យុគសម័យ - ផ្ទះ bungalow ដែលរចនាជារាងជាលរបស់ជនជាតិ Mong នៅមណ្ឌលលំហែកាយ H’Mong Village ធ្វើឱ្យអ្នកទស្សនាជាច្រើនចង់ដឹងចង់ឃើញ និងចាប់ចិត្តណាស់។
![]() |
![]() |
![]() |
ទិដ្ឋភាពរួមនៃមណ្ឌលលំហែកាយ H’Mong Village។ (រូបថត៖ Internet) |
ខេត្ត Ha Giang - ទឹកដីប៉ូលខាងជើងនៃមាតុភូមិគឺជាគោលដៅមួយក្នុងចំណោមបណ្តាគោលដៅទាក់ទាញភ្ញៀវទេសចរច្រើនបំផុត នៅតំបន់ភ្នំភាគខាងជើង។ កន្លែងនេះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាមួយនឹងភ្នំ និងព្រៃឈើដ៏អស្ចារ្យ វាលស្រែគ្មានដែនកំណត់ និងទន្លេ Nho Que ប្រកបដោយរ៉ូមែនទិច។
មក Ha Giang រដូវណាក៏ស្អាត។ ភ្ញៀវជាច្រើនតែងតែមកទីនេះ នៅពេលដែលផ្កា plum និងផ្កាម៉ាក់ខៃរីក នៅពេលដែលរដូវស្រូវទុំឡើងពណ៌លឿង និងនារដូវផ្កាស្រូវសាលីរីក នៅចុងឆ្នាំ។
![]() |
ផ្ទះ bungalow មានរាងជាល។ (រូបថត៖ Internet) |
មណ្ឌលលំហែកាយ H’Mong Village បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ដោយសារតែស្ថាបត្យកម្ម និងរចនាបថប្លែកពីគេ មណ្ឌលលំហែកាយ H’Mong Village ស្ថិតនៅលើចង្កេះភ្នំខ្ពស់ដែលហ៊ុំព័ទ្ធដោយព្រៃថ្ម និងចម្ងាយជាង ៥០ គីឡូម៉ែត្រតាមទិសឦសាននៃកណ្តាលទីក្រុង Ha Giang ។
![]() |
ខាងក្នុងបន្ទប់។ (រូបថត៖ Internet) |
មណ្ឌលលំហែកាយ H’Mong Village ស្ថិតនៅភូមិសាស្ត្រភូមិ Trang Kim - ឃុំ Dong Ha - ស្រុក Quan Ba - ខេត្ត Ha Giang ។ មណ្ឌលលំហែកាយ H’Mong Village បានសាងសង់លើផ្ទៃដីសរុបចំនួន ២០ ហិចតា ចែកចេញជា ៣ តំបន់ធំៗ គឺ តំបន់ផ្ទះសំណាក់សហគមន៍អាចផ្ទុកមនុស្សបានចំនួន ៥០ នាក់; តំបន់ផ្ទះ bungalow មានចំនួន ២០ ដែលមានរូបរាងជាល និងដំបូលប្រក់ក្បឿង yin និង yang ស្របតាមស្ថាបត្យកម្ម និងអត្តសញ្ញាណវប្បធម៌របស់ជនជាត H'Mong នៅខ្ពង់រាបថ្ម Dong Van ។
មណ្ឌលលំហែកាយ H’Mong Village នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារផ្ទះ bungalow ចំនួន ២០ ដែលមានរាងដូចជាល។ នេះជាវត្ថុដែលគេប្រដូចទៅនឹងគ្រឿងអលង្ការ ភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ស្រ្តីជនជាតិ H'Mong ជួយដឹក យកតាមខ្លួន ពេលឡើងភ្នំ ឬចុះទៅផ្សារ។
ផ្ទះbungalow នីមួយៗ មាន ២ ជាន់ មានកម្ពស់ ៥.១៥ម ទំហំ ១២ ម៉ែត្រការេ ។ នៅលើដំបូលនីមួយៗ ត្រូវបានដាំផ្កាចម្រុះពណ៌ជាច្រើនប្រភេទ។ ក្រឡេកមើលពីចម្ងាយ bungalow ទាំងនេះមើលទៅដូចជា ជាល"យក្ស" ដែលមានផ្កា ដែលមើលទៅគួរអោយចាប់អារម្មណ៍ណាស់។
ជាមួយនឹងផ្ទះ bungalow មានរាងជាលដែលបានរចនាឡើងយ៉ាងពិសេស នៅដើមខែឧសភា ឆ្នាំ ២០២១ មណ្ឌលលំហែកាយ H'Mong Village ត្រូវបានបង្កើតឯកទគ្គកម្ម ដោយអង្គការ Guniess ជា "មណ្ឌលលំហែកាយ H’Mong Village មានផ្ទះរាងជាលដំបូងគេបង្អស់នៅវៀតណាម"។
![]() |
អាងហែលទឹក។ (រូបថត៖ Bong da vs Doi song) |
បន្ទប់ទាំងអស់នៅមណ្ឌលលំហែកាយ H’Mong Village នេះធ្វើពីវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា ដី ឈើ ថ្មបៃតង…
បន្ទប់ត្រូវបានរចនាយ៉ាងសាមញ្ញ និងមានភាពពិសេសនៃវប្បធម៌ក្នុងតំបន់ ប៉ុន្តែនៅតែទំនើប ពេញលេញ និងមានផាសុកភាព។ ជាពិសេស អត្តសញ្ញាណវប្បធម៍ជនជាតិ H’Mong ក៏ត្រូវបានបង្ហាញ តាមរយៈសាងសង់បណ្តា bungalow ដែលប្រដូចទៅនឹងសំពត់ដ៏ប្រណិតរបស់នារី H’Mong។
មណ្ឌលលំហែកាយ H’Mong Village ទទួលក្តីស្រឡាញ់របស់អ្នកទេសចរ ព្រោះនៅទីនេះមានអាងទឹកគ្មានដែនកំណត់ វាហាក់បីដូចជាកម្រិតទឹកឡើងដល់ជើងមេឃ៕

មតិពីមិត្តអ្នកអាន