យុគសម័យ - ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាចាំបាច់ត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្លាចាប់ពីការភ្ជាប់ទំនាក់ទំនង ទៅជាការបង្កើតអភិវឌ្ឍន៍; ចាប់ពីការចុះហត្ថលេខា ទៅជាការរៀបចំអនុវត្ត; ចាប់ពីការកៀរគរប្រភពធនធានខាងក្រៅ ទៅជាការបង្កើតសមត្ថភាពផ្ទៃក្នុង; តាមរយៈនោះ រួមចំណែកធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
នាភៀលថ្ងៃទី ៥ ខែសីហា នៅរាជធានីហានូយ នៅក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំកិច្ចប្រជុំ “ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យារួមចំណែកបង្កើតសមត្ថភាពអភិវឌ្ឍន៍ជាតិ”។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមដោយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung សមាជិកគណៈបញ្ជាការថ្នាក់មជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល និងឧត្តមសេនីយ៍ឯក លឿង តាំក្វាង រដ្ឋមន្ត្រីក្រសួងនគរបាល អនុប្រធានប្រចាំការគណៈបញ្ជាការថ្នាក់មជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល។
ការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញមាន ថ្នាក់ដឹកនាំនៃបណ្តាគណៈ ក្រសួង ស្ថាប័ន អង្គការមហាជនថ្នាក់មជ្ឈិម; បណ្តាខេត្ត និងក្រុង; តំណាងនៃបណ្តាគណៈបញ្ជាការថ្នាក់មជ្ឈិម និងរដ្ឋាភិបាលអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត បរិវត្តកម្មឌីជីថល និងគម្រោង ០៦; ក្រុមប្រឹក្សាប្រឹក្សាជាតិ; បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៃប្រទេសវៀតណាម; បណ្តាប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស ព្រមទាំងតំណាងជាង ៥០០ រូប ដែលអញ្ជើញមកពីបណ្តាវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សមាគម និងសហគ្រាសបច្ចេកវិទ្យា។
ជាមួយនឹងកិច្ចភាក្សាចំនួន ០២ លើក កិច្ចប្រជុំបានផ្តោតលើការធ្វើឱ្យច្បាស់នូវតម្រូវការសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្មឌីជីថលនៃប្រទេសវៀតណាម; កំណត់បណ្តាកាលានុវត្តភាព ដៃគូអាទិភាព និងដំណោះស្រាយពង្រីកតួនាទីនៃវិស័យការទូត ជាពិសេសគឺបណ្តាញស្ថាប័នតំណាងវៀតណាមនៅបរទេស។
![]() |
| កិច្ចប្រជុំ “ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យារួមចំណែកបង្កើតសមត្ថភាពអភិវឌ្ឍន៍ជាតិ”។ |
នាំយកប្រភពធនធានវិទ្យាសាស្ត្រ - បច្ចេកវិទ្យាអន្តរជាតិមកកាន់ប្រទេសវៀតណាម
ថ្លែងមតិបើកកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត កំពុងក្លាយជាសសរស្ដម្ភយ៉ាងសំខាន់មួយនៃវិស័យការទូតបម្រើឱ្យការអភិវឌ្ឍ។ ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យារក្សាតួនាទីដើរមុនបើកផ្លូវ ភ្ជាប់ទំនាក់ទំនង និងបង្កើតបណ្តាលក្ខខណ្ឌអន្តរជាតិងាយស្រួល ដើម្បីលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត; ជម្រុញការធ្វើម្ចាស់លើបច្ចេកវិទ្យាយុទ្ធសាស្ត្រ ធានាសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់ទីតាំងជាតិនៅក្នុងសណ្តាប់ធ្នាប់បច្ចេកវិទ្យាថ្មី។
ផ្អែកតាមប្រសាសន៍របស់រដ្ឋមន្ត្រី លោក Le Hoai Trung នាពេលកន្លងមក កិច្ចការការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យា បានរួមចំណែកបង្កើតក្របខ័ណ្ឌ និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវខ្លឹមសារសហប្រតិបត្តិការជាមួយបណ្តាដៃគូ ជាពិសេសគឺបណ្តាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ - បច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក។ តាមរយៈនោះ លំហសហប្រតិបត្តិការអំពីការស្រាវជ្រាវ ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត បរិវត្តកម្មឌីជីថល និងបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ បន្តត្រូវបានពង្រីកបន្ថែមទៀត។
វិស័យការទូតក៏បានសកម្មភ្ជាប់ទំនាក់ទំនងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងមូលនិធិវិនិយោគអន្តរជាតិ ជាមួយប្រទេសវៀតណាម ដោយបើកចេញនូវកាលានុវត្តភាពសហប្រតិបត្តិការជាច្រើននៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស និងការវិនិយោគបច្ចេកវិទ្យា។ តាមរយៈបណ្តាញស្ថាប័នតំណាងវៀតណាមនៅបរទេស បណ្តាមូលដ្ឋាន សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យជាច្រើន ត្រូវបានជួយឧបត្ថម្ភស្វែងរកដៃគូ ពង្រីកបណ្តាញសហប្រតិបត្តិការ និងឈានជើងចូលរួមបន្តិចម្តងៗទៅក្នុងបណ្តាខ្សែច្រវាក់តម្លៃបច្ចេកវិទ្យាសកល។
ការប្រមូលផ្តុំជួរជួរកងទ័ពបញ្ញវន្ត និងអ្នកជំនាញការជនជាតិវៀតណាមនៅបរទេស ក៏កាន់តែឈានចូលស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយរួមចំណែកបង្កើតបណ្តាញចំណេះដឹងដែលមានសមត្ថភាពចូលរួមដោយផ្ទាល់ទៅក្នុងដំណើរការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសជាតិ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រី លោក Le Hoai Trung បានចាត់ទុកថា តម្រូវការដាក់ចេញចំពោះការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យានាពេលបច្ចុប្បន្ន មិនត្រឹមតែជាការស្វែងរកបន្ថែមនូវកាលានុវត្តភាព ឬការចុះហត្ថលេខាបន្ថែមលើកិច្ចព្រមព្រៀងនោះឡើយ។ អ្វីដែលសំខាន់ គឺត្រូវតែកំណត់ឱ្យបានច្បាស់នូវបណ្តាចំណោទអភិវឌ្ឍន៍របស់ប្រទេសជាតិ ការជ្រើសរើសឱ្យបានត្រឹមត្រូវនូវដៃគូ ត្រឹមត្រូវនូវបច្ចេកវិទ្យា និងត្រឹមត្រូវនូវវិធីសាស្ត្រសហប្រតិបត្តិការ។ បណ្តាការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងអន្តរជាតិមានអត្ថន័យពិតប្រាកដ លុះត្រាតែត្រូវបានផ្លាស់ប្តូរឱ្យទៅជាកម្មវិធី គម្រោង និងផលិតផលជាក់ស្តែង តាមរយៈនោះ រួមចំណែកលើកកម្ពស់សមត្ថភាពផ្ទៃក្នុងនៃប្រព័ន្ធសេដ្ឋកិច្ច។
ការភាក្សានៅក្នុងកិច្ចប្រជុំ បណ្តាតំណាងបានផ្តោតលើការវិភាគពីតម្រូវការចូលទៅដល់ និងការធ្វើម្ចាស់លើបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក្នុងគោលបំណងបង្កើតកម្លាំងចលករកំណើនថ្មី និងមូលដ្ឋានអភិវឌ្ឍន៍យូរអង្វែង; តួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការការទូតនៅក្នុងការអនុវត្តការទម្លុះទម្លាយអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល; បណ្តាភារកិច្ចធំៗនៅក្នុងការលាតត្រដាងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ។
ចេញពីការអនុវត្តស្តែងនៅមូលដ្ឋាន និងសហគ្រាស មតិយោបល់ជាច្រើនបានលើកឡើងពីតម្រូវការទាក់ទាញការវិនិយោគបច្ចេកវិទ្យាខ្ពស់ ការភ្ជាប់ទំនាក់ទំនងជាមួយបណ្តាមូលនិធិវិនិយោគអន្តរជាតិ ការជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា ការកសាងមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិតជាតិ និងការពង្រឹងជំនួយឧបត្ថម្ភរបស់ក្រសួងការបរទេស ព្រមទាំងបណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេស នៅក្នុងដំណើរការចូលទៅដល់ ការជ្រើសរើស និងការធ្វើម្ចាស់លើបច្ចេកវិទ្យា។
![]() |
| រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung សមាជិកគណៈបញ្ជាការថ្នាក់មជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល។ |
បណ្តាប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស បានចែករំលែកបទពិសោធន៍អនុវត្តស្តែងនៅតាមតំបន់ វិភាគបណ្តាការផ្លាស់ប្តូរនៃបរិយាកាសវិទ្យាសាស្ត្រ បច្ចេកវិទ្យាពិភពលោក ក៏ដូចជាផលប៉ះពាល់នៃការប្រកួតប្រជែងបច្ចេកវិទ្យា ការត្រួតពិនិត្យការនាំចេញ និងដំណើរការកសាងឡើងវិញនូវប្រព័ន្ធផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ចំពោះសមត្ថភាពចូលទៅដល់បច្ចេកវិទ្យារបស់ប្រទេសវៀតណាម។
បណ្តាតំណាងបានស្នើឡើងនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដែលមានកម្លាំងខ្លាំងអំពីបច្ចេកវិទ្យាយុទ្ធសាស្ត្រ; ការភ្ជាប់ទំនាក់ទំនងប្រទេសវៀតណាមជាមួយបណ្តាប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាខ្ពស់សកល; ការទាក់ទាញ និងពង្រីកបណ្តាញអ្នកជំនាញការ ជួរជួរកងទ័ពបញ្ញវន្តបច្ចេកវិទ្យាជនជាតិវៀតណាមនៅបរទេស; ការជួយឧបត្ថម្ភសហគ្រាសវៀតណាមឱ្យចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារអន្តរជាតិ។
ជាមួយគ្នានោះ ចាំបាច់ត្រូវតែបង្កើតយន្តការសម្របសម្រួលជាប្រចាំ និងមានខ្លឹមសារជាក់ស្តែង រវាងក្រសួងការបរទេស ជាមួយបណ្តាគណៈ ក្រសួង ស្ថាប័ន មូលដ្ឋាន វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាស។
ការផ្លាស់ប្តូរចាប់ពីការភ្ជាប់ទំនាក់ទំនង ទៅជាការបង្កើតអភិវឌ្ឍន៍
ថ្លែងមតិសន្និដ្ឋាន និងណែនាំកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក Luong Tam Quang បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសយ៉ាងសំខាន់ ដែលបង្ហាញពីចិត្តសាស្ត្រ ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវនៃវិស័យការទូតនៅក្នុងការលាតត្រដាងអនុវត្តបណ្តាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ។ តួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ត្រូវបានអះអាងនៅក្នុងឯកសារណែនាំជាច្រើនរបស់ថ្នាក់មជ្ឈិម ក្នុងនោះមានសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW សេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW និងសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW។
ផ្អែកតាមប្រសាសន៍របស់រដ្ឋមន្ត្រី លោក Luong Tam Quang នៅក្នុងដំណាក់កាលថ្មី ចាំបាច់ត្រូវតែធ្វើឱ្យឯកភាពគ្នានូវការយល់ដឹងអំពីតួនាទីនៃការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ព្រមទាំងផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវគំនិត វិធីសាស្ត្រចូលទៅដល់ និងវិធីសាស្ត្ររៀបចំអនុវត្ត។ សកម្មភាពសហប្រតិបត្តិការចាំបាច់ត្រូវតែផ្លាស់ប្តូរចាប់ពីគំនិតសុំជំនួយឧបត្ថម្ភ និងជំនួយឥតសំណង ទៅជាការជម្រុញទំនាក់ទំនងទទួលបានផលប្រយោជន៍ដូចគ្នារវាងប្រទេសវៀតណាម និងបណ្តាដៃគូ; មានភាពបត់បែន និងរហ័សរហួននៅក្នុងការស្វែងរកបណ្តាវិស័យធំៗដែលប្រទេសវៀតណាមមានសមត្ថភាពចូលរួម និងពង្រីកប្រសិទ្ធភាព។
ចំណុចកណ្តាលនៃការទាក់ទាញប្រភពធនធាន ក៏ចាំបាច់ត្រូវតែផ្លាស់ប្តូរចាប់ពីទុនវិនិយោគសាមញ្ញ ទៅជាចំណេះដឹង បច្ចេកវិទ្យា និងអ្នកជំនាញការ។ បណ្តាការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងថ្នាក់ខ្ពស់ ត្រូវតែត្រូវបានធ្វើឱ្យជាក់ស្តែងដោយផែនការលាតត្រដាងអនុវត្ត លទ្ធផល និងផលិតផលចុងក្រោយយ៉ាងច្បាស់លាស់។
រដ្ឋមន្ត្រី លោក Luong Tam Quang បានស្នើឱ្យការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាបន្តពង្រីកតួនាទីសេនាធិការ ផ្លាស់ប្តូរចាប់ពីការភ្ជាប់ទំនាក់ទំនង ទៅជាការបង្កើតអភិវឌ្ឍន៍ និងការអមដំណើរ; ចាប់ពីការចុះហត្ថលេខា ទៅជាការរៀបចំអនុវត្ត; ចាប់ពីការកៀរគរប្រភពធនធានខាងក្រៅ ទៅជាការបង្កើតប្រភពធនធានផ្ទៃក្នុង។ សកម្មភាពការទូតចាំបាច់ត្រូវតែផ្លាស់ប្តូរទៅជាប៉ុស្តិ៍ទាក់ទាញយ៉ាងមានប្រសិទ្ធភាពនូវចំណេះដឹង បច្ចេកវិទ្យា អ្នកជំនាញការ និងបណ្តាប្រភពធនធានអន្តរជាតិ លើមូលដ្ឋាននៃតម្រូវការជាក់ស្តែងនៃក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនីមួយៗ។
![]() |
| ឧត្តមសេនីយ៍ឯក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល អនុប្រធានប្រចាំការគណៈបញ្ជាការថ្នាក់មជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល។ |
រដ្ឋមន្ត្រីបានស្នើឱ្យជម្រុញការកសាងបណ្តាញដៃគូ រួមមានបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា មូលនិធិវិនិយោគ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សហគ្រាស និងអ្នកជំនាញការ; ព្រមទាំងបង្កើតទិន្នន័យអំពីបណ្តាអ្នកជំនាញការឈានមុខគេនៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ តំបន់នីមួយៗចាំបាច់ត្រូវតែរៀបចំកសាង “ផែនទីកាលានុវត្តភាព” ដោយកំណត់ឱ្យបានច្បាស់នូវបណ្តាក្រុមហ៊ុន មូលនិធិវិនិយោគ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងដៃគូដែលមានកម្លាំងខ្លាំង ព្រមទាំងសក្តានុពលសហប្រតិបត្តិការជាមួយប្រទេសវៀតណាម។
បណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេស ចាំបាច់ត្រូវតែពង្រីកតួនាទីជាស្ពានចម្លងបច្ចេកវិទ្យា ម្ចាស់ការធ្វើសេនាធិការគោលនយោបាយ ភ្ជាប់ទំនាក់ទំនងដៃគូ កៀរគរបណ្តាញអ្នកជំនាញការជនជាតិវៀតណាមនៅបរទេស និងជួយឧបត្ថម្ភសហគ្រាសវៀតណាមឱ្យចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតទៅក្នុងខ្សែច្រវាក់តម្លៃសកល។
ផ្អែកតាមប្រសាសន៍របស់រដ្ឋមន្ត្រី លោក Luong Tam Quang បណ្តាស្ថាប័នតំណាងគឺជាកន្លែងដែលសហគ្រាសវៀតណាមដាក់ជំនឿទុកចិត្ត នៅពេលស្វែងរកដៃគូ បច្ចេកវិទ្យា និងកាលានុវត្តភាពសហប្រតិបត្តិការនៅទីផ្សារបរទេស។ ហេតុដូច្នេះ ចាំបាច់ត្រូវតែរៀបចំកសាង ពង្រឹងយន្តការសម្របសម្រួល និងការដាក់បញ្ជាទិញយ៉ាងច្បាស់លាស់រវាងបណ្តាស្ថាប័នតំណាង ជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការ និងសហគ្រាសនៅក្នុងប្រទេស។ នៅក្នុងទិសដៅផ្ទុយមកវិញ បណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាស ត្រូវតែម្ចាស់ការរៀបចំគម្រោង យន្តការ ទីតាំង ប្រភពធនធានមនុស្ស និងបណ្តាលក្ខខណ្ឌទទួលយក។ កាលានុវត្តភាពចេញពីខាងក្រៅ អាចផ្លាស់ប្តូរឱ្យទៅជាប្រភពធនធានអភិវឌ្ឍន៍បាន លុះត្រាតែសមត្ថភាពខាងក្នុងបានត្រៀមខ្លួនជាស្រេច។
បណ្តាស្ថាប័ន និងអង្គភាព ចាំបាច់ត្រូវតែសម្របសម្រួលជាមួយគណៈបញ្ជាការថ្នាក់មជ្ឈិម និងគណៈបញ្ជាការនៃរដ្ឋាភិបាល ដើម្បីកសាងយន្តការដាក់បញ្ជាទិញចេញពីនៅក្នុងប្រទេស ចំពោះបណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេស ដោយភ្ជាប់ជាមួយបណ្តាភារកិច្ចជាក់ស្តែងនៅក្នុងការលាតត្រដាងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW។
រដ្ឋមន្ត្រី លោក Luong Tam Quang បានសង្កត់ធ្ងន់ថា ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាគឺជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល។ ក្នុងនោះ បណ្តាស្ថាប័នអនុវត្តគោលនយោបាយមានការទទួលខុសត្រូវក្នុងការកំណត់ឱ្យបានត្រឹមត្រូវនូវតម្រូវការ អាទិភាពអភិវឌ្ឍន៍ និងការបង្កើតបរិយាកាស ប្រព័ន្ធអេកូឡូស៊ីងាយស្រួល។ ក្រសួងការបរទេស បណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេស និងបណ្តាស្ថាប័នជម្រុញកិច្ចសហប្រតិបត្តិការ រក្សាតួនាទីស្វែងរក ភ្ជាប់ទំនាក់ទំនង និងជម្រុញកិច្ចសហប្រតិបត្តិការ។ បណ្តាវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាស ត្រូវតែម្ចាស់ការរៀបចំកសាងប្រភពធនធានមនុស្ស និងសមត្ថភាព ដើម្បីទទួលយក ស្រាវជ្រាវ ធ្វើម្ចាស់ និងពាណិជ្ជកម្មកម្មបច្ចេកវិទ្យា។
លុះត្រាតែកំណាត់ច្រវាក់ទាំងបី រួមមាន ស្ថាប័នរៀបចំផែនការ អនុវត្តគោលនយោបាយ; ប្រព័ន្ធការទូត ជម្រុញកិច្ចសហប្រតិបត្តិការ; វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាស ប្រព្រឹត្តទៅដោយស៊ីសង្វាក់គ្នា ទើបការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាបង្កើតបាននូវបណ្តាកម្លាំងចលករអភិវឌ្ឍន៍ថ្មីពិតប្រាកដសម្រាប់ប្រទេសជាតិ។
រដ្ឋមន្ត្រី លោក Luong Tam Quang បានអះអាងថា គណៈបញ្ជាការថ្នាក់មជ្ឈិម និងគណៈបញ្ជាការនៃរដ្ឋាភិបាល នឹងបន្តខិតខំប្រឹងប្រែងជម្រុញការលាតត្រដាងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យា។ រដ្ឋមន្ត្រីបានសម្តែងនូវបំណងប្រាថ្នាថា ក្រសួងការបរទេស និងបណ្តាប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស នឹងពង្រីកឱ្យបានខ្ពស់បំផុតនូវស្មារតីទទួលខុសត្រូវ ដោយក្លាយជាកម្លាំងស្រួចស្រាវពិតប្រាកដ រួមចំណែកយ៉ាងសកម្ម និងបង្កើតបណ្តាការទម្លុះទម្លាយនៅក្នុងដំណើរការបង្កើតសមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្មឌីជីថលជាតិ៕
យុគសម័យ - សេចក្តីសម្រេចចិត្តលេខ 57-NQ/TW បានបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ អ្វីដែលមានអត្ថន័យយុទ្ធសាស្ត្របំផុតមិនត្រឹមតែជាបណ្តាលទ្ធផលជាក់ស្តែងសម្រេចបាននោះទេ គឺវាស្ថិតនៅលើការដែលសេចក្តីសម្រេចចិត្តបានបង្កើតឡើងនូវគំរូអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលត្រូវបានកំណត់ថាជាកម្លាំងចលករចម្បងនៃកំណើន សំដៅជំនួសជាបណ្តើរៗនូវគំរូអភិវឌ្ឍន៍ដែលពឹងផ្អែកខ្លាំងលើដើមទុន ធនធានធម្មជាតិ និងកម្លាំងពលកម្មមានតម្លៃថ្លៃឈ្នួលទាប។ |
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន