Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿននៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long

09:21 | 31/01/2023

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការផ្តល់អាទិភាពខ្ពស់បំផុតដល់គម្រោងផ្លូវល្បឿនលឿន។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ត្រូវផ្តោតការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងតាំងទីលំនៅថ្មី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ត្រូវផ្តោតការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងតាំងទីលំនៅថ្មី
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ធ្វើជាអធិបតីកិច្ចប្រជុំ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ធ្វើជាអធិបតីកិច្ចប្រជុំ។

នារសៀលថ្ងៃថ្ងៃទី ៣០ មករា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយស្ថាប័ននិងមូលដ្ឋាននៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីការអនុវត្តការងារ និងគម្រោងនានានៅលើមូលដ្ឋាន។

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការផ្តល់អាទិភាពខ្ពស់បំផុតដល់គម្រោងផ្លូវល្បឿនលឿន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជួរកម្មាភិបាល បុគ្គលិក ពង្រឹងសមត្ថភាពដើម្បីអនុវត្តប្រកបដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់បំផុតក្នុងដំណើរការសាងសង់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំតាមមូលដ្ឋានដែលផ្លូវថ្នល់ឆ្លងកាត់ ត្រូវចំណាយពេលធ្វើការពិភាក្សា និងចែករំលែកបទពិសោធន៍ រួមនឹងការកៀងគរធនធានពីប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យការអនុវត្តគម្រោងដោយត្រូវធានាឱ្យបានទាន់ពេលវេលា ប្រកប ដោយគុណភាព សុវត្ថិភាព និងការការពារបរិស្ថាន។

យោងតាមផែនការបណ្តាញផ្លូវគោកសម្រាប់ដំណាក់កាល២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីអនុម័តនាថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២១ តំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានរៀបចំផែនការដោយមានខ្សែផ្លូវល្បឿនលឿនចំនួន ៦ ខ្សែ ជាមួយនឹងមានមាត្រដ្ឋានចំនួនពី ៤ ដល់ ៦ គន្លង៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព