Trending now

ខេត្ត Ha Giang៖ ពិធីបុណ្យផ្កាបាក់វីត (buckwheat) លើកទីប្រាំបីនឹងធ្វើប្រារព្ធឡើង

06:05 | 30/09/2022 ឌីណា

យុគសម័យ - គេរំពឹងថាពិធីបុណ្យផ្កា បាក់វីត (buckwheat) លើកទី ៨ ក្នុងឆ្នាំ ២០២២ នឹងប្រារព្ធឡើងជាផ្លូវការ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅស្រុក Dong Van ខេត្ត Ha Giang។

ទីតាំងចំនួន៤កន្លែងសំរាប់គយគន់ទេសភាពពពកហោះអណ្តែតដ៏ស្រស់ស្អាតដែលមិនគួររំលង នៅពេលមកលេងខេត្ត Ha Giang ទីតាំងចំនួន៤កន្លែងសំរាប់គយគន់ទេសភាពពពកហោះអណ្តែតដ៏ស្រស់ស្អាតដែលមិនគួររំលង នៅពេលមកលេងខេត្ត Ha Giang
គោលដៅទេសចរណ៍ ចំនួន ៤ ​ដើម្បី​បរបាញ់​ពពក​ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​មិន​គួរ​រំលង​នៅខេត្ត Ha Giang គោលដៅទេសចរណ៍ ចំនួន ៤ ​ដើម្បី​បរបាញ់​ពពក​ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​មិន​គួរ​រំលង​នៅខេត្ត Ha Giang
ខេត្ត Ha Giang៖ ពិធីបុណ្យផ្កាបាក់វីត (buckwheat) លើកទីប្រាំបីនឹងធ្វើប្រារព្ធឡើង

ជាតំបន់ភ្នំជាប់ព្រំដែនដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេស ខេត្ត Ha Giang មិនត្រឹមតែបង្កើត​ចំណាប់អារម្មណ៍​របស់ភ្ញៀវទេសចរ​ដោយភាពស្រស់ស្អាតដ៏អស្ចារ្យនៃផ្ទាំងថ្មត្រចៀកឆ្មាស្ថិត​ចង្កេះភ្នំ​ ផ្លូវឆ្លងកាត់តាមភ្នំដែលបត់បែនប៉ុណ្ណោះទេ។ ម្យ៉ាងទៀត ភ្ញៀវទេសចរក៏​ចាប់ចិត្ត​ដោយ​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រជាច្រើន ទំនៀមទម្លាប់ សកម្មភាពវប្បធម៌ប្លែកៗ និងម្ហូបអាហាររបស់បណ្តាជនជាតិ នៅទីនេះ។

ជាមួយនឹងប្រធានបទ "កម្លាំង​រស់នៅ​នៃ​ខ្ពង់​រាប​ថ្ម" មកដល់ពិធីបុណ្យផ្កាបាក់វីត (buckwheat) ឆ្នាំនេះ ភ្ញៀវទេសចរនឹងមិនត្រឹមតែបានសម្របខ្លួននៅក្នុងទេសភាពភ្នំ​ផ្កាបាក់វីត (buckwheat) ដ៏អស្ចារ្យនៃខ្ពង់រាបថ្ម។ ទន្ទឹម​នឹង​នេះ ភ្ញៀវ​នឹង​ចូលរួម​ក្នុងពិធីបុណ្យនានាដូចជា៖ កន្លែងណែនាំផលិតផល OCOP ផលិតផលកសិកម្មពិសេស; ចូលរួមក្នុងការរត់ម៉ារ៉ាតុងអន្តរជាតិ "រត់លើផ្លូសុភមង្គល"; ការប្រណាំងរថយន្ត ការផ្សងព្រេងម៉ូតូ "វិញ្ញាណថ្ម" និងការប្រណាំងទូកកាយ៉ាក ការជិះ Sup នៅលើទន្លេ Nho Que ។ ជាពិសេស ភ្ញៀវទេសចរណ៍អាចទទួលបានបទពិសោធន៍ដើរលើផ្លូវផ្កា នៅផ្លូវ​បុរាណ Dong Van; ចូលរួមការលេង​កម្សន្តរបស់បណ្តាជនជាតិនៅលើខ្ពង់រាបថ្ម Dong Van ដូចជា៖ ការប្រកួតកីឡាប្រពៃណី និងហូបម្ហូបពិសេសរបស់បណ្តាជនជាតិនៅទីនេះ។

បានឲ្យដឹងថា នៅតំបន់ភ្នំចំនួន ៤ កន្លែងនៅភាគខាងជើងខេត្ត Ha Giang កំពុងរៀបចំដាំផ្កាបាក់វីត (buckwheat) លើផ្ទៃដីជិត ៤០០ ហិកតា ដើម្បីអោយផ្ការីក ចាប់ពីពាក់កណ្តាលខែតុលា រហូតដល់ចុងខែធ្នូ ប៉ុន្តែ​ពេលវេលាដែលផ្ការីកស្អាត​បំផុត​ចំពេល​វេលារៀបចំពិធីបុណ្យ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh