ការផ្លាស់ប្តូរប្រជាជនរួមចំណែកធ្វើឱ្យទំនាក់ទំនងថៃ - វៀតណាម កាន់តែមានភាពស្អិតរមួត និងជិតស្និទ្ធ

08:53 | 08/08/2026 សុវណ្ណ

យុគសម័យ - នាថ្ងៃទី ០៤ ខែសីហា សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងកឹនធើ និងសមាគមមិត្តភាពវៀតណាម - ថៃ ទីក្រុង Can Tho បានសម្របសម្រួលជាមួយអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំទីក្រុង Ho Chi Minh រៀបចំពិធីជួបជុំរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ ១៩៧៦ - ២០២៦។ នៅទីនេះ ដោយសង្កត់ធ្ងន់លើតួនាទីនៃការផ្លាស់ប្តូរប្រជាជន អគ្គកុងស៊ុលថៃបានឱ្យដឹងថា បណ្តាសកម្មភាពផ្លាស់ប្តូរអំពីវប្បធម៌ ការអប់រំ ទេសចរណ៍ ម្ហូបអាហារ សិល្បៈ និងការផ្លាស់ប្តូរយុវជន បានរួមចំណែកធ្វើឱ្យទំនាក់ទំនងថៃ - វៀតណាម កាន់តែមានភាពស្អិតរមួត និងជិតស្និទ្ធ។

សមាគមមិត្តភាពវៀតណាម - ថៃ សហការជាមួយខេត្ត Nghe An រៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - ថៃ “កែវពង្រីកការទូត” រឹតចំណងមិត្តភាពវៀតណាម - ថៃ

ថ្លែងមតិនៅក្នុងពិធីជួបជុំ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Nguyen Van Khoi បានឱ្យដឹងថា បន្ទាប់ពីពាក់កណ្តាលសតវត្សរ៍នៃការពូនជ្រុំ ទំនាក់ទំនងវៀតណាម - ថៃ បានអភិវឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងបានក្លាយជាទំនាក់ទំនងដៃគូប្រកបដោយថាមវន្តមួយនៅក្នុងតំបន់អាស៊ាន។ ជាពិសេស ការដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០២៥ បានបើកចេញនូវកាសកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនលើបណ្តាវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។

បណ្តាតំណាងបានអញ្ជើញទស្សនាពិព័រណ៍។
បណ្តាតំណាងបានអញ្ជើញទស្សនាពិព័រណ៍។

តាមលោក Nguyen Van Khoi កិច្ចការបរទេសប្រជាជនតែងតែជាស្ពានចម្លងយ៉ាងសំខាន់ ដោយរួមចំណែកបង្កើនការយល់ដឹង ទំនុកចិត្ត និងភាពស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរ។ បណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការអប់រំ ការភ្ជាប់ទំនាក់ទំនងសហគ្រាស ការជំរុញវិនិយោគ - ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋបាលមូលដ្ឋាន និងបណ្តាកម្មវិធីមនុស្សធម៌ បានរួមចំណែកបង្កើតនូវគ្រឹះស្ថានសង្គមយ៉ាងរឹងមាំចំពោះទំនាក់ទំនងវៀតណាម - ថៃ។

លោកក៏បានបញ្ជាក់ថា ទីក្រុង Can Tho កំពុងពង្រីកតួនាទីជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេមេគង្គ ជាមួយគ្នានោះបានពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិឥតឈប់ឈរ។ ទីក្រុងមានបំណងបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយបណ្តាដៃគូថៃនៅក្នុងបណ្តាវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន ដោយរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនៃអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំទីក្រុងហូជីមិញ អ្នកដឹកនាំទីក្រុងកឹនធើបានទទួលស្គាល់នូវបណ្តាការរួមចំណែករបស់អគ្គកុងស៊ុល Wiraka Moodhitaporn នៅក្នុងការរុញច្រានកិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋបាលមូលដ្ឋាន ការបង្កើនការភ្ជាប់ទំនាក់ទំនងសហគ្រាស និងការផ្លាស់ប្តូរប្រជាជន វៀតណាម - ថៃ។

លោកស្រី Wiraka Moodhitaporn អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំទីក្រុងហូជីមិញ ថ្លែងមតិ។
លោកស្រី Wiraka Moodhitaporn អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំទីក្រុងហូជីមិញ ថ្លែងមតិ។

ថ្លែងមតិនៅក្នុងកម្មវិធី លោកស្រី Wiraka Moodhitaporn អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំទីក្រុងហូជីមិញ បានចាត់ទុកថា ការលើកកម្ពស់ទំនាក់ទំនងវៀតណាម - ថៃ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាបង្គោលចរយ៉ាងសំខាន់ ដោយឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការប្តេជ្ញាចិត្តនៃប្រទេសទាំងពីរនៅក្នុងការនាំយកទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍឡើងដល់កម្រិតកំពស់ថ្មី។

តាមលោកស្រី ប្រទេសវៀតណាមគឺជាដៃគូយ៉ាងសំខាន់របស់ប្រទេសថៃនៅក្នុងអាស៊ាន ដោយមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែត្រូវបានពង្រីកលើបណ្តាវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។ នៅក្នុងនោះ កិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋបាលមូលដ្ឋានត្រូវបានចាត់ទុកថាជាគ្រឹះស្ថានយ៉ាងសំខាន់ ដោយរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

អគ្គកុងស៊ុលថៃបានវាយតម្លៃទីក្រុងកឹនធើថាជាដៃគូមូលដ្ឋានយ៉ាងសំខាន់មួយរបស់ប្រទេសថៃ។ ទំនាក់ទំនងចងសម្ព័ន្ធមិត្តរវាងទីក្រុង Can Tho និងខេត្ត Chachoengsao បានបង្កើតនូវយន្តការយ៉ាងមានប្រសិទ្ធភាព ដើម្បីរុញច្រានកិច្ចសហប្រតិបត្តិការ និងបង្កើនការផ្លាស់ប្តុររវាងអាជ្ញាធរ សហគ្រាស និងប្រជាជននៃភាគីទាំងពីរ។

គណៈកម្មាធិការរៀបចំបានប្រគល់បាច់ផ្កា និងកាដូ ដើម្បីទទួលស្គាល់ការរួមចំណែកនៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - ថៃ ទីក្រុងកឹនធើ នៅក្នុងកិច្ចការកិច្ចការបរទេសប្រជាជន។
គណៈកម្មាធិការរៀបចំបានប្រគល់បាច់ផ្កា និងកាដូ ដើម្បីទទួលស្គាល់ការរួមចំណែកនៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - ថៃ ទីក្រុងកឹនធើ នៅក្នុងកិច្ចការកិច្ចការបរទេសប្រជាជន។

អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រហូតដល់ឆ្នាំ ២០២៥ ទុនវិនិយោគសរុបរបស់ប្រទេសថៃនៅទីក្រុង Can Tho សម្រេចបានប្រមាណ ១១៩,២៥ លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មនាំចេញរបស់ទីក្រុងកឹនធើទៅកាន់ប្រទេសថៃ សម្រេចបាន ២៨,៨ លានដុល្លារអាមេរិក ក្នុងពេលដែលទំហំពាណិជ្ជកម្មនាំចូលពីប្រទេសថៃ សម្រេចបាន ១០,៧ លានដុល្លារអាមេរិក។ តាមលោកស្រី Wiraka Moodhitaporn បណ្តាលទ្ធផលទាំងនេះបានបង្ហាញឱ្យឃើញថា លំហកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែមានទំហំធំធេងណាស់ ជាពិសេសនៅក្នុងបណ្តាវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

លោកស្រីក៏បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ផ្សារទឹក គឺជាវិស័យដែលមានសក្តានុពលយ៉ាងច្រើន ដើម្បីឱ្យទីក្រុង Can Tho និងប្រទេសថៃបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ សំដៅទាំងការលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី ទាំងការបង្កើតជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់សហគមន៍មូលដ្ឋាន។

ដោយសង្កត់ធ្ងន់លើតួនាទីនៃការផ្លាស់ប្តូរប្រជាជន អគ្គកុងស៊ុលថៃបានឱ្យដឹងថា បណ្តាសកម្មភាពផ្លាស់ប្តូរអំពីវប្បធម៌ ការអប់រំ ទេសចរណ៍ ម្ហូបអាហារ សិល្បៈ និងការផ្លាស់ប្តូរយុវជន បានរួមចំណែកធ្វើឱ្យទំនាក់ទំនងថៃ - វៀតណាម កាន់តែមានភាពស្អិតរមួត និងជិតស្និទ្ធ។ លោកស្រីបានសម្តែងនូវបំណងប្រថ្នាថា បណ្តាអង្គការមិត្តភាព អាជ្ញាធរមូលដ្ឋាន សហគមន៍សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ នឹងបន្តរួមដំណើរ រួមចំណែកចូលទៅក្នុងការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងដំណាក់កាលថ្មី។

សកម្មភាពសិល្បៈយ៉ាងពិសេស និងទាក់ទាញជាច្រើន ត្រូវបានសម្តែងនៅក្នុងពិធីជួបជុំ។
សកម្មភាពសិល្បៈយ៉ាងពិសេស និងទាក់ទាញជាច្រើន ត្រូវបានសម្តែងនៅក្នុងពិធីជួបជុំ។

ក្នុងឱកាសនេះ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំទីក្រុងហូជីមិញ បានណែនាំជូនប្រជាជនទីក្រុង Can Tho នូវបណ្តាសកម្មភាពសម្តែងប្រដាល់ Muay ថៃ និងរបាំប្រពៃណីថៃ ដែលសម្តែងដោយបណ្តាសិល្បករ និងនិស្សិតវៀតណាម ដោយរួមចំណែកផ្សព្វផ្សាយវប្បធម៌ថៃ និងបង្កើនការផ្លាស់ប្តុររវាងប្រជាជននៃប្រទេសទាំងពីរ៕

អាណិកជនវៀតណាមនៅប្រទេសថៃ៖ ភាពកក់ក្ដៅនៃមនោសញ្ចេតនាក្នុងថ្ងៃបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung អាណិកជនវៀតណាមនៅប្រទេសថៃ៖ ភាពកក់ក្ដៅនៃមនោសញ្ចេតនាក្នុងថ្ងៃបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung
យុគសម័យ - ក្នុងបរិយាកាសដ៏សក្ការៈនៃថ្ងៃក្នុងខែទី៣ តាមចន្ទគតិ នាថ្ងៃទី ២១ ខែមេសា សហគមន៍ជនជាតិវៀតណាមនៅក្នុងខេត្ត Udon Thani តំបន់ឦសាននៃប្រទេសថៃ បានរៀបចំពិធីបុណ្យរំលឹកគុណបុព្វបុរសស្តេច Hung យ៉ាងសមរម្យ និងអធិកអធម។
វៀតណាម - ថៃ ប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅ Ben Nha Rong វៀតណាម - ថៃ ប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅ Ben Nha Rong
យុគសម័យ - ពិធីប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ បានប្រព្រឹត្តទៅនារាត្រីថ្ងៃទី ១៩ ខែឧសភា នៅ Ben Nha Rong, Thanh pho Ho Chi Minh ជាមួយនឹងសកម្មភាពដោះដូរវប្បធម៌ និងការតាំងពិព័រណ៍រូបថតប្រធាន Ho Chi Minh ជាច្រើន។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ "យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង"
ការផ្លាស់ប្តូរប្រជាជនរួមចំណែកធ្វើឱ្យទំនាក់ទំនងថៃ - វៀតណាម កាន់តែមានភាពស្អិតរមួត និងជិតស្និទ្ធ
សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម
វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ប្រទេសវៀតណាមប្តេជ្ញារួមដំណើរ និងរួមចំណែកយ៉ាងសកម្មជូនចំពោះចលនាសន្តិភាពពិភពលោក

អានច្រើនបំផុត

ជំរុញកិច្ចសហប្រតិបត្តិការអប់រំ វៀតណាម - រូម៉ានី
យ៉ាឡាយ ឧបត្ថម្ភ ឡាយចូវ ២ ពាន់លានដុង ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ
ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
រួមប្រយោជន៍រួមចិត្ត រួមសុខទុក្ខជាមួយគ្នា រក្សាជំហានទៅមុខ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៃសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន
"កែវពង្រីកការទូត" រឹតចំណងមិត្តភាពវៀតណាម - ថៃ