Trending now

ប្រទេសវៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សព្វផ្សាយរូបភាពខេត្ត Ha Giang

15:13 | 26/10/2023

ក្នុងក្របខ័ណ្ឌនៃមហោស្រពប្រព័ន្ធផ្សព្វផ្សាយខេត្ត Ha Giang ឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលា នារសៀលថ្ងៃទី ២៥ ខែតុលា នៅទីក្រុង Ha Giang ខេត្ត Ha Giang បានប្រព្រឹត្តទៅសិក្ខាសាលា “ប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សព្វ ផ្សាយរូបភាពខេត្ត Ha Giang”។

វាលស្មៅ​នេះ​មាន​ទាំង​កំណាព្យ និង​អស្ចារ្យ​ដូច​ជា វាលស្មៅ​នេះ​មាន​ទាំង​កំណាព្យ និង​អស្ចារ្យ​ដូច​ជា 'អច្ឆរិយៈ' នៅ Ha Giang
GNI បានផ្តល់រង្វាន់សៀវភៅចំនួន ៥,០០០ ក្បាល ដើម្បីអភិវឌ្ឍវប្បធម៌អានសម្រាប់សិស្ស Ha Giang GNI បានផ្តល់រង្វាន់សៀវភៅចំនួន ៥,០០០ ក្បាល ដើម្បីអភិវឌ្ឍវប្បធម៌អានសម្រាប់សិស្ស Ha Giang
ប្រទេសវៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សព្វផ្សាយរូបភាពខេត្ត Ha Giang
ប្រទេសវៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សព្វផ្សាយរូបភាពខេត្ត Ha Giang

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយខេត្ត Ha Giang មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយត្រូវបានប្រើប្រាស់ដូចជាឧបករណ៍សម្រាប់បម្រើតម្រូវការនៃជីវភាពរស់នៅ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍន៍ទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍របស់ខេត្ត Ha Giang ទៅកាន់ពិភពលោក។ ជាពិសេស ប្រព័ន្ធផ្សព្វផ្សាយឌីជីថលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរូបភាពរបស់ខេត្ត Ha Giang ពោរពេញដោយភាពរួសរាយរាក់ទាក់ - សុវត្តិភាព - មានអត្តសញ្ញាណនិងគួរឲ្យទាក់ទាញ។ លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “ឆ្នាំនេះ ខេត្ត Ha Giang បានរៀបចំសកម្មភាពជំរុញនិងផ្សព្វផ្សាយទេសចរណ៍ តាមប្រព័ន្ធផ្សព្វផ្សាយមហាជន។ ពោលគឺ ផ្សព្វផ្សាយវិស័យទេសចរណ៍របស់ Ha Giang ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ នាពេលថ្មីៗនេះ យើងបានជំរុញការសម្របសម្រួលការផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយមហាជនក្នុងស្រុក និងអន្តរជាតិ ... អំពីរូបភាព និងទេសចរណ៍របស់ខេត្ត Ha Giang ជាពិសេសតំបន់ឧទ្យានភូគុម្ភសាស្ត្រខ្ពង់រាបថ្ម Dong Van។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថល Ha Giang បានបង្កើតរូបភាពរបស់ខ្លួននៅក្នុងដួងចិត្តមិត្តភ័ក្តិជាតិ និងអន្តរជាតិ តាមរយៈសកម្មភាពដូចជា៖ ផ្សារ Khau Vai មហោស្រពខែនម៉ុង និងពិធីបុណ្យមួយចំនួនទៀត”។

នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូតំណាងក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ថ្នាក់ដឹកនាំខេត្ត Ha Giang តំណាងទីភ្នាក់ងារសារព័ត៌មានមជ្ឈិម និងបុគ្គលិកសារព័ត៌មានលើវេទិកាអ៊ីនធឺណិត ... បានចែករំលែក ផ្តល់យោបល់ ក៏ដូចជាលើកឡើងទិសដៅ និងដំណោះស្រាយជំរុញការអភិវឌ្ឍន៍ខេត្ត Ha Giang នាពេលខាងមុខ។ ថ្លែងមតិនៅទីនេះ លោក Nguyen Thanh Lam អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានសង្កត់ធ្ងន់ថា៖ “ការអភិវឌ្ឍន៍លំហឌីជីថលបាននាំមកនូវឱកាសដែលមិនធ្លាប់មានពីមុនមក ហើយក្នុងឱកាសនេះ ខេត្ត Ha Giang និងអ្នកដែលស្រឡាញ់ Ha Giang ឲ្យមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍អំពី Ha Giang។ ជាងនេះទៅទៀត ខេត្ត Ha Giang ត្រូវធ្វើការងារបន្ថែមទៀត ដើម្បីមានការវាយតម្លៃពេញលេញអំពីប្រសិទ្ធភាពនៃការងារផ្សព្វផ្សាយទាំងរូបភាព អារម្មណ៍ និងការចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ទស្សនិកជន និងប្រជាជនក្នុង និងក្រៅប្រទេសចំពោះ Ha Giang”។

ក្នុងឱកាសនេះ ខេត្ត Ha Giang បានប្រគល់ប័ណ្ណសរសើរដល់ទីភ្នាក់ងារសារព័ត៌មាន បណ្តាញព័ត៌មាន និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបច្ចេក វិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយរូបភាពរបស់ខេត្ត Ha Giang៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR