Trending now

ខេត្ត Ninh Binh ដាក់ឲ្យដំណើរការសាកល្បងសេវាកម្មឡានក្រុងពីរជាន់ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មី។

15:26 | 28/12/2022 ឌីណា

យុគសម័យ - មន្ទីរទេសចរណ៍ខេត្ត Ninh Binh ទើបតែបានសម្របសម្រួលជាមួយសហគ្រាសសំណង់ Xuan Truong និងក្រុមហ៊ុន Viet Hop ON-OFF ដើម្បីរៀបចំកម្មវិធីស្ទង់មតិ ស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មី និងដាក់ឲ្យ​ដំណើរ​ការសាកល្បង​សេវាកម្មឡាន​ក្រុង​ពីរជាន់​ដែល​បំរើភ្ញៀវទេសចរទៅទស្សនាទីក្រុង Ninh Binh និងតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្ត។

ស្វែងយល់ពីសម្រស់បុរាណនៃវិហារកាតូលិក Chau Son ខេត្ត Ninh Binh ស្វែងយល់ពីសម្រស់បុរាណនៃវិហារកាតូលិក Chau Son ខេត្ត Ninh Binh
រូងភ្នំ Mua - មហាកំផែងតូចរបស់ Ninh Binh រូងភ្នំ Mua - មហាកំផែងតូចរបស់ Ninh Binh

តាមនោះ សេវកម្មឡានក្រុងពីរជាន់នេះមានកាលវិភាគចេញដំណើរពីទីក្រុងបុរាណ Hoa Lu ទីក្រុង Ninh Binh ដោយដឹកភ្ញៀវឆ្លងកាត់ទីក្រុង Ninh Binh ទៅកាន់គោលដៅទេសចរណ៍ល្បីៗដូចជា Tam Coc Trang An, វត្ត Bai Dinh ដោយចំណាយពេលជាង ១ ម៉ោង និង​ ៣០ នាទី។

ខេត្ត Ninh Binh ដាក់ឲ្យដំណើរការសាកល្បងសេវាកម្មឡានក្រុងពីរជាន់ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មី។
ភ្ញៀវ​ទេសចរ​ទទួល​បាន​បទពិសោធន៍​ចាប់​ចិត្ត​ នៅពេល​ដែល​ជិះឡាន​ក្រុង​​ពីរជាន់ ដែល​ដាក់​ឲ្យ​ដំណើរការសាកល្បង នៅ​ខេត្ត Ninh Binh​។ (រូបថត៖ កាសែត Ninh Binh)

ភ្ញៀវ​ទេសចរ​ទទួល​បាន​បទពិសោធន៍​ចាប់​ចិត្ត​ នៅពេល​ដែល​ជិះឡាន​ក្រុង​​ពីរជាន់ ដែល​ដាក់​ឲ្យ​ដំណើរការសាកល្បង នៅ​ខេត្ត Ninh Binh​។ រូបថត៖ កាសែត Ninh Binh។

ក្នុងរយៈពេលពីរថ្ងៃ កម្មវិធីសាកល្បងនេះបានរៀបចំ​ឡានក្រុងចំនួន ៣ ជើង ដែលបម្រើភ្ញៀវជិត ២០០ នាក់ ដើម្បីត្រួតពិនិត្យគុណភាពសេវាកម្ម ក៏ដូចជាកន្លែងឈប់សម្រាកទស្សនាតំបន់ប្រវត្តិសាស្ត្រ និងទេសភាពនៅខេត្ត Ninh Binh ។

តាមរយៈការស្ទង់មតិនេះ មន្ទីរទេសចរណ៍ខេត្តបានរៀបចំសិក្ខាសាលាជាមួយអង្គភាពជាប់ពាក់ព័ន្ធ និងបានពិភាក្សាជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីរកដំណោះស្រាយនានាក្នុងការដាក់ឲ្យ​ដំណើរការសេវាកម្មឡានក្រុងពីរជាន់ជាផ្លូវការ នាពេលឆាប់ៗនេះ ដែលគេរំពឹងថា នឹងនាំមកសេវាកម្ម​ថ្មី នៅដើមឆ្នាំ២០២៣នេះ ដើម្បីបម្រើភ្ញៀវទេសចរណ៍...

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា