Trending now

សាកលវិទ្យាល័យ Cuu Long (វៀតណាម) ទទួលបណ្ដុះបណ្ដាលនិស្សិតកម្ពុជា

09:32 | 04/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១ ខែមីនា គណៈប្រតិភូខេត្តកំពង់ស្ពឺ បានបំពេញទស្សនកិច្ចការងារនៅសកលវិទ្យាល័យ Cuu Long ខេត្ដ Vinh Long វៀតណាម។ គណៈប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយអនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមខេត្តកំពង់ស្ពឺ។

ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿននៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿននៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long
គណៈប្រតិភូខេត្តកំពង់ស្ពឺ បំពេញទស្សនកិច្ចការងារនៅសកលវិទ្យាល័យ Cuu Long (រូបថត៖ giaoducthudo.giaoducthoidai.vn)
គណៈប្រតិភូខេត្តកំពង់ស្ពឺ បំពេញទស្សនកិច្ចការងារនៅសកលវិទ្យាល័យ Cuu Long (រូបថត៖ giaoducthudo.giaoducthoidai.vn)

បន្ទាប់ពីបង្កើតនិងអភិវឌ្ឍន៍ក្នុងរយៈពេល ២៣ មក សាកលវិទ្យាល័យ Cuu Long បានបណ្តុះបណ្តាល និងផ្តល់សញ្ញាបត្របរិញ្ញាបត្រ​ វិស្វករដល់និស្សិតជាង ២៨ ពាន់នាក់ និងសញ្ញាបត្រអនុបណ្ឌិតដល់និស្សិតជាង ៨០០ នាក់។

សាលាបានសហការជាមួយប្រទេសជាច្រើនជុំវិញពិភពលោក ដូចជា៖ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក កាណាដា ឡាវ កម្ពុជា ថៃ។ល។ ចំពោះប្រទេសកម្ពុជា សាលាបានជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ ក្នុងនោះសាលាបានជូនអាហារូបករណ៍ដល់និស្សិតខេត្តកំពង់ស្ពឺ ១០ នាក់។

ក្នុងជំនួបនេះ សាកលវិទ្យាល័យ Cuu Long បានទទួលបន្ថែមទៀតនូវនិស្សិតខេត្តកំពង់ស្ពឺចំនួន ៥ នាក់។ និស្សិតទាំងនេះត្រូវបានរៀបចំកន្លែងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ក្នុងឱកាសនេះ អនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ខេត្តកំពង់ស្ពឺ បានវាយតម្លៃខ្ពស់ចំពោះគុណភាពក្នុងការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ Cuu Long ដោយមានបំណងចង់បន្តសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ដើម្បីជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តកំពង់ស្ពឺ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា