វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ

14:19 | 23/07/2026 ឌឹកអាញ់

យុគសម័យ - បើតាមទិន្នន័យដែលបានប្រកាសដោយអង្គការទេសចរណ៍កូរ៉េខាងត្បូង (KTO) នៅក្នុងខែកក្កដា ឆ្នាំ ២០២៦ វៀតណាមឈរនៅលំដាប់ថ្នាក់ទីពីរនៅក្នុងបញ្ជីបណ្តាគោលដៅទេសចរណ៍បរទេសដែលត្រូវបានភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើស ដោយស្ថិតនៅបន្ទាប់ពីប្រទេសជប៉ុនតែប៉ុណ្ណោះ។

ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip
ភ្ញៀវទេសចរកូរ៉េខាងត្បូងធ្វើដំណើរទេសចរណ៍នៅប្រទេសវៀតណាម។
ភ្ញៀវទេសចរកូរ៉េខាងត្បូងធ្វើដំណើរទេសចរណ៍នៅប្រទេសវៀតណាម។

បើតាមអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) ប្រចាំនៅទីក្រុងសេអ៊ូល បានឱ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ ២,៣៤ លាននាក់ បានចាកចេញពីប្រទេសក្នុងគោលបំណងទេសចរណ៍។ ចំនួនប្រជាជនកូរ៉េខាងត្បូងដែលធ្វើដំណើរទៅកម្សាន្តនៅបរទេសបានកើនឡើងត្រឡប់មកវិញ បន្ទាប់ពីមានការថយចុះអស់រយៈពេល ៤ ខែជាប់ៗគ្នា ដែលបង្ហាញឱ្យឃើញថាតម្រូវការទេសចរណ៍អន្តរជាតិនាំគ្នាស្តារឡើងវិញ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនិងអត្រាប្តូរប្រាក់នៅតែស្ថិតក្នុងកម្រិតខ្ពស់។

នៅក្នុងចំណោមបណ្តាគោលដៅទេសចរណ៍អន្តរជាតិ ប្រទេសវៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរកូរ៉េខាងត្បូងប្រមាណ ២៧៨.០០០ នាក់ ដែលឈរនៅលំដាប់ថ្នាក់ទីពីរ។ ចំណាត់ថ្នាក់ស្ថិតនៅបន្ទាប់ពីប្រទេសវៀតណាមរួមមាន សហរដ្ឋអាមេរិកដែលមានប្រមាណ ១០០.០០០ នាក់ កោះតៃវ៉ាន់ (ប្រទេសចិន) ៧៩.០០០ នាក់ ប្រទេសថៃ ៦៤.០០០ នាក់ ប្រទេសហ្វីលីពីន ៦១.០០០ នាក់ និងហុងកុង (ប្រទេសចិន) ៥៩.០០០ នាក់។

ការដែលប្រទេសវៀតណាមរក្សាបាននូវទីតាំងលំដាប់ថ្នាក់ទីពីរ បង្ហាញឱ្យឃើញពីការទាក់ទាញកាន់តែខ្លាំងឡើងនៃគោលដៅមួយនេះចំពោះភ្ញៀវទេសចរកូរ៉េខាងត្បូង។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងតែងតែស្ថិតនៅក្នុងក្រុមទីផ្សារភ្ញៀវទេសចរអន្តរជាតិដ៏មានសារៈសំខាន់បំផុតនៃវិស័យទេសចរណ៍វៀតណាម ព្រមទាំងប្រទេសវៀតណាមក៏បានក្លាយជាជម្រើសដ៏ស៊ាំធ្លាប់របស់ប្រជាជនកូរ៉េខាងត្បូងសម្រាប់ការសម្រាកកម្សាន្តរយៈពេលខ្លីនិងការធ្វើដំណើរទេសចរណ៍ជាលក្ខណៈគ្រួសារផងដែរ។

បណ្តាគោលដៅទេសចរណ៍ដែលទទួលបានការពេញនិយមច្រើនជាងគេពីសំណាក់ភ្ញៀវទេសចរកូរ៉េខាងត្បូង ជាទូទៅគឺជាបណ្តាតំបន់ដែលមានប្រៀបខ្លាំងខាងកោះឆ្នេរនិងការសម្រាកកម្សាន្ត ដូចជា ភូគុក ញ៉ាត្រាំង ដាណាំង ម៊ុយណេ - ហ្វានធៀត។ ទន្ទឹមនឹងទេសភាពធម្មជាតិ ប្រព័ន្ធតំបន់សម្រាកកម្សាន្តដ៏សម្បូរបែប សេវាកម្មទេសចរណ៍មានការអភិវឌ្ឍនិងសិល្បៈធ្វើម្ហូបដ៏សម្បូរបែប ក៏ជាបណ្តាកត្តារួមចំណែកក្នុងការទាក់ទាញចិត្តភ្ញៀវទេសចរផងដែរ។

ក្រៅពីនេះ នាពេលកន្លងមក តារាចម្រៀង តារាសម្តែងនិងបុគ្គលល្បីៗជាច្រើនរូបរបស់ប្រទេសកូរ៉េខាងត្បូង បានជ្រើសរើសយកប្រទេសវៀតណាមធ្វើជាទីកន្លែងសម្រាកកម្សាន្ត ឬថតកម្មវិធីកម្សាន្តនានា។ រូបភាពទាំងឡាយដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានរួមចំណែកយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមទៅកាន់សាធារណជនកូរ៉េខាងត្បូងយ៉ាងទូលំទូលាយ បង្កើតឱ្យមានឥទ្ធិពលវិជ្ជមានចំពោះតម្រូវការធ្វើដំណើរទេសចរណ៍។

បណ្តាកត្តាសំខាន់ៗដែលជួយឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញចំពោះភ្ញៀវទេសចរកូរ៉េខាងត្បូង រួមមាន ប្រៀបខ្លាំងអំពីចម្ងាយភូមិសាស្ត្រ ចំណាយលើការធ្វើដំណើរទេសចរណ៍មានសមរម្យ និងប្រព័ន្ធជើងហោះហើរដែលកាន់តែត្រូវបានពង្រីក។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងធ្វើអាជីវកម្មលើបណ្តាជើងហោះហើរត្រង់ដែលភ្ជាប់ទំនាក់ទំនងទីក្រុងធំៗនៃប្រទេសកូរ៉េខាងត្បូង ជាមួយទីក្រុងហាណូយ ទីក្រុងហូជីមិញ ដាណាំង ញ៉ាត្រាំង និងភូគុក ដែលបង្កើតភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។

ការប្រគល់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម ការប្រគល់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម
យុគសម័យ - កាលពីថ្ងៃទី ១៧ ខែមិថុនា នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុរដ្ឋមន្ត្រី Ta Quang Dong បានប្រគល់ជូននូវគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ «ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍» ជូនដល់លោក Baloghdi Tibor ឯកអគ្គរដ្ឋទូតហុងហ្គារីប្រចាំនៅវៀតណាម សំដៅកត់សម្គាល់នូវការរួមចំណែកយ៉ាងធំធេង និងជាក់ស្តែងជារបស់លោក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងវៀតណាម និងហុងហ្គារី។
កាសែតបារាំងណែនាំបណ្តាម្ហូបអាហារដែលបង្កើតឡើងនូវភាពទាក់ទាញនៃវិស័យម្ហូបអាហារវៀតណាម កាសែតបារាំងណែនាំបណ្តាម្ហូបអាហារដែលបង្កើតឡើងនូវភាពទាក់ទាញនៃវិស័យម្ហូបអាហារវៀតណាម
យុគសម័យ - នាដើមខែកក្កដា នៅលើទស្សនាវដ្តី Biba Magazine (បារាំង) បានចុះផ្សាយអត្ថបទមួយដែលមានខ្លឹមសារថា៖ វៀតណាមមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរបារាំងដោយសារតែទេសភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារតែខឿនម្ហូបអាហារដ៏សម្បូរបែប និងល្អប្រណីតផងដែរ។ ទស្សនាវដ្តីបានណែនាំនូវមុខម្ហូប និងបទពិសោធន៍ម្ហូបអាហារជាច្រើនដែលត្រូវបានចាត់ទុកថា មិនអាចរំលងបានឡើយនៅពេលមកដល់ដែនដីរាងអក្សរ S នេះ។

ឌឹកអាញ់

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ