្ត Quang Ngai អង្គការ World Vision និង ADM ជួយដល់គ្រួសារក្រីក្រនៅខេត្ត Quang Ngai ដើម្បីលើកកម្ពស់ជីវភាព
បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai ដឹកនាំអង្គភាពចុះជួយឧបត្ថម្ភប្រជាជននៅតំបន់ទឹកជំនន់
បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai ដឹកនាំអង្គភាពចុះជួយឧបត្ថម្ភប្រជាជននៅតំបន់ទឹកជំនន់

ប្រឈមមុខនឹងស្ថានការណ៍ខាងលើ បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានបញ្ជាឱ្យអង្គភាពនានាចុះជួយឧបត្ថម្ភប្រជាជននៅតំបន់ទឹកជំនន់យ៉ាងឆាប់រហ័ស ដើម្បីផ្លាស់ទី និងទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព។

នៅក្រុមលេខ ១ សង្កាត់ Pho Minh (ទីរួមខេត្ត Duc Pho) ទឹកទន្លេ Tra Cau បានហក់ឡើងពី ១.៥ ម៉ែត្រ ទៅ ២ ម៉ែត្រ ហូរច្រោះច្រាំងទន្លេ បណ្ដាលឱ្យផ្ទះជាង ៩០ ខ្នងត្រូវជន់លិចយ៉ាងខ្លាំង។ ដើម្បីធានាបាននូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានបញ្ជាឲ្យបញ្ជាការដ្ឋានយោធាទីរួមខេត្ត Duc Pho ចាត់តាំងកម្មាភិបាល កងកម្លាំងអចិន្ត្រៃយ៍ កងសេនាជនចំនួន ៥០ នាក់ដើម្បីជួយឧបត្ថម្ភ ជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព និងឧបត្ថម្ភទឹកសុទ្ធ និងមីកញ្ចប់ ជូនប្រជាជន។

ដើម្បីឆ្លើយតបទៅនឹងភ្លៀង និងទឹកជំនន់ បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានដឹកនាំបញ្ជាការដ្ឋានយោធាបណ្តាស្រុក ទីរួមខេត្ត ទីក្រុង ដើម្បីរក្សាបាននូវកម្លាំងដែលបំពេញភារកិច្ចបាន ១០០% ត្រៀមចល័តកម្លាំង និងយានយន្តទៅកាន់តំបន់ចាំបាច់ដើម្បីចូលរួមជួយសង្គ្រោះប្រជាជនជម្នះពុះពារផលវិបាកដោយសារទឹកជំនន់៕

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា