កិច្ចការឃោសនាអប់រំ - ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ

11:18 | 06/08/2026 សុវណ្ណ

យុគសម័យ - ក្នុងឱកាសប្រារព្ធខួប ៩៦ ឆ្នាំនៃទិវាប្រពៃណីវិស័យឃោសនាអប់រំរបស់បក្ស ថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៣០ ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ បណ្ឌិត Nguyen Minh Chung សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជននៃគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនថ្នាក់មជ្ឈិម មានអត្ថបទសរសេរដែលមានចំណងជើងថា "កិច្ចការឃោសនាអប់រំ - ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ"។ ទស្សនាវដ្តីសូមណែនាំដោយក្តីសោមនស្សរីករាយនូវអត្ថបទសរសេរនេះជូនដល់ប្រជាប្រិយអ្នកអាន។

វៀតណាម - ប៊ុលហ្ការី បណ្ដុះបណ្ដាលទំនាក់ទំនងមិត្តភាពតាមរយៈវប្បធម៌ និងការអប់រំ អង្គការ Sunflower Mission (សហរដ្ឋអាមេរិក) ឧបត្ថម្ភគម្រោងអប់រំតម្លៃ ៤,៩ ប៊ីលីយូនដុង នៅខេត្ត An Giang
កិច្ចការឃោសនាអប់រំ - ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ
សន្និសីទទូទាំងប្រទេសបណ្តុះបណ្តាលកិច្ចការឃោសនាអប់រំ និងចលនាមហាជនឆ្នាំ ២០២៦

កាលពី ៩៦ ឆ្នាំមុន នាថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៣០ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិតស៊ូប្រឆាំងសង្គ្រាមអាណានិគមនិយម គណៈចលនា និងឃោសនានៃបក្សកុម្មុយនីស្តវៀតណាម បានបោះពុម្ពផ្សាយឯកសារ “ទិវាក្រហមអន្តរជាតិថ្ងៃទី ១ ខែសីហា”។ ឯកសារនេះមានកម្លាំងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់មហាជនកម្មករ កសិករ និងបណ្តាជាន់ថ្នាក់ប្រជាជនឱ្យងើបឈរឡើងតស៊ូប្រឆាំងការជិះជាន់ កាន់កាប់ ប្រឆាំងសង្គ្រាមអាណានិគមនិយម និងគាំទ្រចលនារំដោះជាតិ។ ព្រឹត្តិការណ៍នោះបានក្លាយជាស្នាដៃដ៏ពិសេសមួយនៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចការឃោសនាអប់រំរបស់បក្ស។

ឆ្លងកាត់រយៈពេល ៩៦ ឆ្នាំនៃការកសាង និងចាត់តាំង ទោះបីជាឈ្មោះហៅ ការរៀបចំក្បាលម៉ាស៊ីន និងវិធីសាស្ត្រសកម្មភាពមានការសម្រួលទៅតាមសម័យកាលនីមួយៗក៏ដោយ កិច្ចការឃោសនាអប់រំតែងតែជាផ្នែកមួយយ៉ាងសំខាន់ជាពិសេសនៅក្នុងសកម្មភាពដឹកនាំទាំងស្រុងរបស់បក្ស; ជាវិស័យដើរមុនបើកផ្លូវ តម្រង់ទិសសតិអារម្មណ៍ ធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ពង្រឹងជំនឿទុកចិត្ត និងដាស់តឿនកម្លាំងស្មារតីនៃប្រជាជាតិទាំងមូល។

ក្រឡេកមើលឡើងវិញនូវដំណើរផ្លូវបដិវត្តន៍វៀតណាម អាចអះអាងបានថា៖ នៅរាល់ចំណុចរបត់នៃប្រវត្តិសាស្ត្រ កិច្ចការឃោសនាអប់រំសុទ្ធតែបានរួមចំណែកធ្វើឱ្យខ្សែផ្លូវរបស់បក្សក្លាយទៅជាការយល់ដឹង ជំនឿទុកចិត្ត និងសកម្មភាពបដិវត្តន៍របស់ប្រជាជន; រួមចំណែកផ្លាស់ប្តូរមនុស្សដែលស្ថិតនៅក្នុងវណ្ណៈ ជាន់ថ្នាក់ ជនជាតិ សាសនា មុខរបរ វ័យ និងកាលៈទេសៈខុសៗគ្នា ឱ្យក្លាយទៅជាប្លុកឯកភាពមួយអំពីឆន្ទៈ ការឯកភាពអំពីគោលដៅ និងរួមគ្នាសកម្មភាពដើម្បីឯករាជ្យជាតិ សង្គមនិយម និងដើម្បីសុភមង្គលរបស់ប្រជាជន។

មហាសាមគ្គីភាពជាដំបូងបង្អស់គឺជានិរន្តរភាពអំពីគោលដៅ និងជំនឿទុកចិត្ត

មហាសាមគ្គីប្រជាជាតិទាំងមូលគឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ជាប្រភពដើមនៃកម្លាំង និងជាកម្លាំងចលករចម្បងនៃបដិវត្តន៍វៀតណាម។ ប្រធាន Ho Chi Minh បានសង្ខេបឱ្យក្លាយជាសច្ចធម៌ថា៖ “សាមគ្គីភាព សាមគ្គីភាព មហាសាមគ្គីភាព។ ជោគជ័យ ជោគជ័យ មហាជោគជ័យ”។

ទោះជាយ៉ាងណាក៏ដោយ សាមគ្គីភាពមិនមែនកើតឡើងដោយឯកឯង ហើយក៏មិនអាចរក្សាទុកបានត្រឹមតែតាមរយៈការអំពាវនាវនោះឡើយ។ សាមគ្គីភាពត្រូវតែត្រូវបានកសាងឡើងលើមូលដ្ឋាននៃផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន; លើភាពឯកភាពគ្នារវាងបំណងបក្ស និងបេះដូងរាស្ត្រ; លើជំនឿទុកចិត្តលើគោលដៅ លទ្ធិ និងផ្លូវអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចង់ប្រមូលផ្តុំមនុស្សបាន ជាដំបូងបង្អស់ត្រូវតែបញ្ចុះបញ្ចូលបេះដូងមនុស្សឱ្យបាន។ ចង់ឯកភាពសកម្មភាពបាន ជាដំបូងបង្អស់ត្រូវតែឯកភាពការយល់ដឹងឱ្យបាន។

នោះហើយគឺជាលំហយ៉ាងសំខាន់ជាពិសេសនៃកិច្ចការឃោសនាអប់រំ។

នៅក្នុងបណ្តាការតស៊ូរំដោះជាតិ កិច្ចការឃោសនា និងចលនា បានធ្វើឱ្យសច្ចធម៌ “គ្មានអ្វីថ្លៃថ្លាជាងឯករាជ្យ និងសេរីភាព” ជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅក្នុងបេះដូងនៃប្រជាជនវៀតណាមរាប់លាននាក់; ផ្លាស់ប្តូរបំណងប្រាថ្នាឯករាជ្យឱ្យទៅជាឆន្ទៈតស៊ូ ផ្លាស់ប្តូរសេចក្តីស្នេហាជាតិឱ្យទៅជាកម្លាំងបដិវត្តន៍ ប្រមូលផ្តុំប្រជាជនទាំងមូលនៅក្រោមទង់ជាតិរបស់បក្ស និងប្រធាន Ho Chi Minh។ ចាប់ពីកម្មករ កសិករ បញ្ញវន្ត វណ្ណករបញ្ញវន្ត ឥស្សរជនសាសនា រហូតដល់បងប្អូនជនជាតិភាគតិច បងប្អូនអាណិកជននៅបរទេស មនុស្សម្នាក់ៗមានទីតាំងមួយ លក្ខខណ្ឌមួយ ប៉ុន្តែសុទ្ធតែជួបគ្នានៅត្រង់គោលដៅរួម៖ ឯករាជ្យសម្រាប់មាតុភូមិ សេរីភាព និងសុភមង្គលសម្រាប់ប្រជាជន។

នៅក្នុងកិច្ចការកសាង និងការពារមាតុភូមិ ជាពិសេសឆ្លងកាត់រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី កិច្ចការឃោសនាអប់រំបន្តរួមចំណែកធ្វើឱ្យច្បាស់នូវមូលដ្ឋានទ្រឹស្តី និងការអនុវត្តស្តែងនៃខ្សែផ្លូវផ្លាស់ប្តូរថ្មី; បង្កើតភាពឯកភាពនៅក្នុងបក្ស ការឯកភាពគ្នានៅក្នុងសង្គម; លើកទឹកចិត្តបណ្តាជាន់ថ្នាក់ប្រជាជនឱ្យពុះពារការលំបាក ពង្រីកស្មារតីពឹងផ្អែកលើកម្លាំងខ្លួនឯង ពង្រឹងខ្លួនឯង ពលកម្មប្រកបដោយភាពច្នៃប្រឌិត កសាង និងការពារប្រទេសជាតិ។

បណ្តាសមិទ្ធផលដែលមានអត្ថន័យប្រវត្តិសាស្ត្រនៃកិច្ចការផ្លាស់ប្តូរថ្មី មិនត្រឹមតែត្រូវបានបង្កើតឡើងដោយប្រភពធនធានសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាដំបូងបង្អស់គឺចាប់ផ្តើមចេញពីកម្លាំងនៃមនុស្សវៀតណាម ចេញពីជំនឿទុកចិត្ត បំណងប្រាថ្នា ស្មារតីសាមគ្គីភាព និងឆន្ទៈមិនសុខចិត្តដើរថយក្រោយ។ កិច្ចការឃោសនាអប់រំបានរួមចំណែកយ៉ាងសំខាន់ក្នុងការដាស់តឿន ពូនជ្រុំ និងផ្លាស់ប្តូរប្រភពធនធានស្មារតីនោះឱ្យទៅជាកម្លាំងសម្ភារៈយ៉ាងធំធេង។

ការរក្សាយ៉ាងរឹងមាំនូវមូលដ្ឋានសតិអារម្មណ៍គឺជារក្សាយ៉ាងរឹងមាំនូវមូលដ្ឋាននៃប្លុកមហាសាមគ្គីភាព

ប្លុកមហាសាមគ្គីប្រជាជាតិទាំងមូលត្រូវបានកសាងឡើងលើមូលដ្ឋាននៃសម្ព័ន្ធភាពរវាងវណ្ណៈកម្មករ ជាមួយវណ្ណៈកសិករ និងជួរជួរកងទ័ពបញ្ញវន្ត ដឹកនាំដោយបក្ស; យកគោលដៅកសាងប្រទេសវៀតណាមសន្តិភាព ឯករាជ្យ ឯកភាព ទឹករដីទាំងមូល ប្រជាជនមាន ជាតិខ្លាំង ប្រជាធិបតេយ្យ យុត្តិធម៌ ស្រស់បំព្រង ធ្វើជាចំណុចដូចគ្នា។ នោះក៏ជាភាពឯកភាពគ្នារវាងផលប្រយោជន៍ជាតិ - ប្រជាជាតិ ជាមួយនឹងសិទ្ធិធ្វើម្ចាស់ និងបំណងប្រាថ្នាអំពីជីវភាពរស់នៅហូបចុកគ្រប់គ្រាន់ សេរីភាព សុភមង្គលរបស់ប្រជាជន។

ហេតុដូច្នេះ ការការពារមូលដ្ឋានសតិអារម្មណ៍របស់បក្សមិនមែនជាការងារនៅដាច់ដោយឡែកពីការកសាងប្លុកមហាសាមគ្គីប្រជាជាតិទាំងមូលនោះឡើយ។ ផ្ទុយទៅវិញ នោះគឺជាការការពារមូលដ្ឋាននយោបាយ សតិអារម្មណ៍ និងសីលធម៌នៃសាមគ្គីភាព; ការពារជំនឿទុកចិត្តរបស់ប្រជាជន; ការពារទំនាក់ទំនងសាច់ឈាមរវាងបក្ស រដ្ឋ ជាមួយប្រជាជន។

បណ្តាកម្លាំងប្រទូសរ៉ាយ និងប្រឆាំងតែងតែស្វែងរកគ្រប់វិធីដើម្បីបំបែកបំបាក់បក្សជាមួយប្រជាជន បំបែកបំបាក់បណ្តាវណ្ណៈ ជាន់ថ្នាក់ ជនជាតិ សាសនា; កែច្នៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធផលបដិវត្តន៍; កេងចំណេញលើបណ្តាភាពកម្រិតក្នុងការគ្រប់គ្រង បណ្តាករណីអវិជ្ជមាន បណ្តាបញ្ហាជីវភាពរស់នៅរបស់ប្រជាជនដែលកំពុងក្តៅគគុក ដើម្បីញុះញង់ចិត្តសាស្ត្រសង្ស័យ មិនពេញចិត្ត និងប្រឆាំង។ នៅក្នុងលំហបណ្តាញព័ត៌មាន ព័ត៌មានមិនពិតអាចត្រូវបានផ្សព្វផ្សាយក្នុងល្បឿនយ៉ាងលឿនបំផុត ត្រូវបានបន្លំខ្លួនក្រោមរូបភាពល្អិតល្អន់ជាច្រើន ដោយវាយប្រហារដោយផ្ទាល់ទៅលើចិត្តសាស្ត្រ អារម្មណ៍ និងការគិតទុកជាមុននៃក្រុមសង្គមនីមួយៗ។

ចំពោះមុខការអនុវត្តស្តែងនោះ កិច្ចការឃោសនាអប់រំត្រូវតែអនុវត្តឱ្យបានល្អក្នុងពេលតែមួយនូវភារកិច្ចទាំងពីរ៖ ម្ចាស់ការកសាង “សមរភូមិចិត្តរាស្ត្រ” យ៉ាងរឹងមាំ និងប្តេជ្ញាតស៊ូធ្វើឱ្យបរាជ័យរាល់ឧបាយកលបំបែកបំបាក់ប្លុកមហាសាមគ្គីប្រជាជាតិទាំងមូល។

ការតស៊ូបដិសេធទស្សនៈខុសឆ្គង និងប្រទូសរ៉ាយ ត្រូវតែផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ការអនុវត្តស្តែង និងកម្លាំងបញ្ចុះបញ្ចូល ដោយមិនបំពាន ឬចោទប្រកាន់; ត្រូវតែបែងចែកឱ្យបានច្បាស់រវាងបណ្តាការលើកឡើងដែលកែច្នៃដោយមានចេតនា ជាមួយនឹងបណ្តាមតិយោបល់ឆ្លុះបញ្ចាំង រួមចំណែកមតិ និងរិះគន់ដែលចេញពីការទទួលខុសត្រូវ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ មិនអាចយល់ច្រឡំការតវ៉ាសង្គមទៅនឹងការប្រឆាំងនោះឡើយ; ហើយរឹតតែមិនអាចយកកិច្ចការឃោសនាទៅជំនួសឱ្យការទទួលខុសត្រូវក្នុងការដោះស្រាយបណ្តាបញ្ហាដែលការអនុវត្តស្តែង និងប្រជាជនកំពុងដាក់ចេញនោះដែរ។

មធ្យោបាយដ៏គួរឱ្យជឿជាក់បំផុតមួយដើម្បីការពារគ្រឹះមនោគមវិជ្ជាគឺធ្វើឱ្យតម្លៃរបស់វាបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងសមិទ្ធផលនៃការអភិវឌ្ឍជាតិ នៅក្នុងភាពសុចរិត និងការប្រព្រឹត្តដ៏ល្អឥតខ្ចោះរបស់កម្មាភិបាល នៅក្នុងប្រសិទ្ធភាពនៃបរិធាន និងនៅក្នុងជីវិតកាន់តែប្រសើរឡើងរបស់ប្រជាជន។ ការអនុវត្តត្រឹមត្រូវ និងមានប្រសិទ្ធភាព រួមជាមួយនឹងសកម្មភាពដ៏ល្អឥតខ្ចោះរបស់កម្មាភិបាល គឺជាអំណះអំណាងដ៏មានឥទ្ធិពលសម្រាប់ប្រជាជន។

ការបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ និងការពង្រឹងការសម្របសម្រួលរវាងកិច្ចការឃោសនាអប់រំ និងកិច្ចការចលនាមហាជន

ស្នាដៃដ៏សំខាន់មួយនៅក្នុងដំណើរការផ្លាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្ស គឺសន្និសីទលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានឯកភាពលើទិសដៅផ្លាស់ប្តូរមុខងារ និងភារកិច្ចសេនាធិការអំពីកិច្ចការចលនាមហាជន ចាប់ពីគណៈឃោសនាអប់រំ និងចលនាមហាជនថ្នាក់មជ្ឈិម ទៅកាន់គណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនថ្នាក់មជ្ឈិម។

នេះមិនត្រឹមតែជាការសម្រួលអំពីការរៀបចំក្បាលម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំហានអភិវឌ្ឍន៍ថ្មីនៅក្នុងគំនិតរបស់បក្សអំពីកិច្ចការចលនាមហាជន៖ ការភ្ជាប់មុខងារសេនាធិការអំពីកិច្ចការចលនាមហាជនដោយផ្ទាល់ជាងមុន ជាមួយនឹងប្រព័ន្ធរណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយ - សង្គម និងបណ្តាសមាគមមហាជន ដែលជាបណ្តាអង្គការដែលមានបណ្តាញទូលំទូលាយ តែងតែទាក់ទង ប្រមូលផ្តុំ តំណាង និងការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់បណ្តាជាន់ថ្នាក់ប្រជាជន។

ទិសដៅនេះបង្កើតលក្ខខណ្ឌភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាងមុនរវាងកិច្ចការសេនាធិការ ជាមួយនឹងការរៀបចំអនុវត្ត; រវាងការក្តាប់សភាពការណ៍ ជាមួយនឹងការឆ្លុះបញ្ចាំងពីចិត្តគំនិត និងបំណងប្រាថ្នារបស់ប្រជាជន; រវាងកិច្ចការឃោសនា និងចលនា ជាមួយនឹងការឃ្លាំមើល និងការតវ៉ាសង្គម។ តាមរយៈនោះ កិច្ចការចលនាមហាជនមានលក្ខខណ្ឌតម្រង់ទិសយ៉ាងខ្លាំងក្លាទៅកាន់មូលដ្ឋាន នៅជិតប្រជាជន ស្និទ្ធស្នាលជាមួយប្រជាជន យល់ពីប្រជាជន និងបម្រើប្រជាជនបានល្អជាងមុន។

ការបែងចែកឡើងវិញនូវមុខងារសេនាធិការមិនមែនមានន័យថាជាការបំបែកកិច្ចការឃោសនាអប់រំចេញពីកិច្ចការចលនាមហាជននោះឡើយ។ វិស័យទាំងពីរនៅតែមានទំនាក់ទំនងសរីរាង្គ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក៖ កិច្ចការឃោសនាអប់រំរួមចំណែកធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង តម្រង់ទិសសតិអារម្មណ៍ ពង្រឹងជំនឿទុកចិត្ត; កិច្ចការចលនាមហាជនរួមចំណែកផ្លាស់ប្តូរការយល់ដឹង និងជំនឿទុកចិត្តឱ្យទៅជាការឯកភាពគ្នា ការចូលរួមដោយស្វ័យប្រវត្តិ និងសកម្មភាពរបស់ប្រជាជន។ ហេតុដូច្នេះ គណៈឃោសនាអប់រំថ្នាក់មជ្ឈិម និងគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនថ្នាក់មជ្ឈិម ចាំបាច់ត្រូវរៀបចំកសាងយន្តការសម្របសម្រួលស៊ីសង្វាក់គ្នា ជាប្រចាំ ច្បាស់លាស់នូវការទទួលខុសត្រូវ និងមានខ្លឹមសារជាក់ស្តែង។

ចេញពីការបែងចែកភារកិច្ចថ្មី មុខងារ និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗត្រូវបានកំណត់យ៉ាងច្បាស់ជាងមុន ប៉ុន្តែសុទ្ធតែឆ្ពោះទៅរកគោលដៅរួម៖ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស ពង្រីកប្រជាធិបតេយ្យ ពង្រឹងការឯកភាពគ្នានៅក្នុងសង្គម និងកសាងប្លុកមហាសាមគ្គីប្រជាជាតិទាំងមូលឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចការឃោសនាអប់រំរួមចំណែកធ្វើឱ្យប្រជាជនយល់ ប្រជាជនជឿ; កិច្ចការចលនាមហាជនរួមចំណែកធ្វើឱ្យប្រជាជនឯកភាព ប្រជាជនចូលរួម និងប្រជាជនរួមគ្នាសកម្មភាពដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ។

ការពង្រីកតួនាទីរបស់រណសិរ្ស និងបណ្តាអង្គការនយោបាយ - សង្គម

ការកសាងប្លុកមហាសាមគ្គីប្រជាជាតិទាំងមូលគឺជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូល ក្រោមការដឹកនាំរបស់បក្ស; ក្នុងនោះ រណសិរ្សមាតុភូមិវៀតណាមមានតួនាទីស្នូលក្នុងការប្រមូលផ្តុំ ចលនា និងពង្រីកកម្លាំងនៃបណ្តាជាន់ថ្នាក់ប្រជាជន។

រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ - សង្គម និងបណ្តាសមាគមមហាជន មានវិសាលភាពទំនាក់ទំនងសង្គមយ៉ាងទូលំទូលាយ ដោយភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយសមាជិកសហជីព សមាជិកសមាគម និងប្រជាជន។ នេះទើបជាកម្លាំងឃោសនា និងចលនាពិពន្ធយ៉ាងសំខាន់ ផងដែរជាបណ្តាប៉ុស្តិ៍ប្រមូលផ្តុំ និងឆ្លុះបញ្ចាំងពីចិត្តគំនិត បំណងប្រាថ្នា និងសំណើរបស់ប្រជាជនជូនចំពោះបក្ស និងរដ្ឋ។

ចំពោះវណ្ណៈកម្មករ និងអ្នកពលកម្ម កិច្ចការឃោសនាអប់រំត្រូវតែភ្ជាប់ជាមួយការអនុវត្តស្តែងនៃកម្លាំងពលកម្ម ការងារ ប្រាក់ចំណូល ជីវភាពរស់នៅ និងតម្រូវការការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់; រួមចំណែកលើកកម្ពស់ការយល់ដឹងនយោបាយ ស្មារតីច្បាប់ របៀបរបបឧស្សាហកម្ម និងសមត្ថភាពធ្វើម្ចាស់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នៅក្នុងលក្ខខណ្ឌនៃបរិវត្តកម្មឌីជីថល ស្វ័យប្រវត្តិកម្ម និងទីផ្សារពលកម្មមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ កិច្ចការឃោសនាត្រូវតែជួយឱ្យអ្នកពលកម្មយល់បានត្រឹមត្រូវអំពីទិន្នន័យ ម្ចាស់ការសិក្សា លើកកម្ពស់ជំនាញ បត់បែនតាមវិធីសាស្ត្រផលិតកម្មថ្មី; ព្រមទាំងពង្រឹងជំនឿទុកចិត្តលើអង្គការសហជីព និងបណ្តាគ្រឹះស្ថានតំណាងឱ្យអ្នកពលកម្ម។

ចំពោះកសិករ កិច្ចការឃោសនាអប់រំចាំបាច់ត្រូវតែអមដំណើរជាមួយដំណើរការផ្លាស់ប្តូរគំនិតចាប់ពីការផលិតកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្ម ការកសាងជនបទថ្មី ការអភិវឌ្ឍកសិកម្មប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចឌីជីថល។ ចំពោះយុវជន ត្រូវតែដាស់តឿនលទ្ធិបដិវត្តន៍ បំណងប្រាថ្នាលះបង់ ស្មារតីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវចំពោះសហគមន៍។ ចំពោះស្ត្រី បងប្អូនជនជាតិភាគតិច បងប្អូនកាន់សាសនា ប្រជាជនវៀតណាមនៅបរទេស ជួរជួរកងទ័ពបញ្ញវន្ត វណ្ណករបញ្ញវន្ត អ្នកជំនួញ កិច្ចការឃោសនាអប់រំត្រូវតែជ្រើសរើសខ្លឹមសារ និងវិធីសាស្ត្រសមស្រប ដោយគោរពលក្ខណៈពិសេស តម្រូវការ និងការរួមចំណែកដោយឡែកនៃកម្លាំងនីមួយៗ។

អត្ថន័យសំខាន់ជាងនេះទៅទៀត រណសិរ្ស និងបណ្តាអង្គការនយោបាយ - សង្គម មិនត្រឹមតែធ្វើការឃោសនាដើម្បីឱ្យប្រជាជនអនុវត្តទិសដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើតលក្ខខណ្ឌដើម្បីឱ្យប្រជាជនចូលរួមក្នុងការកសាងទិសដៅ; មិនត្រឹមតែចលនាឱ្យប្រជាជនមានការឯកភាពគ្នាប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែម្ចាស់ការបូកសរុបបណ្តាមតិយោបល់ខុសៗគ្នា អនុវត្តការឃ្លាំមើល និងការតវ៉ាសង្គម ដែលរួមចំណែកធ្វើឱ្យខ្សែផ្លូវរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋបានពេញលេញ។

មហាសាមគ្គីភាពមិនមែនមានន័យថាជាការលុបបំបាត់ចោលរាល់ភាពខុសគ្នានោះឡើយ។ កម្លាំងនៃសាមគ្គីភាពត្រូវបានបង្កើតឡើងចេញពីសមត្ថភាពពង្រីកចំណុចដូចគ្នា គោរពបណ្តាភាពខុសគ្នាដែលមិនផ្ទុយពីផលប្រយោជន៍រួមរបស់ជាតិ - ប្រជាជាតិ ព្រមទាំងបង្កើតបរិយាកាសប្រជាធិបតេយ្យដើម្បីឱ្យបណ្តាមតិយោបល់ត្រូវបានផ្លាស់ប្តូរដោយត្រង់ទៅត្រង់មក និងមានលក្ខណៈស្ថាបនា។ កិច្ចការឃោសនាអប់រំត្រូវតែរួមចំណែកបង្កើតនូវវប្បធម៌កិច្ចសន្ទនា ពង្រឹងការឯកភាពគ្នាលើមូលដ្ឋាននៃការពិត ការទទួលខុសត្រូវ និងផលប្រយោជន៍រួម។

ការផ្លាស់ប្តូរថ្មីកិច្ចការឃោសនាអប់រំនៅក្នុងយុគសម័យឌីជីថល

លំហសតិអារម្មណ៍នាពេលបច្ចុប្បន្នមិនទាន់កម្រិតនៅក្នុងសាលប្រជុំ ស្ថាប័ន តំបន់ប្រជាជន ឬបណ្តាស្ថាប័នសារព័ត៌មានប្រពៃណីទៀតឡើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ៗទើបជាអ្នកទទួលយក ផងដែរអាចក្លាយជាអ្នកបង្កើត និងផ្សព្វផ្សាយព័ត៌មាន។ បញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងបណ្តាវេទិកាឆ្លងដែន កំពុងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវវិធីសាស្ត្រផលិតកម្ម ការចែកចាយ និងការទទួលយកព័ត៌មាន។

នៅក្នុងបរិយាកាសនោះ ប្រសិនបើព័ត៌មានផ្លូវការមានភាពយឺតយ៉ាវ ខ្វះភាពទាក់ទាញ ឬមិនបានឆ្លើយតបចំរាល់បញ្ហាដែលសង្គមកំពុងយកចិត្តទុកដាក់នោះទេ ចន្លោះប្រហោងនៃព័ត៌មានគឺងាយនឹងត្រូវបានបំពេញដោយព័ត៌មានក្លែងក្លាយ ការពោលអះអាង និងបណ្តាព័ត៌មានដែលមានចេតនាអាក្រក់។ ហេតុដូច្នេះ កិច្ចការឃោសនាអប់រំត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្លាចាប់ពីការផ្ទេរផ្លាស់តែមួយទិស ទៅជាការម្ចាស់ការផ្តល់ព័ត៌មានដែលការអនុវត្តស្តែង និងប្រជាជនត្រូវការ; ចាប់ពីការដោះស្រាយនៅពេលបញ្ហាបានកើតឡើង ទៅជាការទស្សន៍ទាយ ការដឹកនាំ និងការតម្រង់ទិសចរន្តព័ត៌មាន។

បរិវត្តកម្មឌីជីថលនៅក្នុងកិច្ចការឃោសនាអប់រំមិនត្រឹមតែជាការយកឯកសារឡើងទៅលើបរិយាកាសបណ្តាញប៉ុណ្ណោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការផ្លាស់ប្តូរថ្មីដំណើរការទាំងស្រុងនៃការក្តាប់យក ការវិភាគ ការទស្សន៍ទាយ និងការតម្រង់ទិសសតិអារម្មណ៍; ការប្រើប្រាស់ទិន្នន័យដើម្បីទទួលស្គាល់បានឆាប់រហ័សនូវបណ្តាបញ្ហាសង្គម; ការរៀបចំខ្លឹមសារទៅតាមក្រុមគោលដៅនីមួយៗ; ការកសាងបណ្តាផលិតផលខ្លីៗ ត្រឹមត្រូវ ចាស់ដៃ ងាយស្រួលចូលទៅដល់ និងមានសមត្ថភាពអន្តរកម្មខ្ពស់។

ជាមួយគ្នានោះ ត្រូវតែពង្រីកតួនាទីនៃសារព័ត៌មានបដិវត្តន៍ ជួរជួរកងទ័ពរាយការណ៍ជន អ្នកឃោសនាអប់រំ អ្នកសហការមតិសាធារណៈសង្គម កម្មាភិបាលរណសិរ្ស និងបណ្តាអង្គការមហាជននៅមូលដ្ឋាន។ កម្មាភិបាល និងសមាជិកបក្សម្នាក់ៗត្រូវតែជាប្រធានបទឃោសនាអប់រំមួយដែលមានការទទួលខុសត្រូវ; និយាយត្រូវទិសដៅ ធ្វើត្រូវកាតព្វកិច្ច និងប្រព្រឹត្តទៅតាមបទដ្ឋាននៅលើលំហបណ្តាញព័ត៌មាន។ នៅក្នុងកិច្ចការសតិអារម្មណ៍ យសស័ក្តិរបស់អ្នកផ្ទេរផ្លាស់ជាច្រើនលើកមានអត្ថន័យសម្រេចចិត្តចំពោះកម្លាំងបញ្ចុះបញ្ចូលនៃព័ត៌មាន។

ការដាស់តឿនបំណងប្រាថ្នា ការពង្រឹងការឯកភាពគ្នា ការបង្កើតអនាគត

ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងបណ្តាកាលានុវត្តភាពយ៉ាងធំធេង ព្រមទាំងត្រូវប្រឈមមុខនឹងការលំបាក និងការប្រឈមជាច្រើន។ តម្រូវការអភិវឌ្ឍន៍លឿន និងចីរភាព ការជម្រុញយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត បរិវត្តកម្មឌីជីថល ការកសាងប្រព័ន្ធសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ និងការធ្វើអាំងតេក្រាលអន្តរជាតិយ៉ាងស៊ីជម្រៅ តម្រូវឱ្យមានការកៀរគរឱ្យបានខ្ពស់បំផុតនូវរាល់ប្រភពធនធាននៅក្នុងប្រជាជន។

ប្រភពធនធានធំបំផុតរបស់ប្រទេសជាតិ មិនត្រឹមតែស្ថិតនៅលើធនធានធម្មជាតិ ទុនវិនិយោគ ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាដំបូងបង្អស់គឺស្ថិតនៅលើមនុស្សវៀតណាមទាំងនៅក្នុង និងក្រៅប្រទេស។ ភារកិច្ចនៃកិច្ចការឃោសនាអប់រំ គឺការរួមចំណែកបើកផ្លូវឱ្យទូលាយនូវប្រភពធនធាននោះ; ធ្វើឱ្យប្រជាជនម្នាក់ៗទទួលស្គាល់បានច្បាស់នូវការទទួលខុសត្រូវ និងកាលានុវត្តភាពរបស់ខ្លួន; ផ្លាស់ប្តូរមោទនភាពជាតិឱ្យទៅជាបំណងប្រាថ្នាលះបង់ ផ្លាស់ប្តូរការឯកភាពគ្នានៅក្នុងសង្គមឱ្យទៅជាសកម្មភាពអភិវឌ្ឍន៍។

ដើម្បីបំពេញបេសកកម្មនោះ កិច្ចការឃោសនាអប់រំចាំបាច់ត្រូវតែបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាទៅតាមទិសដៅម្ចាស់ការ ជាក់ស្តែង វិទ្យាសាស្ត្រ និងមានកម្លាំងបញ្ចុះបញ្ចូល; ប្រកៀកស្មារតីជាមួយមូលដ្ឋាន ប្រកៀកស្មារតីជាមួយជីវភាពរស់នៅ និងយកការផ្លាស់ប្តូរនៅក្នុងការយល់ដឹង ជំនឿទុកចិត្ត និងសកម្មភាពរបស់ប្រជាជនធ្វើជាជញ្ជីងវាស់វែង។ រាល់សកម្មភាពឃោសនាត្រូវតែឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងបក្ស ជាមួយប្រជាជន; រាល់ខ្លឹមសារអប់រំនយោបាយ សតិអារម្មណ៍ ត្រូវតែរួមចំណែកពូនជ្រុំសេចក្តីស្នេហាជាតិ ស្មារតីពលរដ្ឋ និងការទទួលខុសត្រូវចំពោះសហគមន៍; រាល់ការតស៊ូសតិអារម្មណ៍ ត្រូវតែមានគោលបំណងការពារផលប្រយោជន៍ជាតិ - ប្រជាជាតិ និងបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។

ការប្រារព្ធខួប ៩៦ ឆ្នាំនៃទិវាប្រប្រៃណីវិស័យឃោសនាអប់រំរបស់បក្ស គឺជាឱកាសដើម្បីសម្តែងនូវការដឹងគុណចំពោះបណ្តាជំនាន់កម្មាភិបាលដែលបានលះបង់យ៉ាងសកម្មនៅលើសមរភូមិសតិអារម្មណ៍ ទ្រឹស្តី និងវប្បធម៌; ព្រមទាំងរំលឹកដល់កម្មាភិបាលឃោសនាអប់រំម្នាក់ៗនាពេលបច្ចុប្បន្នអំពីការទទួលខុសត្រូវក្នុងការផ្លាស់ប្តូរថ្មី ការលះបង់ និងការបម្រើ។

ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការធ្វើឱ្យឯកភាពគ្នានូវសកម្មភាព ចាប់ពីការពង្រឹងជំនឿទុកចិត្ត ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ កិច្ចការឃោសនាអប់រំបន្តរក្សាតួនាទីដើរមុនបើកផ្លូវ ដែលរួមចំណែកកសាងប្លុកមហាសាមគ្គីប្រជាជាតិទាំងមូលឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលបំណងបក្សស្របគ្នាជាមួយបេះដូងរាស្ត្រ នៅពេលទិសដៅត្រឹមត្រូវត្រូវបានប្រជាជនយល់យ៉ាងស៊ីជម្រៅ គាំទ្រ និងអនុវត្តដោយស្វ័យប្រវត្តិ កម្លាំងនៃប្រជាជាតិនឹងត្រូវបានគុណឡើង ដោយក្លាយជាកម្លាំងចលករនាំប្រទេសជាតិឈានជើងយ៉ាងរឹងមាំនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី - យុគសម័យសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ មានបាន ខ្លាំងក្លា ស្ដុកស្តម្ភ ស្រស់បំព្រង និងសុភមង្គល៕

សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្ត សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្ត “បណ្តុះចំណងមិត្តភាព” ជាមួយនិស្សិតកម្ពុជាចំនួន ៤៧ នាក់ ដែលកំពុងសិក្សានៅប្រទេសវៀតណាម
យុគសម័យ - នៅថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំពិធីឧបត្ថម្ភជាផ្លូវការដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅភាគខាងជើងវៀតណាមសម្រាប់ឆ្នាំ ២០២៥ ដែលពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះមនុស្សធម៌ និងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈការអប់រំ និងការបណ្តុះបណ្តាល។
ការអភិវឌ្ឍវិស័យសុខាភិបាល និងអប់រំនឹងរួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ ការអភិវឌ្ឍវិស័យសុខាភិបាល និងអប់រំនឹងរួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ
យុគសម័យ - លោកស្រី Tran Phuong Lien ប្រធានតំណាង REI (សហរដ្ឋអាមេរិក) ប្រចាំនៅប្រទេសវៀតណាម បានវាយតម្លៃថា ការផ្លាស់ប្តូរវិជ្ជមានក្នុងវិស័យសុខាភិបាល និងអប់រំ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ វិធីសាស្រ្តអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន បានធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតក្នុងស្រុក និងធ្វើឱ្យប្រទេសវៀតណាមកាន់តែមានភាពទាក់ទាញសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវកិច្ចការបរទេសប្រជាជន ទៅតាមទិសដៅម្ចាស់ការ បង្កើតអភិវឌ្ឍន៍ ភ្ជាប់ទំនាក់ទំនង និងបម្រើដោយផ្ទាល់នូវភារកិច្ចអភិវឌ្ឍន៍
ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាត្រូវតែរួមចំណែកបង្កើតសមត្ថភាពផ្ទៃក្នុង
កិច្ចការឃោសនាអប់រំ - ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ
ខេត្តឡាវកាយឧបត្ថម្ភថវិកា ៥ បីលានដុងកសាងសាលារៀននៅខេត្តបកែវ
ធ្វើឱ្យប្រព័ន្ធច្បាប់បានពេញលេញ ដោះស្រាយ "ចំណុចស្ទះ" បង្កើតកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ

អានច្រើនបំផុត

វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
រៀបចំជារូបរាងបណ្តាសេចក្តីសម្រេចយុទ្ធសាស្ត្រ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី
Plan International វៀតណាមឧបត្ថម្ភសិស្សានុសិស្សតំបន់ទឹកជំនន់ ឡាយចូវ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម