Trending now

ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក

10:05 | 07/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

ចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​កាន់តែ​រឹងមាំ​យូរអង្វែង ចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​កាន់តែ​រឹងមាំ​យូរអង្វែង
នៅលើខ្ពង់រាបខ្យល់ Mu La នៅលើខ្ពង់រាបខ្យល់ Mu La
ឈូងសមុទ្រ Ha Long (Quang Ninh)
ឈូងសមុទ្រ Ha Long (Quang Ninh)

អត្ថបទនេះមានចំណងជើងថា "ទិសដៅចម្រុះពណ៌បំផុតនៅលើពិភពលោកពីប្រទេសម៉ារ៉ុកទៅវៀតណាម" អត្ថបទបានលើកសរសើរ Mu Cang Chai ដែលមានវាលស្រែផ្លាស់ប្តូរពីពណ៌បៃតងក្នុងនិទាឃរដូវទៅជាពណ៌មាសនៅចុងរដូវស្លឹកឈើជ្រុះគឺនៅពេលស្រូវទុំ។ ភ្ញៀវទេសចរគួរទៅលេងកន្លែងនេះនៅដើមខែតុលា នៅពេលជិតប្រមូលផលស្រូវ ដើម្បីអាចគយគន់ទេសភាពដ៏អស្ចារ្យនៅទីនេះ។

ឈូងសមុទ្រ Ha Long ក៏ត្រូវបានឧទ្ទេសនាមជាមួយនឹងកោះធំ និងតូចជាង ១.៩០០កោះ ដែលបង្កើតឡើងទេសភាពដ៏អស្ចារ្យ និងទឹកថ្លាពណ៌ខៀវ។ នេះជាគោលដៅគួរឲ្យចាប់អារម្មណ៍ និងមិនអាចគួររំលងបានសម្រាប់អ្នកចូលចិត្តស្វែងយល់ធម្មជាតិ។ ភ្ញៀវទេសចរអាចរុករកឆ្នេរសមុទ្រនេះ ដោយជិះទូកកម្សាន្ត និងរីករាយជាមួយបរិយាកាសស្ងប់ស្ងាត់ និងរ៉ូមែនទិក។ បច្ចុប្បន្ន Ha Long ក៏មានផលិតផលទេសចរណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលបង្កភាពងាយស្រួលសម្រាប់ភ្ញៀវទេសចគយគន់ឆ្នេរសមុទ្រ Ha Long ពីខាងលើដោយឧទ្ធម្ភាគចក្រ និងយន្តហោះសមុទ្រ៕

យោងតាមវិទ្យុសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ