យុគសម័យ - ចុងរដូវក្តៅ និងថ្ងៃឈប់សម្រាកដ៏វែងក្នុងឱកាសបុណ្យជាតិ ២ កញ្ញា គឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារក្នុងការចំណាយពេលវេលាជាមួយគ្នា មុនពេលឈានចូលឆ្នាំសិក្សាថ្មី សម្រាប់ក្រុមមិត្តភក្តិធ្វើដំណើរកម្សាន្តតាមឆ្នេរសមុទ្រ និងសម្រាប់គូស្នេហ៍ស្វែងរកទីកន្លែងលម្ហែកាយដើម្បីទទួលយកភាពឯកជន។
| វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម |
| នៅខេត្ត Lam Dong ទីក្រុង Da Lat គឺជាគោលដៅដ៏ស័ក្តិសមដើម្បីគេចពីកម្ដៅរដូវក្ដៅ។ «ទីក្រុងនៃបុប្ផារាប់ពាន់» ទាក់ទាញភ្ញៀវទេសចរដោយសារអាកាសធាតុត្រជាក់ស្រួល រដូវផ្ការីកស្គុះស្គាយ និងទេសភាពដ៏សុខសាន្ត។ ជាពិសេស ព្រលានយន្តហោះ Lien Khuong នឹងដំណើរការឡើងវិញចាប់ពីថ្ងៃទី ១៩ ខែសីហា មុនថ្ងៃឈប់សម្រាកបុណ្យជាតិ ២ កញ្ញា ដើម្បីបំពេញតម្រូវការធ្វើដំណើរតាមផ្លូវអាកាសរបស់ភ្ញៀវទេសចរ។ |
![]() |
| ទីក្រុង Da Nang បន្តអះអាងនូវភាពទាក់ទាញយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរវៀតណាម ដោយជាគោលដៅរដូវក្ដៅមួយក្នុងចំណោមគោលដៅដែលត្រូវបានស្វែងរកច្រើនបំផុតក្នុងឆ្នាំនេះ។ ជាមួយនឹងថ្ងៃរដូវក្ដៅពោរពេញដោយពន្លឺថ្ងៃ ឆ្នេរសមុទ្រលាតសន្ធឹងវែងអន្លាយ និងខ្យល់ជំនោរបក់រំភើយៗ Da Nang នាំមកនូវការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងចង្វាក់ជីវិតទីក្រុងទំនើប និងលំហសម្រាកលម្ហែកាយដ៏ស្ងប់ស្ងាត់។ |
![]() |
| នៅខេត្ត Khanh Hoa ទីក្រុង Nha Trang គឺជាគោលដៅដ៏ស៊ាំធ្លាប់សម្រាប់ដំណើរកម្សាន្តនារដូវក្ដៅ។ ទីកន្លែងនេះមានឆ្នេរសមុទ្រលាតសន្ធឹងវែង ទឹកសមុទ្រថ្លាឈ្វេង ស័ក្តិសមបំផុតសម្រាប់សកម្មភាពមុជទឹកសមុទ្រ ព្រមទាំងអាកាសធាតុស្រួលខ្លួន ដែលស័ក្តិសមខ្លាំងណាស់សម្រាប់បទពិសោធន៍នៃការត្រាំភក់រ៉ែ ឬការទទួលទានគ្រឿងសមុទ្រស្រស់ៗ។ |
![]() |
| ចំពោះអ្នកដែលចូលចិត្តចង្វាក់ជីវិតទីក្រុងដ៏អ៊ូអរ TP.HCM គឺជាគោលដៅដ៏ទាក់ទាញបំផុត ដែលបំពេញចិត្តភ្ញៀវទេសចរគ្រប់រូប ចាប់ពីអ្នកដែលចូលចិត្តស្វែងយល់អំពីវប្បធម៌ – ប្រវត្តិសាស្ត្រ រហូតដល់អ្នកស្រឡាញ់ការញ៉ាំម្ហូបអាហារ ឬសូម្បីតែអ្នកដែលចូលចិត្តភាពអ៊ូអរនារាត្រី ជាមួយនឹងបទពិសោធន៍ដ៏ពេញលេញ។ |
![]() |
| នៅជិត Da Nang ទីក្រុង Hoi An នាំមកនូវការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសង្កាត់បុរាណដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌យ៉ាងជ្រាលជ្រៅ និងតំបន់ឆ្នេរសមុទ្រដែលមានខ្យល់បក់រំភើយៗ។ ភ្ញៀវទេសចរអាចជិះទូកកម្សាន្តលើផ្ទៃទឹកដ៏សុខសាន្តកណ្តាលព្រៃដូង Bay Mau លើទូកល្អីឫស្សីប្រពៃណី ឬចូលរួមវគ្គសិក្សាអនុវត្តផ្ទាល់ដើម្បីចម្អិនម្ហូបពិសេសៗប្រចាំតំបន់ភាគកណ្តាល។ |
![]() |
| ទីក្រុងហាណូយ ទាក់ទាញភ្ញៀវទេសចរដោយសារភាពស៊ីជម្រៅនៃបេតិកភណ្ឌ ចង្វាក់ជីវិតតាមដងផ្លូវដ៏រស់រវើក ព្រមទាំងភាពទាក់ទាញដាច់ដោយឡែកយ៉ាងពិសេស។ ចាប់ពីច្រកឌឿងហែមតូចៗដ៏អ៊ូអរនៅក្នុងសង្កាត់បុរាណ រហូតដល់ទិដ្ឋភាពថ្ងៃលិចលើផ្ទៃបឹង Tay រដូវក្តៅគឺជាឱកាសមួយដើម្បីឱ្យភ្ញៀវទេសចរស្វែងយល់អំពីទីក្រុងហាណូយក្រោមទស្សនវិស័យថ្មីមួយ។ |
![]() |
| នៅខេត្ត An Giang ទីក្រុង Phu Quoc គឺជាគោលដៅដែលត្រូវបានភ្ញៀវទេសចរជាច្រើនចូលចិត្ត។ ឆ្នេរសមុទ្រវែងៗជាមួយនឹងឆ្នេរខ្សាច់សក្បុស ព្រមទាំងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតលើសលប់ ក៏បានរួមចំណែកបង្កើនភាពទាក់ទាញរបស់ Phu Quoc នៅក្នុងរដូវក្តៅផងដែរ៕ |
យុគសម័យ - កាលពីថ្ងៃទី ១៧ ខែមិថុនា នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុរដ្ឋមន្ត្រី Ta Quang Dong បានប្រគល់ជូននូវគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់លោក Baloghdi Tibor ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម សំដៅកត់សម្គាល់នូវការរួមចំណែកយ៉ាងធំធេង និងជាក់ស្តែងជារបស់លោក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងវៀតណាម និងហុងហ្គារី។ |
យុគសម័យ - នាដើមខែកក្កដា នៅលើទស្សនាវដ្តី Biba Magazine (បារាំង) បានចុះផ្សាយអត្ថបទមួយដែលមានខ្លឹមសារថា៖ វៀតណាមមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរបារាំងដោយសារតែទេសភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារតែខឿនម្ហូបអាហារដ៏សម្បូរបែប និងល្អប្រណីតផងដែរ។ ទស្សនាវដ្តីបានណែនាំនូវមុខម្ហូប និងបទពិសោធន៍ម្ហូបអាហារជាច្រើនដែលត្រូវបានចាត់ទុកថា មិនអាចរំលងបានឡើយនៅពេលមកដល់ដែនដីរាងអក្សរ S នេះ។ |






មតិពីមិត្តអ្នកអាន