យុគសម័យ - ខេត្ត Ha Giang ជាទីចុងបំផុតនៃមាតុភូមិ ដែលមានភូមិនានានៅជ្រលងភ្នំពពករសាត់ ហើយនៅទីនោះមានពិធីមួយដែលត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយនឹងជីវិតខាងវិញ្ញាណ និងជាអត្តសញ្ញាណរបស់ជនជាតិយ៉ាវ (Dao) នោះគឺពិធីផ្តល់ស័ក្តិពេញវ័យ។ មិនត្រឹមតែជាពិធីប្រពៃណីប៉ុណ្ណោះទេ ពិធីផ្តល់ស័ក្តិពេញវ័យ ក៏ជាសក្តីភាពបញ្ជាក់អំពីភាពរស់រវើកនៃវប្បធម៌ដ៏ខ្លាំងក្លារបស់ក្រុមជនជាតិយ៉ាវក្នុងខេត្ត Ha Giang។
សម្រស់កំណាព្យនៃទន្លេ Nho Que នៅ Ha Giang ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ Ha Tien (Kien Giang)៖ កសិករខ្មែររួមចំណែកកសាងតំបន់ព្រំដែនប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍ |
សព្វថ្ងៃនេះ នៅក្នុងលំហូរនៃសមាហរណកម្ម ពិធីនេះកំពុងត្រូវបានណែនាំយ៉ាងទូលំទូលាយ ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ជានិមិត្តសញ្ញាវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីមានផ្កាថ្ម រីកដុះដាល។
សម្រាប់ជនជាតិយ៉ាវ បុរសគ្រាន់តែជាមនុស្សចាស់ទុំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាមេគ្រួសារ ចូលរួមក្នុងសកម្មភាពខាងវិញ្ញាណ ពិធីសាសនាក្នុងសហគមន៍ ... នៅពេលដែលត្រូវឆ្លងកាត់ពិធីផ្តល់ស័ក្តិពេញវ័យ។ ពិធីនេះត្រូវបានរៀបចំឡើងនានិទាឃរដូវ ឬរដូវរងា នៅពេលដែលការងារកសិកម្មត្រូវបានធូរស្រាលម្តិចម្តងៗ។ ពិធីនេះមានរយៈពេលពី ៣ ទៅ ៧ ថ្ងៃ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ ទំហំត្រកូល និងឋានៈសង្គមរបស់អ្នកទទួលការផ្តល់ស័ក្តិពេញវ័យផ្ទាល់។
ក្នុងពិធីនោះ ម្ចាស់ពិធី ត្រូវគោរពតាមបទបញ្ញត្តិយ៉ាងម៉ឺងម៉ាត់ ធ្វើពិធីសែនព្រែន រៀនធម៌សាសនា សូត្រធម៌ កាន់ចង្កៀងគោម និងចុងក្រោយទទួលស័ក្តិពេញវ័យ (ជាយ័ន្តការពារដោយមេឆ្មប់ប្រគល់ជូន) ដោយបញ្ជាក់ថា ខ្លួនបានទទួលសិទ្ធិជាមនុស្សពេញវ័យពិតប្រាកដក្នុងសហគមន៍ជនជាតិយ៉ាវ។ លោក លី ដាយ ថុង (lý Đại Thông) ព្រឹទ្ធាចារ្យភូមិ មេភូមិណាំ ដាំ (Nặm Đăm) ឃុំគ័ន បាក (Quản bạ) ស្រុក គ័ន បាក ខេត្តហា យ៉ាង បានជូនដំណឹងថា៖ “ក្មេងប្រុសអាយុពី ១០ ទៅ ១៦ ឆ្នាំនឹងត្រូវបានធ្វើពិធីផ្តល់សក្តិពេញវ័យ ហើយបុរសណាដែលមានអាយុ ៤០ ឆ្នាំហើយមិនទាន់ឆ្លងកាត់ពិធីនេះ នៅតែត្រូវបានចាត់ទុកថាជាក្មេងនៅឡើយ ប៉ុន្តែ ក្នុងអាយុនេះគាត់មិនអាចធ្វើពិធីផ្តល់សក្តិពេញវ័យទៀតទេ ព្រោះ "មនុស្សចាស់" ជឿថា នៅពេលដែលគាត់ចាស់ពេក គាត់មិនអាចទទួលដំបូន្មានបានទេ”។
![]() |
នៅម៉ោងប្រហែល១០យប់ កណ្តឹង និងស្គរបានបន្លឺឡើង ហើយពិធីចាប់ផ្តើម |
ពិធីផ្តល់សក្តិពេញវ័យ ពោរពេញដោយលក្ខណៈពិសិដ្ឋ ប៉ុន្តែនេះក៏ជាឱកាសសម្រាប់គ្រួសារទាំងមូលបានជួបជុំគ្នាវិញដែរ។ សំលៀកបំពាក់ចម្រុះពណ៌ ចង្វាក់របាំ ស្គរ ខ្លុយ… សុទ្ធតែរួមបញ្ចូលគ្នា ដើម្បីបង្កើតជាលំហដ៏ឧឡារិក ផង ប៉ុន្តែពោរពេញដោយពណ៌វប្បធម៌។ នេះមិនត្រឹមតែជាពិធីបង្ហាញពីភាពចាស់ទុំរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងជាដំណើរដ៏ពិសិដ្ឋដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបុព្វបុរស ជាមួយព្រះអាទិទេព្យ និងជាមួយតម្លៃដ៏ជ្រាលជ្រៅរបស់ជនជាតិខ្លួន។ លោក លី ដាយថុង (Lý Đại Thông) ព្រឹទ្ធាចារ្យភូមិ មេភូមិ ណាំ ដាំ ឃុំគ័ន បាកស្រុកគ័ន បាកខេត្តហាយ៉ាងបានឲ្យដឹងថា៖ “សម្រាប់ជនជាតិយ៉ាវ ពិធីបុណ្យផ្តល់សក្តិពេញវ័យមានសារៈសំខាន់ណាស់។ យើងមិនអាចបោះបង់ចោលពិធីដ៏សំខាន់នេះបានទេ ព្រោះពិធីអប់រំយុវជនអំពីការថែរក្សាពង្សវង្សត្រកូល ការអញ្ជើញបុព្វបុរស ទេវតាមកធ្វើជាសាក្សី និងរំលឹកយុវជនឱ្យធ្វើអំពើល្អសម្រាប់ជីវិត”។
ចំពោះលោកលី ថាញ់ ភុក ដែលជាអ្នកត្រៀមទទួលសក្តិពេញវ័យ គឺលោករូបនេះមានអារម្មណ៍អន្ទះសារ ពេលខ្លួនទន្ទឹងរងចាំដល់ថ្ងៃក្លាយជាមនុស្សពេញវ័យ។
“ពិធីទទួលសក្តិពេញវ័យមានអត្ថន័យសំខាន់ណាស់ ព្រោះកូនស្រីៗទៅរៀបការនៅឆ្ងាយមិនអីទេ ប៉ុន្តែកូនប្រុសៗមានកាតព្វកិច្ចរក្សាពូជពង្សវង្សត្រកូល។ ពិធីផ្តល់សក្តិពេញវ័យ នឹងបង្ហាញឲ្យឃើញពីអ្វីៗ ល្អប្រសើរជាង ហើយនឹងឃើញខ្លួនផ្ទាល់ហាក់ដូចជាចាស់ទុំជាង។ ដើម្បីរៀបចំពិធីផ្តល់សក្តិពេញវ័យ អ្វីៗត្រូវរៀបចំទុកជាមុន ពេលនេះខ្ញុំមានអារម្មណ៍អន្ទះសារណាស់”។
![]() |
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang |
នៅស្រុកគ័ន បាក ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានជនជាតិយ៉ាវរស់នៅភាគច្រើនរបស់ខេត្ត ហាយ៉ាង ពិធីផ្តល់សក្តិពេញវ័យ បានប្រារព្ធឡើងជាទៀងទាត់ រួមផ្សំជាមួយព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ ឬដំណើរទេសចរណ៍សហគមន៍។ ភ្ញៀវទេសចរណ៍មិនត្រឹមតែអាចទស្សនាពិធីដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ដោយផ្ទាល់ផងដែរ ដូចជាការស្លៀកសំលៀកបំពាក់យ៉ាវស្តាប់គ្រូសែនពន្យល់ពីជំហាននៃពិធី ឬរីករាយជាមួយម្ហូបប្រពៃណីនៅក្នុងស្ពក។ លោក ដាំង កួក សឺ ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្តហាយ៉ាង បានឲ្យដឹងថា៖ “ទស្សនៈរបស់ខេត្តហាយ៉ាង គឺរក្សាបាននូវតម្លៃវប្បធម៌។ ទេសចរណ៍របស់យើងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានវប្បធម៌និងបេតិកភណ្ឌ ហើយពិធីបុណ្យផ្តល់សក្តិពេញវ័យសម្រាប់ជនជាតិយ៉ាវ គឺជាផលិតផលវប្បធម៌ដ៏វិសេសវិសាលណាស់។ សម្រាប់ភ្ញៀវទេសចរបរទេស ពួគគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថា នេះជាពិធីបញ្ជាក់ពីភាពពេញវ័យរបស់មនុស្សម្នាក់រួមរស់ក្នុងសហគមន៍ជាមួយគ្នា"”
ប្រសិនបើថ្ងៃណាមួយអ្នកចង់ស្វែងយល់អំពីវប្បធម៌ជនជាតិភាគតិច របស់ វៀតណាម ចង់ឆ្លងកាត់បទពិសោធតម្លៃខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ សូមសម្របខ្លួនចូលរួមពិធីបុណ្យផ្តល់សក្តិពេញវ័យ ដែលជាផ្នែកមួយនៃបេតិក ភណ្ឌរបស់ជនជាតិយ៉ាវ ដែលកំពុងត្រូវបានថែរក្សា បន្សល់ទុក និងផ្សព្វផ្សាយក្នុងសហគមន៍៕
![]() យុគសម័យ - ការអភិរក្ស និងថែរក្សាសោភ័ណភាពវប្បធម៌ យកវប្បធម៌ធ្វើការអភិវឌ្ឍទេសចរណ៍ យកទេសចរណ៍ដើម្បីរក្សាតម្លៃវប្បធម៌បានជួយខេត្ត Ha Giang ទាក់ទាញការចាប់អារម្មណ៍របស់ធុរកិច្ច និងភ្ញៀវទេសចរណ៍ជាច្រើន។ |
![]() យុគសម័យ - ការមិនកំណត់ខ្លួនឯងនៅតំបន់ទេសចរណ៍ ការដើរហាត់ប្រាណ និងការឡើងលើច្រាំងថ្មចោទពណ៌សស្អាតគឺជារបៀបដែលយុវជន Tran Van Son (កើតឆ្នាំ១៩៩៧) បានទេសចរខេត្ត Ha Giang។ |
មតិពីមិត្តអ្នកអាន