វៀតណាមបានធ្វើជាសហប្រធាននៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ

14:21 2020/09/16

យុគសម័យ - កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ(អ.ស.ប) លើកនេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ស្នាក់ឯកអគ្គរដ្ឋទូតរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពអាស៊ាន - អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០១៦-២០២០ ។

វៀតណាមបានធ្វើជាសហប្រធាននៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ
លោកឯកអគ្គរដ្ឋទូត Tran Duc Binh - ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ    អាស៊ាន 

នាថ្ងៃទី ១៥ ខែកញ្ញា កិច្ចប្រជុំរវាងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍អាស៊ាន និង អ.ស.ប ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Tran Duc Binh - ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ    អាស៊ាន និងលោក Khaled Khiari ជំនួយការនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកនយោបាយនិងប្រតិបត្ដិការរក្សាសន្តិភាព បានអញ្ជើញធ្វើសហអធិបតីក្នុងការរៀបចំកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូ។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ថ្នាក់ឯកអគ្គរដ្ឋទូតរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃគម្រោងនិងសកម្មភាពសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃផែនការសកម្មភាពអាស៊ាន - អ.ស.ប សម្រាប់អាណត្តិឆ្នាំ ២០១៦-២០២០។ នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសសមាជិកអាស៊ាន និង អ.ស.ប បានវាយតម្លៃជាវិជ្ជមានចំពោះការវិវត្តដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។

វៀតណាមបានធ្វើជាសហប្រធាននៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ

ភាគីទាំងពីរក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការភាគច្រើននៅក្នុងវិស័យសន្តិសុខនយោបាយនិងសេដ្ឋកិច្ច ដែលត្រូវបានបញ្ចប់មុនកាលកំណត់ ជាពិសេសគឺក្នុងវិស័យនានាដែល អង្គការសហប្រជាជាតិមានឧត្តមភាព ដូចជាការថែរក្សាសន្តិភាព និងការដោះស្រាយវិបត្តិគ្រោះមហន្តរាយធម្មជាតិ សមភាពយេនឌ័រ សមាហរណកម្មសេដ្ឋកិច្ច បង្រួមគម្លាត និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពជាដើម។  អង្គការសហប្រជាជាតិក៏បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមអាស៊ានជាទូទៅ និងសម្រាប់វៀតណាម- ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ និយាយដោយឡែក ព្រមទាំងមានបំណងចង់ជួយទ្រទ្រង់ដល់អាស៊ានបន្ថែមទៀតក្នុងការអនុវត្តក្របខណ្ឌក្រោយពីការស្តារសេដ្ឋកិចច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ និងការជួយគាំទ្រដល់ជនភៀសខ្លួននៅរដ្ឋរ៉ាក់ឃីន (ប្រទេសយ៉ាន់ម៉ា)ជាដើម។  អាស៊ាន និង អ.ស.ប បានសង្កត់ធ្ងន់លើការបន្តជម្រុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និង អ.ស.ប ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងប្តេជ្ញាសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន - អ. ស.ប សម្រាប់អាណត្តិឆ្នាំ ២០១៦-២០២០ នៅក្នុងឆ្នាំចុងក្រោយនៃការអនុវត្ត ក៏ដូចជាការងារបញ្ចប់សេចក្តីព្រាងនៃផែនការសកម្មភាពអាស៊ាន - អ. ស.ប ប្រកបដោយភាពសុក្រិត្យម្រាប់ចន្លោះឆ្នាំ ២០២១-២០២៥ ដើម្បីបញ្ជូនទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន - អ. ស.ប សម្រាប់ការអនុម័តនៅខែតុលាឆ្នាំ ២០២០ ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll