នាថ្ងៃទី ១ ខែមេសា គណៈប្រតិភូខេត្ត Long An និង ខេត្ត Tay Ninh ដឹកនាំដោយលោក Nguyen Van Duoc លេខាគណៈកម្មាធិការបក្សខេត្ត Long An និងលោក Nguyen Thanh Tam លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៣ នៅខេត្តស្វាយរៀង។
![]() |
![]() |
![]() |
ថ្នាក់ដឹកនាំខេត្ត Tay Ninh (វៀតណាម) ទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្តស្វាយរៀង។(រូបថត៖TTXVN) |
ទទួលគណៈប្រតិភូ មានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សមាជិករដ្ឋសភាខេត្តស្វាយរៀង។
លោក Nguyen Thanh Tam លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh បានអបអរសាទរចំពោះលទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តស្វាយរៀងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកសង្ឃឹមថា នាពេលខាងមុខ ខេត្តនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ យកចិត្តទុកដាក់លើការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងប្រជាជនក្នុងសកម្មភាពវិនិយោគ អភិវឌ្ឍន៍ សហការរក្សាព្រំដែនសន្តិភាព និងមិត្តភាព.... ចូលរួមចំណែកពូនជ្រំទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងនិរន្តរភាព។
![]() |
ថ្នាក់ដឹកនាំខេត្ត Long An (វៀតណាម) ទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្តស្វាយរៀង (រូបថត៖TTXVN) |
តាងនាមថ្នាក់ដឹកនាំខេត្ត Long An និងខេត្ត Tay Ninh លោក Nguyen Thanh Tam បានជូនពរអាជ្ញាធរ និងប្រជាជនខេត្តស្វាយរៀងនិយាយដោយឡែក និងកម្ពុជានិយាយរួម ទទួលស្វាគមន៍ឆ្នាំថ្មីប្រកបដោយរីករាយ និងទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំថ្មី។ ជូនពរចំណងមិត្តភាពវៀតណាម-កម្ពុជាស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមត។
![]() |
ថ្នាក់ដឹកនាំខេត្ត Long An (វៀតណាម) ទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្តស្វាយរៀង |
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះខេត្ត Long An និងខេត្ត Tay Ninh ដែលបានយកចិត្តទុកដាក់ និងជួយគាំទ្រខេត្តស្វាយរៀងនាពេលកន្លងមក។ លោកស្រី ម៉ែន សំអន បានចាត់ទុកថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព ជិតស្និទ្ធដែលវៀតណាម និងកម្ពុជាបានកសាងក្នុងប៉ុន្មានឆ្នាំកន្លងមក មូលដ្ឋានមានខ្សែព្រំដែនរួមក៏បានកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការអភិវឌ្ឍប្រកបដោយចីរភាព។ អាស្រ័យហេតុនេះ សង្ឃឹមថា ខេត្តជាប់ព្រំដែនទាំងឡាយនឹងបន្តរក្សា និងពង្រីកមនោសញ្ចេតនានេះ ចូលរួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីស្ថិរភាព និងការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន