យុគសម័យ - ថ្ងៃឈប់សម្រាក ក្នុងបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ២០២៣ នេះ ប្រសិនបើអ្នកនិងសាច់ញាតិរបស់អ្នកមិនដឹងថា ទៅលេងកន្លែងណានៅភាគខាងជើង ឬជិតរដ្ឋធានី Ha Noi កន្លែងដែលបានណែនាំខាងក្រោមនឹងជួយអ្នកជ្រើសរើសកន្លែងដ៏ល្អបំផុត។
![]() |
![]() |
ទីក្រុង Sa Pa
Sa Pa គឺជាឈ្មោះដំបូងគេក្នុងបញ្ជីគោលដៅទេសចរណ៍សម្រាប់បុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ២០២៣ ។ មកដល់ទីក្រុងនេះ នៅពេលនេះ អ្នកនឹងមានអារម្មណ៍ថាមានបរិយាកាសរ៉ូមែនទិច ជាមួយនឹងអាកាសធាតុត្រជាក់គ្របដណ្តប់ដោយអ័ព្ទ។ ប្រសិនបើអ្នកមានសំណាង សីតុណ្ហភាពធ្លាក់ចុះទាបខ្លាំង អ្នកនឹងមានឱកាសឃើញព្រិល និងទឹកកកនៅលើកំពូលភ្នំ Fansipan ។
កន្លែងទាក់ទាញដ៏អស្ចារ្យដែលអ្នកអាចទស្សនា រួមមាន ភ្នំHam Rong ភូមិ Ta Phin ភូមិ Cat...
![]() |
Sa Pa - ជាគោលដៅទេសចរណ៍ក្នុងបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ២០២៣ ។ |
ខេត្ត Moc Chau
រៀងរាល់រដូវកាលក្នុងឆ្នាំ ខេត្ត Moc Chau ស្លៀកសំលៀកបំពាក់ដ៏ស្រស់ស្អាតជាមួយនឹងពណ៌ផ្ទាល់ខ្លួន និងមានលក្ខណៈដាច់ដោយឡែកដែលសុទ្ធតែមានភាពទាក់ទាញ និងគួរអោយចាប់អារម្មណ៍។ ក្នុងអាកាសធាតុត្រជាក់នៃចុងរដូវរងារ ដំណើរកម្សាន្តក្នុងបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ២០២៣ទៅកាន់ខ្ពង់រាប Moc Chau នាំមកនូវបទពិសោធន៍ប្លែកៗដែលមិនអាចបំភ្លេចបាន។
មកដល់ Moc Chau ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកលនេះ ក្រៅពីការគយគន់ជ្រលងភ្នំផ្កាស្ពៃដ៏ធំទូលាយ ភ្ញៀវទេសចរអាចទៅទស្សនាទួលតែពណ៌បៃតងដែលដក់ទឹកសន្សើមលើស្លឹកតែ ទស្សនាជាមួយគ្នា និងអង្គុយក្បែរភ្លើងនៅក្នុងផ្ទះនៅខ្ពស់ពីដីរបស់បងប្អូនជនជាតិ។ មកដល់ Moc Chau រដូវកាលនេះ អ្នកក៏មានឱកាសបានទស្សនាផ្កា ព្រូនរីកដែលមានពណ៌សសុទ្ធ ក្នុងអាកាសធាតុស្អាតដូចក្នុងសុបិនល្អ។
ខេត្ត Ha Giang
Ha Giang ត្រូវបានគេចាត់ទុកថាជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយសម្រាប់បុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៣ នៅភាគខាងជើង។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តភាពសុខសាន្ត និងភាពប្លែកពីគេ នេះគឺជាជម្រើសដ៏ល្អឥតខ្ចោះ។ មកខេត្ត Ha Giang អ្នកនឹងឈរក្នុងលំហដ៏ធំនៃភ្នំថ្ម ដកដង្ហើមខ្យល់បរិសុទ្ធ និងស្វែងយល់ពីវប្បធម៌ខ្ពង់រាបពិសេស។
![]() |
និទាឃរដូវដ៏ស្រស់ស្អាតនៅ Ha Giang ។ |
ខេត្ត Ninh Binh
និយាយពី Ninh Binh ភ្ញៀវទេសចរជាច្រើននឹកឃើញភ្លាមអំពីករមណីយដ្ឋាន Trang An ប៉ុន្តែកន្លែងនេះមិនត្រឹមតែមានវត្ត Bai Dinh, Tam Coc - Bich Dong, ល្អាង Mua ... ដែលជាកន្លែងល្បីឈ្មោះទាំងអស់។ បុណ្យចូលឆ្នាំថ្មីសកល នេះពលករនិងនិយោជិកបានសម្រាក ៣ ថ្ងៃ ដូច្នេះអ្នកអាចជ្រើសរើសខេត្ត Ninh Binh ជាគោលដៅទេសចរណ៍ទាំងស្រុង។ រមណីយដ្ឋាននៅទីនេះមិនឆ្ងាយប៉ុន្មានទេ អ្នកអាចទៅទស្សនាបានទាំងអស់ក្នុងរយៈពេល ២-៣ ថ្ងៃ។
Tam Dao
Tam Dao ក៏ជារមណីយដ្ឋានសម្រាកលំហែកាយមួយដែលទាក់ទាញភ្ញៀវជាច្រើនដែរ។ ប៉ុន្មានឆ្នាំមកនេះ នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរឈប់សម្រាកក្នុងរយៈពេលខ្លី។
![]() |
Tam Dao - កន្លែងសម្រាកលំហែកាយសម្រាប់គ្រួសារក្នុងរយៈពេលខ្លី។ |
Tam Dao ដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និង មានចម្ងាយត្រឹមតែ ២ ម៉ោងពីរដ្ឋធានី Ha Noi ដោយការជិះរថយន្ត។ ហេតុអ្វីមិនស្ទាក់ស្ទើរក្នុងការជ្រើសរើសដីដ៏ស្រស់ស្អាតនេះសម្រាប់ថ្ងៃឈប់សម្រាក។
បឹង Ba Be
បឹង Ba Be សាកសមសម្រាប់ការឈប់សម្រាកក្នុងរយៈពេលខ្លឺ ។ ជាមួយនឹង ៣ ថ្ងៃឈប់សម្រាក អ្នកគួរទៅលេងបឹង Ba Be ស្នាក់នៅផ្ទះខ្ពស់ពីដីរបស់ជនជាតិ Tay ក្បែរបឹង ថែមទាំអស្វែងយល់បន្ថែមអំពីវប្បធម៌ Tay និងរីករាយជាមួយម្ហូបឆ្ងាញ់ៗដែលបាននាសាទពីបឹងនេះ។
កន្លែងដែលលេងបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ២០២៣ នៅរដ្ឋធានី Ha Noi
![]() |
កម្មវិធីប្រគំតន្ត្រី - Countdown Party |
បឹង Guong - វិហារកាតូលិក - រោងមហោស្រព Ha Noi
ជារៀងរាល់ឆ្នាំរៀបចំកម្មវិធីប្រគំតន្ត្រី - Countdown Party នៅកណ្តាលរដ្ឋធានី Ha Noi បានទាក់ទាញការចូលរួមរបស់ប្រជាជនរាប់ពាន់នាក់។
បឹង Hoan Kiem គឺជាតំបន់ក្តៅបំផុតរៀងរាល់ថ្ងៃទី ៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាពិសេសសម្រាប់យុវវ័យ។ កម្មវិធីសិល្បៈបានរៀបចំពីល្ងាចដល់យប់ ដែលបង្កើតបរិយាកាសរស់រវើក។ ខណៈពេលដែលកំពុងរង់ចាំពិធីបុណ្យ Countdown ២០២៣ ដែលនឹងប្រព្រឹត្តទៅ អ្នកទស្សនាអាចដើរជុំវិញផ្លូវថ្មើរជើង។
ក្នុងតំបន់ដើរថ្មើជើង នៅបឹង Hoan Kiem ប្រជាជនអាចទៅផ្លូវ Dinh Le ដើម្បីទិញសៀវភៅសម្រាប់ខ្លួនឯង ឬជូនមនុស្សជាទីស្រឡាញ់របស់ពួកគេ។
បឹង Ho Tay
បឹង Ho Tay គឺជាកន្លែងអស្ចារមួយដែលអាចបំពេញតម្រូវការរបស់អ្នកពីការកម្សាន្ត ការដើរទិញឥវ៉ាន់ ការបរិភោគអាហារ រហូតដល់កីឡា និងសកម្មភាពគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត។ ក្នុងពិធីបុណ្យឈប់សម្រាកនានា កន្លែងនេះជាកន្លែងដែលមានមនុស្សអ៊ូអរបំផុតក្នុងរដ្ឋធានី។
អ្នកអាចជ្រើសរើសជ្រុងតូចមួយក្បែរបឹងដើម្បីអង្គុយលេងជាមួយមិត្តភក្តិ ឬដើរជុំវិញបឹង ហើយរីករាយនឹងមុខម្ហូបដ៏ទាក់ទាញបំផុតដូចជា នំបង្គានៅផ្លូវ Thanh Nien ការ៉េម បឹង Tay សាច់អាំង គ្រឿងសមុទ្រអាំង ខ្យងស្ងោរ...
មជ្ឈមណ្ឌលផ្សារទំនើបធំ ដូចជា
Royal City, Time City, មជ្ឈមណ្ឌលពាណិជ្ជកម្ម Vincom, Aeon Mall... អ្នកនឹងឃើញបរិយាកាសបុណ្យតេត្តដ៏រស់រវើកជាមួយនឹងការតុបតែងដ៏អស្ចារ្យ៕
មតិពីមិត្តអ្នកអាន