Trending now

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ត្រូវផ្តោតការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងតាំងទីលំនៅថ្មី

09:14 | 31/01/2023

នាព្រឹកថ្ងៃទី៣០ ខែមករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃខ័ណ្ឌ Cai Rang ទីក្រុង Can Tho។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ
លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅសាកសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់ប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃគម្រោង Can Tho - Ca Mau សង្កាត់ Tan Phu ខ័ណ្ឌ Cai Rang ទីក្រុង Can Tho (រូបថត៖ VGP)
លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅសាកសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់ប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃគម្រោង Can Tho - Ca Mau សង្កាត់ Tan Phu ខ័ណ្ឌ Cai Rang ទីក្រុង Can Tho (រូបថត៖ VGP)

តំបន់តាំងលំនៅថ្មីសម្រាប់បម្រើផ្ទាល់ទីលំនៅចំពោះគ្រួសារ ដែលរងផលប៉ះពាល់ដោយសារការសាងសង់ផ្លូវល្បឿនលឿន Can Tho - Ca Mau ចំណុះគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង- ខាងត្បូតភាគខាងកើត ហើយទីនេះបានបង្ហើយជាស្ថាពរ ដើម្បីទទួលប្រជាជនមកស្នាក់នៅ។

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្របសម្រួលការងារត្រៀមកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ដោយគម្រោង ជាមួយនឹង គម្រោងផ្សេងទៀត ដើម្បីកសាងកន្លែងនេះទៅជាទីក្រុងបៃតង ស្អាត មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានអគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ មានការអប់រំ ការថែទាំសុខភាព វប្បធម៌ កីឡា... ព្រមៗគ្នា។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ ថែរក្សាការងារ និងជីវភាពរស់នៅរបស់ប្រជាជន ដោយធានាថា ជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងថ្មី ត្រូវតែល្អប្រសើរ យ៉ាងហោចណាស់ក៏ស្មើនឹងកន្លែងចាស់ដែរ៕

vov

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា