យុគសម័យ - ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ដ៏រ៉ូមែនទិ ដោយការមកលេងកន្លែងស្រស់ស្អាតនិងគយគន់ទេសភាពពពកហោះអណ្តែតនៅខេត្ត Ha Giang គឺជាប្រការដែលអ្នកមិនគួររំលង។
![]() |
![]() |
ភ្នំ Chieu Lau Thi
![]() |
រូបថត៖ Internet |
កំពូលភ្នំ Chieu Lau Thi (ឬ Kieu Lieu Ti) ស្ថិតនៅលើជួរភ្នំ Tay Con Linh មានទីតាំងនៅក្នុងភូមិ Tan Minh និង Chien Thang (ឃុំ Ho Thau ស្រុក Hoang Su Phi) ។ នេះគឺជាភ្នំខ្ពស់បំផុតទីពីរនៅក្នុងខេត្ត Ha Giang ដែលមានកម្ពស់ ២៤០២ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ តាមគ្រាមភាសា Chieu Lau Thi មានន័យថា ជណ្តើរចំនួន ៩ កាំ ដែលបង្ហាញពីផ្លូវទៅកាន់កំពូលភ្នំ ដែលបង្កើតឡើងពីកាំជណ្តើរថ្ម។
ពីរដ្ឋធានី Ha Noi អ្នកអាចជិះឡានទៅ Hoang Su Phi បន្ទាប់មកជួលម៉ូតូ និងធ្វើដំណើរចម្ងាយជិត ៤០ គីឡូម៉ែត្រ ដល់ជើងភ្នំ Chieu Lau Thi។ ដំណើរគយគន់ពពកហោះលើភ្នំ Chieu Lau Thi ដែលធ្វើឲ្យអ្នកគួរឱ្យចាប់អារម្មណ៍ជាច្រើនណាស់ ។ ដើម្បីឡើងដល់កំពូលភ្នំនេះ អ្នកត្រូវ trekking ឡើងលើកាំថ្មដ៏ចោតដែលមានប្រវែងប្រហែល ៨០០ ម៉ែត្រ។
នៅពេលគយគន់ទេសភាពពពកហោះលើភ្នំ Chieu Lau Thi អ្នកនឹងមានឱកាសគយគន់ទិដ្ឋភាពទាំងមូលនៃ Hoang Su Phi, Xin Man, Bac Quang, មានអារម្មណ៍ថា ខេត្ត Ha Giang ពិតជាមានទេសភាពធម្មជាតិស្រស់ស្អាតនិងសុខសាន្តណាស់ ។ បើអ្នកគយគន់ទេសភាពពពកហោះ នាពេលព្រឹកព្រលឹម អ្នកនឹងសម្របខ្លួនក្នុងបរិយាកាសបរិសុទ្ធ មើលឃើញព្រះអាទិត្យរះជុំវិញសមុទ្រពពក ពិតជាស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល។ ពេលថ្ងៃលិច អ្នកនឹងឃើញថាផ្ទៃមេឃ និងផែនដីត្រូវបានគ្របដណ្ដប់ដោយពណ៌មាសក្រហមភ្លឺចែងចាំង ពពកក៏ឆ្លុះពណ៌នេះប្រកបដោយរ៉ូមែនទិកផងដែរ។
ចំណោតជ្រាលភ្នំ Ma Pi Leng
![]() |
រូបថត៖ changchang 624 |
ឆ្លងកាត់ចំណោតជ្រាលភ្នំ Ma Pi Leng ត្រូវបានគេចាត់ទុកថាជាកំពូលចំណោតជ្រាលភ្នំដ៏អស្ចារ្យមួយក្នុងចំណោមកំពូលចំណោតជម្រាលភ្នំទាំងបួននៅភាគខាងជើងនៃប្រទេសវៀតណាម ផ្លូវ Ma Pi Leng គឺជាខ្សែផ្លូវបង្កប់គ្រោះថ្នាក់ដែលមានប្រវែងប្រហែល ២០ គីឡូម៉ែត្រ។ ពីលើកំពូលចំណោតជា្រលភ្នំ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់នៃខ្ពង់រាបថ្ម Dong Van ។
ពេលគយគន់ទេសភាពពពកហោះនៅ Ma Pi Leng ភ្ញៀវទេសចរភ្ញាក់ផ្អើលប្រហែលប៉ុន្មានវិនាទី ព្រោះទេសភាពនៅទីនោះទាំងជាស្រមើស្រមៃ និងទាំងពិត។ ម៉្យាងទៀត ភ្ញៀវអាចគយគន់ភ្នំដ៏ខ្ពស់ត្រដែត ទន្លេ Nho Que និងជ្រោះជ្រៅនីមួយៗ។ អ្វីៗជួនកាលលេចចេញក្នុងសមុទ្រពពកស ដែលបង្កើតជាទេសភាពដ៏អស្ចារ្យ។
ខ្ពង់រាបថ្ម Dong Van
![]() |
រូបថត៖ Internet |
ចំងាយប្រហែល ៣០០ គីឡូម៉ែត្រពីទីក្រុង Ha Noi ខ្ពង់រាបថ្ម Dong Van ជាមួយនឹងសម្រស់ធម្មជាតិ និងរ៉ូមែនទិកដូជា "ឋានសួគ៌ពណ៌ប្រផេះ" នៅកណ្តាលតំបន់ភ្នំព្រៃនៃប្រទេស។
ដើម្បីទៅដល់ខ្ពង់រាបថ្ម Dong Van គឺពិបាកណាស់។ វាជាការរំភើបចិត្តសម្រាប់ភ្ញៀវ នៅពេលពួកគេធ្វើដំណើរលើខ្សែផ្លូវដែលម្ខាងជាជ្រោះជ្រៅ ហើយម្ខាងទៀតជាស្រទាប់នីមួយៗនៃភ្នំថ្មត្រចៀកឆ្មា។ ធ្វើដំណើរតាមផ្លូវនៃខ្ពង់រាបថ្ម Dong Van អ្នកនឹងភ្ញាក់ផ្អើលដោយភាពស្រស់ស្អាតនៃសមុទ្រពពកនៅលើច្រកទ្វារឋានសួគ៌ Quan Ba ; Bac Sum បត់បែន…
ការលាក់ខ្លួននៅក្នុងស្រទាប់អ័ព្ទនៃពពកប្រាកដនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលព្រោះវាដូចក្នុងក្តីសុបិនមួយ។ ពេលកំពុងគយគន់ទេសភាព អ្នកក៏អាចពិសាម្ហូបអាំងមួយចំនួនរបស់បងប្អូនជនជាតិ។ ដំឡូងជ្វាមួយមើម សាច់ជ្រូកអាំងមួយចង្កាក់ និងកាកាវក្តៅមួយកែវ ក៏ធ្វើឱ្យអ្នកមានភាពកក់ក្តៅក្នុងអាកាសធាតុពេលព្រឹកដ៏ត្រជាក់ផងដែរ។
ចំណោតជម្រាលភ្នំ Chin Khoanh
![]() |
រូបថត៖ Pham Huong |
ចំណោតជម្រាលភ្នំ Chin Khoanh - Ha Giang គឺពិតជាចំណោតជម្រាលដ៏អស្ចារ្យបំផុតនៅភាគខាងជើង។ ទោះបីជាវាជាចំណោតភ្នមជម្រាលដ៏គ្រោះថ្នាក់បំផុតនៃដីនៅលើកំពូលនៃប្រទេសជាមួយនឹងខ្សែផ្លូវបត់បែនដែលមិននឹកស្មានដល់ ប៉ុន្តែកន្លែងនេះនៅតែជាគោលដៅដែលមនុស្សជាច្រើនប្រាថ្នាចង់ធ្វើដំណើរម្តង។ ទាំងអស់ដោយសារតែភាពស្រស់ស្អាតដ៏អស្ចារ្យ។
ក្រឡែកមើលពីចំណោតជម្រាលភ្នំ អ្នកនឹងរីករាយនឹងរូបភាពនៃទេសភាពដ៏ស្រស់ស្អាត ភ្នំ និងទន្លេ ជាមួយនឹងវាលស្រែកាំជណ្តើរ ចំណោតភ្នំជម្រាលដ៏បត់បែន បន្តបន្ទាប់ពីគ្នា ពពកបក់ចុះមកលើភ្នំ ។ ឈរលើកំពូលភ្នំ វាមានអារម្មណ៍ថា វង្វេងនៅក្នុងឋានសួគ៍នៅកណ្ដាលជីវិតពិត៕

To Quoc
មតិពីមិត្តអ្នកអាន