យុគសម័យ - ការមិនកំណត់ខ្លួនឯងនៅតំបន់ទេសចរណ៍ ការដើរហាត់ប្រាណ និងការឡើងលើច្រាំងថ្មចោទពណ៌សស្អាតគឺជារបៀបដែលយុវជន Tran Van Son (កើតឆ្នាំ១៩៩៧) បានទេសចរខេត្ត Ha Giang។
![]() |
![]() |
![]() |
ការឡើងច្រាំងថ្មចោទខ្ពស់ជួយឱ្យអ្នកមើលឃើញអ្វីៗទាំងអស់ដែលកំពុងកើតឡើងនៅជុំវិញអ្នក។ |
ទៅទេសចរណខេត្ត Ha Giang តែម្នាក់ឯង
យុវជន Van Son (បច្ចុប្បន្នកំពុងរស់នៅ និងធ្វើការនៅរដ្ឋធានី Ha Noi) ទើបតែធ្វើដំណើរឆ្លងកាត់ទីក្រុងនិងខេត្តទាំងឡាយនៃប្រទេសវៀតណាមមិនយូរប៉ុន្មាន។
២៥ ថ្ងៃជិះម៉ូតូម្នាក់ឯងលើផ្លូវចម្ងាយជិត ៥.៧០០គីឡូម៉ែត្រ យុវជនឈ្មោះ Son បានទៅដល់ខេត្ត-ក្រុងចំនួន ៣០ នៅទូទាំងប្រទេសវៀតណាម។
"ការងារពីមុនរបស់ខ្ញុំគឺថតភាពយន្ត។ បន្ទាប់ពីការធ្វើដំណើរទៅកាន់ខេត្ត ទីក្រុងនានានៃប្រទេសវៀតណាម តំបន់ដ៏ស្រស់ស្អាតជាច្រើនបានធ្វើឱ្យខ្ញុំមានការចាប់អារម្មណ៍ជាច្រើន។ ចាប់តាំងពីពេលនោះមក ខ្ញុំសម្រេចចិត្តក្លាយជាអ្នក travel vlogger "។
យុវជនរូបនេះមានអាយុ ២៥ ឆ្នាំរូបនេះចង់ចែករំលែករូបភាពនៃជីវភាពប្រជាចន និងអត្តសញ្ញាណវប្បធម៌នៃទឹកដីដែលគាត់បានទៅទស្សនា។ ទន្ទឹមនឹងនេះគាត់បានថតវីដេអូនៃទីកន្លែងនីមួយៗដែលគាត់បានទៅលេង។
ដោយបន្តចំណង់ចំណូលចិត្តនោះ យុវជន Son បានសម្រេចចិត្តដើរតែម្នាក់ឯងនៅខេត្ត Ha Giang ជាកន្លែងខ្ពស់នៃភាគខាងជើង កាលពីខែវិច្ឆិកា។
ឡើងច្រាំងថ្មចោទពណ៌ស
![]() |
ឡើងច្រាំងថ្មចោទពណ៌ស - កន្លែងទាក់ទាញព្រលឹងដែលស្រលាញ់ការផ្សងព្រេង។ |
"មានកន្លែងស្អាតៗជាច្រើននៅខេត្ត Ha Giang ដែលទាក់ទាញមនុស្សជាច្រើន ប៉ុន្តែខ្ញុំចង់ស្វែងរកកន្លែងឯកជន និងស្ងប់ស្ងាត់ជាងនេះ ហើយដើរលេងដើម្បីបន្សល់ស្លាកស្នាមជើងរបស់ខ្ញុំនៅលើទឹកដីដ៏ស្រស់ស្អាត ដូច្នេះខ្ញុំសម្រេចចិត្តឡើងច្រាំងថ្មចោទពណ៌ស" យុវជន Son បាននិយាយ។
ច្រាំងថ្មចោទពណ៌សគឺជាខ្នងភ្នំមួយនៅលើកំពូលនៃ ជម្រាលភ្នំ Ma Pi Leng ដែលជាជម្រាលភ្នំដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងប្រទេសវៀតណាម។
តាមអ្នកស្រុកបានឲ្យដឹងថា កាលពីគ្មានផ្លូវ Hanh Phuc ផ្លូវនៅតាមច្រាំងថ្មពណ៌សជាផ្លូវសំខាន់ដែលតភ្ជាប់រវាង Dong Van និង Meo Vac។ ច្រាំងថ្មចោទពណ៌សក៏ជាកន្លែងដែលស្តេច Meo និងអ្នករួមដំណើររបស់ស្តេចបានឆ្លងកាត់និងតែងតែឈប់សម្រាក កាលពីមុនមក។ ផ្លូវដែលមានកាំជណ្ដើរថ្មនាំមកទីនេះបានមានជាយូរមកហើយ។
![]() |
ផ្ទាំងថ្មកំបោរពណ៌សដ៏លេចធ្លោនៅកណ្តាលពពក ខ្យល់និងភ្នំ។ |
ក្រោយពីជិះម៉ូតូចម្ងាយប្រហែល ៣ គីឡូម៉ែត្រនៅលើផ្លូវលំបាកមានច្រាំងថ្មមួយចំហៀង ម្ខាងទៀតគឺជ្រោះភ្នំ យុវជន Son មកដល់ផ្លូវដើរ ដើម្បីចាប់ផ្តើមស្វែងយល់នូវច្រាំងថ្មពណ៌ស ។
ផ្លូវតាមបណ្តោយចង្កេះភ្នំជាល្មមសម្រាប់មនុស្សម្នាក់ទៅ ហើយ មានជណ្ដើរថ្ម និងរបងដែកការពារសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។
ជាមួយនឹងការបង្កើតភូគព្ភសាស្ត្រដ៏អព្ភូតហេតុនៃ តំបន់ច្រាំងថ្មចោទពណ៌សមានច្រាំងថ្មប្រហោង បង្កើតកន្លែងគ្រប់គ្រាន់សម្រាប់មនុស្សពីរបីនាក់ ដើម្បីបោះតង់មួយយប់និងមើលផ្កាយ ឬថ្ងៃរះនៅពេលពួកគេភ្ញាក់។
ដើមឈើឯកោក្បែរច្រាំងថ្មចោទ
ពីកម្ពស់នេះ អ្នកធ្វើដំណើរមានឱកាសដើម្បីមើលឃើញភាពស្រស់ស្អាតនៃភ្នំ និងពពក ទន្លេ Nho Que ច្រក Tu San និងក្រុមអ្នកធ្វើដំណើរតាមដងផ្លូវ ។
យុវជន Van Son បានចែករំលែកថា៖ «ដើម្បីត្រឡប់មកវិញ អ្នកត្រូវធ្វើដំណើរលើផ្លូវតូចនាំទៅកាន់ផ្លូវ Hanh Phuc ឬត្រឡប់ទៅកន្លែងដើរពីមុន"។
បើតាមយុវជន Van Son ដើម្បីចាប់ផ្ដើមដំណើរកម្សាន្ត យើងត្រូវរៀបចំអ្វីៗជាច្រើន។ ទោះយ៉ាងណាក៏ដោយ សុខភាពគឺជារឿងសំខាន់បំផុត។
ដោយផ្លូវចោទដែលផ្លាស់ប្តូរឥតឈប់ឈរនៅខេត្ត Ha Giang ឬផ្លូវដើរមានចម្ងាយឆ្ងាយ ដូចជាផ្លូវនាំទៅកាន់ច្រាំងថ្មចោទ អ្នកត្រូវស្រាវជ្រាវអំពីស្ថានភាពភូមិសាស្ត្រនៃតំបន់នោះ រួមទាំងផ្លូវទៅនិងផ្លូវត្រឡប់មកវិញ។ ជាពិសេស អ្នកចូលចិត្តផ្សងព្រេងត្រូវតាមដានស្ថានភាពអាកាសធាតុ ទន្ទឹមនឹងនេះអ្នកត្រូវយកចិត្តទុកដាក់លើកត្តាសុវត្ថិភាព គុណសម្បត្តិ និងការលំបាកមុនពេលចេញដំណើរ។
លើសពីនេះ ប្រសិនបើអ្នកមានផែនការឈប់សំរាកពេលយប់ អ្នកត្រូវរៀបចំសំលៀកបំពាក់កក់ក្តៅ ជំរុំ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។
“យើងមកទីនេះដើម្បីរីករាយជាមួយភាពស្រស់ស្អាតនៃធម្មជាតិ មិនយកអ្វីៗឡើយ សូមថតរូបថតនិងវីដេអូដ៏ស្រស់ស្អាត ហើយមិនបន្សល់ទុកអ្វី លើកលែងពីស្លាកស្នាមជើង។ ភ្ញៀវទេសចរម្នាក់បានបញ្ចេញមតិ។
បំបែកដែនកំណត់, ទៅកន្លែងដែលអ្នកចង់បាន
ថ្វីបើគ្រាដំបូងជាចម្លែក ប៉ុន្តែចំណូលចំណង់ចិត្ត រមរបស់ពួកគេបានធ្វើឱ្យមនុស្សកាន់តែជិតស្និទ្ធជាមួយគ្នា។ មនុស្សម្នាក់ៗនាំមកនូវរឿងមួយ នោះហើយជារបៀបដែលយុវជន Son ស្វែងរកភាពថ្មី និងថាមពលវិជ្ជមានសម្រាប់ខ្លួនគាត់។
យើងម្នាក់ៗមានចំណាប់អារម្មណ៍ និងការរកឃើញនៅក្នុងខ្លួនយើង។ បើអាច សូមឆ្លៀតពេលវេលា ដើម្បីធ្វើដំណើរ។ មិនថាវែងឬខ្លី ដំណើរនីមួយៗនឹងធ្វើឱ្យអ្នកស្រលាញ់ជីវិត និងប្រទេសជាតិកាន់តែច្រើន៕

zing
មតិពីមិត្តអ្នកអាន