យុគសម័យ - នាថ្ងៃទី ១៧ ខែសីហា នៅ Ha Noi ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលករម៉ិកស៊ិក ដឹកនាំដោយអគ្គលេខាបក្ស Alberto Anaya Gutiérrez សមាជិកព្រឹទ្ធសភាសហព័ន្ធ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងការផ្លាស់ប្តូរប្រជាជន ក្នុងនោះមានទិសដៅបង្កើតឡើងជាបណ្តើរៗនូវបណ្តាអង្គភាពបង្គោល អង្គការមិត្តភាពរវាងវៀតណាម និងម៉ិកស៊ិក។
| ម៉ិកស៊ិក វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម ឈីលី កូឡុំប៊ី ម៉ិកស៊ិក និងប៉េរូ ណែនាំភាពយន្តតុក្កតាដល់ទស្សនិកជនវៀតណាម |
នៅក្នុងជំនួប ប្រធាន Phan Anh Son បានសម្តែងការស្វាគមន៍ចំពោះអគ្គលេខាបក្ស Alberto Anaya Gutiérrez ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលករម៉ិកស៊ិក ដែលបានមកបំពេញទស្សនកិច្ច និងធ្វើការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។
លោក Phan Anh Son បានជម្រាបជូនសង្ខេបអំពីតួនាទីរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងបណ្តាអង្គការជាសមាជិក ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាមជាមួយប្រជាជននៃបណ្តាប្រទេសនានា។
![]() |
| ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son ទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្សនៃគណបក្សពលករម៉ិកស៊ិក Alberto Anaya Gutiérrez សមាជិកព្រឹទ្ធសភាសហព័ន្ធ។ |
លើកឡើងអំពីទំនាក់ទំនងជាមួយម៉ិកស៊ិក ប្រធាន Phan Anh Son បានឱ្យដឹងថា សហភាពបណ្តាអង្គការមិត្តភាពវៀតណាមកំពុងជំរុញការបង្កើតសមាគមមិត្តភាពវៀតណាម - ម៉ិកស៊ិក ដែលតាមរយៈនោះបង្កើតបន្ថែមនូវបណ្តាញផ្លាស់ប្តូរ និងតភ្ជាប់មួយរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកមានបំណងថា បន្ទាប់ពីសមាគមត្រូវបានបង្កើតឡើង ភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនង ពង្រឹងការផ្លាស់ប្តូរយោបល់ និងសហការរៀបចំបណ្តាសកម្មភាពដែលសមស្រប។
ប្រធាន Phan Anh Son ក៏បានស្នើឱ្យភាគីម៉ិកស៊ិកយកចិត្តទុកដាក់ និងគាំទ្រជំរុញការបង្កើតក្រុម ឬអង្គការមិត្តភាពជាមួយវៀតណាម ដើម្បីធ្វើជាដៃគូនៅក្នុងបណ្តាសកម្មភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន។
![]() |
| ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលករម៉ិកស៊ិក ដឹកនាំដោយអគ្គលេខាបក្ស Alberto Anaya Gutiérrez សមាជិកព្រឹទ្ធសភាសហព័ន្ធ។ |
អគ្គលេខាបក្ស Alberto Anaya Gutiérrez បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ក្នុងការរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាមជាមួយប្រជាជននៃបណ្តាប្រទេសនានា។ យោងតាមលោក ជំនួបនេះក៏បានជួយឱ្យគណៈប្រតិភូមានការយល់ដឹងបន្ថែមទៀតអំពីប្រទេសជាតិ និងប្រជាជនវៀតណាមផងដែរ។
នៅក្នុងការផ្លាស់ប្តូរយោបល់ គណៈប្រតិភូម៉ិកស៊ិកបានចែករំលែកអំពីតួនាទីរបស់បណ្តាអង្គការប្រជាជនក្នុងការពង្រឹងការយល់ដឹង និងការផ្លាស់ប្តូរអន្តរជាតិ។ មតិមួយចំនួនបានសម្តែងនូវបំណងប្រាថ្នាចង់ចូលរួម ប្រសិនបើអង្គការមិត្តភាពម៉ិកស៊ិក - វៀតណាម ត្រូវបានបង្កើតឡើងនាពេលអនាគត។
បញ្ចប់ជំនួប ប្រធាន Phan Anh Son មានបំណងថា ភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនង ដែលតាមរយៈនោះរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាម និងម៉ិកស៊ិក៕
បច្ចុប្បន្ននេះ និយាយដល់វៀតណាម មិនត្រឹមតែ និយាយដល់សេចក្ដីស្នេហាជាតិ ប្រពៃណីតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពានដើម្បី ដណ្ដើមឯករាជ្យនិងសេរីភាពប៉ុណ្ណោះទេ ថែមទាំងត្រូវនិយាយដល់ជោគជ័យរបស់វៀត ណាមលើដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ដោយមានតួនាទីនិងឋានៈកាន់តែ ខ្ពស់លើឆាកអន្តរជាតិទៀតផង។ |
យុគសម័យ - នាថ្ងៃទី ២៣ ខែវិច្ឆិកា ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានប្រគល់«មេដាយដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជន» ជូនឯកអគ្គរដ្ឋទូត Sara Valdes Bolano ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិការងារនៅវៀតណាម។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន