Trending now

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19)

22:10 | 25/12/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

នាថ្ងៃទី ២២ ខែធ្នូ នៅច្រកទ្វាព្រំដែន Bu Prang (ខេត្ត Dak Nong នៃប្រទេសវៀតណាម) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong បានរៀបចំពិធីប្រគល់គ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី។

តំណាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ប្រគល់គ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី (រូបថត៖ bienphong.com.vn)

ពិធីប្រគល់គ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខារពេទ្យដែលកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី រួមមានម៉ាស់ចំនួន ១០០ ប្រអប់ ទឹកលាងដៃសម្លាប់មេរោគចំនួន ១០០ ដប អង្ករ និងគ្រឿងឧបភោគបរិភោគចំនួន ៥ តោន ដែលមានតំលៃសរុបជាង ១០០ លានដុង។

ថ្លែងនៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Nong បានមានប្រសាសន៍ថា “ប្រឈមនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដោយស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងប្រកៀកស្មាគ្នាជាប្រចាំក្នុងគ្រប់កាលៈទេសៈទាំងអស់ កងទ័ពការពារព្រំដែនខេត្ត Dak Nong បានគាំទ្រសំភារៈបរិក្ខារពេទ្យ និងគ្រឿងឧបភោគបរិភោគដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី។ យើងសង្ឃឹមថា អំណោយទាំងនេះនឹងចូលរួមចំណែកជួយកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីកាត់បន្ថយការលំបាក សម្របសម្រួលបានល្អក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន បង្កើនការយាមល្បាត ត្រួតពិនិត្យ និងការពារព្រំដែន”។

ជំនួសមុខកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី លោកឧត្តមសេនីយ៍ត្រី On Bunny Rut ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់ និងជំនួយដ៏មានតម្លៃនិងជាក់ស្តែងពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong សម្រាប់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកក៏បានបញ្ជាក់ថា អំណោយទាំងនេះមិនត្រឹមតែជាការជួយឧបត្ថម្ភជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដ៏ធំធេងទៀតផងក្នុងការជួយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី អនុវត្តបានល្អក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបំប្លែង "ភាពជិតស្និទ្ធខាងភូមិសាស្ត្រ" ឱ្យក្លាយទៅជា "គុណសម្បត្តិនៃការផ្សារភ្ជាប់យុទ្ធសាស្ត្រ" រវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ
ឱកាសជួបជាមួយអ្នកនិពន្ធអឺរ៉ុបសហសម័យជាច្រើនរូប ក្នុងកម្មវិធី “ទិវាអក្សរសាស្ត្រអឺរ៉ុប ២០២៦” នៅវៀតណាម
ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាស៊ែបៃហ្សង់ ក្នុងវិស័យកិច្ចការអាណិកជន
វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
វៀតណាមចូលរួមវេទិកាអន្តរជាតិ "ការសន្ទនាយេរេវ៉ាន់ ២០២៦" នៅប្រទេសអាមេនី