Trending now

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong (វៀតណាម) និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរីពង្រឹងកិច្ចសហប្រតិបតិ្តការ

16:32 | 10/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ / ៧ មករា ២០២៣) នៅថ្ងៃទី ៦ និងថ្ងៃទី៧ ខែមករា គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ប្រទេសវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការបានចុះសួរសុខទុក្ខ និងអបអរសាទរចំពោះកងកម្លាំងនគរបាល តំបន់ប្រតិបត្ដិការសឹករង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី​។

តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម)
ស្វែងយល់រូងភ្នំភ្លើង Dak Nong ស្វែងយល់រូងភ្នំភ្លើង Dak Nong
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dak Nong អបអរសាទរកងកម្លាំងនគរបាលខេត្តមណ្ឌលគិរី
ក្នុងឱកាសនេះ គណៈប្រតិភូបានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធនៅស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តមណ្ឌលគិរី និងផ្តល់អាហារូបករណ៍ជូនសិស្សក្រីក្រកម្ពុជាចំនួន ៦ នាក់ (ក្នុងម្នាក់ទទួល ៦ លានដុង) ប្រគល់អំណោយចំនួន ៥០ កញ្ចប់ (ក្នុងកញ្ចប់ៗមានតម្លៃ៥០ម៉ឺនដុង) ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០ គ្រួសារនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕

តំណាងកងកម្លាំងនគរបាល តំបន់ប្រតិបត្ដិការសឹករង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dak Nong ដែលបានយកចិត្តទុកដាក់ចំពោះ​កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី ព្រមទាំងបញ្ជាក់ថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយ ដែលផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយជួយប្រជាជន និងប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ បើកសករាជថ្មីនៃឯករាជ្យភាព និងប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សង្គម។

ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដោយស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ក៏ដូចជាកម្មាភិបាល និងអ្នកស្នេហាជាតិកម្ពុជាដែលបានលះបង់ជីវិតដើម្បីរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងធ្វើឱ្យប្រទេសរស់រានមានជីវិតឡើងវិញ។

តំណាងកងកម្លាំងប្រដាប់អាវុធសង្ឃឹមថា ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជានិយាយរួម បញ្ជាការដ្ឋានកងការពារព្រំដែនខេត្ដ Dak Nong និងកងកម្លាំងនគរបាល តំបន់ប្រតិបត្ដិការសឹករង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនិយាយដោយឡែកកាន់តែរីកចម្រើនល្អប្រសើរ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំងពីរ Dak Nong និងមណ្ឌលគិរី រួមគ្នាពូនជ្រំនិងកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះ គណៈប្រតិភូបានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធនៅស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តមណ្ឌលគិរី និងផ្តល់អាហារូបករណ៍ជូនសិស្សក្រីក្រកម្ពុជាចំនួន ៦ នាក់ (ក្នុងម្នាក់ទទួល ៦ លានដុង) ប្រគល់អំណោយចំនួន ៥០ កញ្ចប់ (ក្នុងកញ្ចប់ៗមានតម្លៃ៥០ម៉ឺនដុង) ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០ គ្រួសារនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕

យោងតាមកាសែតកងទ័ពប្រជាជន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី