Trending now

ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ

09:53 | 14/04/2023

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទើបអញ្ជើញទៅជូនពរដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Bun Pi May របស់​ឡាវឆ្នាំ ២០២៣។

ទំហំពាណិជ្ជកម្មរវាងវៀតណាម និងឡាវ កើនឡើងលើសពីការរំពឹងទុក ទំហំពាណិជ្ជកម្មរវាងវៀតណាម និងឡាវ កើនឡើងលើសពីការរំពឹងទុក
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ
ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា
ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា

នៅទីស្នាក់ការស្ថានបេសកកម្មកម្ពុជា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលលើគ្រប់វិស័យរបស់កម្ពុជាក្នុងរយៈពេលកន្លងទៅ។ លោកបានជូនពរដល់កម្ពុជារៀបចំការបោះឆ្នោតសកលនីតិកាលទី ៧ (ខែកក្កដា ឆ្នាំ២០២៣) ប្រកបដោយជោគជ័យ ហើយបន្តអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។

ចំណែកឯលោកឯកអគ្គរដ្ឋទូត សុភា អ៊ាត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការគោរពចំពោះមនោសញ្ចេតនា និងការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាមសម្រាប់កម្ពុជាតាមរយៈដំណាក់កាលប្រវត្តិសាស្ត្រនានា ។ លោកបានសម្ដែងក្ដីសប្បាយរីករាយអំពីការអភិវឌ្ឍនៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅតាមវេទិកាពហុភាគីនានា។

ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា
ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ។

នាថ្ងៃដដែល លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានអញ្ជើញជូនពរឆ្នាំដល់លោកឯកអគ្គរដ្ឋទូតឡាវ Anouparb Vongnorkeo ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំនៅអង្គការសហប្រជាជាតិផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា