បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

09:34 | 24/07/2026 ឌឹកអាញ់

យុគសម័យ - រដ្ឋាភិបាលទើបតែបានប្រកាសឱ្យប្រើប្រាស់អនុក្រឹត្យលេខ ២៨៦/២០២៦/NĐ-CP កំណត់យន្តការសម្របសម្រួលរវាងបណ្តាក្រសួង ស្ថាប័នថ្នាក់ក្រសួង គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនៅក្នុងការងារគ្រប់គ្រងការចូលប្រទេស ការចេញប្រទេស ការឆ្លងកាត់ព្រមទាំងការស្នាក់នៅរបស់ជនបរទេសនៅឯវៀតណាម។

ការបរទេសស្ថាបនាការអភិវឌ្ឍ៖ ពីចក្ខុវិស័យយុទ្ធសាស្ត្ររហូតដល់វិន័យនៃការអនុវត្ត ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អនុក្រឹត្យកំណត់គោលការណ៍ ខ្លឹមសារ ទម្រង់សម្របសម្រួលព្រមទាំងការទទួលខុសត្រូវរបស់បណ្តាក្រសួង ស្ថាប័នថ្នាក់ក្រសួង គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តនៅក្នុងការងារគ្រប់គ្រងការចូលប្រទេស ការចេញប្រទេស ការឆ្លងកាត់ ការស្នាក់នៅរបស់ជនបរទេសនៅឯវៀតណាម។

យោងតាមអនុក្រឹត្យ ការសម្របសម្រួលត្រូវបានអនុវត្តឆ្លងតាមទម្រង់ជាច្រើន រួមមានការផ្លាស់ប្តូរមតិ ការផ្គត់ផ្គង់ព័ត៌មានជាលាយលក្ខណ៍អក្សរឬនៅលើបរិស្ថានអេឡិចត្រូនិកតាមសំណើរបស់ស្ថាប័នអធិបតី ស្ថាប័នសម្របសម្រួល ការចាត់តាំងបណ្តាកិច្ចប្រជុំអន្តរក្រសួងទៀងទាត់ឬទាន់ហន់ សន្និបាតបូកសរុបបណ្តោះអាសន្ន សន្និបាតបូកសរុប ការអធិការកិច្ច ការពិនិត្យឡើងវិញរបស់បណ្តាគណៈប្រតិភូធ្វើការអន្តរក្រសួងដឹកនាំដោយក្រសួងនគរបាល ការអនុវត្តលក្ខន្តិកៈសម្របសម្រួលរវាងបណ្តាក្រសួង ផ្នែកតាមការកំណត់របស់រដ្ឋាភិបាលព្រមទាំងបណ្តាទម្រង់ផ្សេងៗទៀត។

ខ្លឹមសារសម្របសម្រួលផ្តោតសំខាន់ទៅលើការកសាង ការប្រកាសឱ្យប្រើប្រាស់លិខិតបទដ្ឋានគតិយុត្ត ការផ្តល់លិខិតស្នាមជូនជនបរទេសចូលប្រទេស ចេញប្រទេស ស្នាក់នៅ ការត្រួតពិនិត្យការចូលប្រទេស ចេញប្រទេស ឆ្លងកាត់ ការគ្រប់គ្រងការស្នាក់នៅ ការអធិការកិច្ច ការពិនិត្យឡើងវិញ ការដោះស្រាយពាក្យបណ្តឹង ពាក្យបរិហារ ការដោះស្រាយការបំពានច្បាប់ ការប្រកាសឱ្យប្រើប្រាស់និងការប្រើប្រាស់បណ្តាទម្រង់គំរូលិខិតស្នាម ការស្ថិតិរដ្ឋអំពីការចូលប្រទេស ការចេញប្រទេស ការឆ្លងកាត់ ការស្នាក់នៅរបស់ជនបរទេសនៅឯវៀតណាម។

នៅក្នុងការផ្តល់លិខិតស្នាមជូនជនបរទេសចូលប្រទេស ចេញប្រទេសនិងស្នាក់នៅ ក្រសួងនគរបាលណែនាំស្ថាប័នគ្រប់គ្រងការចេញចូលប្រទេសឱ្យផ្លាស់ប្តូរ ផ្គត់ផ្គង់ជូនអង្គភាពត្រួតពិនិត្យការចេញចូលប្រទេសចំណុះក្រសួងការពារជាតិនូវទិន្នន័យអំពីជនបរទេសដែលត្រូវបានដោះស្រាយផ្តល់ទិដ្ឋាការនៅឯច្រកទ្វារអន្តរជាតិគ្រប់គ្រងដោយក្រសួងការពារជាតិនាពេលមុនពេលជនបរទេសមកដល់ច្រកទ្វារ។

ក្រសួងការបរទេសមានការទទួលខុសត្រូវណែនាំស្ថាប័នសមត្ថកិច្ចឱ្យធ្វើបច្ចុប្បន្នភាពទិន្នន័យអំពីជនបរទេសដែលត្រូវបានផ្តល់ទិដ្ឋាការ ប័ណ្ណស្នាក់នៅបណ្តោះអាសន្ននៅឯស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការបរទេសឡើងលើមូលដ្ឋានទិន្នន័យជាតិអំពីការចេញចូលប្រទេសភ្លាមៗបន្ទាប់ពីផ្តល់ជូន។ ករណីមិនទាន់ធានាលក្ខខណ្ឌអំពីហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ បញ្ជីឈ្មោះត្រូវតែបានបញ្ជូនជូនស្ថាប័នគ្រប់គ្រងការចេញចូលប្រទេសបន្ទាប់ពី ៥ ថ្ងៃធ្វើការគិតចាប់ពីថ្ងៃផ្តល់ជូន។

ក្រសួងការបរទេសក៏សម្របសម្រួលផ្ទៀងផ្ទាត់ព័ត៌មានជនបរទេសតាមសំណើរបស់ស្ថាប័នគ្រប់គ្រងការចេញចូលប្រទេសដើម្បីបម្រើឱ្យការដោះស្រាយការបំពាននិងការផ្តល់លិខិតស្នាមមានតម្លៃស្នាក់នៅក្នុងបណ្តាករណីតម្រូវឱ្យចេញពីប្រទេស បង្ខំឱ្យចេញពីប្រទេសឬបណ្តេញចេញ។

នៅក្នុងដំណើរការដោះស្រាយផ្តល់ទិដ្ឋាការ ប្រសិនបើរកឃើញបញ្ហាសមុគ្រស្មាញពាក់ព័ន្ធនិងសន្តិសុខ ការពារជាតិឬមានសញ្ញាក្លែងបន្លំលិខិតស្នាម ស្ថាប័នមានសមត្ថកិច្ចផ្តល់ទិដ្ឋាការរបស់វៀតណាមនៅឯបរទេសនិងអង្គភាពត្រួតពិនិត្យការចេញចូលប្រទេសចំណុះក្រសួងការពារជាតិនឹងមិនទាន់ផ្តល់ទិដ្ឋាការឡើយ ទន្ទឹមនឹងនោះជម្រុញការផ្លាស់ប្តូរនិងឯកភាពគ្នាទាន់ពេលវេលាជាមួយនិងស្ថាប័នគ្រប់គ្រងការចេញចូលប្រទេស។

ក្រសួងនគរបាលមានការទទួលខុសត្រូវជូនដំណឹងភ្លាមៗជូនស្ថាប័នមានសមត្ថកិច្ចផ្តល់ទិដ្ឋាការរបស់វៀតណាមនៅឯបរទេសនិងអង្គភាពត្រួតពិនិត្យការចេញចូលប្រទេសដើម្បីបដិសេធการផ្តល់ទិដ្ឋាការឬប្រមូលយកមកវិញ លុបចោលទិដ្ឋាការដែលបានផ្តល់ជូននៅពេលរកឃើញករណីក្លែងបន្លំលិខិតស្នាមដើម្បីត្រូវបានអនុម័តផ្តល់ទិដ្ឋាការឬកើតមានឡើងបញ្ហាសមុគ្រស្មាញពាក់ព័ន្ធនិងសន្តិសុខ ការពារជាតិ។

បណ្តាក្រសួង ស្ថាប័នថ្នាក់ក្រសួងនិងគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តណែនាំស្ថាប័នសមត្ថកិច្ចឱ្យចែករំលែក ផ្សារភ្ជាប់ទិន្នន័យដោះស្រាយនីតិវិធីរដ្ឋបាលពាក់ព័ន្ធនិងជនបរទេស បម្រើឱ្យការផ្តល់លិខិតស្នាមចូលប្រទេស ចេញប្រទេសឬលិខិតស្នាមមានតម្លៃស្នាក់នៅ។

នៅក្នុងការងារត្រួតពិនិត្យការចូលប្រទេស ចេញប្រទេស ឆ្លងកាត់ ក្រសួងនគរបាលនិងក្រសួងការពារជាតិមានការទទួលខុសត្រូវផ្លាស់ប្តូរ ផ្គត់ផ្គង់ជូនគ្នាទៅវិញទៅមកនូវព័ត៌មាន ទិន្នន័យអំពីជនបរទេសចេញចូលប្រទេសឆ្លងកាត់បណ្តាច្រកទ្វារគ្រប់គ្រងដោយភាគីនីមួយៗ បណ្តាករណីមិនទាន់អនុញ្ញាតឱ្យចូលប្រទេស អាកខានការចេញប្រទេសបណ្តោះអាសន្ន បណ្តាវគ្គរឿងដែលជនបរទេសបំពានច្បាប់ឬមានសញ្ញាសកម្មភាពរំលោភលើសន្តិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ក្រសួងការពារជាតិធ្វើជាអធិបតី សម្របសម្រួលជាមួយនិងក្រសួងនគរបាលចាត់តាំងការហ្វឹកហ្វឺនជូនពិនិត្យវិចារណករនៅឯបណ្តាអង្គភាពត្រួតពិនិត្យការចេញចូលប្រទេសចំណុះក្រសួងការពារជាតិនាពេលមានបទប្បញ្ញត្តិច្បាប់ឬការណែនាំថ្មីៗពាក់ព័ន្ធនិងការងារគ្រប់គ្រង ត្រួតពិនិត្យការចេញចូលប្រទេស។

ចំពោះការងារគ្រប់គ្រងការស្នាក់នៅ បណ្តាក្រសួង ស្ថាប័នថ្នាក់ក្រសួងនិងគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តណែនាំបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធឱ្យសម្របសម្រួលជាមួយនិងស្ថាប័នគ្រប់គ្រងការចេញចូលប្រទេសផ្លាស់ប្តូរព័ត៌មានអំពីទិដ្ឋាការ ការចុះបញ្ជីវិនិយោគ ការចុះបញ្ជីសហគ្រាស អាជ្ញាប័ណ្ណពលកម្ម អាជ្ញាប័ណ្ណប្រកបមុខរបរ កម្មវិធីបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការ សន្និសីទនិងសិក្ខាសាលាដែលមានជនបរទេសចូលរួម។

បណ្តាស្ថាប័ន អង្គការដែលអញ្ជើញឬធានាជនបរទេសមានការទទួលខុសត្រូវសម្របសម្រួលជាមួយនិងគ្រឹះស្ថានស្នាក់នៅចាត់តាំងការប្រកាសស្នាក់នៅបណ្តោះអាសន្នតាមការកំណត់។ នៅក្នុងរយៈពេល ១២ ម៉ោងគិតចាប់ពីពេលរកឃើញជនបរទេសរងគ្រោះថ្នាក់ឬទទួលមរណភាព ស្ថាប័នពាក់ព័ន្ធត្រូវតែផ្លាស់ប្តូរជាមួយនិងស្ថាប័នសមត្ថកិច្ចរបស់ក្រសួងការបរទេសដើម្បីជូនដំណឹងជូនស្ថាប័នតំណាងនៃប្រទេសដែលបុគ្គលនោះជាប្រជាពលរដ្ឋ។

ក្រសួងការបរទេសមានការទទួលខុសត្រូវបញ្ជូនព័ត៌មានប្រកាសស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសស្ថិតក្នុងផ្ទៃចុះបញ្ជីនៅឯក្រសួងការបរទេសជូនស្ថាប័នគ្រប់គ្រងការចេញចូលប្រទេសនគរបាលខេត្ត ក្រុងនៅក្នុងរយៈពេល ១២ ម៉ោងគិតចាប់ពីពេលជនបរទេសចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន។

គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តណែនាំស្ថាប័នសមត្ថកិច្ចឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនិងស្ថាប័នគ្រប់គ្រងការចេញចូលប្រទេសនគរបាលខេត្ត ក្រុងនៅក្នុងការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសនៅឯមូលដ្ឋាន។

អនុក្រឹត្យលេខ ២៨៦/២០២៦/NĐ-CP មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី ១៥/៩/២០២៦ ព្រមទាំងជំនួសអនុក្រឹត្យលេខ ៦៤/២០១៥/NĐ-CP ថ្ងៃទី ៦/៨/២០១៥ របស់រដ្ឋាភិបាលកំណត់យន្តការសម្របសម្រួលរវាងបណ្តាក្រសួង ស្ថាប័នថ្នាក់ក្រសួង គណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិមនៅក្នុងការងារគ្រប់គ្រងការចូលប្រទេស ការចេញប្រទេស ការឆ្លងកាត់ ការស្នាក់នៅរបស់ជនបរទេសនៅឯវៀតណាម៕

«គន្លឹះតូចៗ» ពេលបង្រៀនភាសាវៀតណាមដល់ជនបរទេស «គន្លឹះតូចៗ» ពេលបង្រៀនភាសាវៀតណាមដល់ជនបរទេស
យុគសម័យ - ការបង្រៀនភាសាវៀតណាមដល់ជនបរទេសគឺជាដំណើរដ៏សម្បូរបែប និងគួរឱ្យចាប់អារម្មណ៍មួយ។ ការងារនេះមិនត្រឹមតែជាការចែករំលែកចំណេះដឹងភាសាប៉ុណ្ណោះទេ ថែមទាំងជាដំណើរការអន្តរកម្មដ៏ឆ្ងាញ់ពិសាររវាងគ្រូ និងសិស្សផងដែរ។ វាទាមទារភាពបត់បែនក្នុងវិធីសាស្រ្ត ការយល់ចិត្តគ្នាក្នុងអាកប្បកិរិយា និងភាពច្នៃប្រឌិត ដើម្បីបង្កើតមេរៀនដ៏ទាក់ទាញ ដែលសមស្របសម្រាប់មុខវិជ្ជានីមួយៗ។
ចំនួនជនបរទេសចូលប្រទេសវៀតណាមកើនឡើងតាមបណ្ដាឆ្នាំ ចំនួនជនបរទេសចូលប្រទេសវៀតណាមកើនឡើងតាមបណ្ដាឆ្នាំ
យុគសម័យ - វៀតណាមបន្តកត់ត្រាបរិមាណជនបរទេសចូលប្រទេសកើនឡើងយ៉ាងខ្លាំងក្លា ក្នុងបរិបទបើកទូលាយគោលនយោបាយចេញចូលប្រទេស ជំរុញទេសចរណ៍ ការវិនិយោគ និងការដោះដូរប្រាស្រ័យទាក់ទងអន្តរជាតិ។ នៅក្នុងឆ្នាំ ២០២៥ វៀតណាមទទួលស្វាគមន៍ជនបរទេសចូលប្រទេសជាង ២២,៨ លានលើកនាក់ ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន