ពង្រីកលំហកិច្ចសហប្រតិបត្តិការសហគ្រាស វៀតណាម - អ៊ូហ្គង់ដា

14:42 | 18/08/2026 វ៉ាន់ណាំ

យុគសម័យ - តំណាងជាង ៣០០ នាក់នៃបណ្តាក្រសួង ស្ថាប័ន ស្ថាប័នមានសមត្ថកិច្ច និងសហគ្រាសនៃប្រទេសទាំងពីរ បានចូលរួមវេទិកាសហគ្រាស វៀតណាម - អ៊ូហ្គង់ដា នាថ្ងៃទី ១២ ខែសីហា នៅ Ha Noi។ នៅក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Anh Tuan បានអះអាងថា ក្រសួងការបរទេសត្រៀមខ្លួនជាស្រេចក្នុងការលើកកម្ពស់តួនាទីជាស្ពានចម្លង គាំទ្រសហគ្រាសនៃប្រទេសទាំងពីរក្នុងការស្វែងរកទីផ្សារ ដោះស្រាយការលំបាក និងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ូហ្គង់ដាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម បណ្តាគោលដៅដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិ ២ កញ្ញា

ក្រោមប្រធានបទ «អ៊ូហ្គង់ដា - ត្បូងពេជ្រនៃទ្វីបអាហ្វ្រិក» វេទិកានេះត្រូវបានរៀបចំឡើងដោយស្ថានទូតអ៊ូហ្គង់ដាប្រចាំនៅម៉ាឡេស៊ី ទទួលបន្ទុកវៀតណាម និងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) តាមសំណើរបស់ក្រសួងការបរទេស។

គណៈប្រតិភូសហគ្រាសអ៊ូហ្គង់ដាដែលបានចូលរួមវេទិកា ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ការចិញ្ចឹមសត្វ និងជលផលអ៊ូហ្គង់ដា Frank Tumwebaze និងរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មាន និងការតម្រង់ទិសជាតិអ៊ូហ្គង់ដា Justine Kasule Lumumba។

ការចូលរួមរបស់ប្រតិភូជាង ៣០០ នាក់ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់បណ្តាស្ថាប័នមានសមត្ថកិច្ច និងសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ូហ្គង់ដា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Anh Tuan ថ្លែងមតិនៅក្នុងវេទិកា។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Anh Tuan ថ្លែងមតិនៅក្នុងវេទិកា។

ថ្លែងមតិស្វាគមន៍នៅក្នុងវេទិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Anh Tuan តាងនាមថ្នាក់ដឹកនាំក្រសួងការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍នេះ នៅក្នុងបរិបទដែលប្រទេសទាំងពីរមានកាលានុវត្តភាពជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យកសិកម្ម ថាមពល ទេសចរណ៍ ការធ្វើអាជីវកម្មរ៉ែ និងការបំប្លែងឌីជីថល។

យោងតាមអនុរដ្ឋមន្ត្រី ទ្វីបអាហ្វ្រិកកំពុងក្លាយជាកម្លាំងចលករកំណើនដ៏សំខាន់មួយ និងជាចំណុចកណ្តាលនៃការទាក់ទាញការវិនិយោគនៃសេដ្ឋកិច្ចសកល។ នៅក្នុងដំណើរការនេះ អ៊ូហ្គង់ដាកំពុងលេចធ្លោឡើងជាខឿនសេដ្ឋកិច្ចដ៏សំខាន់មួយនៃទ្វីប តាមរយៈនោះបើកចេញនូវកាលានុវត្តភាពកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយវៀតណាម។

លើកកម្ពស់តួនាទីជាស្ពានចម្លងសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ

ដោយអះអាងថា វៀតណាមមានបំណងកសាងទំនាក់ទំនងភាពជាដៃគូដោយស្មើភាព ជឿទុកចិត្ត និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយអ៊ូហ្គង់ដា ក៏ដូចជាបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក អនុរដ្ឋមន្ត្រី Le Anh Tuan បានឱ្យដឹងថា ក្រសួងការបរទេសវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ VCCI និងបណ្តាស្ថាប័ន ក្រសួង ស្ថាប័នជំនាញ ដើម្បីគាំទ្រដោះស្រាយរាល់ការលំបាក និងបញ្ហាស្មុគស្មាញរបស់សហគ្រាស។

ក្រសួងការបរទេស ព្រមទាំងនឹងបន្តលើកកម្ពស់តួនាទីជាស្ពានចម្លង គាំទ្រសហគ្រាសវៀតណាម និងដៃគូអន្តរជាតិនានាក្នុងការពង្រឹងការតភ្ជាប់ ពង្រីកលទ្ធភាពស្វែងរកទីផ្សារ និងអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

អ៊ូហ្គង់ដា បច្ចុប្បន្នជាខឿនសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់អាហ្វ្រិកខាងកើត មានទីតាំងកណ្តាលតភ្ជាប់ជាមួយសហគមន៍អាហ្វ្រិកខាងកើត (EAC) កម្លាំងពលកម្មវ័យក្មេង សក្តានុពលកសិកម្មដ៏ធំធេង និងប្រភពធនធានរ៉ែដ៏សម្បូរបែប។

វៀតណាម និងអ៊ូហ្គង់ដា មានទំនាក់ទំនងមិត្តភាពជាប្រពៃណី។ ថ្នាក់ដឹកនាំ និងប្រជាជនអ៊ូហ្គង់ដាជាច្រើនជំនាន់ បានគាំទ្រការតស៊ូដណ្តើមឯករាជ្យ និងបង្រួបបង្រួមជាតិរបស់វៀតណាម។

បណ្តាប្រតិភូផ្លាស់ប្តូរយោបល់នៅក្នុងសម័យពិភាក្សាតុមូលឯកទេស ក្នុងក្របខ័ណ្ឌនៃវេទិកា។
បណ្តាប្រតិភូផ្លាស់ប្តូរយោបល់នៅក្នុងសម័យពិភាក្សាតុមូលឯកទេស ក្នុងក្របខ័ណ្ឌនៃវេទិកា។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនាពេលកន្លងមក ក៏បានកត់សម្គាល់នូវជំហានវិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។ ទំហំពាណិជ្ជកម្មទ្វេទិសក្នុងឆ្នាំ ២០២៥ បានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ ២០២៤។

នាំយកវិស័យអាទិភាពនានាចូលទៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង

មួយថ្ងៃមុនវេទិកា នាថ្ងៃទី ១១ ខែសីហា នៅទីស្នាក់ការក្រសួងការបរទេស លោកស្រី Nguyen Phuong Tra ប្រធាននាយកដ្ឋានមជ្ឈិមបូព៌ា - អាហ្វ្រិក នៃក្រសួងការបរទេសវៀតណាម បានបំពេញការងារជាមួយលោក Richard Kabonero ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ នៃក្រសួងការបរទេសអ៊ូហ្គង់ដា។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌនៃវេទិកា ព្រមទាំងពិភាក្សាអំពីវិធានការនានាដើម្បីអភិវឌ្ឍទំនាក់ទំនងវៀតណាម - អ៊ូហ្គង់ដា នាពេលខាងមុខ។

ភាគីអ៊ូហ្គង់ដាបានថ្លែងអំណរគុណដល់ក្រសួងការបរទេសវៀតណាមដែលបានរួមដំណើរ គាំទ្រការរៀបចំវេទិកា ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃជំនួបការងារមួយចំនួនរវាងគណៈប្រតិភូសហគ្រាសអ៊ូហ្គង់ដាជាមួយបណ្តាក្រសួង ស្ថាប័នវៀតណាម។

លោក Richard Kabonero បានសម្តែងនូវបំណងចង់ឱ្យវៀតណាមផ្ទេរចំណេះដឹង បច្ចេកទេស និងបច្ចេកវិទ្យាកសិកម្មជូនដល់អ៊ូហ្គង់ដា ព្រមទាំងអំពាវនាវឱ្យសហគ្រាសបច្ចេកវិទ្យាធំៗរបស់វៀតណាមទៅវិនិយោគនៅប្រទេសនេះ។

ភាគីអ៊ូហ្គង់ដាក៏បានស្នើឱ្យបង្កើតលក្ខខណ្ឌកាន់តែអំណោយផលសម្រាប់បណ្តាក្រុមហ៊ុនទេសចរណ៍នៃប្រទេសទាំងពីរ ក្នុងនោះមានការសិក្សាស្រាវជ្រាវអំពីការបើកជើងហោះហើរត្រង់រវាងវៀតណាម និងអ៊ូហ្គង់ដា។

ប្រធាននាយកដ្ឋាន Nguyen Phuong Tra បានថ្លែងអំណរគុណដល់ភាគីអ៊ូហ្គង់ដាដែលបានជ្រើសរើសវៀតណាមជាគោលដៅរៀបចំវេទិកា «អ៊ូហ្គង់ដា - ត្បូងពេជ្រនៃទ្វីបអាហ្វ្រិក»។ យោងតាមលោកស្រី ព្រឹត្តិការណ៍នេះបានបង្កើតឱកាសឱ្យសហគ្រាសវៀតណាមស្វែងរកទីផ្សារអ៊ូហ្គង់ដាដែលមានប្រជាជនជាង ៥០ លាននាក់ ក៏ដូចជាទីផ្សារអាហ្វ្រិកខាងកើត។ ក្នុងទិសដៅផ្ទុយមកវិញ បណ្តាសហគ្រាសអ៊ូហ្គង់ដាអាចតភ្ជាប់ជាមួយកាលានុវត្តភាពធ្វើធុរកិច្ចនៅវៀតណាម អាស្រ័យហេតុនោះ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

នៅក្នុងជំនួបការងារ តំណាងក្រសួងការបរទេសវៀតណាមក៏បានជម្រាបជូនអំពីទិសដៅអភិវឌ្ឍន៍ធំៗរបស់ប្រទេសជាតិ ក្រោយមហាសន្និបាតបក្សលើកទី ១៤ និងគោលនយោបាយថ្មីៗដែលបង្កលក្ខណៈងាយស្រួលដល់សហគ្រាស។

ភាគីវៀតណាមបានស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរជំរុញការចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាដើម្បីបង្កើតមូលដ្ឋានការពារសហគ្រាស រួមមានកិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគ កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា។

ភាគីទាំងពីរបានឯកភាពផ្តល់អាទិភាពដល់ការនាំយកវិស័យដែលជាផលប្រយោជន៍រួមចូលទៅក្នុងការអនុវត្តជាក់ស្តែង ដោយផ្តោតលើវិស័យកសិកម្ម ការបំប្លែងឌីជីថល ថាមពល និងទេសចរណ៍៕

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam៖ ការរំពឹងទុកក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam៖ ការរំពឹងទុកក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស
យុគសម័យ - ពាណិជ្ជកម្ម - ការវិនិយោគ បច្ចេកវិទ្យាយុទ្ធសាស្ត្រ បរិវត្តកម្មបៃតង និងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស គឺជាបណ្តាវិស័យដែលត្រូវបានអ្នកប្រាជ្ញ និងអ្នកជំនាញជាច្រើនរំពឹងថានឹងមានបន្ថែមនូវកម្លាំងចលករចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី របស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam។ បណ្តាមតិបានចាត់ទុកថា គ្រឹះស្ថានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមជាមួយបណ្តាប្រៀបខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ កំពុងបើកចេញនូវលក្ខខណ្ឌដើម្បីជំរុញបណ្តាកម្មវិធី និងលទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងជាងមុន។
វៀតណាមកំណត់នូវអាទិភាពយុទ្ធសាស្ត្រចំនួន ៦ ដើម្បីរួមជាមួយអាស៊ានលូតលាស់ធំធាត់ វៀតណាមកំណត់នូវអាទិភាពយុទ្ធសាស្ត្រចំនួន ៦ ដើម្បីរួមជាមួយអាស៊ានលូតលាស់ធំធាត់
យុគសម័យ - នាឱកាសប្រារព្ធខួបលើកទី ៥៩ នៃថ្ងៃបង្កើតអាស៊ាន(ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ - ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦) និង ៣១ ឆ្នាំនៃថ្ងៃដែលវៀតណាមចូលរួមអាស៊ាន (១៩៩៥ - ២០២៦) គេហទំព័រព័ត៌មានអេឡិចត្រូនិកក្រសួងការបរទេស បានចុះផ្សាយអត្ថបទរបស់សមាជិកការិយាល័យនយោបាយ និងជា រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung អំពីការរួមចំណែករបស់វៀតណាម ក៏ដូចជាតួនាទីមជ្ឈមណ្ឌល និងសមត្ថភាពបង្កើតថ្មីរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

វ៉ាន់ណាំ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើតប្រព័ន្ធអេកូឡូស៊ីថែរក្សា និងផ្សព្វផ្សាយភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស
សាលារៀនចំនួន ៥៥ អនុវត្តគំរូការងារសង្គមកិច្ច និងការពិគ្រោះយោបល់ផ្លូវចិត្តក្នុងសាលារៀន
ខេត្ត Quang Tri រំលឹកឡើងវិញនូវស្លាកស្នាមប្រវត្តិសាស្ត្ររបស់លោកប្រធាន Fidel Castro
វៀតណាម - ឥណ្ឌា៖ ពីសាមគ្គីភាពប្រវត្តិសាស្ត្រ រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពង្រឹង
ពង្រីកលំហកិច្ចសហប្រតិបត្តិការសហគ្រាស វៀតណាម - អ៊ូហ្គង់ដា

អានច្រើនបំផុត

ការសន្ទនាវិទ្យាសាស្ត្ររួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការ វៀតណាម - ឥណ្ឌា
ខេត្តឡាវកាយឧបត្ថម្ភថវិកា ៥ បីលានដុងកសាងសាលារៀននៅខេត្តបកែវ
៣០ ឆ្នាំ នៃការបង្កើតចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងថៃ
សញ្ញាសម្គាល់ ៣០ ឆ្នាំនៃកិច្ចការបរទេសប្រជាជនវៀតណាម - ថៃ
ការផ្លាស់ប្តូរប្រជាជនរួមចំណែកធ្វើឱ្យទំនាក់ទំនងថៃ - វៀតណាម កាន់តែមានភាពស្អិតរមួត និងជិតស្និទ្ធ